Thursday, April 26, 2012

ប្រធាន​អង្គការ​ការពារ​​ធនធាន​ធម្មជាតិ​​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​កោះកុង

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ចូល​រួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។

2012-04-26
ដោយ ខែ សុណង
Radio Free Asia

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​កងរាជអាវុធហត្ថ​ម្នាក់​ទៀត ត្រូវ​បាន​គេ​បាញ់​ស្លាប់ នៅ​ថ្ងៃ​ទី​២៦ មេសា នៅ​ក្នុង​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

មិន​ទាន់​មាន​មន្ត្រី​ណា​អះអាង​ថា មូលហេតុ​នៃ​ការ​ស្លាប់​នេះ​មក​ពី​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ថា ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ថ្ម​បាំង

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង លោក ថុង ណារ៉ុង បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​កំពុង​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ថា មាន​មនុស្ស​ពីរ​នាក់​ស្លាប់។ ក្នុង​នោះ​មាន​សកម្មជន​អង្គការ​ការពារ​ព្រៃឈើ​ម្នាក់ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់។ ប៉ុន្តែ​ក្រុម​ការងារ​នេះ​កំពុង​ស្រាវជ្រាវ​រក​ឯកសារ​សម្គាល់​នៃ​អ្នក​ស្លាប់​ទាំង​ពីរ​រូប​នោះ។

ប៉ុន្តែ​ក្រៅ​ផ្លូវ​ការ​ជា​ច្រើន​ពី​ខេត្ត​កោះកុង បញ្ជាក់​ថា លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​ម្នាក់ ត្រូវ​បាន​គេ​បាញ់​ស្លាប់ រួម​ទាំង​អ្នក​កាសែត ឌឹ ឃេមបូឌា ដេលី (The Cambodia Daily) ២​រូប​ទៀត​បាត់​ខ្លួន នៅ​កន្លែង​កើត​ហេតុ​នោះ


ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា រថយន្ត​ពេទ្យ​ខេត្ត​កំពុង​ទៅ​យក​សាកសព​នៅ​កន្លែង​ហេតុ​នោះ​ហើយ។

ប្រភព​ពី​អ្នក​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​លោក ឈុត វុទ្ធី បាន​អះអាង​ថា រយៈពេល​មួយ​ថ្ងៃ​មុន​ប្រព្រឹត្តិការណ៍​នេះ លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា នឹង​ទៅ​កើត​ហេតុ

លោក ឈុត វុទ្ធី ជា​សកម្មជន​ការ​ពារ​ព្រៃឈើ​ដែល​តែង​តែ​ចូល​រួម​តវ៉ា និង​ធ្វើ​យុទ្ធនាការ​ការពារ​ព្រៃឈើ និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ត​កោះកុង ជា​ដើម។

សូម​រង់ចាំ​អាន​ព័ត៌មាន​បន្ថែម​ទៀត...

2 comments:

Anonymous said...

Very Sad to lose our Khmer Hero Chut Wutty. Fuck CPP cronies and Hun Sen (Yuon dog). Wanna kill those bastards of CPP and Yuon thieves of CPP.

The international communities will pressure this CPP regime as soon as possible. Arrest CPP crooks and Hun Sen and pressure the masters of Hanoi in Communist Vietnam who control Hun Sen to this day.

Againg,fuck, fuck, fuck all the bastards of CPP, Viet/Yuon dog Hun Sen and Hanoi monsters in Vientamese

Anonymous said...

CPP =Criminal Protection Party and other meanings Copy Paste Print from Vietnam( Youn), the head of its CPP is puppet Xen, Xim and Xamrin.

next month Xen is killed while he is leaving from Peace monument just as meeting council Minister.