នគរបាលរាជធានី ចាប់ស្ត្រីអ្នកភូមិបឹងកក់ នៅក្នុងការតវ៉ាមួយ កាលពីថ្ងៃអង្គារ។ រូបថត ម៉េង គីមឡុង |
Thursday, 24 May 2012 12:24
Bridget Di Certo
The Phnom Penh Post
ភ្នំពេញៈ បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅ ដោយសារតែការកើនឡើង នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាល ដែលកាន់តែធ្វើឲ្យមានការរំលោភបំពានសិទ្ធិមនុស្សកាន់ខ្លាំងផងដែរ ខណៈដែលការតវ៉ា ក៏កាន់តែកើនឡើង ហើយជាកត្តាអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរ។.នេះបើយោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅក្នុងរបាយការណ៍មួយ ចេញកាលពីម្សិលមិញ។
របាយការណ៍បានបង្ហាញថា ប្រជាជនកម្ពុជា បានបន្តប្រឈមមុខនឹងបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន តាមរយៈការដាក់កំហិត នៃសេរីភាពសមាគម និងការបញ្ចេញមតិ និងបញ្ហាជម្លោះដីធ្លី ដែលមានលក្ខណៈកាន់តែធ្ងន់ធ្ងរ ដោយសារ«ចំនួនកើនឡើងនៃសម្បទានដីសេដ្ឋកិច្ចដែលផ្តល់ សម្រាប់អត្ថប្រយោជន៍របស់ក្រុមហ៊ុនដោយរដ្ឋាភិបាល»។
អង្គការអន្តរជាតិមួយនេះ ក៏បានកំណត់ករណីមួយចំនួន ពាក់ព័ន្ធក្រុមអ្នកការពារសិទ្ធិមនុស្សផងដែរ ដែលទទួលរងការវាយប្រហារលើរាង្គកាយ ទទួលរងការចាប់ខ្លួន ឬផ្តន្ទាទោសដោយអាជ្ញាធរ ពាក់ព័ន្ធនឹងសកម្មភាពតវ៉ាដោយសន្តិវិធីរបស់ពួកគេ។
ខណៈរបាយការណ៍ បានធ្វើការកត់សម្គាល់ អំពីបញ្ហាធ្វើទុក្ខបុកម្និញ ការបំភិតបំភ័យ និងយាយី លើក្រុមអ្នកតវ៉ា ដើម្បីសិទ្ធិមនុស្ស ដែលទទួលរងជាញឹកញាប់ អ្នកស្រាវជ្រាវរបស់អង្គការនេះ លោក Rupert Abbot បានថ្លែងថា ការតវ៉ានៅក្នុងប្រទេសកម្ពុជា អាចនឹងនាំមកនូវការផ្លាស់ប្តូរ។ លោកថ្លែងតាមអ៊ីមែលថា៖ «ពិតណាស់ ការតវ៉ា កំពុងមានការកើនឡើង ហើយនេះ គ្មានអ្វីគួរសង្ស័យនោះទេ ដោយសារក្រុមអ្នកតវ៉ាដឹងថា ការតវ៉ាអាចនាំមកនូវលទ្ធផល ដែលវិធានការដទៃទៀត ដូចជាការពឹងផ្អែកលើប្រព័ន្ធយុត្តិធម៌ ដែលពុករលួយ ក្នុងការដោះស្រាយបញ្ហាដីធ្លី មិនអាចជួយអ្វីពួកគេបាននោះ»។ លោកលើកឡើង អំពីឧទាហរណ៍ នៃការតវ៉ាដោយសន្តិវិធី ដែលបានផ្តល់នូវលទ្ធផល នៃភាពផ្លាស់ប្តូរ ដូចជាការតវ៉ា នៅតំបន់បឹងកក់ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញ ឲ្យមានការចេញនូវអនុក្រឹត្យផ្តល់ដីចំនួន ១២,៤៤ ហិកតា និងការតវ៉ាដោយសន្តិវិធី របស់សង្គមស៊ីវិល ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីអង្គការ និងសមាគម។
លោក Rupert Abbot បានគូសបង្ហាញថា៖«មានឧទាហរណ៍ជាច្រើនដែរដែលកម្មករកាត់ដេរ នាំគ្នាធ្វើការតវ៉ាដោយសន្តិវិធីហើយទទួលបានការផ្តល់ឲ្យ ដោយថៅកែ»។
របាយការណ៍ឆ្នាំ ២០១២ ដែលមានចំណងជើងថា៖«លែងមានទៀតហើយ អាជីវកម្ម ដែលជាធម្មតារំលោភបំពាន និងគ្មានភាពយុត្តិធម៌» បានប៉ាន់ប្រមាណថា មនុស្សចំនួន ៤២ ម៉ឺននាក់ នៅក្នុងតំបន់ពាក់កណ្តាល នៃប្រទេស បានទទួលរងការប៉ះពាល់ ដោយសារការបណ្តេញចេញពីដីធ្លីទាំងបង្ខំ ចាប់តាំងពីឆ្នាំ ២០០៣ មក។
អង្គការនេះបន្តថា សេរីភាពនៃការបញ្ចេញមតិ សេរីភាពសមាគម និងសេរីភាពនៃការប្រមូលផ្តុំ ក៏ទទួលរងគ្រោះផងដែរ ដោយសារអាជ្ញាធរ ដែលបានរារាំង មិនឲ្យមានការប្រមូលផ្តុំ ដោយសន្តិវិធី និងស្របច្បាប់។
លោក ឯក ថា អ្នកនាំពាក្យម្នាក់ នៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ អំពីរបាយការណ៍នេះ ដោយនិយាយថា៖ «ខ្ញុំមិនអាចឆ្លើយប្រាប់អ្នកដោយគ្មានការអនុញ្ញាតពីមេ របស់ខ្ញុំនោះទេ»។
ប៉ុន្តែ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងថា របាយការណ៍នេះ«មិនត្រឹមត្រូវ» និងមានបញ្ហាជាច្រើនទៀត។ លោកបន្តថា៖ «ប៉ុន្តែវាលឿនពេកសម្រាប់ខ្ញុំ ក្នុងការបញ្ចេញទស្សនៈជាមួយអ្នក ពីព្រោះរដ្ឋាភិបាល មិនទាន់បានអានរបាយការណ៍នេះនៅឡើយទេ»
1 comment:
Let’s me emphasis to you regarding the land grabbing and violence against with the police and the people. The company has been compensated to the families but they refused because not enough for them, however, some families have accepted the compensation. Those people who did not they refused, and against the company that ‘s why the violence get start and have been started for years. Thus concerning this situation, you cannot put the blame on Samdech Mohadechu Hun Sen, he does not care if those people mean to commit suicide. I’ve seen it happen all the time so on and on, so it seems never ended. I beg to the people that they should make an agreement with the company, your life is important then the land. Am I clear to you pal?
Former Khmer Rouge soldier
Post a Comment