Sunday, April 22, 2012

"រ" ដូរ "ហ"​​ ?

គោរពអស់លោក

អនុញ្ញាតសុំបន្ថែមបន្តិចទៀតលើសម្មតិកម្ម​លោកអ៊ំ សារ៉ាវុធ។

ដូចខ្ញុំបានពោលពីមុន​មកនៅក្នុងវេទីការនេះ ភាសាយួន (ចិន សៀម/លាវ)​ជាភាសាព្យាង្គឯក (monosyllabic language)​ គឺ ពាក្យមួយពុំមានព្យាងពីរទេ ឯខ្មែរជាភាសាពហុព្យាង្គ គឺពាក្យមួយអាចមានព្យាង្គពីរ បី បួន(តែកម្រ)។ ពាក្យមួយព្យាង្គពី​ បី ដូចជា :- កន្ជូញ រលាស់ ចិញ្ចឹម រនាស់ កន្តេះឡង់ កន្ទុំរុយ សញ្ចេតនា ។ល។

យួនមិនចូលចិត្ត " រ " ​​ទេ។ ពាក្យកម្ចីមាន "រ"ដើមនឹងត្រូវប្តូរទៅ​ "ហ" (ចិនក៏អញ្ចឹង ដែរ)។ ខ្មែរក្រោម("ស្រុកយួន"ខាងត្បូង)ទទួលចម្លងយួនមុនអ្នកភ្នំពេញ ក្រោយមករាលពីស្រុក យួនចូលមក​តាម​ខេត្តខាងកើតខ្មែរ រហូតដល់ភ្នំពេញ: (see generally, Thach Noc Minh, "Monosyllabisation in Kiengiang Khmer", in Mon-Khmer Studies (MKS) 29:81-1995; Thach Noc Minh "Khmer Phonolgy in the Mekong Delta" (1985); and Tran Van Luan, "Khmer Phonolgy"(1974)); Naraset, "on the r > h shift in Phnom Penh Khmer" (MKS 24); Naraset, "A Note on Colloquual phnom penh Khmer"Noss, R, "\R\ in two modern Khmer Dialects (1966).

ប្តូរនិងបង្រួញទូទៅ:-

ប្តូរ រ ទៅ ហ

រៀន​ - ហៀន
រាប់ - ហ៊ាប់
រីក - ហ៊ីក
រាំ - ហ៊ុំ

ព្យញ្ជនះខ្យល់ធនិត(aspirated consonants)

ស្របក់ ទៅ​​ ស្បក់
ប្រឡង - ផ្លង

ព្យញ្ជនះរលាស់/រលាក់​(trill consonants)

ក្រ ទៅ ក
ក្រៅ ​ - កៅ
ស្រែ - សែ
ជ្រាត់ ​ - ជាត់
ស្រួច ​​​ ​​ - សួច
ស្រួល - សួល
ស្រា - សា

ព្យាង្គឯកូបនីយកម្ម (monosyllabization) ដោយ diphthongization ឬ monophthongization :-

ជញ្រ្ចាំ​ - ច្ហាំ(hcham)
ចង្រ្កាន - ក្ហាន​(hkan)
រមាស់ - ហ្មស់(hmas)
បង្រៀន - ប្ហៀន(bhean)
រលក - ហ្លក(`hlok)
របូត - ហ្បូត(hbot)

(ឧ រកស្រែដកច្រាច់ឲ្យជ្រូកច្រាស់ > ហូសែដកច្ហាច់ឲ្យច្ហូកច្ហាស់)

អង្គុយ - គុយ
នំបញ្ចុក​ - នំចុក
ចិញ្ចឹម - ចឹម
កំបិត - បិត
អំបិល - បិល

ដោយភាគច្រើន ក្នុងបណ្តាញផ្សាយ អ្នកពិធីករវិទ្យុ​ ទូរទស្សន៍ជាអ្នកភ្នំពេញ ការរាលឆ្លង(យួន)​នេះ (រួមទាំងសំនៀង Vietnamese/Chinese modified/adapted accent ផង) មានល្បឿនគួរឲ្យកត់សំគាស់ក្នុងរយ:ពេល១០ក្រោយនេះ។​

ទូច បូរ៉ា

3 comments:

Anonymous said...

Very good mate ទូតបូហា(លាវថាគូថមិនរក៏)
ក្រុមសីហនុនិយម  យួនថា ខ្ហុមស៊ីរានុនិយម
រដ្ឋាភិបាលខ្ញុំយួន   យួនថា ហ៊ាត់ថាពីបានញ៉ុមយៀក
ហ្នឹងហើយ  យួនថា​ ឌុងរើយ
កាំអឺង  យើងថា កម្មយើង!  

មៀងមកពីដីកាំបុត

Anonymous said...

សរសេរមិនប្រើ accent signs
យួនថា​  Ngay ខមថា ថ្ងៃ
យួនថា  Nam ខមថា​​ ឆ្នាំ
យួនថា​​  Thuoc (Beverage) ខមថា​ ទឹក
យួនថា  Nam Chor ខមថា ឆ្នាំឆ្កែបួនជើង
យួនថា​  Xa lang ខមថា សាឡាង
យួនថា  kinh ខមថា គិញ
យួនថា  Bot ខមថា បុក(ម្សៅល្អិត)
យួនថា​  Banh Xeo ខមថា បញ្ឆែវ
យួនថា​​​  Nem chua ខមថា ណែមជូរ
យួនថា  Hun Sen ខមថា រុញសែន
យួនថា  Sam Raingsy ខមថា សម្ហាំងស៊ី

Anonymous said...

Thank you so much Lok Bora Touch esq for enlightening us on the subject. I also thought the Phnampenhers' accent was bastardised by the chinese accent. I think the chinee the chinese are same lanaguage/accent, the phnom penhners's accent adapted fromt he two Chen and yuon.