Tuesday, March 20, 2012

លោក នួន​ជា ចាត់ទុក​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច គ្មាន​តម្លៃ​ជា​សាក្សី​ទេ​ - Nuon Chea: Kaing Guek Eav (aka Duch) is worthless as a witness

ថ្ងៃទី 20 មីនា 2012
ដោយ: សុខ ភក្តី
Cambodia Express News

Synopsis: Nuon Chea, Brother No. 2 of the Khmer Rouge regime, gave a curt reaction to Kaing Guek Eav (aka Duch) who gave his testimony to the hearing of Case 002, saying that Kaing Guek Eav is worthless as a witness because he is already sentenced to life in prison. During the questioning of Kaing Guek Eav by the co-prosecutor on 20 March 2012, Nuon Chea, who sat behind his lawyers and wore dark sunglasses, said curtly: “Nobody uses rotten wood to carve a statue of Buddha to preach to the followers.

ភ្នំពេញ: អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​ជា​បង​ទី​២ ក្នុងសម័យ​ខ្មែរក្រហម លោក នួន​ជា បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លី​ជា​លើកដំបូង ចំពោះ​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​បាន​ចូល​ផ្តល់​សក្ខីកម្ម នៅក្នុង​សវនាកា​រលើ​សំណុំរឿង​០០២ ថា លោក កាំ​ង ហ្កេ​ក​អ៊ា​វ គ្មាន​តម្លៃ ធ្វើ​ជា​សាក្សី​ទេ ព្រោះ​លោក កាំ​ង ហេ្ក​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​តុលាការ​ខ្មែរក្រហម កាត់ទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ទៅ​ហើយ​។​

​ក្នុងពេល​ភាគី​សហ​ព្រះរាជអាជ្ញា សួរដេញដោល​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នា​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១២ លោក នួន​ជា ពាក់​វ៉ែន​តាខ្មៅ អង្គុយ​ក្រោយខ្នង​មេធាវី បាន​ថ្លែង​យ៉ាងខ្លី​ថា "​គេ​មិន​ដែល​យក​ឈើ​ពុក ឈើ​រលួយ ឈើ​ស្អុយ មក​ឆ្លាក់​ធ្វើ​ព្រះ មក​ទេសនា​ឲ្យ​ពុទ្ធបរិស័ទ​ស្តាប់​នោះ​ទេ​"​។​

​ការលើកឡើង​របស់​លោក នួន​ជា យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​ភាគី​សហ​មេធាវី​បរទេស​ការពារ​ក្តី​របស់​លោក និង​សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក អៀង​សារី បាន​ឡើង​ជំទាស់​ទៅ​នឹង​ការផ្តល់​សក្ខីកម្ម​របស់​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ក្នុងនាម​ជា​សាក្សី លើ​សំណុំរឿង​០០២ ពេលនេះ​។​


​លោក ម៉ៃ​ឃី​ល ខា​ណា​វ៉ា​ស ( Micheal G. Karnavas ) សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក អៀង សារី បាន​សម្តែង​ការព្រួយបារម្ភ​ថា លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច មិន​និយាយ​យោង​តាម​ការចងចាំ​នោះទេ តែ​គាត់​បាន​អាន និង​រៀនសូត្រ​តាម​ឯកសារ​នានា ជុំវិញ​សំណុំរឿង​ខ្មែរក្រហម ហើយ​មក​ផ្គុំ​គ្នា ហើយ​ឆ្លើយ​ទៅ​នឹង​រាល់​សំណួរ​របស់​ភាគី​សហ​ព្រះរាជអាជ្ញា​នៅពេលនេះ​។​

​ចំណែក​លោក មី​សែ​ល ផេស​មេន ( Michiel Pestman ) សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក នួន​ជា ក៏​បាន​ឡើង​គាំទ្រ​នូវ​ការលើកឡើង​របស់​សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក​អៀង​សារី​។​

​យ៉ាងណាក៏ដោយ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​ឆ្លើយតប​ថា "​លោក​នួន​ជា គួរតែ​អត់ធ្មត់ ព្យាយាម​ស្តាប់ ដើម្បី​ត​ទល់នឹង​ការលើកឡើង​របស់​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ក្នុងនាម​ជា​សាក្សី នៅពេល​ក្រោយ​។ ចំពោះ​តម្លៃ​នៃ​ភស្តុតាង ឬក៏​ទម្ងន់​នៃ​ភស្តុតាង ដែល​ផ្តល់​ដោយ​សាក្សី​រូបនេះ យ៉ាងណា​នោះ គឺ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​អង្គជំនុំជម្រះ ដែល​អង្គជំនុំជម្រះ នឹង​វាយតម្លៃ​លើ​ឯកសារ​ភស្តុតាង​ទាំងអស់នោះ​"​។​

​លោក​ចៅក្រម និល ណុន បាន​បន្ថែមថា "​ឌុ​ច មិនមែន​មក​ផ្តល់​សក្ខីកម្ម ក្នុងនាម​ជា​សាក្សី ដោយ​ចិត្ត​ឯង​ទេ គឺ​អង្គជំនុំជម្រះ មិនមែន​ត្រឹមតែ​កោះហៅ​ទេ តែ​បាន​បង្គាប់​ឲ្យ​នាំខ្លួន ឌុ​ច មក​បង្ហាញខ្លួន​ថែមទៀត​ផង​។ ដូច្នេះ​គឺ​យើង ជា​ប្រធាន​អង្គជំនុំជម្រះ បាន​បង្គាប់​ឲ្យ​នាំខ្លួន​ឌុ​ច មក​ទី​នេះ​"​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ចៅក្រម និល ណុន ក៏​បាន​ព្រមាន​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​បាន​ព្យាយាម​បកស្រាយ ដោយ​ចង់​លើក​យក​ឯកសារ​មក​បញ្ជាក់ថា អ្វីដែល​គាត់​បាន​ផ្តល់​សក្ខីកម្ម និង​ឆ្លើយតប​ទៅ​នឹង​សហ​ព្រះរាជអាជ្ញា​ពេលនេះ គឺជា​ការពិត​ជាក់ស្តែង ដែល​បាន​កើតឡើង នៅក្នុង​សម័យ​ខ្មែរក្រហម​។​

​ប៉ុន្តែ​លោក​ចៅក្រម និល ណុន បាន​កាត់ មិន​ឲ្យ​ឌុ​ច វែកញែក​អ្វី​ឡើយ ព្រោះថា ឌុ​ច ក្នុងនាម​ជា​សាក្សី មាន​សិទ្ធិ​ត្រឹមតែ​ឆ្លើយតប​នឹង​សំណួរ ដែល​គ្រប់​ភាគី​ចោទសួរ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ មក​ដល់​សវនាការ​នៅ​ពេល​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១២ លោក កាំ​ង ហ្កេ​ក​អ៊ា​វ បាន​បកស្រាយ​យ៉ាងច្រើន​ទៅកាន់​ភាគី​សហ​ព្រះរាជអាជ្ញា ពាក់ព័ន្ធ​នឹង​ឯកសារ​ភស្តុតាង​ទង់​បដិវត្ត ក្នុងសម័យ​ខ្មែរក្រហម​។ ក៏​ប៉ុន្តែ​លោក កាំ​ង ហ្កេ​ក​អ៊ា​វ បាន​អះអាង​ថា លោក​មិន​បានដឹង​ពី​ការជម្លៀស​ប្រជាជន​កម្ពុជា ចេញពី​ទីក្រុង​ភ្នំពេញ នៅពេល​ខ្មែរក្រហម ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៨​មេសា ឆ្នាំ​១៩៧៥ នោះឡើយ​។ មូលហេតុ​ច្បាស់លាស់​នៃ​ការជម្លៀស​ប្រជាជន​កម្ពុជា​ពី​ទីក្រុង​ភ្នំពេញ ក៏​ឌុ​ច​បាន​បដិសេធថា មិន​ដឹង​ផង​ដែរ​។​

​លោក កាំ​ង ហ្កេ​ក​អ៊ា​វ បានបញ្ជាក់​ថា "​ខ្ញុំ​អត់​បាន​ដឹង អត់​បាន​ឃើញ​ការជម្លៀស​ទេ​។ ពេល​ខ្ញុំ​មក​ដល់​ភ្នំពេញ គឺ​អស់​តែម្តង​។ ទាហាន​ចូលមក​ភ្នំពេញ មុនគេ​"​។​

​សូម​រម្លឹកថា លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត បាន​ចូល​ធ្វើ​ជា​សាក្សី នៅ​តុលាការ​ខ្មែរក្រហម ចាប់តាំងពី​សវនាការ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១២​។

​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវ​បំភ្លឺ​តុលាការ​ខ្មែរក្រហម ក្នុង​សំណុំរឿង​០០២ អំពី​អង្គហេតុ​ពាក់ព័ន្ធ​នឹង​បរិបទ​រចនាសម្ព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ទាក់ទង​នឹង​ការងារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​តួនាទី​មុខងារ​របស់​ជនជាប់ចោទ​ទាំង​បី​រូប គឺ​លោក នួន​ជា លោក​អៀង​សារី និង​លោក​ខៀវ​សំផន​៕​

7 comments:

Anonymous said...

I support and understand that Nuon Chea and Khiue Samphan have done every thing before they are sentenced for lives sentences from this Haoni ECCC to keep Khmer history right notfor excuses or to walk free from this ECCC for they know very well that this is Hanoi ECCC as some Cambodian udnerstand.

Anonymous said...

Why the real Khmer Rouge leader Norodom Sihanouk aka ( SDACH ​ PEAL ស្ដាចន៍ពាល) did not attend at the Khmer Rouge Tribunal?

Anonymous said...

ជុំជាតិជាអ្វី? ​ បើជុំតែចៃ
ជញ្ជក់ជាតិឯង ឆ្អឹងខ្មែរបីលាន
វាឃ្លានជញ្ជែង ជួបជុំ​ក្លាយក្លែង
​មិនខ្មាសលោកា។

ប៉ារីស៍ព្រឹកថ្ងៃទី២១កុម្ភៈ២០១២

Anonymous said...

L'organisation Khmer Rouge ( Angkar-leu អង្គការលើ​) a baptisé
(Duch) à la place du nom réel (Kaing Gueak Eav ) le chief prison de Tuol Sleng. Le nom (Duch) n'etait pas le nom révolutionnaire comme on le croit mais plutôt pour cacher la vérité.

L'Organisation Khmer Rouge (Angkar-leu អង្គការលើ​)​​ a amplifié et publié le faux nom (Duch) comme le bouc émissaire pour blanchir leur crime contre de l'humanité.

Le faux nom (Duch) est copié , répété Non-Stop par le média
en particulier le cinéma documentaire de continuer à tromper
le public et en même temps pour attaquer, déshonorer les noms célèbres tels que ( Duch Sidem; Duch Kimhak; Duch Som) et le maître de la musique traditionnelle khmère
(Sok Duch) de Takeo province etc...

Anonymous said...

អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានប្រឌិតឈ្មោះ(ឌុច)ឲ្យហៅជំនួស
ឈ្មោះពិត(កាំងគ្ហេចអៀវ)ដែលជាប្រធានគុកទួលស្លែង។

អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានផ្សព្វផ្សាយឈ្មោះក្លែងក្លាយ(ឌុច)
ដើម្បីលាក់ការពិតនិងលាក់បាំងឈ្មោះពួកវាដែល
ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ។

ឈ្មោះប្រឌិត(ឌុច)ក្លែងក្លាយនេះត្រូវបានអ្នកកា
សែតជាតិអន្តរជាតិព្រមទាំងអ្នកថតកុនឯកសារ
បន្តបំប៉ោងសម្លេងដើម្បីបំភាន់មតិសកលលោក
ព្រមទាំងវាយប្រហារកិត្តិនាមកិត្តិយសជនណា
ដែលមាននាមត្រកូល(ឌុច) ជាឧទាហរណ៏ៈ
(ឌុចស៊ីឌឹម ឌុចគីមហាក់ សុកឌុច)និង​​(ឌុចសម)ជីតាអ្នកនាង(សេងធារី)។ល។

ប៉ារីស៍ព្រឹកទី២១មិនា២០១២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អក្សរភាសាខ្មែរ​

Anonymous said...

The Khmer Rouge Organization (Angkar-leu អង្គការលើ) baptized (Duch) instead of real names (Kaing Guek Eav) is not the revolutionary name as is commonly believed but rather to hide the truth.

​The Khmer Rouge Organization (Angkar-leu អង្គការលើ) amplified, and broadcast advertising, the false name (Duch) as the scapegoat to launder their crime against humanity.

The false name (Duch) is copied and repeated Non-Stop by the global media to continue deceive the world and also to attack and dishonor real name famous (Duch) such that (Duch Sidim; Duch Kimhak; Sok Duch) and (Duch Som) grandfather's Ms.Theary Seng etc.

Paris V.March 21,2012​​​​​​​

Anonymous said...

​​​​Why the real Khmer Rouge leader Norodom Sihanouk aka ( SDACH ​ PEAL ស្ដាចន៍ពាល) did not attend at the Khmer Rouge Tribunal?