(Photo: The Phnom Penh Post) |
ថ្ងៃទី 4 មេសា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវលិខិតរបស់មេគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលបានសរសេរទៅកាន់មេដឹកនាំប្រទេសចិន បញ្ជាក់ពីជំហរនយោបាយចិនតែមួយ។ ការលើកឡើងបែបនេះ គឺនៅក្នុងសន្និសីទកាសែត កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅវិមានសន្តិភាព។
នៅក្នុងសន្និសីទកាសែតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា នៅមុនដំណើរមកប្រទេសកម្ពុជា របស់លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសមរង្ស៊ី បានធ្វើលិខិតមួយផ្ញើជូនប្រធានាធិបតីចិន ជាភាសាខ្មែរ និងជាភាសាចិនទៀតផង។ សម្ដេច ហ៊ុន សែន បានប្រាប់នៅក្នុងកិច្ចប្រជុំអាស៊ាន រាប់ទាំងប្រធានាធិបតីហ្វីលីពីនផងដែរ។
សម្ដេចតេជោ បានលើកខ្លឹមសារនៅក្នុងលិខិតលោក សម រង្ស៊ី ថា “ជាការតបស្នងដឹងគុណ ប្រទេសកម្ពុជាត្រូវតែគាំទ្រពេញទំហឹងចំពោះប្រទេសចិន ក្នុងការអនុវត្តនយោបាយជាតិ និងអន្តរជាតិ ឈរលើគោលការណ៍ចិនតែមួយ និងក្នុងការការពារដាច់ខាតអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន” ដែលចំណុចនេះ វាស្របទៅនឹងគោលជំហររបស់រដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា “ប៉ុន្តែសូមកុំភ្លេចថា មុននេះ សម រង្ស៊ី ខ្លួនឯង គាត់បានប្រកាស គាត់ទទួលស្គាល់ចិនមួយ ប៉ុន្តែចិនណាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែថ្ងៃនេះ គាត់និយាយសរសើរចិន ដល់កម្រិតដែលហៅថា អនុវត្តនយោបាយចិនតែមួយ។ ជាពិសេស ប្រទេសកម្ពុជាគាំទ្រប្រទេសចិនពេញទំហឹង ទាក់ទងទៅនឹងប្រជុំកោះរបស់ប្រទេសចិន ឈ្មោះ ជីថា ណានថា ដែលស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូង។ អធិបតីប្រទេសចិន លើប្រជុំកោះទាំងពីរនេះ គឺមិនអាចប្រកែកបានទេ”។ សម្ដេចបានបញ្ជាក់ថា សហគមន៍អន្តរជាតិត្រូវតែយល់ថា រាល់បញ្ហាជាយថាហេតុ ត្រូវតែដោះស្រាយរវាងប្រទេសចិន និងប្រទេសណាដែលមានបញ្ហាក្នុងដែនសមុទ្រជាមួយចិន ដោយទ្វេភាគី ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អ្វីដែលលោក សម រង្ស៊ី បានលើកឡើង គឺទាត់ចោល DoC ទាំងស្រុង បានន័យថា ទាត់ចោលវេទិកាអាស៊ាន និងចិន អំពីបញ្ហាសមុទ្រចិនខាងត្បូង ហើយដែលត្រូវបានចុះហត្ថលេខារវាងអាស៊ាន-ចិន។ ការលើកឡើងបែបនេះ គឺសម្ដេចតេជោ ហ៊ុន សែន ចង់បង្ហាញថា នៅពេលដែលតំណាងរាស្ដ្រគណបក្សប្រឆាំង ដែលជាកូនចៅរបស់លោក សម រង្ស៊ី បានលើកឡើងថា មិនត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអាស៊ាន បែរជាលោក សម រង្ស៊ី ប្រធានគណបក្ស ទាត់ចោលនូវវេទិកាអាស៊ាន-ចិន ស្ដីពីសមុទ្រចិនខាងត្បូង ហើយឲ្យចរចាទ្វេភាគីរវាងប្រទេសនីមួយៗ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់គណបក្សប្រឆាំង ដែលមានសមត្ថភាពអន់បែបនេះ ដឹកនាំប្រទេសកម្ពុជា បានឬអត់ ទាំងការអនុវត្តនយោបាយផ្ទៃក្នុង និងការអនុវត្តនយោបាយការបរទេស របស់រដ្ឋអធិបតេយ្យ ហើយក្នុងខណៈជាសមាជិករបស់អាស៊ាន។ សម្ដេចបញ្ជាក់ថា សម្ដេចនឹងថតចម្លងលិខិតដាក់ជូនលោក ហ៊ូ ជិនតាវ បញ្ជូនទៅគ្រប់ស្ថានទូតបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៤ ខែមេសានោះដែរ សម្ដេចបានជម្រាបទៅកាន់ប្រមុខដឹកនាំប្រទេស នៃសមាជិកអាស៊ានទាំងអស់ ឲ្យបានយល់អំពីបញ្ហានេះ ឲ្យយល់ពីនយោបាយឱកាសនិយមរបស់មេដឹកនាំបក្សមួយ ដែលជាការនាំកម្ពុជាចេញផុតពីអាស៊ាន ឯកោពីអាស៊ាន ហើយមិនមែនជាការចង់បានរបស់ចិនទេ ចិនចង់បានការពិភាក្សាក្នុងក្របខ័ណ្ឌអាស៊ាន-ចិន ហើយចិនមិនចង់បានការពិភាក្សាក្រៅអាស៊ានជាមួយចិននោះទេ។
សម្ដេច ហ៊ុន សែន បានបន្ថែមថា បើលោក សម រង្ស៊ី នៅតែបន្តអនុវត្តនយោបាយបែបនេះតទៅទៀត បានន័យថា DoC ត្រូវហែកគ្រវាត់ចោល៕
5 comments:
អាមនុស្សឥតមានពូជអំបូរ!!!!
រង្សិក៏ឡប់ ចំបាច់យកBonអីជាមួយនឹងចិនខ្លាំងពេក
ឯហ៊ុនសែនក៏ឡឺកឺខ្លាំងណាស់ដែរ។ចង់ឈ្នះចង់
ចាញ់ជាមួយគណបក្សប្រឆាំង។ហ៊ុនសែនចង់
ច្រានរង្សីឲ្យទៅខាងប្លុកកុម្មុយនិស្តហើយបង្ហើប
ឲ្យប្រទេសសេរីថារង្សីជាកុម្មុយនិស្តទេ។
Regarding territorial disputes in the South China Sea it's not a matter of ideology but of pure national interests. Those idiots who criticize Sam Rainsy don't understand the basics of geopolitics. Only China can help prevent expansionist Vietnam from swallowing Cambodia because a stronger Vietnam would be a bigger threat to China.
សម រង្សី ឡឺកឺ ជា SIHANOUKISTE ,
SIHANOUK ជាជនឡប់ហើយឡឺកឺ នឹងកុម្មុយនិស្តចិន
I believe China is running out option to provoke Vietnam to go to war and therefore now she diverts her strategy by choosing Cambodia as her battle field. As for her command fighter, she has chosen a few just to test them out which one she can trust. Of course One eye commander is a stronger one and is ready to fight anytime; but, a matter of he can be trusted or not because One eye commander is also serving the Viet. If China determines that One eye commander can't be trusted, then she will go with plan B, which is using the exile commander to fight for her. Will see my Cambodian fellow. It will be interesting in the next few years for our motherland.
Post a Comment