Monday, February 13, 2012

ប្រជាពលរដ្ឋ តំបន់អណ្ទូ​ងកន្ទួតជាង ២០០នាក់ បណ្តេញមន្រ្​តីអង្គការ CPEHO - CPEHO company tries to evict 200 people in Battambang province

តាមប្រភពពីប្រជាពលរដ្ឋនៅភូមិអណ្តូងកន្តួតឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឲ្យដឹង ថាប្រជាពលរដ្ឋនៅភូមិអណ្តូងកន្ទួតប្រមាណជាង២០០នាក់ កាលពីម្សិលមិញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ វេលា ម៉ោងប្រមាណ ៣:០០ រសៀល បានប្រមូលផ្តុំគ្នាបណ្តេញមន្ត្រីអង្គការការពារបរិស្ថាន និងសិទិ្ធពលរដ្ឋកម្ពុជា(CPEHO) ​ចំនួន​៥នាក់ ដែលកំពុងវាស់វែងបោះបង្គោលព្រំដីរំលោភចូលដី របស់ពួកគាត់ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែលនោះបាននិយាយថាមន្ត្រីអង្គការ អង្គការការពារបរិស្ថាន និងសិទិ្ធពលរដ្ឋកម្ពុជាបានវាស់កាត់ក្បាលដីជាឡូត៍ៗ ២០ គុណ ៥០ម៉ែត្រ ដោយតម្រូវឲ្យប្រជាពលរដ្ឋទាំងចាស់ទាំថ្មីនៅដីកំពុងមានជម្លោះនោះបង់តម្លៃ ពី ១០០ ទៅ ២០០ ដុល្លាសហរដ្ឋអាមេរិកក្នុងដីមួយឡូត៍ ។តំណាងប្រជាពលរដ្ឋបាននិយាយថា ថ្មីៗនេះ ប្រធានអង្គការ អង្គការការពារបរិស្ថាននិងសិទិ្ធពលរដ្ឋកម្ពុជា បានចូលទៅចរចារជាមួយតំណាងប្រជាពលរដ្ឋ ដើម្បី ឲ្យព្រមប្រគល់ដីដែលកំពុងមានជម្លោះនោះទៅឲ្យអង្គការរបស់លាកចាត់ចែងហើយលោកនឹង តែងតាំង តំណាងប្រជាពលរដ្ឋរូបនោះធ្វើជាប្រធានភូមិស្របច្បាប់ តែតំណាងនិងប្រជាពលរដ្ឋនៅទីនេះមិនព្រមដោយនិយាថា អង្គការនោះពុំមានសិទិ្ធធ្វើដូច្នេះទេ ។

ព័ត៌មានបន្ថែមសូមទាក់ទង:

តំណាងប្រជាពលរដ្ឋនៅលើដីកំពុងមានទំនាស់
-លោក សេង សាម៉េត ទូរស័ព្ទ ០៩៧ ៥៦០​ ៣៣២៧
- លោក ឃឿន សារ៉េត ទូរស័ព្ទ ០៨៨ ៩៥៤ ៨៤១៧
ប្រធានអង្គការការពារបរិស្ថាននិងសិទិ្ធពលរដ្ឋកម្ពុជា(CPEHO)
- លោក ហែន ភារៈ ទូរស័ព្ទ ០១២ ៩១១ ៤០៧
អាជ្ញាធរមូលដ្ឋាន
-លោក ចិន សំអន មេឃុំដូនបា ទូរស័ព្ទ ០៩៧ ៥២២៨៣១៦
-លោក ស៊ីន ញ៉ា អភិបាលស្រុកគាស់ក្រឡ ទូរស័ព្ទ០១២ ៦២៧ ១៨៥/០១២ ៦២៧ ១២៥
-លោក សៀនស៊ូតថង អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី
ទូរស័ព្ទ ០១២ ៩៦០ ៨២៥

No comments: