ការប្រឈមមុខដាក់គ្នាងាយណាស់នឹងនាំដល់អំពើហិង្សា (ស៊ីវ ចាន់ណា)
ពុធ 22 កុម្ភៈ 2012
ដោយ ប៉ែន បូណា
Radio France Internationale
ការបាញ់ប្រហារទៅលើកម្មការិនីរោងចក្រដែលធ្វើបាតុកម្មទាមទារសិទ្ធិនៅឯទីក្រុងបាវិតខេត្តស្វាយរៀងកាលពីថ្ងៃចន្ទគឺជាឧទាហរណ៍ថ្មីបំផុតចុងក្រោយមួយទៀតដែលជាលទ្ធផលនៃភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែ បន្ទាប់ពីអំពើហិង្សាបានកើតឡើងភ្លាម ការទាមទាររបស់កម្មករត្រូវបានដោះស្រាយភ្លាមៗដែរ។ ចំណែកឯក្រសួងសមត្ថកិច្ចនានាក៏បញ្ចេញប្រតិកម្មយ៉ាងលឿនរហ័សដើម្បីសម្រួលសភាពការណ៍។ យ៉ាងណាក៏ដោយ គេមិនអាចប្រែក្លាយបាយឲ្យទៅជាអង្ករវិញបានឡើយ។ តើអ្វីទៅជាដើមហេតុបណ្តាលឲ្យផ្ទុះហិង្សាជាបន្តបន្ទាប់បែបនេះ?
ការបាញ់ប្រហារទៅលើអ្នកភូមិដែលតវ៉ារឿងដីធ្លីក្នុងខេត្តក្រចេះមិនទាន់ទាំងដោះស្រាយចប់ផង ករណីបាញ់ប្រហារមួយទៀតទៅលើក្រុមកម្មការិនីអ្នកតវ៉ានៅខេត្តស្វាយរៀងក៏បាន កក្រើកឡើងម្តងទៀត។ កម្មការិនី៣នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើងរបស់ជនប្រដាប់អាវុធ។ ព្រឹត្តិការណ៍នេះអាចឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពច្រើនយ៉ាងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ទិដ្ឋភាពទី១៖ អាវុធនៅតែជាឧបករណ៍ដ៏គ្រោះថ្នាក់និងត្រូវបានគេប្រើប្រាស់បានយ៉ាងងាយនៅគ្រប់ស្ថានភាព។ ត្រង់ចំណុចនេះ គេគួរកត់សម្គាល់ថា ក្រោយការផ្ទុះអាវុធទៅលើក្រុមកម្មករ ភាពច្របូកច្របល់បានកើតឡើង។ ទាំងសមត្ថកិច្ច ទាំងកងសន្តិសុខក្រុមហ៊ុនសុទ្ធតែអះអាងថា ខ្លួនមិនបានបាញ់ទៅលើកម្មករទេ។ ពួកគេបែរជាទម្លាក់ទំនួលខុសត្រូវទៅលើជនមិនស្គាល់មុខថាជាអ្នកបាញ់ទៅវិញ។ ទោះជាដោយចេតនាឬអចេតនាក្តី បញ្ហានេះអាចសបញ្ជាក់ឲ្យឃើញថា ការគ្រប់គ្រងអាវុធគឺជារឿងធូររលុងដែលមិនគួរបណ្តែតបណ្តោយ។
ទិដ្ឋភាពទី២៖ នៅក្រោយពេលផ្ទុះអាវុធកើតឡើង គេសង្កេតឃើញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហាក់បានដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហា។ ក្រសួងការងារនិងអាជ្ញាធរខេត្តស្វាយរៀងបានជួបប្រជុំគ្នាជាបន្ទាន់និងបានដោះស្រាយការទាមទាររបស់កម្មករយ៉ាងឆាប់រហ័សប្រៀបដូចផ្លេកបន្ទោរ។ ជនរងគ្រោះបានទទួលការឧបត្ថម្ភភ្លាមៗដែរពីអាជ្ញាធរខេត្ត ខណៈដែលចំណាត់ការរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃក៏ត្រូវបានចាត់ឡើងជាបន្ទាន់ដើម្បីតាមចាប់ជនដៃដល់។ ទាំងនេះជារឿងត្រឹមត្រូវដែលអាជ្ញាធរត្រូវធ្វើ។ ប៉ុន្តែ ភាពរហ័សរហួនរបស់សមត្ថកិច្ចក្នុងដំណាក់កាលនេះមិនខុសអ្វីពីស្ថានភាព«គោស៊ីស្រូវរួចទើបធ្វើរបង»នោះឡើយ។ ប្រសិនបើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួសរាន់ដោះស្រាយបញ្ហាមុននេះបន្តិចប្រហែលជារឿងនេះមិនបានកើតឡើងឡើយ។ ប៉ុន្តែ ជាទូទៅ ការដោះស្រាយបញ្ហាមានសភាពយឺតយ៉ាវដូចអូសឫស្សីបញ្ច្រាសចុង។ រោងចក្រខ្លះ កូដកម្មបានកើតឡើងរាប់សប្តាហ៍នៅតែគ្មានដំណោះស្រាយ។ ទំនាស់ដីធ្លីរឹតតែអូសបន្លាយវែងជាងនេះទៅទៀតពោលគឺ ទំនាស់ខ្លះអូសបន្លាយរាប់ឆ្នាំនៅតែដោះស្រាយមិនចេញ។
ទិដ្ឋភាពទី៣៖ ការប្រឈមមុខដាក់គ្នាងាយណាស់នឹងនាំដល់អំពើហិង្សា ជាពិសេសអ្នកកាន់អាវុធងាយណាស់នឹងកេះកៃនៅពេលមានបញ្ហាបន្តិចបន្តួច នេះជាចរិកធម្មជាតិរបស់មនុស្សមួយចំនួនដែលមានអាវុធនៅក្នុងដៃ។ នៅក្នុងសង្គមកម្ពុជា អ្នកកាន់អាវុធច្រើនតែគិតថាខ្លួនមានអំណាចដែលអ្នកផ្សេងត្រូវខ្លបខ្លាច និងមិនត្រូវតតាំងជាមួយ។ ហេតុដូច្នេះហើយបានជាពួកគេមិនញញើតនឹងបាញ់ឡើយនៅពេលដែលមានអ្នកណាធ្វើឲ្យឃ្នើសចិត្ត។ ដូច្នេះ មុននឹងប្រគល់អាវុធឲ្យអ្នកណាម្នាក់ប្រើ អ្នកនោះគួរតែបានរៀនសូត្រឲ្យច្បាស់លាស់ពីច្បាប់អាវុធ។ អ្វីដែលខ្មាន់កាំភ្លើងទាំងឡាយគួរចងចាំគឺ អាវុធមិនមែនសម្រាប់ដោះស្រាយបញ្ហាជាមួយពលរដ្ឋស្លូតត្រង់ឡើយ។
សរុបមកវិញ រាល់បញ្ហាអ្វីក៏ដោយ ការរួសរាន់ដោះស្រាយគឺជាមធ្យោបាយល្អបំផុតដើម្បីបញ្ចៀសកុំឲ្យបញ្ហាតូចក្លាយជាបញ្ហាធំ។ ការដោះស្រាយបញ្ហា តាមរបៀប«គោស៊ីស្រូវរួចទើបនាំគ្នាធ្វើរបង»គឺជារឿងហួសពេលដែលមិនអាចកែប្រែបាន។ យ៉ាងណាមិញ ការបាញ់ប្រហារទៅលើអ្នកតវ៉ានៅក្រចេះ នៅស្វាយរៀងក៏ដូចជាករណីជាច្រើនទៀតកាលពីពេលកន្លងទៅនេះដែរ វាប្រហែលជាអាចចៀសវាងបានប្រសិនបើគេរួសរាន់ដោះស្រាយបញ្ហាជាមុននោះ។ និយាយតាមបែបផ្សេង គេហាក់ដូចជានាំគ្នាចាំព្យាបាលជាជាងរកវិធីការពារ។ នេះជានិន្នាការខុសឆ្គងមួយដែលគួរតែកែតម្រូវជាចាំបាច់ពីព្រោះចូរកុំភ្លេចថា បញ្ហាទាំងនេះជាដុំពពកខ្មៅដែលបិទបាំងពន្លឺរស្មីប្រទេសកម្ពុជាទាំងសម្រាប់នយោបាយផ្ទៃក្នុង ទាំងនៅលើឆាកអន្តរជាតិ៕
8 comments:
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។
រាស្ត្រខ្មែរមិនចង់ប្រើធម៌ហឹង្សាទេ ព្រោះធម៌ហឹង្សា
ប្រើបានតែមួយរយៈខ្លីប៉ុណ្ណោះ តែធម៌អហឹង្សា
មានភាពប្រសើរដ៏ចំបង។
អំពើហឹង្សាទ្រង់ទ្រាយធំ ដូចជានៅអ៊ីហ្ស៊ីប
លីប៊ីយ៉ា ស៊ីរីយ៉ា ត្រូវការជំនួយកម្លាំងទ័ព អន្តរជាតិ អង្គការសហប្រជាជាតិ ។ ជាពិសេស
ជនជាតិរបស់គេនៅបរទេសជួយគាំទ្រផង។
ដូច្នេះ ជនជាតិខ្មែររស់នៅឯនាយសមុទ្រជាង
ពីរលាននាក់ អាចជួយដោយកម្លាំងកាយ ចិត្ត
បញ្ញា លុយកាក់ និង មធ្យោបាយ។
ជួយគណៈបក្សណាដែលមានសច្ចធម៌ សីលធម៌
និង យុត្តិធម៌សង្គម។ការប្រទាក់ក្រគ្នាជាសំណាញ់
ជាការមួយដ៏ឧត្តមបំផុត។
សាមគ្គីជាកម្លាំង។
ក្នុងកាល:ទេស:បច្ចុប្បន្ននេះ កងអង្គរក្សគ្រាន់តែ
ជាអ្នកកាន់អាវុធតែប៉ុននោះ បែរអាវុធទៅខាងណា
កេះកៃឬមិនកេះកៃសំរេចនៅលើអ្នកបញ្ជាឯណោះ
ទេ។ អង្គរក្សជាអ្នកស៊ីឈ្នួលស្លាប់ការពារម្ចាស់ដើម
បីរកកម្រៃចញ្ចឹមជីវិតតែប៉ុននោះ។ បើគេចាប់បាន
ហើយតុលាការកាត់ទោសឲ្យអង្គរក្សជាប់ទោស៥ ឆ្នាំ ថៅកែត្រូវជាប់ដល់ទៅ៥០ឬ១០០ឆ្នាំទើបសម។
បើរកមុខអ្នកទទួលខុសត្រូវមិនឃើញឬក៏មិនហ៊ាន
រក អ្នកកាន់អំណាចគួរមានសេចក្តីក្លាហានចុះចេ
ញពីតំណែង រំលាយគណរដ្ធមន្រ្តីចោលជ្រើសរើស
អ្នកថ្មី។
ស៊ី អេងគ្រុយ
"អហឹង្សា" មិនអាចឈ្នះយួននិងអាយ៉ងបានឡើយ។
សូមមើលគំរូយួននិងអាយ៉ងយកឈ្នះលើខ្មែរក្រហម
ដោយ "ហឹង្សា" ឬដោយ "អហឹង្សា" ???
(....)
The Khmer guy carried guys looks very dumb and has been fooled by CPP crooks and Hun Sen. This guy should listen his own people and stop listening to CPP cronies and Vietnamese dog Hun Sen.
This guy is paid to do this to harm his own people, how dumb this guy is.
We should help this with money and drop off his weapon and serve our Khmer people instead.
Money is not everything. Don't take bribe from Yuon CPP and Hun Sen.
The whole world is watching because of intelligent Khmer living abroad to broadcast the news and share the issues with the world about the CPP regime and Vietnamese ill-intentions to swallow Cambodia because of Ho Chi Minh's cruel dream to kill all Khmer people to take the whole Cambodia.
ហឹង្សា..........ឈ្នះយួន !!!
អហឹង្សា...................ចាញ់យួន !!!
ហឹង្សា ....................ឈ្នះយួន !!!
ជនណាខ្លះដែលអាចមានអាវុធការពារខ្លួននៅតាម
ផ្ទះ?
Post a Comment