ពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លី តវ៉ានៅមុខគុកព្រៃសកាលពីថ្ងៃសៅរ៍។ រូបថត គីមឡុង |
នាយករដ្ឋមន្ត្រីមិនចង់ឲ្យពលរដ្ឋដែលបាត់បង់ដីចេញតវ៉ា
Monday, 28 May 2012
ម៉ៃ ទិត្យថារ៉ា និង មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋ មិនគួរនាំគ្នាធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ការតវ៉ាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងអះអាងថា ពេលខ្លះក៏ធ្វើឲ្យកើតជាហិង្សាផងដែរ។ សេចក្តីថ្លែងការណ៍នោះសរសេរថា៖«នៅក្នុងការដោះស្រាយដើម្បីបែង ចែកដី និងកម្មសិទ្ធិដីដល់ប្រជាពលរដ្ឋ វាគ្មានមធ្យោបាយណាផ្សេង ក្រៅតែពីអាជ្ញាធរ ត្រូវដោះស្រាយ[បញ្ហានោះ]ទេ»។ លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ។
យ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សប្រឆាំង កាលពីសប្តាហ៍មុនបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសការបង្ក្រាបការតវ៉ា និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលលម្អៀងទៅរកក្រុមហ៊ុនឯកជននៅក្នុងវិវាទដីធ្លី ខណៈដែលប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងនឹងការរំលោភបំពានដី ធ្លីជាច្រើនឆ្នាំ ដូចជានៅតំបន់បឹងកក់តវ៉ារហូតដល់ជាង ៥ ឆ្នាំអាជ្ញាធរ មិនបានធ្វើការដោះស្រាយនោះ។
នៅក្នុងអ្វីដែលអ្នកសង្កេតការណ៍ បានអះអាងថា ជារបត់នៅក្នុងការបំពានសិទ្ធិមនុស្ស នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ ការបង្ក្រាបបង្ហូរឈាមជាបន្តបន្ទាប់ ទៅលើអ្នកតវ៉ា ក្នុងជម្លោះដីធ្លី បានបណ្តាលឲ្យកុមារីស្លូតត្រង់វ័យ ១៤ ឆ្នាំម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋជាច្រើននាក់ទៀតរងរបួសដោយសារគ្រាប់កំភ្លើង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ស្ត្រី ១៣ នាក់ ដែលជាជនរងគ្រោះ នៅក្នុងការបណ្តេញចេញពីតំបន់បឹងកក់ត្រូវបានកាត់ទោសឲ្យជាប់ ពន្ធនាគារចំនួន ២ ឆ្នាំកន្លះ ខណៈក្រុមហ៊ុនដែលរំលោភយកផ្ទះរបស់ពួកគាត់បែរជារួចខ្លួន។ នាថ្ងៃដដែលនោះ សកម្មជនសង្ឃមួយអង្គព្រះនាម លួន សាវ៉ាត ត្រូវបានចាប់បញ្ចូលក្នុងរថយន្ត នាំយកទៅឃុំឃាំង និងគំរាមឃាត់ខ្លួន ប្រសិនបើព្រះអង្គពុំព្រមបញ្ឈប់ការចូលរួមការតវ៉ាតទៅទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ អង្គការសិទ្ធិមនុស្សអាដហុក បានថ្កោលទោស ចំពោះការរំលោភបំពានច្បាប់ភូមិបាលនៃប្រទេសកម្ពុជា ដោយបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន លើដីដែលប្រជាពលរដ្ឋបានកាន់កាប់រួចហើយ។ អង្គការនេះ បានថ្លែងថា៖ «វាគួរឲ្យបារម្ភខ្លាំងណាស់ ដែលស្ត្រីពលរដ្ឋតំបន់បឹងកក់ចំនួន ១៣ នាក់ ត្រូវបានកាត់ឲ្យជាប់ទោសធ្ងន់ធ្ងរ ពីបទកាន់កាប់ដីជម្លោះ តែក្នុងរយៈពេល ៣ ម៉ោង នៅពេលក្រុមហ៊ុនបន្តបំពានលើច្បាប់ដោយពុំត្រូវបានចាត់វិធានការ អ្វីសោះ»។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស សុទ្ធតែបានចេញនូវសេចក្តីថ្លែងការណ៍រៀងៗខ្លួននាថ្ងៃដដែលនោះ ដោយថ្កោលទោស អំពើហិង្សាធ្វើឡើងដោយរដ្ឋាភិបាល និងការចាប់ឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់នៅក្នុង រឿងជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនឡើងទទួលរងគ្រោះ។
សេចក្តីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី បានសរសេរថា៖ «[យើង]ស្នើសុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យមើល និងដាក់ទណ្ឌកម្មលើចៅក្រម និងព្រះរាជអាជ្ញាណា ដែលបានប្រើអំណាច ដើម្បីកាត់ទោសប្រជាពលរដ្ឋដោយអយុត្តិធម៌»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការអាដហុក បានថ្លែងកាលពីថ្ងៃម្សិលមិញថា ហេតុផលពិតប្រាកដ ដែលប្រជាពលរដ្ឋចេញធ្វើការតវ៉ា គឺដោយសារពួកគេ មិនអាចរំពឹងលើការជួយអ្វី ពីអាជ្ញាធរ និងប្រព័ន្ធតុលាការ ដែលមិនដំណើរការរបស់ប្រទេសកម្ពុជានេះ ខណៈដែលជម្លោះដីធ្លីរបស់ពួកគេបានអូសបន្លាយជាច្រើនឆ្នាំ៕
3 comments:
នាយករដ្ឋមន្ត្រីជាមហាចោរ តុលាការជាចោរ ឈ្មួញ
រឹបអូសដីធ្លីក៏ជាចោរ។
បើមិនបៀតបៀនដីរាស្ត្រ រាស្ត្រក៏គ្មានការតវ៉ាដែរ។
គ្មានយុត្តិធម៌ក្នុងសង្គម ទើបរាស្ត្រមិនសប្បាយចិត្ត។
ធ្លាប់ធ្វើចោរ នៅជាចោរ មិនដែលគេចពីធ្វើចោរ៕
ជិតដល់ថ្ងៃអាឯងងាប់ហើយ អាចោរហារយ៕
ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...
សម្ដីរបស់នាយករដ្ឋមន្ត្រី គឺមានន័យស្មើនិងទម្លាក់កំហុសឲ្យប្រជារាស្ត្រ គាត់ចង់ថាប្រជារាស្ត្រជាអ្នកខុស ហើយជនទុច្ចរិតជាអ្នកត្រូវ។ បើមេដឹកនាំល្អគេមិនដឹកនាំប្រទេសរបៀបនេះទេ។ ចុះចេញទៅៗ!!!!!កុំឲ្យខ្មាស់គេ ខ្ញុំមិនត្រូវមេដឹកនាំដូច្នេះទេ។
Post a Comment