Friday, February 17, 2012

ប្រធានភូមិ​ធ្លក ប្រកាសប្រា​ប់ប្រជាពលរ​ដ្ឋឲ្យរួបរួ​មគ្នាប្រឆាំ​ងនឹងក្រុមហ៊ុ​នជាតិអភិវឌ្​ឍន៍ ខូ អិល ធី ឌី = Thlok village chief told villagers to unite to oppose the National Development Co. Ltd.

ប្រជាពលរដ្ឋប្រមាណ ២០០​ ទៅ​ ៣០០​នាក់​ រួមមានកុមារនិងមនុស្សចាស់ជរា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃស្អែកទី ១៧ ខែកុម្ភៈ ឆ្នាំ២០១២នឹងប្រមូលផ្តុំគ្នានៅចំណុចប្រាសាទគោក វត្ត ក្នុងភូមិធ្លក ឃុំបន្ទាយឆ្មាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើពិធីសែនព្រេនបន់ស្រន់ ដល់ម្ចាស់ទឹកម្ចាស់ដីនៅទីនោះជួយធ្វើឲ្យខូចគ្រឿងចក្ររបស់ក្រុមហ៊ុន ជាតិអភិវឌ្ឍន៍ ខូ អិល ធី ឌីដែលកំពុងឈូសឆាយរំលោភយកដីរបស់ពួកគាត់ ។ ប្រធានភូមិធ្លក លោក ឡិន ស៊ីណូកាលពី ព្រឹកមិញ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាស ប្រាប់ ប្រជាពលរដ្ឋ ឲ្យរួបរួមគ្នា ឡើង ដើម្បី តវ៉ាប្រឆាំង ទល់នឹង សកម្មភាព ឈូសឆាយ រំលោភ យកដី របស់ប្រជាពលរដ្ឋ ពីសំណាក់ ក្រុមហ៊ុននោះ។

ប្រជាពលរដ្ឋដែលនឹងប្រារពពិធីសែនព្រននៅថ្ងៃស្អែកនេះនឹងប្រមូលផ្តុំគ្នា មកពីភូមិចំនួន ប្រាំពីរ គឺភូមិធ្លក ភូមិក្បាលទន្សង ភូមិបន្ទាយឆ្មានិងភូមិគោកសំរោង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមកពីភូមិរំដួលចាស់ភូមិរំដួលថ្មី និងភូមិប្រាសាទរំដួល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។​

រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០០៩ បានផ្តល់ដីចំនួន៦០០០ ហិកតា​ ដល់ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ខូ អិល ធី ឌី ដើម្បីធ្វើកសិ-ឧស្សាហកម្មនៅតំបន់នោះប៉ុន្តែប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ខូ អិល ធី ឌី បានឈូសឆាយរំលោភយកដីរបស់ពួកគាត់ចំនួន ប្រមាណជាង ៤៦០០ ហិកតា ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៧៩៩ គ្រួសារដែលបាន ធ្វើស្រែចំការនៅតំបន់នោះតាំងពីឆ្នាំ១៩៩៣ ។

ព័ត៌មានបន្ថែមសូមទាក់ទង៖
-លោកឡិន ស៊ីណូ មេភូមិធ្លក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទូរស័ព្ទ ០៩៧៤៥០ ២៥៣៩
-លោក ស្ងួន យស អនុប្រធានភូមិធ្លក ឃុំបន្ទាយឆ្មា ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ទូរស័ព្ទ ០៩៧ ៣១៥ ១១៤៨
-អ្នកស្រី សាញ់ វណ្ណា សកម្មជនដីធ្លី ឃុំបន្ទាយឆ្មា ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ទូរស័ព្ទ ០៩៧ ៥២១ ២៣៥១
-លោក រៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ ទូរស័ព្ទ ០១២​ ៤១៨ ៤១៨
-លោក ប្លែក វារី អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទូរស័ព្ទ ០១២ ៩៣៩៥៨៧
-------
Unofficial translation from Khmer

At 9AM on 17 February 2012, about 200 to 300 villagers, including children and the elderly, will gather near Prasat Kauk Wat, Thlok village, Banteay Chhmar commune, Thmor Puok district, Banteay Meanchey province, to organize a prayer to the spirits protecting the land to ask them to break down the machinery used by the National Development Co. Ltd. to clear the villagers’ land. On 16 February 2012, Lin Sino, the Thlok village chief, told the villagers to unite to protest against the land clearing operation by the company on land belonging to the villagers.

Villagers from seven villagers – Thlok village, Kbal Tonsoang village, Banteay Chhmar village, Kauk Samrong village (from Banteay Chhmar commune in Thmor Puok district, Banteay Meanchey province), Rumduol Chas village, Rumduol Thmei village, Prasat Rumduol village (from Ampil commune, Banteay Ampil district, Oddar Meanchey province) – will gather and organize an offering ceremony tomorrow.

In 2009, the government gave out 6,000 hectares of land to the National Development Co. Ltd. for agro-industrial development in that region, however, the villagers claimed that this company cleared and grabbed about 4,600 hectares of their lands. The land-grabbing affects 799 families who were farming there since 1993.

For additional information please contact:
  • Lin Sino, Thlok village chief, Banteay Chhmar commune, Thmor Puok district, Banteay Meanchey province. Tel. 097 450 2539
  • Sguon Yos, Thlok deputy village chief, Tel. 097 315 1148
  • Mrs. Sanh Vanna, land activist, Banteay Chhmar commune, Thmor Puok district, Banteay Meanchey province, Tel. 097 521 2351
  • Riem Sarin, deputy provincial governor for Banteay Meanchey, Tel. 012 418 418
  • Phlek Veary, Thmor Puok district governor, Tel. 012 939 587

2 comments:

Anonymous said...

រដ្ឋាភិបាលដែលល្អត្រូវគោរពការពារនិងឧបត្ថមដល់ពលរដ្ឋ មិនមែនជម្រិញឱ្យពលរដ្ឋជួបនឹងសំពាតដ៏ធ្ងន់ធ្ងរនិងបាត់បង់ទ្រព្យធន់ ទីជម្តក និង វិបុលភព ដូចសព្វថ្ងៃបែបនេះទេ។ អ្វីដែលកំពុងកើតឡើងនេះ គឺពិតជាសម្របតាមផែនការណ៍អនានិគមយួនពេញទីតែម្ដង។ សូមពលរដ្ឋរកវិធីទប់ទុល ហើយកុំអនុវត្តតាមអំពើក្បត់មនសិកាជាតិគ្រប់ប្រការ។ សូមព្រះជាម្ចាស់សង្គ្រោះពលរដ្ឋខ្មែរជាដរាប។

កូនខ្មែរ

Anonymous said...

Stand up my fellowmen,
Stand up my fellowmen,
Stand up my fellowmen,