Monday, February 06, 2012

តើ​ព្រះសង្ឃ​លេង ហ្វេសបុក (Facebook) គឺ​ខុស​ពី​វិន័យ​ធម៌​របស់​ព្រះពុទ្ធ​ដែរ ឬ​ទេ? - Monks on Facebook, is it aginst religious rule?

ព្រះ​សង្ឃ​លួន សាវ៉ាត ចូល​រួម​ឃ្លាំ​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​កាល​ពី​ខែ​សីហា ឆ្នាំ​ទៅ​។ រូបថត ម៉េង គីមឡុង

ស្ដាចម៏សង្ឃកុម្មុយនិស្ត ទេពវង្ស
Monday, 06 February 2012
តុង សុប្រាជ្ញ
The Phnom Penh Post
គណៈ ​សង្ឃ​ធំៗ​បច្ចុប្បន្ន​នេះ​មើល​ទៅ​ដូច គិត​គូរ​រឿង​បក្ស​ បុណ្យ​ស័ក្តិ និង​អំណាច​ច្រើន​ជាង​ស្រាវ​ជ្រាវ​ធម៌អាថ៌​ និង​អក្សរសាស្រ្ត ​ខុស​ពី​ព្រះ​សង្ឃ​ជំនាន់​ដើម​ខិត​ខំ​រាប់​ឆ្នាំ​បកប្រែ​ពី​ភាសា​បាលី​មក​ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើ ហើយ​មេ​ដឹក​នាំ​ព្រះ​សង្ឃ​ជំនាន់​មុន​ហ៊ាន​ចេញ​មុខ​តស៊ូ​ប្រឆាំង​ជាមួយ​នឹង អាណា​និគម​និយម​បារាំង​ ដូច​ព្រះ​សង្ឃ​ក្រឡា​ហោម​គង់ ជាដើម​
ព្រះ​ពុទ្ធ​ឱវាទ​បាន​សម្តែង​ថា «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់» ឬ​ពាក្យ​សាមញ្ញ​និយាយ​ថា «ដាំ​ចេក​បាន​ផ្លែ​ចេក ដាំ​ស្វាយ​នឹង​បាន​ផ្លែ​ស្វាយ»។ ពុទ្ធឱវាទ​នេះ គួរ​ត្រូវ​បាន​ពុទ្ធសាសនិក ទាំង​អស់​ចងចាំ និង​គោរព​ប្រណិប័តន៍​តាម​យ៉ាង​ខ្ជាប់ខ្ជួន ពិសេស គឺ​ព្រះ​សង្ឃ ពុទ្ធសាសនា។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ព្រះ​សង្ឃ​មួយ​ចំនួន​ប្រព្រឹត្ត​ខុស​នឹង​ពុទ្ធ​ឱវាទ​ជាច្រើន​ប្រការ​ ដែល​ត្រូវ​បាន​ការ​ប្រមាថ​ពី​មតិសាធារណៈ។

កម្មៗ​ប្រែ​មក​ថា​ «អំពើ​»​ អំពើ​ដែល​លោក​អ្នក​ធ្វើ ​លោក​អ្នក​តែង​ទទួល​ បើ​អាត្មា​ធ្វើ​ខុស​អាត្មា​ក៏​ទទួល​ដែរ​... មាន​តែ​ព្រះ​អង្គ​(ព្រះពុទ្ធ)​មួយ​ព្រះអង្គ​ទេ​គ្មាន​គ្រូ​បាអាចារ្យ​ណា​ ប្រដៅ​ព្រះអង្គ​បាន​ឡើយ...ហើយ​ឧបាសក​ឧបាសិកា​គួរ​តែ​កុំ​ប្រព្រឹត្ត​ទៅ​តាម​កាម​កិលេស​តណ្ហា កុំ​លួច​ប្រពន្ធ​គេ ​ត្រូវ​ចៀស​វាង​ឲ្យ​បាន​នូវ​ ស្រី ​ស្រា ល្បែង...។ នេះ​គឺជា​ធម៌​ដែល​ព្រះ​សង្ឃ​ទេសនា​ម្តងៗ​ដើម្បី​ប្រៀន​ប្រដៅ​ឧបាសក​ឧបាសិកា​ចំណុះ​ជើង​វត្ត កុំ​ឲ្យ​ប្រពឹត្ត​អំពើ​អបាយ​មុខ​ទាំង​នេះ​។ សាសនា គឺជា​ផ្នែក​មួយ​នៃ​បាវចនា​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​ប្រជា​ពលរដ្ឋ​ដែល​កាន់​ និង​គោរព​សាសនា​ព្រះពុទ្ធ​ដ៏​លើស​លប់​គឺ​៩៦,៩​ភាគរយ នៃ​សាសនា​សរុប​។ ​(ជំរឿន​ឆ្នាំ ២០០៨)​ ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​ដើរ​តួ​ជា​អ្នក​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​។​ តើ​ព្រះសង្ឃ​សព្វ​ថ្ងៃ​ប្រព្រឹត្ត​អ្វីខ្លះ​ នៅ​ក្នុ​ង​សង្គម​ និង​បណ្តាញ​សង្គម​ហេ្វស​បុក​(Facebook)​?

បច្ចុប្បន្ន​នេះ​ បើ​មើល​ទៅ​ទី​វត្ត​អារាម​ណា​ដែល​មាន​ការ​សាង​សង់​រចនា​ប័ទ្ម​ទំនើប​ស្អាតៗ ប្រណីតៗ​ សូម្បី​កុដិ​ព្រះសង្ឃ​នោះ​ ខ្លះ​ក៏​សឹង​ធំ​ជាង​វិហារ​វត្ត​ល្មម​ផង​ ហើយ​តុប​តែង​ស្អាត​ណាស់​បំពាក់​សុទ្ធ​តែ​ឈើ​ប្រណីតៗ​ និង​បរិក្ខារ​ត្រជាក់​។ វត្ត​ណា​ដែល​ល្អៗ​ទាំង​នោះ ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ព្រះ​សង្ឃ​ដែល​ពូកែៗ ខាង​ស្រោច​ទឹក ខាង​ទស្សន៍ទាយ​ដំឡើង​ជោគជតារាសី បញ្ចូល​មន្តអាគមន៍​គាថា ហើយ​អ្នក​ធំៗ ​បាន​ឡើង​បុណ្យ​ស័ក្ត​លឿន​ណាស់​ ខ្លះ​កាន់​តំណែង​មិន​ត្រឹម​តែ​រាប់​ឆ្នាំ​ទេ​គឺ​រាប់​ទសវត្សរ៍​ទៀត​ផង កាន់​បាន​យូរ​ណាស់។​ នេះ​ជា​តួនាទី​របស់​ព្រះសង្ឃ​ដែល​តែង​តែ​ជួយ​ប្រោស​ព្រំគ្រហស្ថ ​អ៊ីចឹង​ហើយ ​បើ​ទោះ​បី​គ្រហស្ថ​ទាំង​នោះ​ប្រកប​របរ​ទុច្ចរិត ពុក​រលួយ​លក់​ជាតិ​ ឬ​ក៏​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ក៏​ដោយ​? ព្រះ​សង្ឃ​ដែល​ពូកែៗ​ទាំង​នោះ ក៏​ឡើង​បុណ្យ​ស័កិ្ត​លឿន​ដែរ​ប្រៀប​ដូច​ចៅហ្វាយ​ឡើង​បុណ្យ​ខុន​ឡើង​ ស័ក្តិ។​ ពេល​និមន្ត​ចេញ​ក្រៅ​ម្តងៗ​គឺ​សុទ្ធ​មាន​ត្រា​ព្រះ​សង្ហា​ថ្នាក់​ជាតិ​នៅ​ ពី​លើ​ចីវរ និង​មាន​អង្គរក្ស​ឆ្វេច​ឆ្វាច​ទៀត​ផង​ នៅ​តែ​ថ្ងៃ​ដាក់​រថយន្ត​សៀរ៉ែន​នៅ​ខាង​មុខ​ទេ​។​ ប្រសិន​បើ​មាន​ញោមៗ​ធម្មតា​ណា​មក​និមន្ត​ទៅ​ឆាន់​សង្ឃ​ទាន​នៅ​ឯ​ផ្ទះ វិញ​គឺ ​ព្រះ​សង្ឃ​ធម្មតា​និមន្ត​ទៅ​បាន​ហើយ​អាត្មា​ជាប់​រវល់​ណាស់ ​តែ​បើ​ញោមៗ​ណា​ថ្នាក់​ធំៗ​ ឯក​ឧត្តម​ លោក​ជំទាវ​ ឬ​ក៏​ឧត្តម​សេនីយ៍​និមន្ត​ទៅ​ដំឡើង​រាសី​ ឬ​ក៏​ឆាន់​នៅ​វីឡា​វិញ​គឺ​និមន្ត​ឡើង​ឡង់​គ្រីស័រ ឬ​ឡិច​ស៊ីស​ទៅ​ភ្លាម​។ គិតៗ​ទៅ​សូម្បី​តែ​សង្ឃ​ក៏​មាន​អង្គ​ខ្លះ​កាលីប​ៗ​ដែរ​ កុំ​ថា​ឡើយ​តែ​ឧបាសក​នោះ។​


ព្រះ​សង្ឃ​ដែល​មាន​ឋានៈ​ធំៗ​ទាំង​នោះ​ ភាគ​ច្រើន​បញ្ចូល​នយោបាយ​របស់​គណបក្ស​ខ្លះ​ នៅ​ពេល​បាន​​ឡើង​គង់​ទេសនា​ម្តងៗ​។ ជាង​នេះ​ទៅ​ទៀត គំរាម​កំហែង​ និង​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​ចូល​រួម​​សង្កេត​តាម​ដាន​ប្រជា​ពលរដ្ឋ ​ដែល​មក​តវ៉ា​រឿង​វិវាទ​ដី​ធ្លី ព្រៃឈើ​ និង​សិទ្ធិ​មនុស្ស​ជាដើម​ ដោយ​សារ​ព្រះសង្ឃ​រស់​បាន​អាស្រ័យ​ឧបា​សក​ នៅ​ពេល​ឧបាសក​ទុក្ខ​ព្រួយ​គឺ​ព្រះ​សង្ឃ​តែង​តែ​ជួយ​អ៊ីចឹង​ហើយ​។ ឧទាហរណ៍ ដូច​កាល​ពី​ឆ្នាំ​ទៅ ​ព្រះ​សង្ឃ​លួន​ សាវ៉ាត​ ដែល​ចូល​រួម​ឃ្លំា​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​ក៏​មិន​បាន​ដែរ គឺ​មាន​លិខិត​គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ មិន​ឲ្យ​គង់​ស្នាក់​អាស្រ័យ​នៅ​ទេ​។ ​ពេល​ខ្លះ​ធ្វើ​ការ​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​មាន​និន្នាការ​នយោបាយ​រក លទ្ធិ​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង​។

គណៈ​សង្ឃ​ធំៗ​ទាំង​នោះ​ មិន​សូវ​គិត​គូរ​រឿង​ការ​បន្ត​បង្កើត​ព្រះ​ធម៌​ព្រះ​ត្រៃបិដក​ដើម្បី អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធ​សាសនា​ ឬ​ក៏​បង្កើត​ពាក្យ​ថ្មីៗ​ទៅ​លើ​វចនា​នុក្រម​ សម្តេច​សង្ឃ​ ជួន​ ណាត​ ដែល​មាន​ស្រាប់​ទេ​ ឬ​កំណត់​យក​និយាម​ពាក្យ​ដែល​ត្រូវ​មក​ផ្សព្វផ្សាយ​ទេ​ គឺ​ទុក​ឲ្យ​កូន​ខ្មែរ​ទាំង​បច្ចុប្បន្ន ជំនាន់​ក្រោយ​​ទៀត​មាន​ការ​លំបាក​ ហើយ​តាំង​បន្ទោស​ថា​កូន​ខ្មែរ​មិន​ចេះ​សរសេរ​អក្សរ​ខ្មែរ​ត្រឹម​ត្រូវ សូម្បី​ការ​បង្កើត​ពាក្យ​ប្រើ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​ទូរស័ព្ទ​ហ្នឹង​ ក៏​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ​។ ចុះ​ថា​តើ​នឹង​មាន​បញ្ហា​អក្សរ​ខ្មែរ​អ្វី​ខ្លះ​កើត​ឡើង​ នៅ​ខែ​ក្រោយ​នេះ ប្រព័ន្ធ​អ៊ីនធឺណិត Mozilla Firefox​ មាន​គម្រោង​បង្កើត​កម្មវិធី​​អក្សរ​ខ្មែរ​នៅ​លើ​វេបសាយ​របស់​ខ្លួន ឬ​មួយ​ក៏​ទុក​ឲ្យ​តាម​ដំណើរ​អ៊ីចឹង​ទៅ​?​ គណៈ​សង្ឃ​ធំៗ​បច្ចុប្បន្ន​នេះ​មើល​ទៅ​ដូច គិត​គូរ​រឿង​បក្ស​ បុណ្យ​ស័ក្តិ និង​អំណាច​ច្រើន​ជាង​ស្រាវ​ជ្រាវ​ធម៌អាថ៌​ និង​អក្សរសាស្រ្ត ​ខុស​ពី​ព្រះ​សង្ឃ​ជំនាន់​ដើម​ខិត​ខំ​រាប់​ឆ្នាំ​បកប្រែ​ពី​ភាសា​បាលី​មក​ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើ ហើយ​មេ​ដឹក​នាំ​ព្រះ​សង្ឃ​ជំនាន់​មុន​ហ៊ាន​ចេញ​មុខ​តស៊ូ​ប្រឆាំង​ជាមួយ​នឹង អាណា​និគម​និយម​បារាំង​ ដូច​ព្រះ​សង្ឃ​ក្រឡា​ហោម​គង់ ជាដើម​។​ សូម​មាន​ពុទ្ធ​ដីកា​ជា​លាយលក្ខណ៍​អក្សរ​ប្រាប់​ផង​សព្វ​ថ្ងៃ​នេះ​ធ្វើ​បាន​អ្វី​ខ្លះ​ ?

ក្រៅ​ពី​នោះ ​មាន​រឿង​ប្លែកៗ​ជា​ច្រើន​ជុំវិញ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​វីន័យ​ ធម៌​ ព្រះ​សង្ឃ​ខ្លះ​លួច​ផឹក​ស្រា ​ខ្លះ​លួច​លេង​បៀរ​ ខ្លះ​ចាក់​កន្ទុយ​លេខ​ ខ្លះ​ហាត់​បើក​ឡាន​លេង​ក្នុង​វត្ត​ពេល​យប់ៗ​ ខ្លះ​លួច​មើល​រឿង​អាសអាភាស​ក៏​មាន​ អ៊ីចឹង​ហើយ​បាន​ជា​កើត​មាន​ព្រះ​សង្ឃ​ហ៊ាន​ដល់​សេព​មេថុន​(រួម​ភេទ) ​ខ្លះ​ទៀត​ឈាន​ដល់​ថ្នាក់​ចាប់​រំលោភ​សេព​សន្ថវៈ​ទៀត​ផង​។​ ឧទាហរណ៍​៖ ​កាល​ពី​សប្តាហ៍​មុន មាន​ព្រះសង្ឃ​មួយ​អង្គ​ធ្វើ​សកម្មភាព​រំលោភ​កុមារី​ដល់​ទៅ​២នាក់​ ហើយ​២​នាក់​ផ្សេង​ទៀត​ប៉ុន​ប៉ង​ ហើយ​គំរាម​សម្លាប់​ក្មេង​ស្រីៗ​ទាំង​២នាក់​នោះ​ទៀត បើ​ស្រែក​ ឬ​ក៏​ទៅ​ប្តឹង​ប៉ូលិស​។ ​ព្រះ​សង្ឃ​អើយ ព្រះសង្ឃ​!អី​ក៏​សាហាវ​ម្ល៉េះ ក្រែង​ទូន្មាន​គ្រហស្ថ​សុទ្ធ​តែ​ កុំ​ឲ្យ​ប្រព្រឹត្ត​អបាយ​មុខ​នានា​ តែ​ព្រះ​សង្ឃ​ខ្លួន​ឯង​នោះ​​ជា​អ្នក​ប្រព្រឹត្ត​ទៅ​វិញ​។​ ករណី​ព្រះសង្ឃ​ធ្វើ​សកម្មភាព​យ៉ាង​ដូច្នេះ​ មិន​ឃើញ​មាន​គណៈ​សង្ឃ​ធំៗ រឹត​បន្តឹង​ផ្នែក​វិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទេ ​ដូច​ជា ​ចេញ​ជា​លាយ​លក្ខណ៍​អក្សរ ប្រកាស​តាម​វត្ត​នានា​ទូទាំង​ប្រទេស​ជាដើម ពោល​គឺ​ទុក​ទាល់​តែ​ទុំ​ជោរ​ បាន​ដឹង​ដូច​ជា ករណី នេត ​ខៃ បាន​នាំ​គ្នា​ចាត់​ការ​ទាំង​គណៈ​សង្ឃ​ទាំង​សមត្ថកិច្ច​។ បើ​តាម​របាយ​ការណ៍​ឆ្នាំ​២០១១​ របស់​ក្រសួង​មហា​ផ្ទៃ ​បាន​បង្ហាញ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​មាន​៣៤០​ករណី​ កើន​ឡើង​ជាង​ឆ្នាំ​២០១០​ ដែល​មាន​៣១០​ករណី​។​ ក្នុង​នោះ​ករណី​រំលោភ​សរុប​ក៏​រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ផង​ដែរ​។​ សង្ឃឹម​ថា​ ឆ្នាំ​នេះ​ក្រសួង​នឹង​ វិភាគ​ទិន្នន័យ​មក​បង្ហាញ​ចំពោះ​ករណី​អ្នក​ប្រព្រឹត្ត​ជា​ព្រះសង្ឃ​ផង​ដែរ ​។

សកម្ម​ភាព​អបាយ​មុខ​របស់​ព្រះ​សង្ឃ​ខាង​លើ​នេះ​ គួរ​ឲ្យ​ខ្ពើម​រអើម​ចំពោះ​សង្គម​ជាតិ​។​ ឧបាសក​ម្នាក់ៗ​ធ្វើ​អ្វីៗ មិន​ហ៊ាន​ប៉ះ​ព្រះសង្ឃ​ទេ​ព្រោះ​ខ្លាច​បាប​ សូម្បី​តែ​និយាយ​ទៅ​កាន់​ព្រះសង្ឃ​ក៏​គិត​ដែរ​ខ្លាច​ខុស​ពាក្យ​ពេចន៍ ចំណែក​ព្រះ​សង្ឃ​ខ្លះ​វិញ​មិន​ត្រឹម​តែ​រំលោភ​ទេ ថែម​ទាំង​គំរាម​សម្លាប់​ទៀត​។​

ឥឡូវ​នេះ ​ចូល​ដល់​ដំណាក់​កាល​ព្រះសង្ឃ​នាំ​គ្នា​លេង​ហ្វេស​ប៊ុក​ ហើយ​ឆ្លើយ​ឆ្លង​ជាមួយ​នារី​ស្អាត ​ខ្លះ​ស៊ិច​ស៊ី​ទៀត ​សំណួរ​សួរ​ថា​តើ​ព្រះ​សង្ឃ​លេង​ហ្វេសប៊ុក​មាន​អ្វី​ខុស​ដែរ​ឬ​ទេ ​? បើ​តាម​វិន័យ​សង្ឃ​វិញ​តើ ​អាច​ដាច់​អាបត្តិ​ដែរ​ឬទេ​? បើ​ព្រះ​សង្ឃ​បើក​ហ្វេសប៊ុក​ទៅ​ឃើញ​សុទ្ធ​តែ​រូប​អាសអាភាស ឬ​វីដេអូ​គ្លីប​អាសអាភាស ​ដែល​គេ​បាន​បង្ហោះ​ ឬ​មាន​មេរោគ​(Virus)​ដែល​បាន​ផ្ញើមក​ចូល​ក្នុង​ខ្ទង់​គណនី​ហ្វេសបុក​របស់​ ព្រះ​សង្ឃ​នោះ​? ពេល​ខ្លះ​ព្រះ​សង្ឃ​ដែល​ជា​សមាជិក​លេង​ហ្វេសបុក​ក៏​បង្ហោះ​រូបភាព​របស់ ​ព្រះ​សង្ឃ​ក្នុង​បន្ទប់​ក្នុង​កុដិ ដែល​រូប​ថត​ទាំង​ប្រុស​ ស្រី ​នៅ​ក្នុង​បន្ទប់​នោះ​ឲ្យ​ញាតិញោម​ឃើញ​ទាំង​អស់ ហើយ​ព្រះ​សង្ឃ​ខ្លះ​ពាក់​តែ​ហង្ស​សាក់ (​អាវកាក់)​ទៀត​។​ តើ​ជា​ការ​សមរម្យ​ដែរ​ឬ​ទេ​បើ​នារីៗ​បើក​នៅ​ក្នុង​ហ្វេស​បុក​ឃើញ​នោះ​?​ បើ​តាម​វិន័យ​ធម៌​ព្រះសង្ឃ​តាម​ធម្មតា ​គឺ​អាច​មើល​មុខ​ស្រ្តី​ទាល់​តែ​ចម្ងាយ​សុទ្ធ​​តែ​៣ ទៅ​៤​ម៉ែត្រ​ឯណោះ​។​ បើ​ព្រះ​សង្ឃ​មើល​រូបភាព​ស្រើប​ស្រាល​បែប​នេះ​ អាច​បណ្តាល​ឲ្យ​ព្រះ​សង្ឃ​ដែល​លេង​ហ្វេសប៊ុក​អាច​ឈាន​ដល់​ការ​រួម​ភេទ​ ឬ​ក៏​ចាប់​រំលោភ​ដែរ​ឬ​ទេ​? តើ​គណៈ​សង្ឃ​ធំៗ​មាន​បាន​ដឹង​រឿង​ព្រះសង្ឃ​លេង​ហ្វេសប៊ុក​ដែរ​ ឬទេ​? ​បើ​ដឹង​ហើយ​ តើ​មាន​វិធាន​ការ​ដែរ​ឬ​ទេ​?

14 comments:

Anonymous said...

Totally agree it is true, I admire this article and the author who see the true of today Cambodian monk.

sreyute said...

ការប្រើប្រាស់ហ្វេសបុកនេះ វាដូចកាំបិតមុខ២អញ្ចឹងសម្រាប់ព្រះសង្ឃ,បើលោកប្រើក្នុងផ្លូវល្អ វាពុំមានប៉ះទង្គិចអ្វីដល់វិនយ័ព្រះសាសនានោះទេ ។តែបើប្រើក្នុងផ្លូវមិនល្អវាជារឿងដែលប៉ះពាលដល់ព្រហ្មចិរិយាធម៌របស់លោក។
ជាគោលការណ៏ក្នុងព្រះពុទ្ធសាសនា ជីវិតជាអ្នកបួសត្រូវមានការសង្រួមក្នុងអាយតនទាំង៦មាន កាយ ចិត្ត ច្រមុះ ត្រចៀក អណ្ដាត ភ្នែក។
ដូច្នេះលោកគួរមើលអ្វីដែលត្រូវមើល យើងមិនអាចហាមលោកមិនអោយមើលនោះទេ។

Anonymous said...

ខ្ញុំថា រឿងនេះពិតជាសែនលំបាកខ្លាំងក្រៃ ពីព្រោះ
ទាំងបព្វជិត ទាំងគ្រហស្ថ ជាបុថុជ្ជននៅឡើយ
កិលេសសមុខតែនៅក្រាស។ ដូច្នេះ អ្វីៗសុទ្ធសឹង
តែស្ថិតក្នុងទីកម្បាំងស្ទើរទាំងអស់ដែលយើងពុំអាច
ដឹងបានច្បាស់ថា ព្រះភិក្ខុអង្គនេះចូលគេហទំព័រ
ស្វែងរកធម៌ដើម្បីសិក្សា ឬរកអ្វីផ្សេងទៀត...វា
ពិតជាពិបាកធ្វើការប៉ាន់ស្មានណាស់ លុះត្រាណា
យើងស្គាល់ខ្លួនយើងឱ្យច្បាស់ទើបជាការដ៏ប្រសើរ
សម្រាប់មនុស្ស។

Anonymous said...

ការប្រើប្រាស់ហ្វេសបុកនេះ វាដូចកាំបិតមុខ២អញ្ចឹងសម្រាប់ព្រះសង្ឃ,បើលោកប្រើក្នុងផ្លូវល្អ វាពុំមានប៉ះទង្គិចអ្វីដល់វិនយ័ព្រះសាសនានោះទេ ។តែបើប្រើក្នុងផ្លូវមិនល្អវាជារឿងដែលប៉ះពាលដល់ព្រហ្មចិរិយាធម៌របស់លោក។
ជាគោលការណ៏ក្នុងព្រះពុទ្ធសាសនា ជីវិតជាអ្នកបួសត្រូវមានការសង្រួមក្នុងអាយតនទាំង៦មាន កាយ ចិត្ត ច្រមុះ ត្រចៀក អណ្ដាត ភ្នែក។
ដូច្នេះលោកគួរមើលអ្វីដែលត្រូវមើល យើងមិនអាចហាមលោកមិនអោយមើលនោះទេ។
4:10 PM! លោកឯងច្រឡំហើយ....ព្រះពុទ្ធសាសនាពុំមានហ្វេសបុកឲ្សព្រះភិក្ខុអង្គនេះចូលគេហទំព័រ
ស្វែងរកធម៌ដើម្បីសិក្សា ឬរកអ្វីផ្សេងនោះឡើយ ​ បានសេចក្តីថា​​​​ បួសពីតូចដម្បីសុំនំឆាន់ ​ ដល់ពេញរូបរាងគឹបួសសន្សំទ្រព្យ ។

Anonymous said...

ការប្រើប្រាស់ហ្វេសបុកនេះ វាដូចកាំបិតមុខ២អញ្ចឹងសម្រាប់ព្រះសង្ឃ,បើលោកប្រើក្នុងផ្លូវល្អ វាពុំមានប៉ះទង្គិចអ្វីដល់វិនយ័ព្រះសាសនានោះទេ ។តែបើប្រើក្នុងផ្លូវមិនល្អវាជារឿងដែលប៉ះពាលដល់ព្រហ្មចិរិយាធម៌របស់លោក។
ជាគោលការណ៏ក្នុងព្រះពុទ្ធសាសនា ជីវិតជាអ្នកបួសត្រូវមានការសង្រួមក្នុងអាយតនទាំង៦មាន កាយ ចិត្ត ច្រមុះ ត្រចៀក អណ្ដាត ភ្នែក។
ដូច្នេះលោកគួរមើលអ្វីដែលត្រូវមើល យើងមិនអាចហាមលោកមិនអោយមើលនោះទេ។
4:10 PM! លោកឯងច្រឡំហើយ....ព្រះពុទ្ធសាសនាពុំមានហ្វេសបុកឲ្សព្រះភិក្ខុអង្គនេះចូលគេហទំព័រ
ស្វែងរកធម៌ដើម្បីសិក្សា ឬរកអ្វីផ្សេងនោះឡើយ ​ បានសេចក្តីថា​​​​ បួសពីតូចដម្បីសុំនំឆាន់ ​ ដល់ពេញរូបរាងគឹបួសសន្សំទ្រព្យ ។

Anonymous said...

LET THE MONK HAVE THEIR INTERNET FREEDOM TOO, COME ON AH TEP VONG

Anonymous said...

Monks needs more enligthment too, you know, ok! I mean, they have to broaden their world view, ok. They are not statues, you know, ok. This is called, advancement in spreading Buddhism. Or they may find a better truth then what they have, ok. Don't be so bias.

Anonymous said...

Perhaps monks seeking for girlfriend or wife..

Anonymous said...

To be a monk you must obey rule of Bhudism and have discipline. If you want to have normal life you have to resign. If you choose to be a monk that mean no girl, no luxury and you have to learn Bhudism and follow the path. If you want girl, luxury or live as normal life you are allowed to resign.

Unfortunately some monks hide behind Bhudism to find their fortune and commit crime.

Anonymous said...

To be a monk you must obey the rule of Buddhism and hers discipline. If you want to have normal life you have to resign. If you choose to be a monk that mean no girl, no luxury and you have to learn Buddhism and follow the path. If you want girl, luxury or live as normal life you are allowed to resign.

Unfortunately some monks hide behind Buddhism to find their fortune and commit crime.

Anonymous said...

i think monks who use facebook should take this opportunity to teach or spread the the Dharmmar to others ....and i hope it's a better opportunity than a crisis ....the world is completely change...monks shouldn't only sit in the temple..have to serve society ....many monks such as The Dalai lama Thich nat hanh and many more.. succeed in teaching Dharmma by facebook...it's a shamed to only criticised...

Anonymous said...

Yes I do agree with the last above comment, 11:55 PM. On the other hand, Ignorantly, in the eyes of Cambodian Buddhist people who hold the position of about 96% of Buddhists at large, are very shortsighted. Lay people themselves know nothing about Buddha Dhamma, but very good at critising Monks. I see no where in the world that Monks scandles are revealed in the public, like Newspaper TV, Radio etc very popularly like that in Cambodian. The way Cambodian youth respect the Monks is far different from other Buddhist countries, in particularly Thailand, the closest one to Cambodia, You never take a look at, at all. If you are all good talking bad about monks, you are not deserved to be Buddhists...It's better to change your National ID Card as Buddhist to Christian or Muslim...

Anonymous said...

Many Cambodian Monks can afford luxury like latest mobile phones, computers, video camaras, camaras, itunes, iphones...etc. and those monks have made competition between themselves who own latest luxury. Some Cambodian monks at oversea can afford big Mac, Hungry Jacks at night and watch ponographic films, made alot of phone call to girl at night and sleep at day time because each monk has his private room. Some monks after his resignation can afford new car, house and married.

We can see flood of christianity and islam florist in Cambodia

Anonymous said...

i do agree to all comments we have both bad and good monks in ours society..how many per cent of monks who can afford luxury...as i see it's very a little per cent...as we the Buddhist see that the flood of Christianity and Islam flourish in Cambodia we should have any resolutions to prevent it from flooding....we have to look beyond cursing each other....