ពលរដ្ឋខ្លះត្រូវចាប់ដាក់ខ្នោះ ក្មេងស្រីម្នាក់ត្រូវសមត្ថកិច្ចបាញ់សម្លាប់ និងពលរដ្ឋត្រូវបានឃាត់ខ្លួននៅស្រុកឆ្លូងខេត្តក្រចេះ ម្សិលមិញ។ រូបថត សហការី |
Sar Kheng |
Neth Savoeun - Hun Xen's nephew in-law |
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ស្លាប់ម្នាក់ ពីរនាក់រងរបួស ៥នាក់ត្រូវបានចាប់ខ្លួន ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងការបង្ក្រាបមួយ ក្រោមបញ្ជាពីលោក ស ខេង និងលោក នេត សាវឿន
ក្រចេះ: អ្នកភូមិម្នាក់បានស្លាប់បាត់បង់ជីវិត និងពីរនាក់របួស ហើយ៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូ កាសូទីម ក្នុងពេលគណៈកម្មាធិការចម្រុះចុះមកអនុវត្តវិធានការរដ្ឋបាល បណ្តេញអ្នកភូមិ ដែលគេចាត់ជាក្រុមអនាធិបតេយ្យចេញពីភូមិដ្ឋានកំពុងរស់នៅ។
សំឡេងគ្រាប់កាំភ្លើងបានផ្ទុះឡើង ក្នុងភូមិប្រមា ឃុំកំពង់ដំរី នៅម៉ោងប្រមាណជា៨កន្លះព្រឹក ម្សិលមិញ នៅពេលក្រុមគណៈកម្មាធិការចម្រុះ ២០នាក់ ដែលមានទាហាន កងរាជអាវុធហត្ថ មកពីស្រុកឆ្លូង ខេត្តកំពង់ចាម និងខេត្តក្រចេះ បានមកដល់កន្លែងនោះតាមឧទ្ធម្ភាគចក្រ។
មន្រ្តីកងរាជអាវុធហត្ថម្នាក់ក្នុងស្រុកឆ្លូង ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យោងតាមរបាយការណ៍ដំបូង លោកទទួលដំណឹងថា មនុស្សពីរនាក់បានត្រូវគ្រាប់ស្លាប់ នៅពេលពួកគេមានជម្លោះជាមួយនឹងគណៈកម្មាធិការចម្រុះ ដែលចុះអនុវត្តវិធានការរដ្ឋបាល ក្រោមបញ្ជាពីលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ នៅសាលាខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែឧសភា។
លោកបានបញ្ជាក់ថា៖ « មនុស្សពីរនាក់ស្លាប់ តែឥឡូវនេះយើងរកឃើញថា ក្មេងស្រីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ ១៤ ឆ្នាំ»។ លោកបន្តថា មនុស្ស ៥ នាក់ត្រូវបានចាប់ខ្លួន ហើយយកទៅអធិការដ្ឋានស្រុកឆ្លូងដើម្បីអប់រំ ហើយពួកគេព្យាយាមតាមចាប់លោក ប៊ុន រដ្ឋា ជាមេខ្លោង។
លោកបានបញ្ជាក់ថា មន្រ្តីរបស់លោកមិនចង់ប្រើកាំភ្លើងទេ តែមនុស្សជាច្រើននាក់បានកាន់កាំបិត ធ្នូ ដូច្នេះដើម្បីការពារសុវត្ថិភាព សមត្ថកិច្ចបានប្រើកាំភ្លើងដើម្បីការពារសុវត្ថិភាព។ លោកបញ្ជាក់ថា៖ «បើយើងមិនបាញ់ទៅលើពួកគេ គេនឹងសម្លាប់យើង ព្រោះយើងមានបទពិសោធរួចមកហើយ»។
លោក ទៀង កឹមស្រិន អាយុ ២៨ ឆ្នាំ ជាបងប្រុសក្មេងស្រី ហេង ចន្ថា បានថ្លែងថា នៅម៉ោង ៨កន្លះព្រឹក សំឡេងកាំភ្លើងបានផ្ទុះឡើងក្នុងភូមិ ខណៈក្រុមនគរបាលនិងកងរាជអាវុធហត្ថបានមកដល់ ក្នុងអំឡុងពេលនោះ គាត់កំពុងធ្វើស្រែចម្កាក្នុងភូមិ។ គាត់បន្តថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីពួកគេបាញ់មកលើយើងទេ យើងគ្មានធ្វើអ្វីពួកគេឡើយ»។
លោកបានបន្ថែមថា កងរាជអាវុធហត្ថ បានបាញ់កាំភ្លើង AK-47 ពីរលើក ហើយប្អូនស្រីលោករងរបួស នៅពេលបាញ់ជាលើកទី២។ លោកបន្តថា ៖ «ប្អូនស្រីខ្ញុំ គ្រាន់តែធ្វើការក្នុងផ្ទះប៉ុណ្ណោះ តែនាងរងរបួសត្រង់ពោះ ហើយនាងស្លាប់តាមផ្លូវ ពេលខ្ញុំយកនាងទៅមន្ទីរពេទ្យស្រុកស្នួល។ ខ្ញុំសូមអំពាវនាវទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តារកយុតិ្តធម៌ជូនប្អូនខ្ញុំ នាងមិនបានដឹងអ្វីទេ»។
អ្នកស្រី សុខ ផានី អាយុ ៣៤ឆ្នាំ ដែលបានព្យាយាមយកកូន ២នាក់ចេញពីភូមិ បានថ្លែងថា នគរបាលនិងយោធា បានបញ្ជាអ្នកភូមិឲ្យចេញពីភូមិនិងផ្ទះ និងមិនអនុញ្ញាតឲ្យវិលមកវិញទេ ឥឡូវនេះ ពួកគេដាក់ពង្រាយជុំវិញភូមិ។ អ្នកស្រីថា៖ «ខ្ញុំរស់នៅ ក្នុងភូមិនេះ៧ ឆ្នាំ មកហើយ ឥឡូវនេះគេមកយកផ្ទះនិងដីខ្ញុំឲ្យទៅក្រុមហ៊ុន ពួកគេព្រៃផ្សៃ ពួកគេបាញ់អ្នកភូមិដូចសត្វធាតុ»។
លោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទិ្ធមនុស្ស អាដហុកបានថ្លែងថា យោងតាមព័ត៌មានដែលលោកទទួលបាន មានអ្នកភូមិម្នាក់ស្លាប់ ២នាក់រងរបួស និង៥នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរចោទប្រកាន់ពួកគេថា ចង់បង្កើតតំបន់អបគមន៍ ក្នុងឃុំ តែអ្វីដែលអាជ្ញាធរធ្វើ គឺចង់យកដីពីអ្នកភូមិទៅឲ្យក្រុមហ៊ុន កាសូទីម តែប៉ុណ្ណោះ។
លោកបានបន្តថា អ្នកភូមិមិនបានប្រឆាំងនឹងរដ្ឋាភិបាល ឬមានកាំភ្លើងទេ គាត់គ្មានអំណាច សួរថា តើពួកគេអាចបង្កើតតំបន់អបគមន៍បានដោយរបៀបណា? លោក បានបន្តទៀតថា៖ «ក្នុងនាមយើងធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាល យើងមិនអាចទទួលយកបាននូវសកម្មភាពដែលអាជ្ញាធរបានធ្វើនោះទេ ពួកគេគួររកវិធីផ្សេងដើម្បីចៀសវាងអំពើហិង្សា»។
លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះបានថ្លែងថា មូលហេតុដែលគណៈកម្មាធិការចម្រុះចាត់វិធានការនៅតំបន់នោះ ព្រោះអ្នកទាំងនោះមកតាំងលំនៅអនាធិបតេយ្យនៅទីនោះ ហើយមិនគោរពអាជ្ញាធរមូលដ្ឋាន។ ពួកគេបង្កើតអាជ្ញាធរផ្ទាល់ ហើយពួកគេយកប្រាក់ពីរថយន្តដឹកទំនិញឆ្លងកាត់តំបន់នោះ ក្នុងរថយន្តមួយគ្រឿងត្រូវបង់ប្រាក់ ១ម៉ឺនរៀល ហើយថែមទាំងគំរាមសម្លាប់អ្នកភូមិណា ដែលមិនចូលរួមក្នុងសមាគមប្រជាធិបតេយ្យរបស់ពួកគេ។
លោកបានបន្ថែមថា៖ «អ្នកភូមិជាច្រើននាក់រីករាយចំពោះវិធានការរបស់យើង ឥឡូវនេះយើងអាចគ្រប់គ្រងតំបន់នោះ ហើយអ្នកភូមិឯទៀតបានចាកចេញពីតំបន់នោះរួចហើយ»។ លោកបន្តថា ហេតុដែលអ្នកភូមិម្នាក់ស្លាប់ ដោយសារពួកគេប្រើធ្នូបាញ់មកលើអាជ្ញាធរ ហើយដើម្បីសុវត្ថិភាព គេគ្រាន់តែបាញ់គំរាមអ្នកភូមិឲ្យឈប់តែគ្រាប់ប្លាតទៅត្រូវ អ្នកភូមិម្នាក់។ លោកបន្តថា៖ «យើងសោកស្តាយ ហើយឧទ្ធម្ភាគចក្រហោះជុំវិញភូមិ គ្រាន់តែបញ្ជូនព័ត៌មានឲ្យអ្នកភូមិដឹងប៉ុណ្ណោះ»។
លោកបន្ថែមថា អ្នកភូមិចំណាកស្រុកមកយកដីក្រុមហ៊ុន ហើយបង្កើតជាឃុំ មានមន្រ្តីវាស់វែងដីចែកឲ្យទៅអ្នកភូមិ។ លោកថា៖ «យើងគ្រាន់តែឃាត់អ្នកភូមិមកសាកសួរ បន្ទាប់មកពួកគេនឹងត្រូវដោះលែងវិញ»។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ និងសាលាខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែឧសភា បានឲ្យដឹងថា អ្នកភូមិមិនត្រូវជឿលើឈ្មោះ សុខ តង់ ប៊ុន ឈន និង ប៊ុន រដ្ឋា ដែលជាមេខ្លោងបោកប្រាស់អ្នកភូមិនោះទេ ហើយពួកគេបានធ្វើសកម្មភាពអនាធិបតេយ្យនៅតំបន់នោះផ្ទុយពីច្បាប់។
លោក លី ហួត តំណាងក្រុមហ៊ុនបានបដិសេធ មិនផ្តល់ការអត្ថាធិប្បាយទេ ហើយថ្លែងថា៖«ខ្ញុំគ្មានពេលនិយាយទេ»។
ក្រុមហ៊ុន កាសូទីម បានទទួលដីសម្បទានសេដ្ឋកិច្ច ឆ្នាំ ២០០៨ ចំនួន១៥ពាន់ហិកតា ក្នុងឃុំកញ្ជរ ឃុំកំពង់ដំរី ស្រុកឆ្លូង ដើម្បីដាំដើមកៅស៊ូ។
លោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះបានបដិសេធមិនអត្ថាធិប្បាយទេ។
ទាក់ទិននឹងឧបទ្ទវហេតុពីម្សិលមិញនៅឃុំកំពង់ដំរីនោះ គណបក្សប្រឆាំងសមរង្ស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការបាញ់សម្លាប់ពលរដ្ឋនៅ ភូមិប្រមានេះដែរ និងទាមទារឲ្យរដ្ឋាភិបាលត្រូវនាំខ្លួនឃាតកមកដាក់ទោសឲ្យបាន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកក្រុមដែលដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា ដែលថាជាមេខ្លោងនៃសមាគមអ្នកប្រជាធិបតេយ្យថា ជាក្រុមអនាធិបតេយ្យ ប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋស្ថិតជាធរមានក្នុងប្រទេស។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះដែរ ក៏បានកត់សម្គាល់ថា ក្រុមនេះបានតាំងខ្លួនជំនួសអាជ្ញាធររដ្ឋ ចុះវាស់ដីចែកឲ្យអ្នកដែលខ្លួនបោកបញ្ឆោត រារាំងការចុះធ្វើស្ថិតិអ្នកស្នាក់នៅ និងថា បានដឹកនាំបាតុកម្មខុសច្បាប់បិទផ្លូវជាតិជាច្រើនលើក រហូតដល់គាបសង្កត់មិនឲ្យអ្នកដឹកនាំភូមិឃុំ និងប្រជាជនទីនោះទាក់ទងនិងមិនឲ្យចេញពីតំបន់ដែលគេគ្រប់គ្រង ដែលវាជាការប៉ុនប៉ងឈានទៅបង្កើតតំបន់អបគមន៍ផង។ ជាមួយគ្នាដែរសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានបង្ខំចិត្តប្រើប្រាស់វិធានការស្រប ច្បាប់កាលពីម្សិលមិញ ដើម្បីឈានទៅគ្រប់គ្រងរដ្ឋបាលតំបន់នោះឡើងវិញតែប៉ុណ្ណោះ ក្រោយពីមានការចាប់ខ្លួនយោធាពីរនាក់បង្ខាំងទុក និងដកហូតអាវុធពីរដើមដកយកគ្រាប់ចេញ៕
9 comments:
ពួកអាឆ្កែកញ្ជះយួន កំពុងសម្លាប់ខ្មែរបំបាត់ពូជហើយ
បងប្អូនក្រោកឡើងតស៊ូទាំងអស់គ្នា កុំខ្លាចការគំរាម
របស់ពួកអាក្តរអស់ហ្នឹងអោយសោះ ។
Net Savoeun and Sar Kheng are trying to outdone Sihanouk in killing their own people and forced evictions. "Samlaot Bloodshed to Sangkum Reastre Niyum, Chlong Bloodshed to Hun Sen regime". It means (for Ah Leu Keu to understand) that Sihanouk ordered the Sangkum to killed and arrested people in Bttambang's Samlaot District in the 60s and now Hun Shit's henchmen killled and arrested people in Kratie's Chlong district with similar accussation. It is time for all Khmer race to wake up and take revenge????
Usa
យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន, ហេងសំ រិន, ជាស៊ីម,
សុខ អាន, ហោ ណាំហុង, ឱម យិនទៀង, ចៀម យីប,
វ៉ា គិម ហុង, ស ខេង, ងួន ញ៉ឹល ។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។
យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!
«ហ៊ានស្លាប់ដើម្បីរស់»
Hun Sen's henchmen have no order words except UNINTENTIONAL, RECHOCHET, SELF DEFENSE. When they use these words,it means that: UNINTENTIONAL=PREMEDITATED, RECHOCHETED=AIMED THE GUN AT, SELF DEFENSE=USE EXCESSIVE FORCE AT WILL.
This killing is, of course, a premeditated assasination with excessive force which is punishable by law. Sar Kheng, Neth savoeun and the hitmen are subjected to prosecution by national courts for crime and prosecution by International Court of Justice for Crime against humanity (killing a group of people or race is defined as crime against humanity or genocide. Keep good records of these astrocities for International Court in the future.
Usa
សមត្ថកិច្ច នៃរដ្ធាភិបាលអាឆ្កែកញ្ជះយួន ហ៊ុន សែន ដែលមាន ទាហាន ប៉ូលីស ប៉េអឹម ពេល ដែលបញ្ជូនទៅរៀននៅស្រុកយួន យួនមិន ដែលបានហ្វឹកហ្វឺនផ្នែកជួយសង្គ្រោះជីវិត ឬ
ការពារសុវត្ថិភាពពលរដ្ឋទេ
យួនគិតតែហ្វឹកហ្វឺនផ្នែក បាញ់, កំទេច,សម្លាប់, ពិឃាត, ប្រហារជីវិត, ផ្ដាច់ជីវិត, បំផ្លាញ,ច្បាម, ឆក់ប្លន់, ដុតផ្ទះ, ប្លន់ដណ្ដើមទ្រព្យ, កៀបសង្កត់, សង្កត់សង្កិន, ជិះជាន់, វាយបង្ក្រាប, ទាត់ធាក់ និងបោកគ្រាប់បែកសម្លាប់
ប្រជារាស្រ្តស្លូតត្រង់ជាដើម។ល។
បើមិនជឿសួរ ពួកអាមកពីហ្វឹកហ្វឺន ពីស្រុកយួន ក្នុង១០០ ពួកវាថាដូចគ្នាទាំង ១០០ ។
ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។
The serial killing committed my the authories are the jink for the Hun Regime. If the regime were placed on the S-curve, it is at the top end of the S that is about to decline.
After Samlot Massacre in 1967 by the SiSangkum, people in Samlot and their relative nationwide vowed to take revenge to their graves and of cause they did. Sihanouk faced the consequence ever since and now he is suffering more than death. He's not allowed to write in the name of Ruom Rith, not allowed to speak...so death is better alive.
If compare to the Samlot Massacre, the serial killing would the the signal for the end of the Hun Regime. People in Chlong, Borei Keila, Beng Kok would seek revenge to their graves. Only time would tell when they find a strong link and combine forces. Hun Sen would run to the end of the world, but he could not excape from the GRUDGES of the poor people who had BLOOD BATH.
Usa
Hi KI owners!
Do you think it's time to review your rule so that we can avoid sworn words, curse language and all the craps?
Let's imagine that one day Barack Obama, Hillary Clinton or other internationalists ACIDENTALLY view this blog to see what we are discussing and see all this craps. Would they want to came back again? Would they percieve this is a good blog of the democrats? I doubt it!
So, it's time to raise the bar a bit higher, to set a certain level of moral. It's time to choose between a "play-by-rule rule" or the "whatever-one-wants-to-write rule or no-rule rule". The authority is yours, you would want to delete mine or others' if you see fit.
CPP is not immuned from division. For example, Heng Pov was used to kill and frame innocent people and later was purged, likewise Hok Long Yuon, Sin Sen, Mok Dara, Ke Kimyan. Find the right leverage, and the division would come as surprise. Only the immortal is mortal!
Usa
Post a Comment