គោរពអស់លោក
អនុញ្ញាតសុំបន្ថែមបន្តិចទៀតលើសម្មតិកម្មលោកអ៊ំ សារ៉ាវុធ។
ដូចខ្ញុំបានពោលពីមុនមកនៅក្នុងវេទីការនេះ ភាសាយួន (ចិន សៀម/លាវ)ជាភាសាព្យាង្គឯក (monosyllabic language) គឺ ពាក្យមួយពុំមានព្យាងពីរទេ ឯខ្មែរជាភាសាពហុព្យាង្គ គឺពាក្យមួយអាចមានព្យាង្គពីរ បី បួន(តែកម្រ)។ ពាក្យមួយព្យាង្គពី បី ដូចជា :- កន្ជូញ រលាស់ ចិញ្ចឹម រនាស់ កន្តេះឡង់ កន្ទុំរុយ សញ្ចេតនា ។ល។
យួនមិនចូលចិត្ត " រ " ទេ។ ពាក្យកម្ចីមាន "រ"ដើមនឹងត្រូវប្តូរទៅ "ហ" (ចិនក៏អញ្ចឹង ដែរ)។ ខ្មែរក្រោម("ស្រុកយួន"ខាងត្បូង)ទទួលចម្លងយួនមុនអ្នកភ្នំពេញ ក្រោយមករាលពីស្រុក យួនចូលមកតាមខេត្តខាងកើតខ្មែរ រហូតដល់ភ្នំពេញ: (see generally, Thach Noc Minh, "Monosyllabisation in Kiengiang Khmer", in Mon-Khmer Studies (MKS) 29:81-1995; Thach Noc Minh "Khmer Phonolgy in the Mekong Delta" (1985); and Tran Van Luan, "Khmer Phonolgy"(1974)); Naraset, "on the r > h shift in Phnom Penh Khmer" (MKS 24); Naraset, "A Note on Colloquual phnom penh Khmer"Noss, R, "\R\ in two modern Khmer Dialects (1966).
ប្តូរនិងបង្រួញទូទៅ:-
ប្តូរ រ ទៅ ហ
រៀន - ហៀន
រាប់ - ហ៊ាប់
រីក - ហ៊ីក
រាំ - ហ៊ុំ
ព្យញ្ជនះខ្យល់ធនិត(aspirated consonants)
ស្របក់ ទៅ ស្បក់
ប្រឡង - ផ្លង
ព្យញ្ជនះរលាស់/រលាក់(trill consonants)
ក្រ ទៅ ក
ក្រៅ - កៅ
ស្រែ - សែ
ជ្រាត់ - ជាត់
ស្រួច - សួច
ស្រួល - សួល
ស្រា - សា
ព្យាង្គឯកូបនីយកម្ម (monosyllabization) ដោយ diphthongization ឬ monophthongization :-
ជញ្រ្ចាំ - ច្ហាំ(hcham)
ចង្រ្កាន - ក្ហាន(hkan)
រមាស់ - ហ្មស់(hmas)
បង្រៀន - ប្ហៀន(bhean)
រលក - ហ្លក(`hlok)
របូត - ហ្បូត(hbot)
(ឧ រកស្រែដកច្រាច់ឲ្យជ្រូកច្រាស់ > ហូសែដកច្ហាច់ឲ្យច្ហូកច្ហាស់)
អង្គុយ - គុយ
នំបញ្ចុក - នំចុក
ចិញ្ចឹម - ចឹម
កំបិត - បិត
អំបិល - បិល
ដោយភាគច្រើន ក្នុងបណ្តាញផ្សាយ អ្នកពិធីករវិទ្យុ ទូរទស្សន៍ជាអ្នកភ្នំពេញ ការរាលឆ្លង(យួន)នេះ (រួមទាំងសំនៀង Vietnamese/Chinese modified/adapted accent ផង) មានល្បឿនគួរឲ្យកត់សំគាស់ក្នុងរយ:ពេល១០ក្រោយនេះ។
ទូច បូរ៉ា
Sunday, April 22, 2012
Subscribe to:
Post Comments (Atom)
3 comments:
Very good mate ទូតបូហា(លាវថាគូថមិនរក៏)
ក្រុមសីហនុនិយម យួនថា ខ្ហុមស៊ីរានុនិយម
រដ្ឋាភិបាលខ្ញុំយួន យួនថា ហ៊ាត់ថាពីបានញ៉ុមយៀក
ហ្នឹងហើយ យួនថា ឌុងរើយ
កាំអឺង យើងថា កម្មយើង!
មៀងមកពីដីកាំបុត
សរសេរមិនប្រើ accent signs
យួនថា Ngay ខមថា ថ្ងៃ
យួនថា Nam ខមថា ឆ្នាំ
យួនថា Thuoc (Beverage) ខមថា ទឹក
យួនថា Nam Chor ខមថា ឆ្នាំឆ្កែបួនជើង
យួនថា Xa lang ខមថា សាឡាង
យួនថា kinh ខមថា គិញ
យួនថា Bot ខមថា បុក(ម្សៅល្អិត)
យួនថា Banh Xeo ខមថា បញ្ឆែវ
យួនថា Nem chua ខមថា ណែមជូរ
យួនថា Hun Sen ខមថា រុញសែន
យួនថា Sam Raingsy ខមថា សម្ហាំងស៊ី
Thank you so much Lok Bora Touch esq for enlightening us on the subject. I also thought the Phnampenhers' accent was bastardised by the chinese accent. I think the chinee the chinese are same lanaguage/accent, the phnom penhners's accent adapted fromt he two Chen and yuon.
Post a Comment