Saturday, February 25, 2012

កែប ជក់ម៉ា ចាប់ផ្តើមឃោសនា ទិញសន្លឹកឆ្នោតខុសរដូវ កសាង ផ្លូវជាមួយ លុយរាស្រ្ត ដដែលជាដដែល!!


ធ្វើផ្លូវបេតុង​ព័ទ្ធ​ ជុំ​វិញ​កោះ​ ដាច់​ប្រសិនបើ​​ នាំគ្នាគាំទ្រ​សម្តេចតេ ជោកាន់តែខ្លាំង



(រូបភាព៖ កោះសន្តិភាព)
ដោយ​ ៖ ប្រុសកោះ 
ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៤៨
រាជធានីភ្នំពេញ ៖ ​លោកកែប ជុតិមា ​​​អភិ​បាល​រាជធានីភ្នំពេញ ​​មានបំណង​ស្ថាបនា​​ផ្លុវបេ​តុង​​​​​ព័ទ្ធ​ជុំវិញ​​កោះដាច់​​ និងជំរុញ​​​ការអភិវឌ្ឍន៍​​​កែ​ប្រែ​​មុខមាត់​​ប្រជាពលរដ្ឋ​​នៅទីនោះ​​​ឱ្យកាន់តែ​​​ប្រសើរឡើង​​ថែមទៀត​​​ ឱ្យ​តែប្រជាពលរដ្ឋ​​​កោះ​ដាច់​​​​កាន់តែ​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ខ្លាំង​ក្លា​​ជាងនេះ​ ។ ​​បំណង​​បែបនេះ ​ត្រូវ​បាន​​លោក​កែប ជុតិមា ​​​លើកឡើង​នៅក្នុង​ពិធីបើក​​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​​​មួយខ្សែ​​​ជំហានទី២ ​​​ក្នុងសង្កាត់​​កោះ​ដាច់​​ ខណ្ឌ​ប្ញស្សីកែវ ​​​​រាជធានី​ភ្នំពញ ​ដែល​សង្កាត់នេះ​ទើបតែ​កាត់ពីខេត្ត​កណ្តាល​​​ចូលមក​ក្រោមការគ្រប់គ្រង​រដ្ឋ​បាល​រាជធានី ភ្នំពេញ​កាល​ពីពេល​ថ្មីៗនេះ ។


លោក​សាំ ពិសិដ្ឋ ​នាយកមន្ទីរ​​សាធារណការ ​និងដឹកជញ្ជូន​​​រាជធានីភ្នំពេញ ​​បានឱ្យ​ដឹងថា សង្កាត់​កោះដាច់​ ខណ្ឌប្ញស្សីកែវ ​​​​គឺជា​​ដែនដី​កោះ​ដែល​ហ៊ុុុម​​ព័ទ្ធ​ដោយទន្លេ​​​​មេគង្គ ដែល​មាន​ផ្ទៃ​ដី​សរុប​​២.៣០១,៦៩​ហិកតា ​​មាន​ប្រជាពលរដ្ឋ​រស់នៅ​៣០៥០គ្រួសារ មានមនុស្ស​​១០.៣៩៨​​នាក់ ​។ ​​ប្រជាពលរដ្ឋ​​​​រស់នៅទីនោះ​​ប្រកប​​មុខ​របរ​​កសិកម្ម​​​ដាំពោត ​​សណ្តែក ​បន្លែ​គ្រប់មុខ ​ធ្វើ​ស្រែ​ប្រាំង និងសិប្បកម្ម​តម្បាញ​ មានរហូតដល់​​២៦០០កី ។ ​​សង្កាត់កោះ​ដាច់​មានប្រព័ន្ធផ្លូវ​តូច-ធំ ​​ជាប្រភេទ​ផ្លូវដី​​ធម្មតា​​នៅឡើយ ​ដែល​មាន​ប្រវែង​៣៩.៩៥០​ម៉ែត្រ ​មានស្ពាន៥​កន្លែង ​​ប្រវែង១៥៧​ម៉ែត្រ ។ ​កាលពី​ខែ​តុលា ​ឆ្នាំ ២០១១ ​​ក្រោមគំនិត​​​ផ្តួចផ្តើម​​របស់លោក​កែប ជុតិមា សាលារាជធានីភ្នំពេញ​​បានស្ថាបនាផ្លូវ​បេតុង​​ឆ្អឹង​ប្ញស្សី​ជំហានទី១ ប្រវែង​២០២០​ម៉ែត្រ ​ទទឹង៥ម៉ែត្រ ។
លោកសាំ ពិសិដ្ឋ ​​បានឱ្យ​ដឹងថា ការ​ស្ថាប​នា​ផ្លូវបេតុង​​​ដែលបើកការដ្ឋាន​​នា​ពេលនេះ ជា​ខ្សែ​​មួយផ្សេងទៀត ​សម្រាប់ជំហានទី២ ​​​មាន​ប្រវែង ​៣៥១៤ម៉ែត្រ ​ទទឹង​៥ម៉ែត្រ ជាប្រភេទ​​​ផ្លូវ​បេតុង ​​ឆ្អឹងប្ញស្សី ដែលត្រូវ​ចំណាយ​​ថវិការបស់​សាលា​​រាជធានីភ្នំពេញអស់ចំនួន​២.២១៦.០០០.០០០​រៀល ​។ ការងារនេះ​ត្រូវអនុវត្ត​រយៈ​ពេល​៩០​ថ្ងៃ ​​ដោយមន្ទីរ​​​សាធារណការ​ និងដឹកជញ្ជូន​​រាជ​ធានីភ្នំពេញ ។
នៅក្នុងឱកាសនោះ ​​លោកែប ជុតិមា ​​អភិ​បាល​​​​រាជធានីភ្នំពេញ​​​​បានជម្រាប​ទៅ​ប្រជា​ពលរដ្ឋ​​​ដែល​​​បានចូលរួម​នេះថា លោក​មាន​បំណង​​ធ្វើ​ផ្លូវ​​បេតុងព័ទ្ធជុំ​វិញ​​កោះដាច់ ដើម្បី​​​សម្រួលដល់ការ​ធ្វើដំណើរ​​របស់ប្រជាពលរដ្ឋ ​​នោះឱ្យ​តែ​ប្រជាពលរដ្ឋ​​កោះដាច់​​គាំទ្រ​សម្រេច​តេជោ ក៏ដូចគណបក្ស​​​ប្រជាជន​កាន់តែខ្លាំង​ក្លា​ទៀត​នោះ​ ។ លោកបានបញ្ជាក់ថា ​​កោះ​ដាច់​​ពេល​នេះ​​មានការកែប្រែ​​​​មុខមាត់​​ខ្លាំង​ណាស់ ​​ហើយសាល​ារាជធានី​ ក៏មិនទុកឱ្យកោះដាច់​​​ស្ថិត​នៅ​​ដាច់ឆ្ងាយ​​ដូចឈ្មោះ​នោះទេ ៕

4 comments:

Anonymous said...

ជូន សម្ដេច កុលបុត្រមហានគរខ្មែរ

ដដែល ( adj ) [dɑdael] - detail »
to be identical, alike, same.

2.ដដែល ( adv ) [dɑdael] - detail »
as before, over and over, in the same way

Anonymous said...

ពូកែ ជក់តែម៉ា ម៉េចបានជាតាឯងខ្លាចស្រមោល
របស់ខ្មោចអាចោរកញ្ចាស់យួនហូជិមិញ ហៅ Nguyen Ai Quoc ស្អីគេហ្នឹងម្លេះ?

សត្យារៈ

Anonymous said...

ណែអាឆ្កែជក់តែម៉ាអាកូនមីចោឯងកំពុងតែរៀបគុំរងការស្អីទៀតហើយ? អាកូនមីចោនេះវាកំពុងរៀបគុំរោងការបន់ដេញនិងសម្លាប់ប្រជាពលរដ្ឋខ្មែរទៀតហើយ។

Anonymous said...

វាយសម្លាប់ !!!!អាឆ្កែកញ្ចាស់យួន ជក់តែ ម៉ា អាកូនមីចោរនេះចោលចោញ !!!!!!!!!!!!!!!!!!
He is a killer young khmer ......event Koh Pich bridge !!!!