អ្នកភូមិបឹងកក់ម្នាក់នេះក្នុងចំណោមអ្នកភូមិជាច្រើនផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ។ រូបថត ឃុត សុភចរិយា |
អ្នកភូមិបឹងកក់ ទៅអង្គុយស្រែកយំ នៅមុខធនាគារពិភពលោក សុំឲ្យជួយអន្តរាគមន៍។ រូបថត ម៉េង គីមឡុង |
កូនស្រី ឱបឪពុកដែលសន្លប់ យំ ចំណែកអ្នកភូមិបឹងកក់ផ្សេងទៀត ក៏យំដែរ។ រូបថត ម៉េង គីមឡុង |
កងកម្លាំងរបស់អាជ្ញាធររាជធានី ដែលត្រៀមរួចជាស្រេចដើម្បីវាយបង្ក្រាបអ្នកភូមិ។ រូបថត គីមឡុង |
អ្នកកាសែត និងអង្គការសង្គមស៊ីវិល ថតរូបកងកម្លាំងដែលត្រូវបានដាក់ពង្រាយ។ រូបថត គីមឡុង |
បុរសកាន់ប័ណ្ណសមាជិកបក្សប្រជាជនរូបនេះឈឺចាប់ពេកយំដល់សន្លប់។ រូបថត គីមឡុង |
អ្នកភូមិខំប្រឹងជួយសង្គ្រោះស្ត្រីដែលសន្លប់។ រូបថត ចរិយា |
ឡាននគរបាល ដឹកអ្នកភូមិដែលគេចាប់ខ្លួន ទៅកាន់ស្នងការ។ រូបថត ចរិយា |
Wednesday, 23 May 2012 12:07
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ យ៉ាងហោចណាស់ក្រុមស្ត្រីអ្នកភូមិបឹងកក់ចំនួន ១៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរាជធានី ចាប់ខ្លួន និងអ្នកភូមិពីរនាក់ផ្សេងទៀតបានដួលសន្លប់នៅក្នុងព្រឹត្តិការណ៍បង្ក្រាបមួយ កាលពីម្សិលមិញ ទៅលើអ្នកភូមិ ១៨ គ្រួសារ ក្នុងភូមិ ១ សង្កាត់ស្រះចក ដែលបានព្យាយាមសាងសង់ផ្ទះ នៅលើអតីតទីតាំងផ្ទះរបស់ខ្លួនវិញ បន្ទាប់ពីក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោកឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជន បានបូមខ្សាច់កប់លុប និងរំលោភយក កាលពីចុងឆ្នាំ ២០១០។
នៅម៉ោងប្រមាណ ៨ និង ១៥ នាទីព្រឹក លោក ដួង ឈើត អាយុ ៤៥ ឆ្នាំ ដែលបានព្យាយាមលីឈើមកសង់ផ្ទះ ហើយត្រូវកម្លាំងសមត្ថកិច្ចរារាំង និងចាប់ដកហូតយកឈើ និងឧបករណ៍ធ្វើផ្ទះរបស់គាត់នោះ បានដេកននៀលលើដីស្រែកយំ រហូតដល់សន្លប់ ហើយត្រូវបានប្រពន្ធរបស់គាត់អ្នកស្រី សែន ទូច នាំយកទៅឲ្យពេទ្យព្យាបាល។
បន្ទាប់មកនៅម៉ោង ប្រមាណជា១១ព្រឹក នៅពេលដែលអ្នកភូមិមួយចំនួននាំគ្នាត្រឡប់ទៅផ្ទះវិញ ដើម្បីបរិភោគអាហារថ្ងៃត្រង់ អ្នកស្រីខែក ចាន់រស្មី បានសន្លប់ បន្ទាប់ពីកម្លាំងសន្តិសុខ ៣ នាក់បានចាប់ក្រៀកអូសរូបគាត់ យកទៅឡើងឡាន ខណៈគាត់ព្យាយាមប្រតាយប្រតប់ដើម្បីជួយដល់អ្នកស្រី ង៉ែត ឃុនដែលត្រូវក្រុមសន្តិសុខ សង្គ្រប់ចាប់។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងសន្តិសុខ និងសមត្ថកិច្ច ទម្លាក់ទុកចោល ក្រោយពីសន្លប់។
អ្នកស្រី ទេព វន្នី តំណាងស្ត្រីតវ៉ាក្នុងតំបន់បឹងកក់ បាននិយាយផ្ដែផ្ដាំទៅកាន់ម្ដាយក្មេករបស់គាត់ មុនពេលគាត់និងក្រុមស្ត្រីចំណាស់ ៥ នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់រុញបញ្ចូលឡាន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីថា៖ «សូមម៉ែជួយមើលថែកូនខ្ញុំផង!»។
ប្រមាណជា ៥ នាទីក្រោយមកទៀត ក្រុមសមត្ថកិច្ច បានចាប់អ្នកស្រីផាន់ ឈុន រ៉េត និងអ្នកស្រីសុខ លាង ពលរដ្ឋក្នុងភូមិ ២២ និងអ្នកភូមិផ្សេងទៀត។
នៅឯកន្លែងកើតហេតុ លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ បានបដិសេធ ផ្ដល់ការពន្យល់ជុំវិញបញ្ហានេះ។
អ្នកស្រី លី ចាន់ណារី អាយុ ៣៩ ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ១៨ គ្រួសារ ដែលបានព្យាយាមធ្វើការសាងសង់ផ្ទះ នៅលើអតីតដីផ្ទះរបស់ខ្លួន ដែលក្រុមហ៊ុនស៊ូកាគូអ៊ីន បានបូមខ្សាច់កប់ពន្លិចនឹងរំលោភយក កាលពីខែធ្នូ ឆ្នាំ២០១០បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កាលពីពីរឆ្នាំមុន អាជ្ញាធរ បានបង្ក្រាបមកលើពួកគាត់ ដែលតវ៉ាការពារលំនៅដ្ឋានរបស់ខ្លួនពីការរំលោភបំពានរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ដែលបានបូមខ្សាច់ពន្លិចផ្ទះនឹងរំលោភយកដីរបស់ពួកគាត់ដោយខុសច្បាប់ និងដោយគ្មានសំណងសូម្បីតែមួយរៀល។ អ្នកស្រីបន្តថា៖ «យើងខ្ញុំពិតជារងនូវអយុត្តិធម៌ខ្លាំងណាស់ ព្រោះអាជ្ញាធរមិនបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាឲ្យយើងខ្ញុំទេ មានតែការរារាំង និងបង្ក្រាបដោយហិង្សារប៉ុណ្ណោះ»។
ការបង្ក្រាបនេះត្រូវបានក្រុមអង្គការសង្គមស៊ីវិលរិះគន់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋរងគ្រោះក្នុងតំបន់បឹងកក់ ដែលសុទ្ធតែជាស្ត្រីភេទ។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកពិតជាសោកស្ដាយចំពោះចំណាត់ការរបស់អាជ្ញាធររាជធានីដែលបាន ជ្រើសយកមធ្យោបាយបង្ក្រាប ចាប់ខ្លួនពលរដ្ឋបឹងកក់ ជាជាងការជជែកពិភាក្សាដោះស្រាយដោយសន្តិវិធី និងតាមផ្លូវច្បាប់។ លោកបន្តថា៖ «ការចាប់ខ្លួនបែបនេះ មិនអាចដោះស្រាយបញ្ចប់វិវាទដីធ្លីក្នុងតំបន់នេះបានទេ មិនតែប៉ុណ្ណោះ វានាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការឃោសនានយោបាយរបស់គណបក្សកំពុងកាន់អំណាច»។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានអំពាវនាវឲ្យអាជ្ញាធរ ដោះលែងក្រុមស្ត្រីក្នុងតំបន់បឹងកក់ទាំង ១៣ នាក់វិញ និងបានចាត់ទុកការចាប់ខ្លួននេះជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិ។ លោកបានជំរុញឲ្យអាជ្ញាធររាជធានី ពន្លឿនដំណើរការដោះស្រាយវិវាទដីធ្លី ដោយផ្អែកលើស្មារតីនៃអនុក្រឹត្យលេខ ១៨៣ រ.ប.ក។
ក្រោយពីមានការចាប់ខ្លួន នៅពេលរសៀលថ្ងៃម្សិលមិញ ក្រុមអ្នកភូមិបាននាំគ្នាទៅអង្គុយស្រែកទ្រហោយំ នៅការិយាល័យសហគមន៍អឺរុប និងធនាគារពិភពលោក ដើម្បីស្នើសុំជួយអន្តរាគមន៍ដោះលែងសាច់ញាតិរបស់ពួកគេ។
គេនៅមិនទាន់ដឹងច្បាស់ទេថា ក្រុមស្ត្រីទាំង ១៣ នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននោះនឹងត្រូវចោទប្រកាន់ពីបទអ្វីនោះទេ។
លោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធការធ្វើអធិប្បាយជុំវិញបញ្ហាខាងលើនេះទេកាលពីម្សិលមិញ ដោយអះអាងថា ជាប់រវល់៕
4 comments:
THOSE MOTHERFUCKER IN YOUN UNIFORM TREAT OUR KHMER PEOPLE LIKE ANIMALS.
Base on the photographs because they as so stuburn and did not comply with the police officer and they have cursed and shouted toward the police officers. Police have the right to follow their jobs which has been ordered from the government. They can get hurt, I can see that because they don’t listen to the policemen.
Former Khmer Rouge Soldier
If.. this situations in USA or EU,
the authorities will do the same thing by using forces to remove them
regardless, of democracy countrya
នេះហើយជាសង្គ្រាមអភិវឌ្ឍន៏ រវាងប្រជាពលរដ្ឋ នឹង រដ្ឋាភិបាល តើពពួករដ្ឋាភិបាលដែលបានធ្វើបាប
ប្រជាជនជាតិឯង ដើម្បីអំណាចបន្តរវេនពីពួកខ្មែរក្រហម បក្សប្រជាជនវាជាបងប្អូននឹងខ្មែរក្រហម វាជាឆ្កែបំរើយួនទាំងអស់នៃជួររដ្ឋាភិបាលនៃបក្សប្រជាជន ពលរដ្ឋខ្មែរមួយចំនួនដែលយល់ថាបក្សប្រជា
ជនបំរើផល់ប្រយោជន៏ប្រទេសជាតិ តើនៅត្រង់កន្លែងណា សូមពិចារណា អោយបានត្រឹមត្រូវ ទាយ
ហេតុផល់ឲ្យច្បាស់ យកប្រវត្តិសាស្រ្តមកដាក់រួមជាមួយ ។ បក្សប្រជាជនមិនបាច់ច្បាំងជាមួយខ្មាំង
សត្រូវណាទេ ច្បាំងតែជាមួយពលរដ្ឋខ្មែរដែលគ្មានអ្វីការពារ មេដឹងនាំបក្សប្រជាជនបានព្រូសថា រឿង
ប្រវត្តិសាស្រ្តខ្មែរវាមិនទទួលខុសត្រូវក្នុងរឿងបាត់បង់ទឹកដី មានតែជនពាលទេដែលប្រើពាក្យទាំងនេះ
វាជាអ្នកដឹកនាំហេតុអីបាននិយាយដូចជាខ្វះការចេះដឹង បង្កើតភាពវឹកវរ ធ្វើបាបរាស្រ្ត បាញ់សម្លាប់
ឆកប្លន់ ចោទប្រកាន់អ្នករាស្រ្ត ។ល។ រួចហើយស្រែកប្រាប់ពិភពលោកថាខ្មែរកំពុងតែអភិវឌ្ឍន៏ប្រទេស
លក់ដីយកលុយដាក់ក្នុងក្រប៉ៅ ខ្ចីលុយបរទេសសំរាប់ក្រប៉ៅគ្រួសារពួកវា រាស្ត្រខ្មែរជាអ្នកសងបំណុល
តើក្រុមបក្សណាដែលកាប់បំផ្លាញ ដែលមានអំណាចធ្វើអ្វីតាមតែអំពើចិត្តគ្មានខ្លាចអ្វីទាំងអស់ មានតែ
ក្រុមបក្សប្រជាជនទេដែលហ៊ានទទួលចេញមុខបំផ្លាញអ្វីៗក្នុងទឹកដីកម្ពុជា ព្រោះពពួកអាឆ្កែទាំងមេកើយកូនចៅ ចៃបក្សប្រជាជនទាំងស្រីទាំងប្រុសក្មេងចាស់សុទ្ធតែជាឈ្លើងបំផ្លាញប្រទេសជាតិ តើពេលណាទើបពលរដ្ឋខ្មែរងើបពីសន្លប់ភ្ញាក់ខ្ឡួនការពារផល់ប្រយោជន៏ជាតិឡើងវិញ ងើបពីសន្លប់ឡើងខ្មែរអើយជាតិត្រូវការអ្នកហើយ!!!!
ងើបពីសន្លប់ឡើងខ្មែរអើយជាតិត្រូវការអ្នកហើយ!!! ងើបឡើងកុំសន្លប់យូរពេក ខ្លាចយួនកែរប្រែដូនតា
ខ្មែរ ឱ្យមានឈ្មោះគោត្តនាម(ឈ្មោះជីតា)មានតែបីបួន ដូចបងប្អូនកម្ពុជាក្រោមទៅ ពពួកអាបក្សប្រជាជនវាចែកគ្នាធ្វើល្អនៅពេលណាដែលវាត្រូវការខ្មែរទេ ពេលណាវាបានសម្រេច ពពួកវានឹងបែក្បាល
ខាំខ្មែរវិញហើយ ដូនតាបានផ្តាំថា សត្រូវស៊ូពូជខ្មែរ គឺអាយួន នឹងសៀម មិនមែនខ្មែរនឹងខ្មែរទេ ៕
ពីតាមោក....
Post a Comment