Tuesday, April 24, 2012

អ្នក​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​ទទួល​យុត្តិធម៌​តាម​រយៈ​ជំនឿ​អរូបិយ

ពលរដ្ឋរងគ្រោះ​ជម្លោះ​​ដី​ធ្លី​បុណ្យ​ស្រន់​មុខ​ព្រះអង្គ​ចេក​ព្រះចម។ សហ​ការី

Tuesday, 24 April 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៨​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​២៤​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច​នោះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​យុត្តិធម៌​តាម​រយៈ​ជំនឿ​ អរូបិយ​បន្ទាប់​ពី​ពួក​គាត់​បាន​ប្រារព្ធ​ពិធី​បួង​សួង​តាម​បែប​ប្រពៃណី ខ្មែរ​ដោយ​​ដាក់​បណ្ដាសា​ដល់​ក្រុមហ៊ុន​មួយ​ចំនួន​។ នេះ បើ​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មន្ត្រី​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល ​សិទ្ធិមនុស្ស​កម្ពុជា។

លោក អ៊ូច ឡេង មន្ត្រី​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដី​ធ្លី​នៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តាំង​ពី​ឆ្នាំ​២០០៩​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ អ្នក​ភូមិ​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​ និង​អ្នក​មាន​អំណាច​មិន​អាច​ទទួល​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​បាន​ទេ​ ដូច្នេះ​ហើយ​ពួកគាត់​បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​បួង​សួង​ដាក់​បណ្ដាសា ក្រុមហ៊ុន​និង​អ្នក​មាន​អំណាច​ទាំង​នោះ​។ លោក​បាន​ថ្លែង​ថា៖​ «​យុត្តិធម៌​ពី​តុលាការ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​គឺ​ពិបាក​នឹង​ទទួល​ បាន​ខ្លាំង​ណាស់ តែ​ប្រជា​ពលរដ្ឋ​ក្រីក្រ​អាច​ទទួល​យុត្តិធម៌​បាន​តាម​រយៈ​ជំនឿ អរូបិយ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា ក្រុម​អ្នក​ភូមិ​បាន​បួង​សួង​ដាក់​បណ្ដាសា​ដល់​ក្រុម​ហ៊ុន ហើយ​ពួក​គាត់​បាន​ទទួល​ជោគជ័យ​ពីព្រោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ ដោយ​សារ​ត្រូវ​រន្ទះ​បាញ់ ការ​ក្ស័យធន ការ​ត្រូវ​គេ​បណ្ដេញ​ពី​មុខ​តំណែង​ ការ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ ការ​រត់​ចេញ​ពី​ផ្ទះ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​មិន​ទទួល​បាន​ផល​ដំណាំ ដែល​គេ​ដាំ​លើ​ដី​រាស្រ្ត​


នៅ​ក្នុង​ទិន្នន័យ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៣​មេសា​ម្សិលមិញ បាន​បង្ហាញ​ថា ខេត្ត​ចំនួន​៨​ដែល​អ្នក​ភូមិ​​បាន​សម​តាម​បំណង​ដោយ​សារការ​បួងសួង របស់​ពួក​គាត់​តាម​រយៈ​ជំនឿ​នោះ​មាន​ដូច​ជា លោក​អតីត​ព្រះ​រាជអាជ្ញា​ខេត្ត​ពោធិ៍សាត់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ ពន្ធនាគារ​រយៈ​ពេល​១៩​ឆ្នាំ បន្ទាប់​មក​តំណាង​ក្រុមហ៊ុន Chinese Pheapimex group ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​សម្លាប់​ ហើយ​នៅ​ខេត្ត​កំពង់ស្ពឺ តំណាង​ក្រុមហ៊ុន HLH Agriculture Co., Ltd ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ជន​ជាតិ​ភាគ​តិច​សួយ​បាន​ស្លាប់​នៅ​ក្នុង​ អង្រឹង​ដោយ​មិន​ដឹង​មូលហេតុ​។ ចំណែក​នៅ​ខេត្ត​កោះកុង​វិញ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Union Development Group Co., Ltd ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​បណ្ដាសា​ក៏​មាន​អភិបាល​ស្រុក​ម្នាក់​ត្រូវ ​បាន​ដក​ចេញ​ពី​តំណែង​ រីឯ​ជនជាតិ​ចិន​ និង​មន្ត្រី​បរិស្ថាន​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ

របាយ​ការណ៍​នេះ ​បាន​បន្ថែម​ថា ដូច​ជា​ករណី​នៅ​ខេត្ត​មណ្ឌលគិរី តំណាង​ក្រុមហ៊ុន​កូរ៉េ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ក្រុមហ៊ុន​ នេះ​ បាន​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ជន​ជាតិ​ភាគ​តិច​ភ្នង​។ រីឯ​នៅ​ខេត្ត​រតនគិរី​ នៅ​ពេល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ក្រុម​បាន​នាំ​គ្នា​កាប់​ឈើ​នៅ​ ក្នុង​តំបន់​រស់​នៅ​នៃ​ជន​ជាតិ​ភ្នង​និង​ស្ទៀង អតីត​អភិបាល​ខេត្ត​នេះ​លោក ខាំ ខឿន ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៧​ឆ្នាំ ហើយ​បាន​រត់​ចោល​ផ្ទះ​សម្បែង អតីត​ស្នង​ការ​ខេត​លោក យឿន បាន​លុង ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ

នៅ​ខេត្ត​កំពង់ឆ្នាំង ទាក់ទង​នឹង​ក្រុមហ៊ុន KDC International Co., Ltd មាន​មន្ត្រី​ឃុំ​សង្កាត់​ពីរ​នាក់​និង​មន្ត្រី​សុរិយោដី​ម្នាក់​ត្រូវ​បាន​ជន មិន​ស្គាល់​មុខ​សម្លាប់ ហើយ​ក្រុមហ៊ុន​បាន​ជាប់​គាំង​នៅ​តុលាការ ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មិន​អាច​អភិវឌ្ឍ​បាន។ នៅ​ខេត្ត​កណ្ដាល ក្រុមហ៊ុន​កូរ៉េ​មួយ​ឈប់​បណ្ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន Heng Development Co., Ltd ហើយ​ចៅ​ក្រម​ពីរ​នាក់​ដែល​តែង​តែ​បង្ក​បញ្ហា​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​។ នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន Shukaku Inn ឈប់​ប្រើ​អំពើ​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​ រដ្ឋាភិបាល​បាន​យល់​ព្រម​ផ្ដល់​ដី​ទំហំ​១២,៤៤​ហិកតា​ដល់​អ្នក​ភូមិ​ដើម្បី​ អភិវឌ្ឍ​នៅ​នឹង​កន្លែង​នោះ

លោក គុច វ៉េង អាយុ​៤៦​ឆ្នាំ​ តំណាង​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ Pheapimex group បាន​និយាយ​ថា មូល​ហេតុ​ដែល​អ្នក​ភូមិ​បាន​ធ្វើ​ពិធី​ដាក់​បណ្ដា​សា​ក្រុមហ៊ុន​នេះ​ ព្រោះ​អ្នក​ភូមិ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​សោះ។

លោក​បន្ថែម​ថា៖ ​«ទោះ​បី​ជា​យើង​មិន​ឈ្នះ​នៅ​តុលាការ​ក៏​ដោយ​ តែ​យើង​បាន​ឈ្នះ​តាម​រយៈ​ជំនឿ​​អរូបិយ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន Pheapimex group ​នឹង​ត្រូវ​បណ្ដា​សា​យើង​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​នោះ ​គឺ​វាមិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ជម្លោះ​ដី​ធ្លី​ទាំង​អស់​ដែល​ពួក​គាត់​មាន​ជា​មួយ​ក្រុម​ហ៊ុន​ គឺ​លោក​បាន​ខិតខំ​រិះរក​ដំណោះស្រាយ​ឲ្យ​ពួក​គាត់​រួច​ហើយ ហើយ​នៅ​សល់​តែ​ពីរ-បី​គ្រួសារ​ទៀត​ប៉ុណ្ណោះ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «អ្វី​ដែល​ជា​បញ្ហា​សម្រាប់​យើង​នោះ​ គឺ​ថា យើង​មិន​អាច​បញ្ចប់​បញ្ហា​ពួក​គាត់​ដោយ​សារ​តែ​មាន​អ្នក​មក​ថ្មី​ និង​អ្នក​រក​ស៊ី​ខាង​អចលនទ្រព្យ ពួក​គាត់​បាន​មក​កាន់​កាប់​ដី​រដ្ឋ ហើយ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។

លោក សំ ប្រជា​មានិត ប្រធាន​ខុទ្ទកាល័យ​នៃ​ក្រសួង​យុត្តិធម៌ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដោយ​បាន​ ថ្លែង​ថា៖​ «ខ្ញុំ​នៅ​ភ្នំពេញ​ វា​មាន​សំឡេង​អ៊ូអរ​ខ្លាំង​ណាស់​ ខ្ញុំ​មិន​អាច​ស្ដាប់​ឮ​បាន​ទេ»។

ទាំង​លោក ផៃ ស៊ីផាន និង​លោក ឯក ថា អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ​បាន​ទេ កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ៕

5 comments:

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH

Anonymous said...

យើងត្រូវតែនាំគ្នាអុជធូបទៀន, ជេរប្រទេចផ្ដាសា
និង ដាក់ទំនាយ, មេដឹកនាំកម្ពុជា ទាំងយប់ ទាំងថ្ងៃ ជេរប្រទេចផ្ដាសា, ដាក់ទំនាយហើយ ជេរប្រទេចផ្ដាសា, ដាក់ទំនាយទៀត ហូតដល់ ពួកវា ឪ ម៉ែ បងប្អូន កូនចៅវា និរាសព្រាត់ប្រាស និងវិនាសអន្ដរាយរលាយរលត់
ពីផែនដីខ្មែរ

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់ ព្រះធរណីស្រូប ភ្លើងឆេះផ្ទះ ឲ្យធ្លាក់យន្ដហោះ ឲ្យលិចទូកកប៉ាល់ ឲ្យក្រឡាប់ឡាន ឲ្យឡានម៉ូតូបុក ឲ្យដំរីព្រេច ឱ្យពស់ចឹក ខ្លាខាំស៊ី ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាអស់៥០០ជាតិ....

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕

Anonymous said...

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន, ឱ្យវាងាប់និងបល់បាយ ,
ឱ្យរន្ទះបាញ់ ព្រះធរណីស្រូប ភ្លើងឆេះផ្ទះ ឲ្យធ្លាក់យន្ដហោះ ឲ្យលិចទូកកប៉ាល់ ឲ្យក្រឡាប់ឡាន ឲ្យឡានម៉ូតូបុក ឲ្យដំរីព្រេច ឱ្យពស់ចឹក ខ្លាខាំស៊ី ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ,ឱ្យវាក្រសូមទាំន ,ឱ្យក្ររហេមរហាម រងទុក្ខវេទនាអស់៩00.000. 00.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000ជាតិ.

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕

Anonymous said...

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH ឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន, ឱ្យវាងាប់និងបល់បាយ ,
ឱ្យរន្ទះបាញ់ ព្រះធរណីស្រូប ភ្លើងឆេះផ្ទះ ឲ្យធ្លាក់យន្ដហោះ ឲ្យលិចទូកកប៉ាល់ ឲ្យក្រឡាប់ឡាន ឲ្យឡានម៉ូតូបុក ឲ្យដំរីព្រេច ឱ្យពស់ចឹក ខ្លាខាំស៊ី ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ,ឱ្យវាក្រសូមទាំន ,ឱ្យក្ររហេមរហាម រងទុក្ខវេទនាអស់៩00.000. 000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000.000ជាតិ.

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕