ព្រះសង្ឃលួន សាវ៉ាត ចូលរួមឃ្លាំមើលការតវ៉ារឿងព្រៃឡង់កាលពីខែសីហា ឆ្នាំទៅ។ រូបថត ម៉េង គីមឡុង |
ស្ដាចម៏សង្ឃកុម្មុយនិស្ត ទេពវង្ស |
តុង សុប្រាជ្ញ
The Phnom Penh Post
គណៈ សង្ឃធំៗបច្ចុប្បន្ននេះមើលទៅដូច គិតគូររឿងបក្ស បុណ្យស័ក្តិ និងអំណាចច្រើនជាងស្រាវជ្រាវធម៌អាថ៌ និងអក្សរសាស្រ្ត ខុសពីព្រះសង្ឃជំនាន់ដើមខិតខំរាប់ឆ្នាំបកប្រែពីភាសាបាលីមក ឲ្យកូនខ្មែរជំនាន់ក្រោយប្រើ ហើយមេដឹកនាំព្រះសង្ឃជំនាន់មុនហ៊ានចេញមុខតស៊ូប្រឆាំងជាមួយនឹង អាណានិគមនិយមបារាំង ដូចព្រះសង្ឃក្រឡាហោមគង់ ជាដើមព្រះពុទ្ធឱវាទបានសម្តែងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ឬពាក្យសាមញ្ញនិយាយថា «ដាំចេកបានផ្លែចេក ដាំស្វាយនឹងបានផ្លែស្វាយ»។ ពុទ្ធឱវាទនេះ គួរត្រូវបានពុទ្ធសាសនិក ទាំងអស់ចងចាំ និងគោរពប្រណិប័តន៍តាមយ៉ាងខ្ជាប់ខ្ជួន ពិសេស គឺព្រះសង្ឃ ពុទ្ធសាសនា។ ប៉ុន្តែមិនដូច្នោះទេ ព្រះសង្ឃមួយចំនួនប្រព្រឹត្តខុសនឹងពុទ្ធឱវាទជាច្រើនប្រការ ដែលត្រូវបានការប្រមាថពីមតិសាធារណៈ។
កម្មៗប្រែមកថា «អំពើ» អំពើដែលលោកអ្នកធ្វើ លោកអ្នកតែងទទួល បើអាត្មាធ្វើខុសអាត្មាក៏ទទួលដែរ... មានតែព្រះអង្គ(ព្រះពុទ្ធ)មួយព្រះអង្គទេគ្មានគ្រូបាអាចារ្យណា ប្រដៅព្រះអង្គបានឡើយ...ហើយឧបាសកឧបាសិកាគួរតែកុំប្រព្រឹត្តទៅតាមកាមកិលេសតណ្ហា កុំលួចប្រពន្ធគេ ត្រូវចៀសវាងឲ្យបាននូវ ស្រី ស្រា ល្បែង...។ នេះគឺជាធម៌ដែលព្រះសង្ឃទេសនាម្តងៗដើម្បីប្រៀនប្រដៅឧបាសកឧបាសិកាចំណុះជើងវត្ត កុំឲ្យប្រពឹត្តអំពើអបាយមុខទាំងនេះ។ សាសនា គឺជាផ្នែកមួយនៃបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋដែលកាន់ និងគោរពសាសនាព្រះពុទ្ធដ៏លើសលប់គឺ៩៦,៩ភាគរយ នៃសាសនាសរុប។ (ជំរឿនឆ្នាំ ២០០៨) ដែលមានព្រះសង្ឃជាអ្នកដើរតួជាអ្នកប្រតិបត្តិតាមព្រះពុទ្ធ។ តើព្រះសង្ឃសព្វថ្ងៃប្រព្រឹត្តអ្វីខ្លះ នៅក្នុងសង្គម និងបណ្តាញសង្គមហេ្វសបុក(Facebook)?
បច្ចុប្បន្ននេះ បើមើលទៅទីវត្តអារាមណាដែលមានការសាងសង់រចនាប័ទ្មទំនើបស្អាតៗ ប្រណីតៗ សូម្បីកុដិព្រះសង្ឃនោះ ខ្លះក៏សឹងធំជាងវិហារវត្តល្មមផង ហើយតុបតែងស្អាតណាស់បំពាក់សុទ្ធតែឈើប្រណីតៗ និងបរិក្ខារត្រជាក់។ វត្តណាដែលល្អៗទាំងនោះ គឺភាគច្រើនសុទ្ធតែមានព្រះសង្ឃដែលពូកែៗ ខាងស្រោចទឹក ខាងទស្សន៍ទាយដំឡើងជោគជតារាសី បញ្ចូលមន្តអាគមន៍គាថា ហើយអ្នកធំៗ បានឡើងបុណ្យស័ក្តលឿនណាស់ ខ្លះកាន់តំណែងមិនត្រឹមតែរាប់ឆ្នាំទេគឺរាប់ទសវត្សរ៍ទៀតផង កាន់បានយូរណាស់។ នេះជាតួនាទីរបស់ព្រះសង្ឃដែលតែងតែជួយប្រោសព្រំគ្រហស្ថ អ៊ីចឹងហើយ បើទោះបីគ្រហស្ថទាំងនោះប្រកបរបរទុច្ចរិត ពុករលួយលក់ជាតិ ឬក៏មានបាតដៃប្រឡាក់ឈាមក៏ដោយ? ព្រះសង្ឃដែលពូកែៗទាំងនោះ ក៏ឡើងបុណ្យស័កិ្តលឿនដែរប្រៀបដូចចៅហ្វាយឡើងបុណ្យខុនឡើង ស័ក្តិ។ ពេលនិមន្តចេញក្រៅម្តងៗគឺសុទ្ធមានត្រាព្រះសង្ហាថ្នាក់ជាតិនៅ ពីលើចីវរ និងមានអង្គរក្សឆ្វេចឆ្វាចទៀតផង នៅតែថ្ងៃដាក់រថយន្តសៀរ៉ែននៅខាងមុខទេ។ ប្រសិនបើមានញោមៗធម្មតាណាមកនិមន្តទៅឆាន់សង្ឃទាននៅឯផ្ទះ វិញគឺ ព្រះសង្ឃធម្មតានិមន្តទៅបានហើយអាត្មាជាប់រវល់ណាស់ តែបើញោមៗណាថ្នាក់ធំៗ ឯកឧត្តម លោកជំទាវ ឬក៏ឧត្តមសេនីយ៍និមន្តទៅដំឡើងរាសី ឬក៏ឆាន់នៅវីឡាវិញគឺនិមន្តឡើងឡង់គ្រីស័រ ឬឡិចស៊ីសទៅភ្លាម។ គិតៗទៅសូម្បីតែសង្ឃក៏មានអង្គខ្លះកាលីបៗដែរ កុំថាឡើយតែឧបាសកនោះ។
ព្រះសង្ឃដែលមានឋានៈធំៗទាំងនោះ ភាគច្រើនបញ្ចូលនយោបាយរបស់គណបក្សខ្លះ នៅពេលបានឡើងគង់ទេសនាម្តងៗ។ ជាងនេះទៅទៀត គំរាមកំហែង និងតាមដានព្រះសង្ឃណាដែលចូលរួមសង្កេតតាមដានប្រជាពលរដ្ឋ ដែលមកតវ៉ារឿងវិវាទដីធ្លី ព្រៃឈើ និងសិទ្ធិមនុស្សជាដើម ដោយសារព្រះសង្ឃរស់បានអាស្រ័យឧបាសក នៅពេលឧបាសកទុក្ខព្រួយគឺព្រះសង្ឃតែងតែជួយអ៊ីចឹងហើយ។ ឧទាហរណ៍ ដូចកាលពីឆ្នាំទៅ ព្រះសង្ឃលួន សាវ៉ាត ដែលចូលរួមឃ្លំាមើលការតវ៉ារឿងព្រៃឡង់ក៏មិនបានដែរ គឺមានលិខិតគណៈសង្ឃរាជធានីហាមវត្តនានានៅរាជធានីភ្នំពេញ មិនឲ្យគង់ស្នាក់អាស្រ័យនៅទេ។ ពេលខ្លះធ្វើការតាមដានព្រះសង្ឃណាដែលមាននិន្នាការនយោបាយរក លទ្ធិប្រជាធិបតេយ្យថែមទៀតផង។
គណៈសង្ឃធំៗទាំងនោះ មិនសូវគិតគូររឿងការបន្តបង្កើតព្រះធម៌ព្រះត្រៃបិដកដើម្បី អភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏បង្កើតពាក្យថ្មីៗទៅលើវចនានុក្រម សម្តេចសង្ឃ ជួន ណាត ដែលមានស្រាប់ទេ ឬកំណត់យកនិយាមពាក្យដែលត្រូវមកផ្សព្វផ្សាយទេ គឺទុកឲ្យកូនខ្មែរទាំងបច្ចុប្បន្ន ជំនាន់ក្រោយទៀតមានការលំបាក ហើយតាំងបន្ទោសថាកូនខ្មែរមិនចេះសរសេរអក្សរខ្មែរត្រឹមត្រូវ សូម្បីការបង្កើតពាក្យប្រើជាភាសាខ្មែរនៅក្នុងទូរស័ព្ទហ្នឹង ក៏មិនទាន់ចុះសម្រុងគ្នានៅឡើយទេ។ ចុះថាតើនឹងមានបញ្ហាអក្សរខ្មែរអ្វីខ្លះកើតឡើង នៅខែក្រោយនេះ ប្រព័ន្ធអ៊ីនធឺណិត Mozilla Firefox មានគម្រោងបង្កើតកម្មវិធីអក្សរខ្មែរនៅលើវេបសាយរបស់ខ្លួន ឬមួយក៏ទុកឲ្យតាមដំណើរអ៊ីចឹងទៅ? គណៈសង្ឃធំៗបច្ចុប្បន្ននេះមើលទៅដូច គិតគូររឿងបក្ស បុណ្យស័ក្តិ និងអំណាចច្រើនជាងស្រាវជ្រាវធម៌អាថ៌ និងអក្សរសាស្រ្ត ខុសពីព្រះសង្ឃជំនាន់ដើមខិតខំរាប់ឆ្នាំបកប្រែពីភាសាបាលីមក ឲ្យកូនខ្មែរជំនាន់ក្រោយប្រើ ហើយមេដឹកនាំព្រះសង្ឃជំនាន់មុនហ៊ានចេញមុខតស៊ូប្រឆាំងជាមួយនឹង អាណានិគមនិយមបារាំង ដូចព្រះសង្ឃក្រឡាហោមគង់ ជាដើម។ សូមមានពុទ្ធដីកាជាលាយលក្ខណ៍អក្សរប្រាប់ផងសព្វថ្ងៃនេះធ្វើបានអ្វីខ្លះ ?
ក្រៅពីនោះ មានរឿងប្លែកៗជាច្រើនជុំវិញព្រះសង្ឃដែលប្រព្រឹត្តផ្ទុយពីវីន័យ ធម៌ ព្រះសង្ឃខ្លះលួចផឹកស្រា ខ្លះលួចលេងបៀរ ខ្លះចាក់កន្ទុយលេខ ខ្លះហាត់បើកឡានលេងក្នុងវត្តពេលយប់ៗ ខ្លះលួចមើលរឿងអាសអាភាសក៏មាន អ៊ីចឹងហើយបានជាកើតមានព្រះសង្ឃហ៊ានដល់សេពមេថុន(រួមភេទ) ខ្លះទៀតឈានដល់ថ្នាក់ចាប់រំលោភសេពសន្ថវៈទៀតផង។ ឧទាហរណ៍៖ កាលពីសប្តាហ៍មុន មានព្រះសង្ឃមួយអង្គធ្វើសកម្មភាពរំលោភកុមារីដល់ទៅ២នាក់ ហើយ២នាក់ផ្សេងទៀតប៉ុនប៉ង ហើយគំរាមសម្លាប់ក្មេងស្រីៗទាំង២នាក់នោះទៀត បើស្រែក ឬក៏ទៅប្តឹងប៉ូលិស។ ព្រះសង្ឃអើយ ព្រះសង្ឃ!អីក៏សាហាវម្ល៉េះ ក្រែងទូន្មានគ្រហស្ថសុទ្ធតែ កុំឲ្យប្រព្រឹត្តអបាយមុខនានា តែព្រះសង្ឃខ្លួនឯងនោះជាអ្នកប្រព្រឹត្តទៅវិញ។ ករណីព្រះសង្ឃធ្វើសកម្មភាពយ៉ាងដូច្នេះ មិនឃើញមានគណៈសង្ឃធំៗ រឹតបន្តឹងផ្នែកវិន័យឲ្យបានធ្ងន់ធ្ងរទេ ដូចជា ចេញជាលាយលក្ខណ៍អក្សរ ប្រកាសតាមវត្តនានាទូទាំងប្រទេសជាដើម ពោលគឺទុកទាល់តែទុំជោរ បានដឹងដូចជា ករណី នេត ខៃ បាននាំគ្នាចាត់ការទាំងគណៈសង្ឃទាំងសមត្ថកិច្ច។ បើតាមរបាយការណ៍ឆ្នាំ២០១១ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ករណីរំលោភសេពសន្ថវៈមាន៣៤០ករណី កើនឡើងជាងឆ្នាំ២០១០ ដែលមាន៣១០ករណី។ ក្នុងនោះករណីរំលោភសរុបក៏រាប់បញ្ចូលទាំងព្រះសង្ឃផងដែរ។ សង្ឃឹមថា ឆ្នាំនេះក្រសួងនឹង វិភាគទិន្នន័យមកបង្ហាញចំពោះករណីអ្នកប្រព្រឹត្តជាព្រះសង្ឃផងដែរ ។
សកម្មភាពអបាយមុខរបស់ព្រះសង្ឃខាងលើនេះ គួរឲ្យខ្ពើមរអើមចំពោះសង្គមជាតិ។ ឧបាសកម្នាក់ៗធ្វើអ្វីៗ មិនហ៊ានប៉ះព្រះសង្ឃទេព្រោះខ្លាចបាប សូម្បីតែនិយាយទៅកាន់ព្រះសង្ឃក៏គិតដែរខ្លាចខុសពាក្យពេចន៍ ចំណែកព្រះសង្ឃខ្លះវិញមិនត្រឹមតែរំលោភទេ ថែមទាំងគំរាមសម្លាប់ទៀត។
ឥឡូវនេះ ចូលដល់ដំណាក់កាលព្រះសង្ឃនាំគ្នាលេងហ្វេសប៊ុក ហើយឆ្លើយឆ្លងជាមួយនារីស្អាត ខ្លះស៊ិចស៊ីទៀត សំណួរសួរថាតើព្រះសង្ឃលេងហ្វេសប៊ុកមានអ្វីខុសដែរឬទេ ? បើតាមវិន័យសង្ឃវិញតើ អាចដាច់អាបត្តិដែរឬទេ? បើព្រះសង្ឃបើកហ្វេសប៊ុកទៅឃើញសុទ្ធតែរូបអាសអាភាស ឬវីដេអូគ្លីបអាសអាភាស ដែលគេបានបង្ហោះ ឬមានមេរោគ(Virus)ដែលបានផ្ញើមកចូលក្នុងខ្ទង់គណនីហ្វេសបុករបស់ ព្រះសង្ឃនោះ? ពេលខ្លះព្រះសង្ឃដែលជាសមាជិកលេងហ្វេសបុកក៏បង្ហោះរូបភាពរបស់ ព្រះសង្ឃក្នុងបន្ទប់ក្នុងកុដិ ដែលរូបថតទាំងប្រុស ស្រី នៅក្នុងបន្ទប់នោះឲ្យញាតិញោមឃើញទាំងអស់ ហើយព្រះសង្ឃខ្លះពាក់តែហង្សសាក់ (អាវកាក់)ទៀត។ តើជាការសមរម្យដែរឬទេបើនារីៗបើកនៅក្នុងហ្វេសបុកឃើញនោះ? បើតាមវិន័យធម៌ព្រះសង្ឃតាមធម្មតា គឺអាចមើលមុខស្រ្តីទាល់តែចម្ងាយសុទ្ធតែ៣ ទៅ៤ម៉ែត្រឯណោះ។ បើព្រះសង្ឃមើលរូបភាពស្រើបស្រាលបែបនេះ អាចបណ្តាលឲ្យព្រះសង្ឃដែលលេងហ្វេសប៊ុកអាចឈានដល់ការរួមភេទ ឬក៏ចាប់រំលោភដែរឬទេ? តើគណៈសង្ឃធំៗមានបានដឹងរឿងព្រះសង្ឃលេងហ្វេសប៊ុកដែរ ឬទេ? បើដឹងហើយ តើមានវិធានការដែរឬទេ?
14 comments:
Totally agree it is true, I admire this article and the author who see the true of today Cambodian monk.
ការប្រើប្រាស់ហ្វេសបុកនេះ វាដូចកាំបិតមុខ២អញ្ចឹងសម្រាប់ព្រះសង្ឃ,បើលោកប្រើក្នុងផ្លូវល្អ វាពុំមានប៉ះទង្គិចអ្វីដល់វិនយ័ព្រះសាសនានោះទេ ។តែបើប្រើក្នុងផ្លូវមិនល្អវាជារឿងដែលប៉ះពាលដល់ព្រហ្មចិរិយាធម៌របស់លោក។
ជាគោលការណ៏ក្នុងព្រះពុទ្ធសាសនា ជីវិតជាអ្នកបួសត្រូវមានការសង្រួមក្នុងអាយតនទាំង៦មាន កាយ ចិត្ត ច្រមុះ ត្រចៀក អណ្ដាត ភ្នែក។
ដូច្នេះលោកគួរមើលអ្វីដែលត្រូវមើល យើងមិនអាចហាមលោកមិនអោយមើលនោះទេ។
ខ្ញុំថា រឿងនេះពិតជាសែនលំបាកខ្លាំងក្រៃ ពីព្រោះ
ទាំងបព្វជិត ទាំងគ្រហស្ថ ជាបុថុជ្ជននៅឡើយ
កិលេសសមុខតែនៅក្រាស។ ដូច្នេះ អ្វីៗសុទ្ធសឹង
តែស្ថិតក្នុងទីកម្បាំងស្ទើរទាំងអស់ដែលយើងពុំអាច
ដឹងបានច្បាស់ថា ព្រះភិក្ខុអង្គនេះចូលគេហទំព័រ
ស្វែងរកធម៌ដើម្បីសិក្សា ឬរកអ្វីផ្សេងទៀត...វា
ពិតជាពិបាកធ្វើការប៉ាន់ស្មានណាស់ លុះត្រាណា
យើងស្គាល់ខ្លួនយើងឱ្យច្បាស់ទើបជាការដ៏ប្រសើរ
សម្រាប់មនុស្ស។
ការប្រើប្រាស់ហ្វេសបុកនេះ វាដូចកាំបិតមុខ២អញ្ចឹងសម្រាប់ព្រះសង្ឃ,បើលោកប្រើក្នុងផ្លូវល្អ វាពុំមានប៉ះទង្គិចអ្វីដល់វិនយ័ព្រះសាសនានោះទេ ។តែបើប្រើក្នុងផ្លូវមិនល្អវាជារឿងដែលប៉ះពាលដល់ព្រហ្មចិរិយាធម៌របស់លោក។
ជាគោលការណ៏ក្នុងព្រះពុទ្ធសាសនា ជីវិតជាអ្នកបួសត្រូវមានការសង្រួមក្នុងអាយតនទាំង៦មាន កាយ ចិត្ត ច្រមុះ ត្រចៀក អណ្ដាត ភ្នែក។
ដូច្នេះលោកគួរមើលអ្វីដែលត្រូវមើល យើងមិនអាចហាមលោកមិនអោយមើលនោះទេ។
4:10 PM! លោកឯងច្រឡំហើយ....ព្រះពុទ្ធសាសនាពុំមានហ្វេសបុកឲ្សព្រះភិក្ខុអង្គនេះចូលគេហទំព័រ
ស្វែងរកធម៌ដើម្បីសិក្សា ឬរកអ្វីផ្សេងនោះឡើយ បានសេចក្តីថា បួសពីតូចដម្បីសុំនំឆាន់ ដល់ពេញរូបរាងគឹបួសសន្សំទ្រព្យ ។
ការប្រើប្រាស់ហ្វេសបុកនេះ វាដូចកាំបិតមុខ២អញ្ចឹងសម្រាប់ព្រះសង្ឃ,បើលោកប្រើក្នុងផ្លូវល្អ វាពុំមានប៉ះទង្គិចអ្វីដល់វិនយ័ព្រះសាសនានោះទេ ។តែបើប្រើក្នុងផ្លូវមិនល្អវាជារឿងដែលប៉ះពាលដល់ព្រហ្មចិរិយាធម៌របស់លោក។
ជាគោលការណ៏ក្នុងព្រះពុទ្ធសាសនា ជីវិតជាអ្នកបួសត្រូវមានការសង្រួមក្នុងអាយតនទាំង៦មាន កាយ ចិត្ត ច្រមុះ ត្រចៀក អណ្ដាត ភ្នែក។
ដូច្នេះលោកគួរមើលអ្វីដែលត្រូវមើល យើងមិនអាចហាមលោកមិនអោយមើលនោះទេ។
4:10 PM! លោកឯងច្រឡំហើយ....ព្រះពុទ្ធសាសនាពុំមានហ្វេសបុកឲ្សព្រះភិក្ខុអង្គនេះចូលគេហទំព័រ
ស្វែងរកធម៌ដើម្បីសិក្សា ឬរកអ្វីផ្សេងនោះឡើយ បានសេចក្តីថា បួសពីតូចដម្បីសុំនំឆាន់ ដល់ពេញរូបរាងគឹបួសសន្សំទ្រព្យ ។
LET THE MONK HAVE THEIR INTERNET FREEDOM TOO, COME ON AH TEP VONG
Monks needs more enligthment too, you know, ok! I mean, they have to broaden their world view, ok. They are not statues, you know, ok. This is called, advancement in spreading Buddhism. Or they may find a better truth then what they have, ok. Don't be so bias.
Perhaps monks seeking for girlfriend or wife..
To be a monk you must obey rule of Bhudism and have discipline. If you want to have normal life you have to resign. If you choose to be a monk that mean no girl, no luxury and you have to learn Bhudism and follow the path. If you want girl, luxury or live as normal life you are allowed to resign.
Unfortunately some monks hide behind Bhudism to find their fortune and commit crime.
To be a monk you must obey the rule of Buddhism and hers discipline. If you want to have normal life you have to resign. If you choose to be a monk that mean no girl, no luxury and you have to learn Buddhism and follow the path. If you want girl, luxury or live as normal life you are allowed to resign.
Unfortunately some monks hide behind Buddhism to find their fortune and commit crime.
i think monks who use facebook should take this opportunity to teach or spread the the Dharmmar to others ....and i hope it's a better opportunity than a crisis ....the world is completely change...monks shouldn't only sit in the temple..have to serve society ....many monks such as The Dalai lama Thich nat hanh and many more.. succeed in teaching Dharmma by facebook...it's a shamed to only criticised...
Yes I do agree with the last above comment, 11:55 PM. On the other hand, Ignorantly, in the eyes of Cambodian Buddhist people who hold the position of about 96% of Buddhists at large, are very shortsighted. Lay people themselves know nothing about Buddha Dhamma, but very good at critising Monks. I see no where in the world that Monks scandles are revealed in the public, like Newspaper TV, Radio etc very popularly like that in Cambodian. The way Cambodian youth respect the Monks is far different from other Buddhist countries, in particularly Thailand, the closest one to Cambodia, You never take a look at, at all. If you are all good talking bad about monks, you are not deserved to be Buddhists...It's better to change your National ID Card as Buddhist to Christian or Muslim...
Many Cambodian Monks can afford luxury like latest mobile phones, computers, video camaras, camaras, itunes, iphones...etc. and those monks have made competition between themselves who own latest luxury. Some Cambodian monks at oversea can afford big Mac, Hungry Jacks at night and watch ponographic films, made alot of phone call to girl at night and sleep at day time because each monk has his private room. Some monks after his resignation can afford new car, house and married.
We can see flood of christianity and islam florist in Cambodia
i do agree to all comments we have both bad and good monks in ours society..how many per cent of monks who can afford luxury...as i see it's very a little per cent...as we the Buddhist see that the flood of Christianity and Islam flourish in Cambodia we should have any resolutions to prevent it from flooding....we have to look beyond cursing each other....
Post a Comment