Saturday, March 03, 2012

ម៉ែន សំអុយ យក ឈូកបណ្ឌិត ទៅ លាក់ទុក បាត់ទេដឹង?

ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង បញ្ជាក់ថា មិន​មាន​ការចាប់ខ្លួន​អភិបាលក្រុង​បាវិត​ទេ

03 March 2012
សុខ ភក្តី
CEN

ភ្នំពេញ: ​ព្រះរាជា​អាជ្ញា​តុលាការខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុន​ជា បញ្ជាក់ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១២ ថា គ្មាន​ការចាប់ខ្លួន​លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត ដែល​ជាប់ចោទ​ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ របួសធ្ងន់​ទេ​។ សំណុំរឿង​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​នៅឡើយ​។​

​លោក ហ៊ីង ប៊ុន​ជា បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា "​ខ្ញុំ​អត់​មាន​ទាន់​ចាត់ចែង​ទេ​។ រឿង​កំពុង​នៅក្នុង​ដៃ​ខ្ញុំ​។ អីចឹង​មិនទាន់មាន​ហេតុការណ៍​ចាប់ខ្លួន​ទេ​។ បើ​មាន ( ចាប់​ខ្លួន​​លោក ឈូក បណ្ឌិត អភិបាលក្រុង​បាវិត ) គឺ​មន្ត្រី​នគរបាល​នឹង​រាយការណ៍ មក​ខ្ញុំ​ហើយ​"​។

​ការបញ្ជាក់​របស់លោក​ព្រះរាជអាជ្ញា​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ខណៈ​ដែល​មាន​ដំណឹង​លេចឮ​ពី​សកម្មជន​សិទ្ធិមនុស្ស បញ្ជាក់ថា មន្ត្រីប៉ូលិស​ខេត្ត​ស្វាយរៀង បាន​រាយ​ការណ៍​ថា លោក ឈូក បណ្ឌិត អភិបាលក្រុង​បាវិត ដែល​ជា​ជនសង្ស័យ បាញ់ប្រហា​រលើ​ក្រុម​កម្មករ​កាត់ដេរ​តវ៉ា​នៅ​ក្រុង​បាវិត កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ស្ត្រីក​ម្មករ ៣​នាក់ រងរបួស​ធ្ងន់​នោះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១២ នៅ​ស្រុក​រមាស​ហែក ជាប់​ព្រំដែន​វៀតណាម​។ លោក​ឈូក​បណ្ឌិត ត្រូវបាន​ប៉ូលិស​ឃុំខ្លួន នៅ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​។​


​យ៉ាងណាក៏ដោយ លោក​ព្រះរាជអាជ្ញា ហ៊ីង ប៊ុន​ជា ក៏​បាន​បន្ថែមថា "​មិន​មាន​ការចាប់​ខ្លួន ( លោក ឈូក បណ្ឌិត ) ទេ​។ ជួនកាល វា​គ្រាន់តែ​ធ្វើឲ្យ​សភាពការណ៍ វា​ច្របូក​ច្របល់​​ប៉ុណ្ណោះ​។ ខ្ញុំ​កំពុងតែ​មើល​សំណុំរឿង​នេះ មក​ដល់​ម៉ោង ១២ ថ្ងៃត្រង់​ហើយ ខ្ញុំ​មិន​ទាន់​ហ៊ាន​ទៅ​ផ្ទះ​ផង​។ ខ្ញុំ​កំពុង​ខំ​លម្អិត​ការងារ​នេះ​។ អីចឹង​និយាយ​រួម គឺ​គ្មាន​ការ​ចាប់ខ្លួន​ទេ​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ លោក​ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង បាន​បន្តថា លោក​មិន​បាន​ទាក់ទង​ថា លោក​ឈូក​បណ្ឌិត សព្វថ្ងៃនេះ គាត់​នៅ​កន្លែង​ណា​ទេ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ មន្ត្រី​នៅ​សាលាក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​ប្រទេស​វៀតណាម បានឲ្យដឹងថា ក្រោយពី​ថ្ងៃ​កើតហេតុ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ គឺ​លោក ឈូក បណ្ឌិត អភិបាលក្រុង​បាវិត មិន​បាន​ទៅ​កាន់​ការិយាល័យ​សាលាក្រុង ដើម្បី​ធ្វើការ​ឡើយ​៕​

1 comment:

Anonymous said...

នៅអាកែវ គង់ ម្នាក់ទៀត៕