Wednesday, January 04, 2012

ក្រុមអ្នកតំ​ណាងរាស្រ្ត​គណបក្ស សម រង្ស៊ី ថ្កោលទោសចំ​ពោះអំពើហិង្​សាលើលំនៅដ្​ឋានប្រជាពល​រដ្ឋជាង ៣៧០ខ្នង - SRP MPs condemn Borei Keila forced eviction

6 comments:

Anonymous said...

ខាងក្រោមនេះជាសេចក្តីបំភ្លឺនៃសាលារាជធានី
ភ្នំពេញ្៖
ភ្នំពេញ ​៖​ ការ​ផ្ទុះ​អំពើ​ហិង្សា​ចំនួន​២​ដង​បន្តបន្ទាប់​គ្នា​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បូរី​កីឡា ​និង​ សមត្ថកិច្ច​ចម្រុះ​កាល​ពី​ព្រឹក​ថ្ងៃ​០៣​ ខែ​ មករា ​ឆ្នាំ​២០១២​ ដែល​អាជ្ញាធរ​អះអាង​ថា​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​​ចំនួន​៣០​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ដែរ​នោះ ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជា​ច្រើន។ ​​ការ​ផ្ទុះ​អំពើ​ហិង្សា​ដាក់គ្នា​នេះ ​ត្រូវ​បាន​គេ​​ដឹង​ថា​ផ្ដើម​ឡើង​ពី​ការ​ដោះស្រាយ​រវាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​បូរី​កីឡា​មិនទាន់​ចប់​សព្វគ្រប់​ និង​ ម្យ៉ាងទៀត​ដោយសារតែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​សង់​សំណង់​មិន​មាន​​ច្បាប់​អនុញ្ញាត​ទៅលើ​ដី​របស់​រដ្ឋ។​

ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ក្ដៅ​គគុក​ខាងលើនេះ​ត្រូវបាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​បកស្រាយ​ថា តំបន់​ប្លុក​បូរី​កីឡា​ត្រូវ​បានសម្រេច​ឲ្យ​មានការ​អភិវឌ្ឍន៍​នៅ​នឹងកន្លែង​ដោយមាន​ការសាងសង់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​តំបន់​នេះ​បាន​រស់នៅ​ក្រោម​ការសាងសង់​ដោយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច។ ប៉ុន្តែ​ក្រោយពី​មានការ​សាងសង់​អគារ​ស្នាក់​របស់​ប្រជាពលរដ្ឋ ហើយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​នោះ បាន​យក​អាគារ​​​ស្នាក់នៅ​នោះ លក់​ឬ​ជួល​បន្ត​ឲ្យ​គេ​បាន​ចុះ​មក​សាងសង់​សំណង់​មិន​រៀបរយ​នៅ​ក្រោម​ទៀត ​ហើយ​ប្រជាពលរដ្ឋ​ពី​ខាងក្រៅ​មួយចំនួន​ក៏បាន​លួច​ធ្វើការ​សាងសង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ព្រមទាំង​បោះតង់​លើ​ដី​រដ្ឋ​ដែល​ត្រូវ​អភិវឌ្ឍ​នេះ​ថែមទៀត។ ​ទន្ទឹម​នឹង​សកម្ម​ភាព​មិនប្រក្រតី​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ​សង់​សំណង់​គ្មាន​ច្បាប់ ចំនួន២០ខ្នង​នេះ​ចេញ ប៉ុន្តែ​ប្រជាពលរដ្ឋ​ពួកគាត់​មិន​ព្រម​រុះរើ​ចេញ​នោះ​ទេ រហូត​បាន​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ជាច្រើន​លើ​ច្រើន​សារ ​ហើយ​នៅ​ថ្ងៃទី៣ ខែ មករា ឆ្នាំ២០១២ ក៏បាន​ប៉ះទង្គិច​គ្នា​ថែមទៀត​បណ្ដាល​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ចំនួន៣០នាក់​បាន​រង​របួស។



មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ម្ដុំ​ប្លុក​បូរី​កីឡា​នេះ​មួយចំនួន​ពេល​បាន​ផ្ទះ​ពី​រដ្ឋ​ហើយ ពួកគាត់​បាន​លក់​ឬ​ជួល​ផ្ទះ​ខាងលើ ឲ្យ​ទៅ​គេ ហើយ​ចុះ​មក​នៅ​ខាងក្រោម​វិញ រួច​ធ្វើការ​ទាមទារ​ផ្ទះ​ពី​រដ្ឋ​ជាថ្មីទៀត។ ចំពោះ​ទង្វើ​ប្រជាពលរដ្ឋ​បែបនេះ​មិនអាច​ទទួល​បាន​ផ្ទះ​ពី​រដ្ឋ​ទៀត​ទេ។

ទី២ទៀត​អ្នកទិញ​ផ្ទះ​ទុកចោល​ឥត​ស្នាក់នៅ ក៏​គ្មាន​លក្ខណៈ​ត្រូវ​បាន​ផ្ទះ​ពី​រដ្ឋ​ដែរ ដោយ​រដ្ឋ​ឲ្យ​គោលនយោបាយ​ជា​ផ្ទះ​នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ឬ ប្រជាពលរដ្ឋ​មួយ​ចំនួនទៀត​ឲ្យ​ដីឡូត៍​នៅ​ភ្នំ​បាត ស្រុក ពញាឮ ខេត្តកណ្តាល។

ទី៣ អ្នក​បោះតង់​ថ្មី​នៅ​លើ​ដី​របស់​រដ្ឋ​ឥតមាន​ឯកសារ​អ្វី​ទាំងអស់ និង អ្នកចូលរួម​មក​រស់នៅ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​​ទៅ​រស់នៅ​ជាន់​ខាងលើ​ដែល​រដ្ឋ​ចែក​ឲ្យ​ហើយ ក៏​មិន​មាន​គោលនយោបាយ​ដោះស្រាយ​ឲ្យ​ដែរ។

ទី៤. ចំពោះ​អ្នក​បន្លំ​ឯកសារ ដើម្បី​បាន​ផ្ទះ​របស់​រដ្ឋ ក៏​មិន​ត្រូវ​បាន​ដោះស្រាយ​គោលនយោបាយ​របស់​រដ្ឋ​ដែរ។

មន្ត្រី​រាជធានី​ភ្នំពេញ​បន្ត​ថា ដំបូង​ឡើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​មាន​ចេតនា​ណាមួយ​ធ្វើការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ដោយបាន​ធ្វើការ​ជូនដំណឹង​ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង។ ប៉ុន្តែ​បែរជា​ប្រជាពលរដ្ឋ ពួកគាត់​នាំគ្នា​ធ្វើបាតុកម្ម ហើយ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​សមត្ថកិច្ច​រង​របួស​ជាច្រើន​នាក់​ថែមទៀត ទើប​អាជ្ញាធរ​សម្រេច​សំអាត​ទីនោះ​ឲ្យ​បាន​ស្អាត​តែម្ដង៕

Anonymous said...

Nearly equal number of houses were razed and people were evictied from their property in Preah Vihear region, why the ONLY BIGGEST OPPOSITION chose not to utter about?

OPPOSITION OF Sam Raingsy BRAND paid close attention to their potential voters in Nom Benh. Where the role of MP for voters across the country goes? Paris or Soriya market!

Anonymous said...

ពិតជាបាត់សន្លឹកឆ្នោតច្រើនជាង ៣៧០គុណ ២​ ។
សម្ដេចត្រូវតែប្រញាប់ប្រើគោលនយោបាយឈ្នះៗព្រោះមន្រ្ដីធំៗបែកក្បាល ច្រើនគួរសមជាមួយពួកអួន
ស្ទាវ ដែលអាណាគតដ៏ខ្លីពួកគេ
ជាកាយរិទ្ធរបស់បក្ស។

Anonymous said...

Actually initial agreement was that the company would build 10 buildings to allocate all residents of borei keila, but the company builds only 8 and left about 400 families without home.

Anonymous said...

why you are always blame SRP, not CPP? Have any CPP say about this, you are dumb stupid?

Anonymous said...

ដោយ​ ៖ ប្រុសកោះ
ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១២ ម៉ោង ១៩:០៧

ប្រជា​ពលរដ្ឋ​ប្រមាណ​៣៧៣​គ្រួសារ​រស់​នៅ​​ក្នុង​តំបន់​កំពុង​ធ្វើ​ការ​តវ៉ា​នេះ​

ក្នុង​នោះ​ដែរ​ភាគ​ច្រើន​ជា​គ្រួសារ​ជន​ជាតិ​វៀត​ណាម​ និង​មាន​មុខ​របរ​លក់​កាហ្វេ​ រើស​អេត​ចាយ ហើយ​បាន​តវ៉ា​ចង់​បាន​ផ្ទះ​សម​រម្យ​ដូច​គេ​ដែរ។

The News above is proof we are now really mix up with Vietnamese fellow...Watch out with Political Win Win...who is creator? and who is the real winner?...let see!