លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ចូលរួមកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១។ |
2012-04-26
ដោយ ខែ សុណង
Radio Free Asia
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងកងរាជអាវុធហត្ថម្នាក់ទៀត ត្រូវបានគេបាញ់ស្លាប់ នៅថ្ងៃទី២៦ មេសា នៅក្នុងតំបន់សាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនចិន នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
មិនទាន់មានមន្ត្រីណាអះអាងថា មូលហេតុនៃការស្លាប់នេះមកពីបញ្ហាអ្វីទេ។ ប៉ុន្តែព័ត៌មានក្រៅផ្លូវការថា ដោយសារការកាប់បំផ្លាញព្រៃឈើនៅស្រុកថ្មបាំង។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោក ថុង ណារ៉ុង បានឲ្យដឹងថា ក្រុមការងាររបស់លោកកំពុងចុះស្រាវជ្រាវករណីនេះថា មានមនុស្សពីរនាក់ស្លាប់។ ក្នុងនោះមានសកម្មជនអង្គការការពារព្រៃឈើម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់។ ប៉ុន្តែក្រុមការងារនេះកំពុងស្រាវជ្រាវរកឯកសារសម្គាល់នៃអ្នកស្លាប់ទាំងពីររូបនោះ។
ប៉ុន្តែក្រៅផ្លូវការជាច្រើនពីខេត្តកោះកុង បញ្ជាក់ថា លោក ឈុត វុទ្ធី និងមន្ត្រីប៉េអិមម្នាក់ ត្រូវបានគេបាញ់ស្លាប់ រួមទាំងអ្នកកាសែត ឌឹ ឃេមបូឌា ដេលី (The Cambodia Daily) ២រូបទៀតបាត់ខ្លួន នៅកន្លែងកើតហេតុនោះ។
ក្រុមអង្គការសិទ្ធិមនុស្សឲ្យដឹងថា រថយន្តពេទ្យខេត្តកំពុងទៅយកសាកសពនៅកន្លែងហេតុនោះហើយ។
ប្រភពពីអ្នកធ្វើការជិតស្និទ្ធជាមួយលោក ឈុត វុទ្ធី បានអះអាងថា រយៈពេលមួយថ្ងៃមុនប្រព្រឹត្តិការណ៍នេះ លោក ឈុត វុទ្ធី បានប្រាប់លោកថា នឹងទៅកើតហេតុ។
លោក ឈុត វុទ្ធី ជាសកម្មជនការពារព្រៃឈើដែលតែងតែចូលរួមតវ៉ា និងធ្វើយុទ្ធនាការការពារព្រៃឈើ និងដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងខេត្តកោះកុង ជាដើម។
សូមរង់ចាំអានព័ត៌មានបន្ថែមទៀត...
2 comments:
Very Sad to lose our Khmer Hero Chut Wutty. Fuck CPP cronies and Hun Sen (Yuon dog). Wanna kill those bastards of CPP and Yuon thieves of CPP.
The international communities will pressure this CPP regime as soon as possible. Arrest CPP crooks and Hun Sen and pressure the masters of Hanoi in Communist Vietnam who control Hun Sen to this day.
Againg,fuck, fuck, fuck all the bastards of CPP, Viet/Yuon dog Hun Sen and Hanoi monsters in Vientamese
CPP =Criminal Protection Party and other meanings Copy Paste Print from Vietnam( Youn), the head of its CPP is puppet Xen, Xim and Xamrin.
next month Xen is killed while he is leaving from Peace monument just as meeting council Minister.
Post a Comment