ធ្វើផ្លូវបេតុងព័ទ្ធ ជុំវិញកោះ ដាច់ប្រសិនបើ នាំគ្នាគាំទ្រសម្តេចតេ ជោកាន់តែខ្លាំង
(រូបភាព៖ កោះសន្តិភាព)
ដោយ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៤៨
ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៤៨
រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានបំណងស្ថាបនាផ្លុវបេតុងព័ទ្ធជុំវិញកោះដាច់ និងជំរុញការអភិវឌ្ឍន៍កែប្រែមុខមាត់ប្រជាពលរដ្ឋនៅទីនោះឱ្យកាន់តែប្រសើរឡើងថែមទៀត ឱ្យតែប្រជាពលរដ្ឋកោះដាច់កាន់តែគាំទ្រសម្តេចតេជោ ហ៊ុន សែន ខ្លាំងក្លាជាងនេះ ។ បំណងបែបនេះ ត្រូវបានលោកកែប ជុតិមា លើកឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែជំហានទី២ ក្នុងសង្កាត់កោះដាច់ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពញ ដែលសង្កាត់នេះទើបតែកាត់ពីខេត្តកណ្តាលចូលមកក្រោមការគ្រប់គ្រងរដ្ឋបាលរាជធានី ភ្នំពេញកាលពីពេលថ្មីៗនេះ ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា សង្កាត់កោះដាច់ ខណ្ឌប្ញស្សីកែវ គឺជាដែនដីកោះដែលហ៊ុុុមព័ទ្ធដោយទន្លេមេគង្គ ដែលមានផ្ទៃដីសរុប២.៣០១,៦៩ហិកតា មានប្រជាពលរដ្ឋរស់នៅ៣០៥០គ្រួសារ មានមនុស្ស១០.៣៩៨នាក់ ។ ប្រជាពលរដ្ឋរស់នៅទីនោះប្រកបមុខរបរកសិកម្មដាំពោត សណ្តែក បន្លែគ្រប់មុខ ធ្វើស្រែប្រាំង និងសិប្បកម្មតម្បាញ មានរហូតដល់២៦០០កី ។ សង្កាត់កោះដាច់មានប្រព័ន្ធផ្លូវតូច-ធំ ជាប្រភេទផ្លូវដីធម្មតានៅឡើយ ដែលមានប្រវែង៣៩.៩៥០ម៉ែត្រ មានស្ពាន៥កន្លែង ប្រវែង១៥៧ម៉ែត្រ ។ កាលពីខែតុលា ឆ្នាំ ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកែប ជុតិមា សាលារាជធានីភ្នំពេញបានស្ថាបនាផ្លូវបេតុងឆ្អឹងប្ញស្សីជំហានទី១ ប្រវែង២០២០ម៉ែត្រ ទទឹង៥ម៉ែត្រ ។
លោកសាំ ពិសិដ្ឋ បានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងដែលបើកការដ្ឋាននាពេលនេះ ជាខ្សែមួយផ្សេងទៀត សម្រាប់ជំហានទី២ មានប្រវែង ៣៥១៤ម៉ែត្រ ទទឹង៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង ឆ្អឹងប្ញស្សី ដែលត្រូវចំណាយថវិការបស់សាលារាជធានីភ្នំពេញអស់ចំនួន២.២១៦.០០០.០០០រៀល ។ ការងារនេះត្រូវអនុវត្តរយៈពេល៩០ថ្ងៃ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះ លោកែប ជុតិមា អភិបាលរាជធានីភ្នំពេញបានជម្រាបទៅប្រជាពលរដ្ឋដែលបានចូលរួមនេះថា លោកមានបំណងធ្វើផ្លូវបេតុងព័ទ្ធជុំវិញកោះដាច់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នោះឱ្យតែប្រជាពលរដ្ឋកោះដាច់គាំទ្រសម្រេចតេជោ ក៏ដូចគណបក្សប្រជាជនកាន់តែខ្លាំងក្លាទៀតនោះ ។ លោកបានបញ្ជាក់ថា កោះដាច់ពេលនេះមានការកែប្រែមុខមាត់ខ្លាំងណាស់ ហើយសាលារាជធានី ក៏មិនទុកឱ្យកោះដាច់ស្ថិតនៅដាច់ឆ្ងាយដូចឈ្មោះនោះទេ ៕
4 comments:
ជូន សម្ដេច កុលបុត្រមហានគរខ្មែរ
ដដែល ( adj ) [dɑdael] - detail »
to be identical, alike, same.
2.ដដែល ( adv ) [dɑdael] - detail »
as before, over and over, in the same way
ពូកែ ជក់តែម៉ា ម៉េចបានជាតាឯងខ្លាចស្រមោល
របស់ខ្មោចអាចោរកញ្ចាស់យួនហូជិមិញ ហៅ Nguyen Ai Quoc ស្អីគេហ្នឹងម្លេះ?
សត្យារៈ
ណែអាឆ្កែជក់តែម៉ាអាកូនមីចោឯងកំពុងតែរៀបគុំរងការស្អីទៀតហើយ? អាកូនមីចោនេះវាកំពុងរៀបគុំរោងការបន់ដេញនិងសម្លាប់ប្រជាពលរដ្ឋខ្មែរទៀតហើយ។
វាយសម្លាប់ !!!!អាឆ្កែកញ្ចាស់យួន ជក់តែ ម៉ា អាកូនមីចោរនេះចោលចោញ !!!!!!!!!!!!!!!!!!
He is a killer young khmer ......event Koh Pich bridge !!!!
Post a Comment