ពលរដ្ឋបុរីកីឡាប្រឈមមុខនឹងប៉ូលិស ក្នុងព្រឹត្តិការណ៍រុះរើផ្ទះ កាលពីថ្ងៃទី៣ មករាឆ្នាំ២០១២ (RFI/Siv Channa) Forced eviction in Borei Keila on 03 January 2012 (Photo: Siv Channa, RFI) |
ថ្ងៃ ព្រហស្បតិ៍ 19 មករា 2012
ដោយ លី ម៉េងហួរ
Radio France Internationale
Synopsis: On Thursday 19 January 2012, Jeff Daigle, the US Chargé d’Affaires in Cambodia, said: “Land disputes and forced evictions in Cambodia currently could lead to social instability. The US is pushing the [Cambodian] government and those involved to resolve land disputes with transparency and responsibility.” In response to questions raised by reporters regarding the problem faced by Borei Keila residents, Jeff Daigle said that the US is following this land dispute case closely, and as stated in the past, land disputes and forced evictions could lead to social instability in Cambodia.
Regarding the land dispute in Kratie province where TTY security guards shot and injured protesting villagers, the Kratie authority had decided to resolve this case with the following four points:
- The TTY company must return land back to the villagers.
- The police will arrest those who shot the villagers and will bring them to court for sentencing.
- TTY must pay for hospital bills and must pay compensations for the 4 villagers shot.
- TTY must stop clearing farmlands belonging to the villagers.
នៅថ្ងៃព្រហស្បតិ៍១៩មករានេះ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jeff Daigle បានលើកឡើងថា« បញ្ហាទំនាស់ដីធ្លីនិងការបណ្តេញចេញពលរដ្ឋទាំងបង្ខំនៅកម្ពុជាសព្វថ្ងៃ អាចនាំទៅរកការមិនមានស្ថិរភាពក្នុងសង្គម។ អាមេរិក បានជំរុញឲ្យរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធ ដោះស្រាយបញ្ហាជម្លោះដីធ្លីប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវ។
តបនឹងសំណួររបស់អ្នកកាសែត ចំពោះបញ្ហាពលរដ្ឋនៅបុរីកីឡា ភារធារីស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក Jeff Daigle បានលើកឡើងថា អាមេរិកបានតាមដាននូវសភាពការណ៍ជម្លោះដីធ្លីនោះដោយយក ចិត្តទុក ដាក់ ហើយដូចសេចក្តីថ្លែងការណ៍កន្លងមក គឺថាបញ្ហាទំនាស់ដីធ្លី និងការបណ្តេញប្រជាពលរដ្ឋអាចនាំទៅរកការមិនមានស្ថិរភាពក្នុងសង្គមកម្ពុជា។
បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនូវគម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាជំហានទី២ លោក Jeff Daigle ក៏បានជំរុញដល់រដ្ឋាភិបាលកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លី ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវ។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋបុរីកីឡានិងក្រុមហ៊ុន ផាន អ៊ីមិច បានកើតឡើងកាលពីដើមខែមករារហូតមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។ ពលរដ្ឋបុរីកីឡាប្រមាណ ៣០០ គ្រួសារ ត្រូវបានអាជ្ញាធរនិងក្រុមហ៊ុន រុះរើផ្ទះសម្បែងទាំងបង្ខំនិងបណ្តេញទៅរស់នៅក្រៅក្រុង។
ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅឯខេត្តក្រចេះ រហូតមកដល់ម៉ោង ១១ព្រឹកថ្ងៃទី១៩មករា ឆ្នាំ២០១២ ប្រជាពលរដ្ឋរាប់សិបនាក់ បានបើកផ្លូវជាតិលេខ ៧៦ អា ពីខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី វិញហើយ។ ពលរដ្ឋតវ៉ាបិទផ្លូវ កាលពីព្រឹកថ្ងៃទី១៨មករាឆ្នាំ២០១២ ដោយសារតែសន្តិសុខក្រុមហ៊ុនដាំកៅស៊ូ ធីធីវ៉ាយរបស់លោកឧកញ៉ាណាម៉ារឌីបានបាញ់រះ បណ្តាលឲ្យប្រជាពលរដ្ឋ ៤ នាក់ រងរបួស។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរខេត្តក្រចេះបានសម្របសម្រួលនិងដាក់ចេញនូវដំណោះស្រាយ ៤ ចំណុច។
ទី១-តម្រូវឲ្យក្រុមហ៊ុន ប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ។
ទី២-ប៉ូលិសនឹងតាមចាប់ខ្លួនអ្នកបាញ់រះលើប្រជាពលរដ្ឋ យកមកផ្តន្ទាទោស។
ទី៣-ក្រុមហ៊ុន ត្រូវចេញថ្លៃព្យាបាល និងសងជំងឺចិត្តដល់អ្នករបួសទាំង ៤ នាក់ និង
ទី៤-ក្រុមហ៊ុនត្រូវបញ្ឈប់ការឈូសឆាយលើដីដាំដំឡូងមីរបស់ប្រជាពលរដ្ឋ។
ក្នុងជម្លោះដីនៅខេត្តក្រចេះនោះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ទាហានការពារក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ TTY ដែលបានបាញ់រះមកលើប្រជាពលរដ្ឋស្លូតត្រង់ បង្កឱ្យរងរបួសធ្ងន់។
តាមសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ការបណ្ដោយរបស់អ្នកដឹកនាំ ធ្វើឱ្យមានអំពើឃោរឃៅនិងអយុត្តិធម៌ធ្ងន់ធ្ងរមកលើប្រជារាស្ត្រតូចតាច ដែលជាអ្នកទន់ខ្សោយ និងក្រីក្រ ដោយសារតែជម្លោះដីធ្លីបែបបនេះ អាចនាំឱ្យកើតមានអស្ថិរភាពនៅកម្ពុជា នាពេលខាងមុខ៕
7 comments:
Hun Sen evicted alot of Cambodians people unjusticely but No revolution is dare to raise up. Why? Because they are chicken as CPP said in the meeting.
Where is the Lotus or Jasmine revolution? Where are they? They must be coward group of leaders.
Remember: Now or Never!
Samdach Decho Hun Sen said: "To the victims where is your America? Where are the human right group when you need one?"
Hun Sen said "Where is your fucking Lotus revolution? I don't see one. Coward"
7:11 AM
Samdach Decho Sen! the Lotus Revolution is hiding in your anus. Sir! They don't dare to come out from your anus.
Lotus and Jasmine Revolution are hiding in Hun Sen anus???that's very smelly place to hide. Come out! Come out! Stop hiding inside Samdach anus.
Lotus revolution dares to do nothing as Hun Sen said in the meeting last time.
What's ashame! Lotus shit revolution.
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។
Post a Comment