Monday, January 09, 2012

Where is Bun Rany Hun Xen's morality squad when pedophiles are released from jail?

Trofimov ជន​ពូ​កែ​ខាង​រំលោភ​ក្មេង និង​ក្មេង​ស្រី​ខ្មែរ​​រង​គ្រោះ មិន​ទាន់​បាត់​ធំ​ក្លិន​ទឹក​ដោះ​។ រូបថត សហ​ការី

កម្ពុជា​ជា​ដែន​ជម្រក​សុវត្ថិភាព​ជន​រំលោភ​កុមារ​?

Monday, 09 January 2012
តុង សុប្រាជ្ញ
The Phnom Penh Post
រដ្ឋាភិបាល​កម្ពុជា គួរ​តែ​រក​ដំណោះស្រាយ​ឡើង​វិញ​ចំពោះ​អ្នក​មក​វិនិយោគទុន​ និង​អ្នក​ទេសចរណ៍​ ដែល​ចូល​មក​រួម​ភេទ​ជា​មួយ​កុមារ និង​ស្រ្តី ​ដើម្បី​សុខទុក្ខ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ និង​អនាគត​របស់​ពួក​គេ​។ ជា​ពិសេស​លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ដែល​ធ្លាប់​ជួយ​លើក​ស្ទួយ​ស្រ្តី ​និង​កុមារ ​និង​ជួយ​ធ្វើ​អន្តរាគមន៍​ ប្រឆាំង​នឹង​ការ​រំលោភ​សេពសន្ថវៈ​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ផង​ដែរ​នោះ​៕
កុមារា-កុមារី​ និង​ស្រ្តី​ខ្មែរ​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ បាន​បាត់​បង់​នូវ​គុណ​តម្លៃ​ និង​សេចក្តី​ថ្លៃថ្នូរ​ ដោយ​សារ​តែ​ធ្លាប់​ទទួល​រង និង​ប្រឈម​មុខ នូវ​បញ្ហា​ធំៗ​សព្វ​បែប​យ៉ាង ​ដូចជា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​រំលោភ​សេព​សន្ថវៈ​ និង​ការ​ជួញដូរ​ផ្លូវ​ភេទ​ ឯ​ខ្លះ​ទៀត​ត្រូវ​គេ​លក់​ ៣ ទៅ​ ៤​ តំណ​គួរ​ឲ្យ​សង្វេគ​ណាស់​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កុមារ​កម្ពុជា​ ក្លាយ​ជា​គោលដៅ​របស់​ពួក​ជន​រំលោភ​សេពសន្ថវៈ​កុមារ ​(Pedophiles) ដែល​ភាគ​ច្រើន​មក​តាម​រយៈ​ទេសចរណ៍ និង​វិនិយោគ​ទុន​នៅ​កម្ពុជា​។

តើ​នេះ ​មក​ពី​ស្រុក​ខ្មែរ​ធូរ​លុង​ផ្នែក​ផ្លូវ​ច្បាប់​ពេក​ ឬ​មួយ​ក៏​ឲ្យ​តែ​បាន​លុយ​ចូល ​ចង់​អ្នក​ទេសចរ និង​អ្នក​រកស៊ី​ម៉ាក​យ៉ាង​ម៉េច​ក៏​មាន​ដែរ​?​ ហើយ​អ្នក​ដែល​បាន​លាភ​សក្ការ​ពី​អ្នក​ទាំង​នោះ​​ មក​ធ្វើ​ជា​អ្នក​ហ៊ឺហា​បង្អួត​អ្នក​ក្រីក្រ​ ដែល​ជា​ខ្មែរ​ដូច​គ្នា​ ដូច​ជា​មាន​វីឡា​ ខុនដូ​ រថយន្ត​ទំនើបៗ និង​សម្ភារ​ផ្សេងៗ​ ឯ​ខ្លះ​ទៀត​ ដើរ​ចែក​អំណោយ បន្លំ​ភ្នែក​ធ្វើ​ដូច​ខ្លួន​ឯង​ហ្នឹង ​ជា​អ្នក​មាន​ចិត្ត​សប្បុរស​ធម៌​ខ្លាំង​ណាស់​។

ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ ​បើ​អ្នក​វិនិយោគ​ទុន​បរទេស​មក​រក​ស៊ី​ត្រឹម​ត្រូវ​ សុំ​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​វិញ​ គឺ​មិន​ងាយ​បាន​ទេ រង់ចាំ​រាប់​ខែ​រាប់​ឆ្នាំ​ ដែល​កន្លង​មក​អ្នក​វិនិយោគ​ទាំង​នោះ​ ធ្លាប់​ត្អូញត្អែរ​ តែ​បើ​អ្នក​វិនិយោគ​ទុន​លោត​ឆត្រ​ ឬ​ក៏​កាប់​ដាវ​ មាន​ទុយោ​វិញ គឺ​បាន​អាជ្ញា​ប័ណ្ណ​លឿន​តែ​ម្តង ហើយ​មិន​រើស​មុខ​ទៀត​ចង់​ប្រភេទ​ណា​ក៏​មាន​ដែរ​។ ​ស្រុក​ខ្មែរ​ស្រួល​អ៊ីចឹង​ ករណី​ដែល​ដឹង​ថា​អ្នក​វិនិយោគ​ទុន​ជា​ម៉ាហ្វីយ៉ា​នៅ​ពេល​​ដែល​សមត្ថកិច្ច​ប៉ូលិស​ចាប់​បាន​ម្តងៗ​ ពេល​ខ្លះ​រាប់​រយ​នាក់​ក៏មាន ​ហើយ​ខ្លះ​ក៏​លេង​ល្បែង​នៅ​កាស៊ីណូ​​អស់​លុយ​រលីង​សល់​តែ​គូទ​ខោ ដាក់​មេ​ប្រូច​រត់​ទៅ​ស្រុក​វិញ​ក៏​មាន​។


ឯ​កម្មករ​រោងចក្រ​ភាគ​ច្រើន​បំផុត​ជា​ស្រ្តី​ខ្មែរ អត់​ប្រាក់​ខែ​ក៏​អត់​ទៅ ហើយ​ខ្លះ​ទៀត​ជា​ឧក្រិដ្ឋជន​សោះ ដែល​ត្រូវ​ប៉ូលិស​ប្រទេស​របស់​ខ្លួន តាម​ចាប់​យក​ទៅ​កាត់​ទោស ក៏​មក​វិនិយោគ​រក​ស៊ី​ស្រុក​ខ្មែរ​បាន​ដែរ គឺ​មិន​ត្រឹម​តែ​មក​ជ្រក​កោន​ស្រុក​ខ្មែរ​ទេ ​គឺ​ថែម​ទាំង​មក​រំលោភ​សេពសន្ថវៈ​កុមារា-កុមារី​ខ្មែរ​ថែម​ទៀត​។

ឧទាហរណ៍​ជាក់​ស្តែង៖​ថ្មីៗ​នេះ ​ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស ដល់​អតីត​ឧក្រិដ្ឋ​ជន អាឡិចសាន់ដឺ ត្រូហ្វីម៉ូវ ដែល​បាន​រំលោភ​សេពសន្ថវៈ​កុមារ​កម្ពុជា​យ៉ាង​តិច​ ២១​ នាក់​ ហើយ​នៅ​ពេល​នេះ កុមារ​ទាំង​នោះ​ កំពុង​ប្រឈម​នឹង​មេរោគ​អេដស៍ ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ជន​រង​គ្រោះ ​និង​គ្រួសារ​ជន​រងគ្រោះ ​ហើយ​ក៏​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ដក​ទិដ្ឋាការ និង​បណ្តេញ​ជន​នេះ​ចេញ​ពី​កម្ពុជា​ផង​ដែរ​។​ តាម​រយៈ​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​របស់​ព្រះមហាក្សត្រ​បាន​មាន​ប្រសាសន៍ ​ថា​ នេះ គឺជា​សំណើ​លើក​លែង​ទោស​របស់​រាជ​រដ្ឋាភិបាល ​ឯ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​វិញ បាន​មាន​ប្រសាសន៍​ថា​ គឺ​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍​ជាតិ​ទេ ដែល​សេដ្ឋី​ជន​ជាតិ​រុស្ស៊ី​រូប​នេះ​ កំពុង​វិនិយោគ​កោះ​ពស់ នៃ​ខេត្ត​ព្រះសីហនុ មាន​ទឹក​ប្រាក់​ដល់​ទៅ​៣០០​ លាន​ដុល្លារ​ឯ​ណ្ណោះ​។​ រហូត​មក​ទល់​ពេល​នេះ ​អាឡិចសាន់ដឺ ត្រូហ្វីម៉ូវ បាន​បាត់​ដាន ហើយ​មិន​ទាន់​ដឹង​ថា​នៅ​ទីណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​។

អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា​ ជន​ជាតិ​រុស្ស៊ី​រូប​នេះ ​ក៏​ត្រូវ​បាន​ប៉ូលិស​នៅ​រុស្ស៊ី​ និង​ប៉ូលិស​អន្តរ​ជាតិ​អាំងទែរប៉ូល​(Interpol police)​ កំពុង​តែ​ស្វែង​តាម​រក​ចាប់​ខ្លួន​ផង​ដែរ​ ហើយ​ឯ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ក៏​ធ្លាប់​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​បញ្ជូន​អាឡិច​សាន់ដឺ ត្រូហ្វីម៉ូវ​ ទៅ​វិញ​ដើម្បី​ធ្វើ​ការ​កាត់​ទោស ​ពី​បទ​រំលោភ​កុមារ​រុស្ស៊ី​មួយ​ចំនួន​ផង​ដែរ​។ តែ​កម្ពុជា​មិន​បាន​ប្រគល់​ជន​ជាប់​ចោទ​ អាឡិច​សាន់ដឺ​ ត្រូហ្វីម៉ូវ ទៅ​ប្រទេស​រុស្ស៊ី​វិញ​ទេ​។

សំណួរ​សួរ​ថា៖ តើ​កម្ពុជា​អាច​ប្រគល់​ខ្លួន​ អាឡិច​សាន់ដឺ ត្រូហ្វីម៉ូវ​ ទៅ​ប្រទេស​រុស្ស៊ី ​ដែរ​ឬ​ទេ?​ ប្រសិន​បើ​ប្រទេស​រុស្ស៊ីលុប​ចោល​នូវ​បំណុល​ជិត ១៥០០​ លាន​ដុល្លារ​ ដែល​កម្ពុជា ​ជំពាក់​កាល​ពី​សម័យ​សហ​ភាព​សូវៀត​ទសវត្សរ៍​ឆ្នាំ​ ៨០​ បាន​ជួយ​ដល់​កម្ពុជា​នោះ​?​ បញ្ហា​នេះ ​លទ្ធភាព​អាច​ទៅ​រួច​ បើ​សិន​ធ្វើ​ការ​ប្រៀប​ធៀប​ កាល​ពី​ចុង​ឆ្នាំ ២០០៩​ ដែល​ពេល​ដំណាល​គ្នា ដែល​ប្រទេស​ចិន​ បាន​ទម្លាក់​ជំនួយ​ ២ ពាន់​លាន​ដុល្លារ​ ខណៈ​ភ្លាមៗ​នោះ​ដែរ​​កម្ពុជា​ បាន​បញ្ជូន​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ ២០​នាក់ ដែល​អាជ្ញាធរ​ចិន​ កំពុង​ស្វែង​រក​តាម​ចាប់​ខ្លួន​ ហើយ​អាជ្ញាធរ​កម្ពុជា ​យក​ច្បាប់​អន្តោ​ប្រវេសន៍ ដែល​បាន​អនុម័ត​តាំង​ពី​ឆ្នាំ​ ១៩៩៤​ មក​អនុវត្ត​។ ឬ​មួយ​មក​ពី​បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​កម្ពុជា ជាង​ប្រទេស​រុស្ស៊ី ដែល​ឃ្លាត​កាន់​តែ​ឆ្ងាយ​ទៅៗ​នោះ​។​

តើ​ការ​ដោះលែង​ជន​រំលោភ​សេពសន្ថវៈ​កុមារ​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ ការ​ចាប់​រំលោភ​សេព​សន្ថវៈ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ ដែល​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ដាក់​បញ្ជី​ឃ្លំា​មើល​(Watching list) ចំពោះ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​លេខ ២ ដដែល​ឬ?​ ​តើ​ការ​ដោះ​លែង​សេដ្ឋី​ជនជាតិ​រុស្ស៊ី​រូប​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្វីខ្លះ​ ដល់​ដំណើរ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​? ​បើ​តាម​មាត្រា​ទី ៥​ កថា​ខណ្ឌ​ទី ២​ អំពី​បទ​រំលោភ​សេព​សន្ថវៈ នៃ​ច្បាប់​ស្ដីពី​ស្ថាន​ទម្ងន់​ទោស​ នៃ​បទ​ឧក្រិដ្ឋ​ ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​ ២០០១ បាន​ចែង​ថា​៖«​... ចំពោះ​កុមារ​អនី​តិជន ​អាយុ​ក្រោម ១៤ ​ឆ្នាំ​ ទោះបី​មាន​ការ​យល់​ព្រម​ ឬ​មិន​យល់​ព្រម​រួម​ភេទ​ពី​កុមារ​នោះ​ក្តី ក៏​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ​ ១៥ ទៅ​២០​ឆ្នាំ​...»។​ ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​រុស្ស៊ីរូប​នេះ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តែ​ ៨ ឆ្នាំ​ ​ហើយ​បាន​តែ​ជាង ៤ ឆ្នាំ ដោះលែង​ទៀត​ បើ​ជន​នេះ ​រំលោភ​កុមារី​កម្ពុជា​ដល់​ទៅ​ ២១ ​នាក់​? គួរ​ណាស់​តែ​ជាប់​គុក​ច្រើន​ជាង ២០ ឆ្នាំ​ទៅ​ទៀត​ឯ​ណ្ណោះ​។

តាម​ច្បាប់​រដ្ឋ​ធម្មនុញ​ ព្រះ​មហាក្សត្រ​ ទ្រង់​មាន​ព្រះ​រាជ​សិទ្ធិ​លើក​លែង​ទោស​ និង​ក្នុង​នាម​រដ្ឋាភិបាល ដែល​ជា​អាណា​ព្យាបាល​របស់​ប្រជារាស្រ្ត​ និង​ជា​អ្នក​ថែរក្សា​សុខុមាលភាព​កូន​ចៅ ​មិន​គួរ​ព្រះរាជ​ទាន ​ឬ​ស្នើ​លើក​លែង​ទោស​ ដល់​ជន​បរទេស​​ ដែល​មក​រំលោភ​កុមារ​បែប​នេះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា គួរ​តែ​រក​ដំណោះស្រាយ​ឡើង​វិញ​ចំពោះ​អ្នក​មក​វិនិយោគទុន​ និង​អ្នក​ទេសចរណ៍​ ដែល​ចូល​មក​រួម​ភេទ​ជា​មួយ​កុមារ និង​ស្រ្តី ​ដើម្បី​សុខទុក្ខ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ និង​អនាគត​របស់​ពួក​គេ​។ ជា​ពិសេស​លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ដែល​ធ្លាប់​ជួយ​លើក​ស្ទួយ​ស្រ្តី ​និង​កុមារ ​និង​ជួយ​ធ្វើ​អន្តរាគមន៍​ ប្រឆាំង​នឹង​ការ​រំលោភ​សេពសន្ថវៈ​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ផង​ដែរ​នោះ​៕

ចូល​រួម​ផ្តល់​យោបល់ តាម​រយៈ​ soprach.tong@phnompenhpost.com

7 comments:

Anonymous said...

fuck sihamoni and his family
son of the bitch and prostitute

Anonymous said...

This is due to the makara 7th, vietnam liberation.

The cpp and their supporters are to be blame.

Youn is a virus that destroy everything around it.

Anonymous said...

Looking at this picture of a Russian scum with the poor innocent and very young Cambodian girl and realizing that he is now a free man, I blame the prime minister, the king and the government of Cambodia much and much more than this horrible scum!

For goodness' sake, this scum should remain behind bar for the rest of his life to serve as a clear warning to current and potential pedophile that Cambodia does not tolerate such an abuse on her children.

Hun Sen should reflect clearly that his family was once poor, if not very poor, and that this young girl is about the same age as his grandchildren with whom he used to sit as seen in several pictures of his family.

What would you do to this guy, Mr. Hun Sen, if the young girl happened to be Hun Manet's daughter (if he has a daughter!) or any of your female grandchildren?

You would still let him go free? for money? You don't have enough money and wealth after having stolen Cambodian resources for more than 30 years?

Shame on you, Mr. PM!
Shame on you, the deaf and blind king who is silent on this matter and had agreed to give a pardon!

Shame on the courts in Cambodia
Shame on the government of Cambodia!

Even an animal will protect its child and abandoned its captured prey if necessary and yet all of you who are in power and rich still forsake your own child for money! Wow!

Outrageously Pissed off

Anonymous said...

Dear khmer men, women, girls and boys, please, please, please get away from white men. They are so evil and would do anything to destroy you. They are the disgrace to the human race so please get away from them in all costs.

Anonymous said...

កម្ពុជាមិនត្រឹមតែជាជំរកដ៏សុវត្ថិភាពសំរាប់ជនល្មើស
គ្រប់ករណីប៉ុណ្ណោះទេ ប៉ុន្តែជាទីវាលពិឃាត
(បូរីកីឡា បឹងកក់ គ្រប់ឃាតកម្ម)ពិសេសគឺជាលំនៅ
ដ្ឋានផ្តាច់មុខរបស់ក្រុមគ្រួសារនៃជនជាតិយួន។
បើមិនជឿសួរមីកញ្ចាស់ ម៉ែន សំអន ទៅនឹងបានដឹង
ច្បាស់ហើយ ហើយរដ្ឋាភិបាលដែលដឹកនាំដោយ
សមមិត្តណាល់ គឺជារដ្ឋាភិបាលស្មូម ពូកែសុំទាន
ណាស់ បើមិនជឿទំនាក់ទំនងកាស៊ីណូ បាវិត
ទៅនឹងបានដឹងច្បាស់ហើយ មានមីមួយឈ្មោះ
ចែលីៗ ស្អីគេនោះ ជាអ្នកគក់ជេ យកលុយក្រុម
ហ៊ុន ដើម្បីអ្វីដែលគេហៅថា គណកម្មការចុះជួយ
ស្រុកបាណន់ខេត្តបាត់ដំបង របស់គណបក្សប្រជា
ជនយួន។ សុំអ៊ើយសុំ មិនចេះគ្រប់ អារដ្ឋាភិបាល
ស្មូម ដឹកនាំសុំដោយ មីម៉ែនសំអន ខេត្តស្វាយរៀង។

ពីលោកក្មួយសត្យារះ

Anonymous said...

Hun Sen court is youn .The goal of this sucker is destroying the khmer culture.Khmer people must hold hand together to fight hard to get their heads someday.I knew all of them everywhere,just waiting for the time coming.

Anonymous said...

khmer men do it every day and there never evern sent to jail for one second