Tuesday, January 10, 2012

អ្នក​ភូមិបុរី​កីឡា​ប្រឈម​នឹង​ការ​លំបាក​នៅ​ទីតាំង​ថ្មី

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពីសហគមន៍បុរីកីឡា​ត្រូវ​ បាន​ដឹក​ជញ្ជូន​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំបាត ​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍​ ឃុំផ្សារ​ដែក ​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ​ជិត​៥០​គីឡូ​ម៉ែត​ពី​ទីក្រុង​ភ្នំពេញ។​រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ

ថ្ងៃច័ន្ទ, 09 ខែមករា 2012
ដោយ ហេង​ រស្មី ​វីអូអេ ខ្មែរ | ខេត្ត​កណ្តាល
«មាន​ឯកសារ​គ្រប់គ្រាន់​ គឺ​មាន​តែ​៧៨​គ្រួសារ​ទេ។ ​អញ្ចឹង​មួយរយ​ជាង​ហ្នឹង​ សុទ្ធ​តែ​កូន​ចៅ​ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្ទះ​ថ្មី​នៅ​បុរី​កីឡា​ហ្នឹង ​លោភលន់​ចង់​បាន​ដី​មួយ​កន្លែង​ទៀត(sic!)
កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​ខ្មែរ​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដោយ​បង្ខំ​ ចេញ​ពី​តំបន់​បុរី​កីឡា ​ដើម្បី​យក​ទីតាំង​ធ្វើ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច។​

ប្រជាពលរដ្ឋ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំបាត ​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍​ ឃុំផ្សារ​ដែក ​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ​ជិត​៥០​គីឡូ​ម៉ែត​ពី​ទីក្រុង​ភ្នំពេញ។​

ក្រោយ​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​បាន​តាំង​ទីលំនៅ​ថ្មី ​នៅ​លើ​ទឹកដី ​ដែល​គ្មាន​ដើមឈើ ​ប្រព័ន្ធ​ទឹក ​ភ្លើង ​សេវា​សុខភាព ​និង​សាលារៀន​គ្រប់គ្រាន់ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ជា​លើក​ទី​២ ​ដោយសារ​តែ​ចំនួន​ប្រជា​ពលរដ្ឋ​លើស​តាម​ការ​កំណត់។​


យោង​តាម​​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ឲ្យ​ដឹង​ថា ​មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​១៩៦​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរី​កីឡា ​ហើយ​បាន​មក​រស់​នៅ​តំបន់​ភ្នំបាត។​

លោកស្រី ​ស៊ុយ ​ស៊ីផាន ​ជា​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​​ និង​ជា​ដើម​ចម​នៃ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​បុរី​កីឡា​សម្រាប់​យក​ទីតាំង​ធ្វើ​ការ​អភិវឌ្ឍ។ ​លោកស្រី​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោកស្រី​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ ដែល​មក​តាំង​ទី​លំនៅ​ទី​នេះ​តែ​៧៨​គ្រួសារ​តែ​ប៉ុណ្ណោះ ​ហើយ​សម្រាប់​អ្នក​ដែល​នៅ​សេស​សល់​ លោកស្រី​មិន​ទទួល​ស្គាល់​ទេ។ ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​បាន​ផ្តល់​ថវិកា​ចំនួន​២០០០០​រៀល ​គឺ​ស្មើ​នឹង​៥​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​សោហ៊ុយ​ចាកចេញ​ពី​កន្លែង​ភ្នំបាត។​

«មាន​ឯកសារ​គ្រប់គ្រាន់​ គឺ​មាន​តែ​៧៨​គ្រួសារ​ទេ។ ​អញ្ចឹង​មួយរយ​ជាង​ហ្នឹង​ សុទ្ធ​តែ​កូន​ចៅ​ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្ទះ​ថ្មី​នៅ​បុរី​កីឡា​ហ្នឹង ​លោភលន់​ចង់​បាន​ដី​មួយ​កន្លែង​ទៀត។ ​បាន​ផ្ទះ​ហើយ​ ចង់​បាន​ដី​មួយ​ទៀត។ ​អញ្ចឹង​ហើយ​មក​បន្លំ​នៅ​ទីហ្នឹង»។​

បើ​តាម​គោល​ការណ៍​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ក្រុមហ៊ុន​គ្រោង​នឹង​ផ្តល់​ថវិកា​ចំនួន​៥០​ម៉ឺនរៀល​ គឺ​ស្មើនឹង​ជាង​១០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​និង​ផ្តល់​ដី​មួយ​ឡូត៍​ ​ទំហំ​បួន​ម៉ែត​គុណ​នឹង​ដប់ពីរ​ម៉ែត​ (៤x១២ម)​ នៅ​លើ​ផ្ទៃដី​សរុប​ ដែល​មាន​ទំហំ​១៨៣០០​ម៉ែត​ការ៉េ ​នៅ​តំបន់​ភ្នំបាត។​

ប្រជាពលរដ្ឋ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​សប្តាហ៍​មុន​ បាន​ថ្លែង​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ថា ​ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​កាត់​ដី​បន្ថែម​ទៀត​ ដោយ​ផ្តល់​ដោយ​ពួក​គេ​តែ​បួន​ម៉ែត​គុណ​នឹង​ប្រាំបី​ម៉ែត​ (៤x៨ម)​ តែ​ប៉ុណ្ណោះ ​នៅ​ក្នុង​មួយ​គ្រួសារ។ ​ចំណែក​ឯថវិកា​៥០​ម៉ឺនរៀល ​ពួក​គេ​ពុំ​ទទួល​បាន​ទេ។​

កំពុង​តែ​អង្គុយ​ដុស​កំសៀវ​ដាំទឹក ​នៅ​ក្បែរ​តង់​ធ្វើ​ពី​ក្រណាត់​ចាស់ៗ ​ លោក​ពុធ ​ស៊ីណាត ​អាយុ​៤៧​ឆ្នាំ​ អតីត​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា ​បាន​និយាយ​ថា ​លោក​ពុំទាន់​បាន​ដី​ពិតប្រាកដ​សម្រាប់​ស្នាក់នៅ​​នៅ​ឡើយ​ទេ។​

«ខ្ញុំ​ឥត​ទាន់​ដឹង​ច្បាស់​ផង។​ ថា​មក​នេះ ​គេ​ឲ្យ​មក​សិន​ទៅ។​ ចាំ​ក្រុមហ៊ុន​គេ​ដោះស្រាយ​ឲ្យ ​ក្រោយ​ពេល​ដែល​គេ​ឈូសឆាយ​រួច​ហើយ។ ​គេ​បង្ខំ​ឲ្យ​យើង​ចេញ​មក ​អ្នក​ខ្លះ​ឥត​បាន​ដឹង​ស្អី​បន្តិច​ផង»។

នៅ​លើ​ដី​ទំហំ​ជាង​មួយ​ហិចតា ​នៅ​តំបន់​ភ្នំបាត ​ប្រជាពលរដ្ឋ​បាន​ចង​តង់កៅស៊ូ ​និង​កន្ទេល​ដើម្បី​ស្នាក់នៅ។ ​ពួក​គេ​ភាគច្រើន​ទទួល​ទាន​ដំណេក ​ផ្ទាល់ដី ​ដោយ​ក្រាលកៅស៊ូ​ក្រណាត់​ចាស់ៗ ​និង​ក្រាល​បន្ទះ​ក្តារ​ជា​ដើម​ ដោយ​ពុំមាន​គ្រែ​សម្រាប់​ស្នាក់នៅ​គ្រប់គ្រាន់​ទេ។​

ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​អ្នកស្រី​ស៊ុយ ​ស៊ីផាន​បាន​បុក​អណ្តូង​តែ​ពីរ​ប៉ុណ្ណោះ ​សម្រាប់​ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ស្នាក់​នៅ​ទីនោះ។ ​ក្រុម​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ និង​ជម្ងឺ​ឆ្លង។​ កុមារ​ភាគ​ច្រើន​ មាន​ជម្ងឺ​ផ្តាសាយ ​ដោយសារ​តែ​អាកាសធាតុ​ក្តៅ​នៅ​ពេល​ថ្ងៃ​និង​ត្រជាក់​នៅ​ពេល​យប់។​

អ្នកស្រី​ឌិន ​ស៊ីដេត ​អាយុ​២៥​ឆ្នាំ​កំពុង​បី​កូន​អាយុ​៨​ខែ​នៅ​នឹង​ដៃ ​ក្រោម​សំពត់​តង់កៅស៊ូ​ចាស់ៗ​ នៅ​តំបន់​ភ្នំបាត។ អ្នកស្រី​បាន​និយាយ​ថា ​កូន​របស់​អ្នកស្រី​ ក៏​ដូច​ជា​អ្នក​ភូមិ​ដទៃ​ផ្សេង​ទៀត ​កំពុង​តែ​ឆ្លង​ជម្ងឺ​គ្រប់ៗ​គ្នា។ ​អ្នកស្រី​បាន​និយាយ​ថា ​អាជ្ញាធរ​មិន​បាន​ផ្តល់​ថ្នាំ​ពេទ្យ​ដល់​ពួក​គេ​ទេ​ មាន​តែ​អង្គការ​លីកាដូ​តែ​ប៉ុណ្ណោះ ​ដែល​បាន​ផ្តល់​ថ្នាំពេទ្យ​ដល់​ពួក​គេ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ។​

«វា​ពិបាក​ដែរ​ហ្នឹង។ ​ខ្ញុំ​មាន​កូន​តូច ​ពូ! ​ឥឡូវ​កូន​យំ​ធ្វើ​ទុក្ខ ​ហើយ​ដី​ហុយ ​ដី​អី​អញ្ចឹង​ពូ! ​ហើយ​ណាមួយ​បន្ទប់​ទឹក​ឥតមាន ​ហើយ​ទឹក​អី ​ប្រើ​ទឹក​អណ្តូង។ ​ប្រើ​ទឹក​អណ្តូង។ ​កូន​តាំង​ពី​មក​ទី​នេះគឺ​ឈឺ​ភ្នែក​ទៀត»។​

លោក​ញឹប ​ចាន់ ​ប្រធាន​ឃុំ​ផ្សារ​ដែក​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ផានអ៊ីម៉ិច​ទើបតែ​មក​ទិញ​ដី​នៅ​តំបន់​ភ្នំបាត​នេះ ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០១១។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​​មាន​មណ្ឌល​សុខភាព​នៅ​ក្បែរ​នោះ ​ហើយ​ប្រជា​ពលរដ្ឋ​អាច​ទទួល​សេវា​ព្យាបាល​ជម្ងឺ​បាន​ នៅ​ពេល​ណា​ដែល​ពួក​គេ​ឈឺ។​

«កន្លង​ទៅ​ហ្នឹង​ ខ្ញុំ​បាន​ប្រាប់​ជម្រាប​ជូន​គាត់​ដែរ។ ​ពាក់ព័ន្ធ​នឹង​សុខភាព​អី​ហ្នឹង ​យើង​មាន​មណ្ឌល​សុខភាព​អី​ដែរ។ ​បាទ! ​វា​គ្រាន់​តែ​គាត់​ទៅ​មក​ប៉ុន្មាន​ថ្ងៃ​អញ្ចឹង​ យើងមិនទាន់ចាត់ចែង​ ថា​ម៉េចៗ​ទេ»។​

លោក​អំ ​សំអាត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរី​កីឡា ​ប្រជា​ពលរដ្ឋ​បាន​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀងអាហារ​ កង្វះ​ទឹក​សម្រាប់​បរិភោគ ​ជម្រក​ ហើយ​កុមារ​ភាគ​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ជម្ងឺ​ផ្សេងៗ។​

«ការ​បណ្តេញ​ចេញ​មក​ ហើយ​នៅ​នេះ​គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​អស់ ​​ហើយ​ពេល​ដែរ​មក​នៅ​ គឺ​មិន​ទាន់​បាន​បែងចែក​ដីធ្លី​សម្រាប់​ពួក​គាត់​សម្រាប់​ការ​រស់នៅ​នោះ​ទេ។ ​អញ្ចឹង​យើង​ឃើញ​ថា​ ការ​ដែល​អភិវឌ្ឍ​របៀប​នេះ​គឺ​វា​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ»។​

ក្រុមហ៊ុន​ផានអ៊ីម៉ិច ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ស៊ុយ ​ស៊ីផាន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចុះ​ចែក​អង្គរ​ នឹង​ចែក​តង់កៅស៊ូ​ដល់​ប្រជាពលរដ្ឋ ​ក៏ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​​ ពួក​គេ​ត្រូវ​ការ​ជម្រក​ស្នាក់នៅ​សមរម្យ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ពី​ទីតាំង​ចាស់៕

3 comments:

Anonymous said...

Without illegal Vietnamese/Yuou officials (like Sok Ann, Sok Kong, Hor 5 Hong, Suy Sophan, and more) and Ah Stupid Hun Sen, Heng Samrin, Chea Sim, and so on under CPP for SO LONG (MORE THAN 30 YEARS OR 3 DECADES), Cambodia/Khmer Kingdom would be better off developed and not going to be a Third World Country.

We need to get rid of illegal Viet/Yuon officials occupied under the CPP party led by Ah Stupid Hun Sen who served his Viet/Yuon Hanoi evil masters.

The majority of Khmer people did not know that illegal Viet/Yuon top ministries (Cultures, Architecture, Education, Financial Institutes, Political, Transportation, and more) under Ah Kwack/Stupid Hun Sen that have been leading Cambodia/Khmer Kingdom to be like this environment and in the wrong direction.

Cambodia should have been so developed after a short term (four years of leadership) and completely out of illegal Viet/Yuon officials under the stinky leadership of Ah stick/kwack Hun Sen (Yuon/Vietnamese puppet and slave).

All Khmer/Cambodian people deserve better lives and everything they devoted for in their lives.

Khmer Yeuong in Cambodia and abroad.

Anonymous said...

est dejà trop trop tard!

Comprenez-vous bien une chose, vos ignorants Khmèrs:

Nous, Viet-Khmer, nous sommes actuellement la majorité légale de la population Khmère!!!

Nous, Viet, nous allons viêtnamiser vos ignorants Khmers de la tête au pouce exactment comme nous avions fait aux Khmers Kroms!

Too late already you dumb Khmer!

We, Viet-Khmer, are currently and legally the majority of the Viet-Khmer inhabitant of Viet-Cambodia.

You dumb Khmer will be vietnamized from head to toes just like those dumb Khmer Kroms!!!

ហួសពេលហើយ អាខ្មែរល្ងង់ខ្លៅ!
អាខ្មែរល្ងង់ខ្លៅរាល់គ្នាឯងនឹងក្លាយទៅជា
ជនយៀកណាម តាំងពីក្បាលដល់ចុងជើង
ដូចជាពពួកអាខ្មែរក្រោមអញ្ជឹង!!!

Vous-savez-dejà-qui-je-suis

Anonymous said...

C'est dejà trop trop tard!