ប្រជាពលរដ្ធតំបន់បូរីកីឡាធ្វើការបិតផ្លូវនៅមុខសាលារៀនបាក់ទូកនាពេលកន្លងមក។ (Channa/RFI) |
ដោយ ប៉ែន បូណា
Radio France Internationale
ផ្ទុយទៅវិញ ការបណ្តែតបណ្តោយឲ្យបញ្ហាទុំជោរដោះស្រាយមិនចេញ វានឹងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ពីព្រោះបន្ទាប់ពីបិទផ្លូវជាតិ គេមិនដឹងថា មានអ្វីទៀតដែលអាក្រក់ជាងនេះអាចនឹងកើតឡើងនោះឡើយក្រោយពីការតវ៉ាតាមផ្លូវច្បាប់គ្មានប្រសិទ្ធិភាព ក្រុមអ្នកភូមិដែលមានទំនាស់ដីធ្លីដោះស្រាយមិនចេញបានប្រើប្រាស់មធ្យោបាយមួយដែលមានឥទ្ធិពលសម្រាប់ដាក់សម្ពាធលើអាជ្ញាធរឲ្យដោះស្រាយបញ្ហាឲ្យពួកគេ។ មធ្យោបាយដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នគឺ ការបិទផ្លូវសាធារណៈ បើទោះបីនេះជាមធ្យោបាយខុសច្បាប់ក៏ដោយ។ តើហេតុអ្វីបានជាប្រជាពលរដ្ឋអ្នកតវ៉ារឿងដីធ្លីងាកមកប្រើប្រាស់មធ្យោបាយបិទផ្លូវសាធារណៈ?ហើយតើព្រឹត្តិការណ៍នេះមានអត្ថន័យបែបណាសម្រាប់សង្គមកម្ពុជា?
ការបិទផ្លូវរយៈពេលជាង ៧ ម៉ោងរបស់ប្រជាពលរដ្ឋក្នុងស្រុកឆ្លូង ខេត្តក្រចេះ កាលពីដើមសប្តាហ៍នេះគឺជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងចំណោមបាតុកម្មបិទផ្លូវសាធារណៈជាច្រើនករណីដែលបានកើតឡើងជាបន្តបន្ទាប់រយៈពេលចុងក្រោយនេះ។ ក្រុមបាតុករបានយល់ព្រមបើកផ្លូវជាតិឡើងវិញបន្ទាប់ពីតុលាការខេត្តក្រចេះ បានសម្រេចដោះលែងប្រជាពលរដ្ឋម្នាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នទៅតាមការទាមទាររបស់អ្នកភូមិ។ អ្នកភូមិម្នាក់នោះត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទពាក់ព័ន្ធនឹងការដុតបំផ្លាញសម្ភារៈរបស់ក្រុមហ៊ុនឯកជនមួយដែលក្រុមអ្នកភូមិចោទថាបានឈូសឆាយបំពានយកដីរបស់ពួកគេ។
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ ការបិទផ្លូវសាធារណៈជាពិសេសគឺផ្លូវជាតិសំខាន់ៗធ្វើឲ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង គឺជាមធ្យោបាយកំពុងពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន ហើយដោះស្រាយមិនចេញ។ មិនត្រឹមតែរឿងដីធ្លីទេ សូម្បីតែរឿងផ្សេងៗទៀតដូចជាករណីប្រជាពលរដ្ឋខេត្តព្រៃវែងដែលកើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃអគ្គិសនី និងថ្លៃទឹកក៏បាននាំគ្នាបិទផ្លូវជាតិដែរ។ មធ្យោបាយនេះហាក់មានប្រសិទ្ធិភាពក្នុងការដាក់សម្ពាធទៅលើអាជ្ញាធររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហារបស់ពួកគេ។
តើការបិទផ្លូវសាធារណៈជាសិទ្ធិស្របច្បាប់ដែរឬទេ? តាមពិតនេះជាអំពើខុសច្បាប់មួយពីព្រោះថាទង្វើនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងររបស់សណ្តាប់ធ្នាប់សាធារណៈដែលច្បាប់ហាមឃាត់ ហើយជនអ្នកប្រព្រឹត្តត្រូវទទួលទោស។ ប៉ុន្តែ សួរថា តើហេតុអ្វីបានជាក្រុមអ្នកភូមិជ្រើសរើសយកមធ្យោបាយខុសច្បាប់នេះមកអនុវត្តយ៉ាងពេញនិយមបែបនេះ? ចម្លើយគឺប្រហែលជាមកពីគ្មានជម្រើសច្រើនជាងការមិនយល់ច្បាប់។ គ្មានជម្រើសពីព្រោះថា ពួកគេបានតវ៉ាតាមរយៈអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អស់ចិត្តទៅហើយ តែនៅតែគ្មានដំណោះស្រាយ។ ទីបំផុត ពួកគេត្រូវបង្កើនសម្ពាធទៅលើអាជ្ញាធរឲ្យរូតរះដោះស្រាយ។
ជាការពិត ការបិទផ្លូវសាធារណៈមិនមែនជាមធ្យោបាយល្អនោះឡើយ ពីព្រោះវាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ។ បច្ចុប្បន្ននេះ ផ្លូវជាតិនីមួយៗមានចរាចរណ៍យ៉ាងចង្អៀតណែនណាន់ដោយសារតែកំណើនយានយន្តនៅក្នុងប្រទេស។ ដូច្នេះ នៅពេលដែលផ្លូវជាតិត្រូវបានបិទច្រើនម៉ោង មានពេលខ្លះរហូតដល់ជិត១០ម៉ោងក៏មាននោះ ការកកស្ទះពិតជាមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។ ការកកស្ទះនេះក៏បានធ្វើឲ្យខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនផងដែរ។
ជាក់ស្តែង អ្នកដែលត្រូវទៅបំពេញការងារត្រូវខកខាន អ្នកដែលត្រូវដឹកទំនិញសព្វសារពើទៅលក់នៅលើទីផ្សារត្រូវរាំងស្ទះ។ ប្រសិនបើទំនិញនោះជាបន្លែ ត្រីសាច់ ឬជាទំនិញដែលគេបញ្ជាទិញវិញ ម្ចាស់ទំនិញនឹងខាតបង់យ៉ាងធ្ងន់ធ្ងរ។ នេះនៅមិនទាន់រាប់ថ្លៃសាំង និងការខាតបង់ពេលវេលាផងនោះទេ។ ក្នុងបរិបទបែបនេះ មានអ្នកដំណើរមិនតិចទេដែលខឹងសម្បារចំពោះការកកស្ទះចរាចរណ៍ដ៏អាក្រក់ដែលបង្កឡើងដោយក្រុមអ្នកតវ៉ា។ ក៏ប៉ុន្តែ អ្នកដែលរងគ្រោះដោយបញ្ហាដីធ្លីឬបញ្ហាផ្សេងទៀត បានជ្រើសរើសយកមធ្យោបាយនេះក៏ព្រោះតែពួកគេអស់ជម្រើសក្នុងកាតវ៉ា។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អាជ្ញាធរក៏មិនបានប្រើវិធានការច្បាប់ប្រឆាំងនឹងក្រុមអ្នកតវ៉ាទេពីព្រោះថា វិធានការច្បាប់នឹងធ្វើឲ្យបញ្ហារឹតតែធ្ងន់ធ្ងរឡើងទៅវិញទេ។ផ្ទុយទៅវិញ នៅពេលដែលក្រុមអ្នកតវ៉ានាំគ្នាបិទផ្លូវ អាជ្ញាធរស្រាប់តែនាំគ្នាដុតដៃដុតជើងដើម្បីដោះស្រាយបញ្ហា។ ដូច្នេះ សរុបទៅ ដើម្បីចៀសវាងបញ្ហាដែលនាំឲ្យខាតបង់ពេលវេលា ថវិកា និងការខូចខាតសណ្តាប់ធ្នាប់ដ៏ធំធេងនេះ អាជ្ញាធរគួរតែប្រញាប់ប្រញាល់ដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋឲ្យបានមុននឹងពួកគេនាំគ្នាបិទផ្លូវទើបជាការល្អពោលគឺត្រូវ«ការពារប្រសើរជាងព្យាបាល»។ ផ្ទុយទៅវិញ ការបណ្តែតបណ្តោយឲ្យបញ្ហាទុំជោរដោះស្រាយមិនចេញ វានឹងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ពីព្រោះបន្ទាប់ពីបិទផ្លូវជាតិ គេមិនដឹងថា មានអ្វីទៀតដែលអាក្រក់ជាងនេះអាចនឹងកើតឡើងនោះឡើយ៕
4 comments:
ឆ្នាំរោង-លោកហ៊ុន សែន!
ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំស្រមោលអន្ទោលតាមប្រាណ គឺនៅក្នុងឆ្នាំនេះបើលោកអ្នកធ្វើល្អនឹងបានទទួលផលល្អ បើធ្វើអាក្រក់បានអាក្រក់តបស្នងវិញយ៉ាងប្រាកដ។ ធ្វើការងារអ្វីៗ ប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ ខុសហើយគឺត្រូវទទួលផលកម្មដោយគ្មានការអភ័យ ឬបន្ធូរបន្ថយ គ្មានផ្លូវផ្លាស់ប្តូរកែកុនថាធ្វើអាក្រក់ឱ្យក្លាយទៅជាល្អ ឬធ្វើល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ។ទំនាយថា ៖ ជាឆ្នាំនាំមកនូវគ្រោះកាច ឱ្យប្រញាប់ប្រុងប្រយ័ត្នខ្លួនដែលអាច ចែកចេញបានដូចតទៅនេះ៖
១-នឹងជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយពពួកសត្រូវក្រុមពាលទាំងឡាយប៉ុនប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់ និងពេលរាត្រីព្រោះនឹងត្រូវចោរខ្មួយគំរាមកំហែង ។
២-បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នានឹងប្រែក្លាយជាសត្រូវទំនាយថា ៖ ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំ ចូរប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះហេតុនឹងកើតឡើងបានជាច្រើនប្រការគឺ៖
១-កើតហាយនៈលិចលង់ គឺត្រូវខូចខាតលុយកាក់អស់រលីងពីខ្លួន ។
២-កើត ការផ្លាស់ប្តូរព្រាត់ប្រាសនិរាសចាកចោលគ្នា ដោយសត្រូវធ្វើទោស ឬជួបសេចក្តីទុក្ខលំបាក ឬត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុចាំបាច់ ។ ចំពោះអ្នកដែលមានបំណងនឹងផ្លាស់ប្តូរ ឬចង់ធ្វើដំណើររមែងបានដូចសេចក្តីបំណង ។
៣-បងប្អូនញាតិមិត្តជាទីស្រឡាញ់ នឹងប្រែក្លាយទៅជាសត្រូវ ស្អប់ខ្ពើមគ្នា ។
៤-ត្រូវគេឆបោកកេងប្រវ័ញ្ចធ្វើបាប ឱ្យខូចខាតនូវរបស់ជាទីស្រឡាញ់ហួងហែងជាទីគាប់ចិត្ត។៥-ត្រូវចោរលួច ឬភ្លើងឆេះឱ្យបានទទួលសេចក្តីក្តៅក្រហាយនិងការខកចិត្ត ។
៦-អ្នក ធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស ឬរង់ចាំចាប់កំហុស ជាហេតុធ្វើឱ្យទទួលទោសទណ្ឌធ្វើការងារច្រើនលើសលន់ ប៉ុន្តែ «សេចក្តីគួរគាប់» គ្មានត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសល ៕
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។
ខ្មែរ បើទឹកទឹកលេចច្រមុះ No Problem!!!!
បើទឹកលេចក្បាលប្រហែលជាងើប.......... នេះ គ្រាន់តែប្រហែលទេ.......................
ខ្ញុំយល់តាមមតិ 4:36AM.,
*គ្មានការសាមគ្គី។
*គ្មានការរៀបចំជាក្រុម។
*គ្មានការទទួលខុសត្រូវ។
*គ្មានការទាក់ទង រវាងកន្លែងមួយទៅ
កន្លែងមួយទៀត។
*ខ្វះការវិភាគទានដោយកាយ វាចា ចិត្ត គំនិត
និងលុយកាក់។
*មិនទុកចិត្តគ្នាពីលុយកាក់ ព្រោះអ្នកកាន់គ្មាន
សីលធម៌ សច្ចធម៌ យុត្តិធម៌។
Post a Comment