ដោយ: សុខ ភក្តី
Cambodia Express News
Synopsis: Nuon Chea, Brother No. 2 of the Khmer Rouge regime, gave a curt reaction to Kaing Guek Eav (aka Duch) who gave his testimony to the hearing of Case 002, saying that Kaing Guek Eav is worthless as a witness because he is already sentenced to life in prison. During the questioning of Kaing Guek Eav by the co-prosecutor on 20 March 2012, Nuon Chea, who sat behind his lawyers and wore dark sunglasses, said curtly: “Nobody uses rotten wood to carve a statue of Buddha to preach to the followers.”
ភ្នំពេញ: អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា ដែលជាបងទី២ ក្នុងសម័យខ្មែរក្រហម លោក នួនជា បានបញ្ចេញប្រតិកម្មយ៉ាងខ្លីជាលើកដំបូង ចំពោះលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលបានចូលផ្តល់សក្ខីកម្ម នៅក្នុងសវនាការលើសំណុំរឿង០០២ ថា លោក កាំង ហ្កេកអ៊ាវ គ្មានតម្លៃ ធ្វើជាសាក្សីទេ ព្រោះលោក កាំង ហេ្កកអ៊ាវ ហៅ ឌុច ត្រូវបានតុលាការខ្មែរក្រហម កាត់ទោស ដាក់ពន្ធនាគារអស់មួយជីវិតទៅហើយ។
ក្នុងពេលភាគីសហព្រះរាជអាជ្ញា សួរដេញដោលលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ លោក នួនជា ពាក់វ៉ែនតាខ្មៅ អង្គុយក្រោយខ្នងមេធាវី បានថ្លែងយ៉ាងខ្លីថា "គេមិនដែលយកឈើពុក ឈើរលួយ ឈើស្អុយ មកឆ្លាក់ធ្វើព្រះ មកទេសនាឲ្យពុទ្ធបរិស័ទស្តាប់នោះទេ"។
ការលើកឡើងរបស់លោក នួនជា យ៉ាងដូច្នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីភាគីសហមេធាវីបរទេសការពារក្តីរបស់លោក និងសហមេធាវីបរទេសការពារក្តីលោក អៀងសារី បានឡើងជំទាស់ទៅនឹងការផ្តល់សក្ខីកម្មរបស់លោក កាំង ហ្កេកអ៊ាវ ក្នុងនាមជាសាក្សី លើសំណុំរឿង០០២ ពេលនេះ។
លោក ម៉ៃឃីល ខាណាវ៉ាស ( Micheal G. Karnavas ) សហមេធាវីបរទេសការពារក្តីលោក អៀង សារី បានសម្តែងការព្រួយបារម្ភថា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច មិននិយាយយោងតាមការចងចាំនោះទេ តែគាត់បានអាន និងរៀនសូត្រតាមឯកសារនានា ជុំវិញសំណុំរឿងខ្មែរក្រហម ហើយមកផ្គុំគ្នា ហើយឆ្លើយទៅនឹងរាល់សំណួររបស់ភាគីសហព្រះរាជអាជ្ញានៅពេលនេះ។
ចំណែកលោក មីសែល ផេសមេន ( Michiel Pestman ) សហមេធាវីបរទេសការពារក្តីលោក នួនជា ក៏បានឡើងគាំទ្រនូវការលើកឡើងរបស់សហមេធាវីបរទេសការពារក្តីលោកអៀងសារី។
យ៉ាងណាក៏ដោយ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម បានឆ្លើយតបថា "លោកនួនជា គួរតែអត់ធ្មត់ ព្យាយាមស្តាប់ ដើម្បីតទល់នឹងការលើកឡើងរបស់លោក កាំង ហ្កេកអ៊ាវ ក្នុងនាមជាសាក្សី នៅពេលក្រោយ។ ចំពោះតម្លៃនៃភស្តុតាង ឬក៏ទម្ងន់នៃភស្តុតាង ដែលផ្តល់ដោយសាក្សីរូបនេះ យ៉ាងណានោះ គឺវាជាឆន្ទានុសិទ្ធិរបស់អង្គជំនុំជម្រះ ដែលអង្គជំនុំជម្រះ នឹងវាយតម្លៃលើឯកសារភស្តុតាងទាំងអស់នោះ"។
លោកចៅក្រម និល ណុន បានបន្ថែមថា "ឌុច មិនមែនមកផ្តល់សក្ខីកម្ម ក្នុងនាមជាសាក្សី ដោយចិត្តឯងទេ គឺអង្គជំនុំជម្រះ មិនមែនត្រឹមតែកោះហៅទេ តែបានបង្គាប់ឲ្យនាំខ្លួន ឌុច មកបង្ហាញខ្លួនថែមទៀតផង។ ដូច្នេះគឺយើង ជាប្រធានអង្គជំនុំជម្រះ បានបង្គាប់ឲ្យនាំខ្លួនឌុច មកទីនេះ"។
ជាមួយនឹងការលើកឡើងដូច្នេះ លោកចៅក្រម និល ណុន ក៏បានព្រមានលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលបានព្យាយាមបកស្រាយ ដោយចង់លើកយកឯកសារមកបញ្ជាក់ថា អ្វីដែលគាត់បានផ្តល់សក្ខីកម្ម និងឆ្លើយតបទៅនឹងសហព្រះរាជអាជ្ញាពេលនេះ គឺជាការពិតជាក់ស្តែង ដែលបានកើតឡើង នៅក្នុងសម័យខ្មែរក្រហម។
ប៉ុន្តែលោកចៅក្រម និល ណុន បានកាត់ មិនឲ្យឌុច វែកញែកអ្វីឡើយ ព្រោះថា ឌុច ក្នុងនាមជាសាក្សី មានសិទ្ធិត្រឹមតែឆ្លើយតបនឹងសំណួរ ដែលគ្រប់ភាគីចោទសួរប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មកដល់សវនាការនៅពេលរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ លោក កាំង ហ្កេកអ៊ាវ បានបកស្រាយយ៉ាងច្រើនទៅកាន់ភាគីសហព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងឯកសារភស្តុតាងទង់បដិវត្ត ក្នុងសម័យខ្មែរក្រហម។ ក៏ប៉ុន្តែលោក កាំង ហ្កេកអ៊ាវ បានអះអាងថា លោកមិនបានដឹងពីការជម្លៀសប្រជាជនកម្ពុជា ចេញពីទីក្រុងភ្នំពេញ នៅពេលខ្មែរក្រហម ឡើងកាន់អំណាច នៅថ្ងៃទី១៨មេសា ឆ្នាំ១៩៧៥ នោះឡើយ។ មូលហេតុច្បាស់លាស់នៃការជម្លៀសប្រជាជនកម្ពុជាពីទីក្រុងភ្នំពេញ ក៏ឌុចបានបដិសេធថា មិនដឹងផងដែរ។
លោក កាំង ហ្កេកអ៊ាវ បានបញ្ជាក់ថា "ខ្ញុំអត់បានដឹង អត់បានឃើញការជម្លៀសទេ។ ពេលខ្ញុំមកដល់ភ្នំពេញ គឺអស់តែម្តង។ ទាហានចូលមកភ្នំពេញ មុនគេ"។
សូមរម្លឹកថា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារមួយជីវិត បានចូលធ្វើជាសាក្សី នៅតុលាការខ្មែរក្រហម ចាប់តាំងពីសវនាការ កាលពីរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១២។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបំភ្លឺតុលាការខ្មែរក្រហម ក្នុងសំណុំរឿង០០២ អំពីអង្គហេតុពាក់ព័ន្ធនឹងបរិបទរចនាសម្ព័ន្ធរដ្ឋបាល ប្រព័ន្ធទាក់ទងនឹងការងារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងតួនាទីមុខងាររបស់ជនជាប់ចោទទាំងបីរូប គឺលោក នួនជា លោកអៀងសារី និងលោកខៀវសំផន៕
7 comments:
I support and understand that Nuon Chea and Khiue Samphan have done every thing before they are sentenced for lives sentences from this Haoni ECCC to keep Khmer history right notfor excuses or to walk free from this ECCC for they know very well that this is Hanoi ECCC as some Cambodian udnerstand.
Why the real Khmer Rouge leader Norodom Sihanouk aka ( SDACH PEAL ស្ដាចន៍ពាល) did not attend at the Khmer Rouge Tribunal?
ជុំជាតិជាអ្វី? បើជុំតែចៃ
ជញ្ជក់ជាតិឯង ឆ្អឹងខ្មែរបីលាន
វាឃ្លានជញ្ជែង ជួបជុំក្លាយក្លែង
មិនខ្មាសលោកា។
ប៉ារីស៍ព្រឹកថ្ងៃទី២១កុម្ភៈ២០១២
L'organisation Khmer Rouge ( Angkar-leu អង្គការលើ) a baptisé
(Duch) à la place du nom réel (Kaing Gueak Eav ) le chief prison de Tuol Sleng. Le nom (Duch) n'etait pas le nom révolutionnaire comme on le croit mais plutôt pour cacher la vérité.
L'Organisation Khmer Rouge (Angkar-leu អង្គការលើ) a amplifié et publié le faux nom (Duch) comme le bouc émissaire pour blanchir leur crime contre de l'humanité.
Le faux nom (Duch) est copié , répété Non-Stop par le média
en particulier le cinéma documentaire de continuer à tromper
le public et en même temps pour attaquer, déshonorer les noms célèbres tels que ( Duch Sidem; Duch Kimhak; Duch Som) et le maître de la musique traditionnelle khmère
(Sok Duch) de Takeo province etc...
អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានប្រឌិតឈ្មោះ(ឌុច)ឲ្យហៅជំនួស
ឈ្មោះពិត(កាំងគ្ហេចអៀវ)ដែលជាប្រធានគុកទួលស្លែង។
អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានផ្សព្វផ្សាយឈ្មោះក្លែងក្លាយ(ឌុច)
ដើម្បីលាក់ការពិតនិងលាក់បាំងឈ្មោះពួកវាដែល
ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ។
ឈ្មោះប្រឌិត(ឌុច)ក្លែងក្លាយនេះត្រូវបានអ្នកកា
សែតជាតិអន្តរជាតិព្រមទាំងអ្នកថតកុនឯកសារ
បន្តបំប៉ោងសម្លេងដើម្បីបំភាន់មតិសកលលោក
ព្រមទាំងវាយប្រហារកិត្តិនាមកិត្តិយសជនណា
ដែលមាននាមត្រកូល(ឌុច) ជាឧទាហរណ៏ៈ
(ឌុចស៊ីឌឹម ឌុចគីមហាក់ សុកឌុច)និង(ឌុចសម)ជីតាអ្នកនាង(សេងធារី)។ល។
ប៉ារីស៍ព្រឹកទី២១មិនា២០១២ អក្សរភាសាខ្មែរ
The Khmer Rouge Organization (Angkar-leu អង្គការលើ) baptized (Duch) instead of real names (Kaing Guek Eav) is not the revolutionary name as is commonly believed but rather to hide the truth.
The Khmer Rouge Organization (Angkar-leu អង្គការលើ) amplified, and broadcast advertising, the false name (Duch) as the scapegoat to launder their crime against humanity.
The false name (Duch) is copied and repeated Non-Stop by the global media to continue deceive the world and also to attack and dishonor real name famous (Duch) such that (Duch Sidim; Duch Kimhak; Sok Duch) and (Duch Som) grandfather's Ms.Theary Seng etc.
Paris V.March 21,2012
Why the real Khmer Rouge leader Norodom Sihanouk aka ( SDACH PEAL ស្ដាចន៍ពាល) did not attend at the Khmer Rouge Tribunal?
Post a Comment