ព្រះតេជគុណ លួន សាវ៉ាត ត្រូវបានចាប់ក្រៀកដោយប៉ូលិសស្លៀកពាក់ស៊ីវិលមាឌធំៗ អូសចូលឡាន ។ រូបថត ហុង មិនា |
ព្រះតេជគុណ លួន សាវ៉ាត ត្រូវចាប់ញាត់បញ្ចូលក្នុងរថយន្ត។ រូប ហុង មិនា |
Friday, 25 May 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post
ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅខាងមុខតុលាការរាជធានីថា អំពើ រំលោភបំពានសិទ្ធិមនុស្ស ដែលបង្កដោយសមត្ថកិច្ចរដ្ឋាភិបាលនិងមន្ត្រីសង្ឃជាន់ខ្ពស់នេះ កាន់តែមានសភាពអាក្រក់ធ្ងន់ធ្ងរទៅៗ ហើយ។ភ្នំពេញៈ ព្រះសង្ឃសកម្មជនសិទ្ធិមនុស្សមួយអង្គដែលតែងតែនិមន្តចូលរួមគ្រប់ ការតវ៉ារបស់អ្នកបាត់បង់ដីធ្លី ផ្ទះសម្បែង និងបានទទួលពានរង្វាន់អន្តរជាតិផ្នែកសិទ្ធិមនុស្ស ត្រូវបានឃាត់ព្រះកាយដោយគណៈសង្ឃនិងសមត្ថកិច្ចរាជធានីជាច្រើនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងពេលព្រះអង្គព្យាយាមថតរូបប្រជាពលរដ្ឋនៅតំបន់បឹងកក់ ធ្វើការតវ៉ានៅមុខតុលាការរាជធានីភ្នំពេញ។
មន្ត្រីសង្ឃជាន់ខ្ពស់ជិត១០អង្គ នគរបាលនិងអាជ្ញាធរពាក់ព័ន្ធ ប្រមាណ១០០នាក់ បានចាប់ឃាត់ព្រះកាយព្រះតេជគុណ លួន សាវ៉ាត យ៉ាងប្រតាយប្រតប់នៅមុខតុលាការរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹកម្សិលមិញ ខណៈដែលមានអ្នកតវ៉ារឿងដីធ្លីនៅតំបន់បឹងកក់ ហើយព្រះអង្គមកសុំបិណ្ឌបាតឲ្យតុលាការដោះលែងស្ត្រី ១៣ នាក់ ដែលអាជ្ញាធរឃុំខ្លួន កាលពីថ្ងៃអង្គារកន្លងទៅ។
ព្រះតេជគុណ លួន សាវ៉ាត បានប្រើប្រាស់ទូរស័ព្ទដៃ ថតរូបស្ត្រីដែលយំស្រែករកអន្តរាគមន៍ឲ្យបាននៅក្រៅឃុំ ដែលសុទ្ធជាតំណាងអ្នកបឹងកក់ដែលកំពុងត្រូវបានសាកសួរដោយ តុលាការភ្នំពេញ តែមួយសន្ទុះក្រោយមកក្រុមមន្ត្រីសង្ឃប្រមាណ១០អង្គ ជិះរថយន្តទំនើបមួយគ្រឿង បានចុះពីលើឡាន រួមទាំងប៉ូលិស ស្លៀកពាក់ស៊ីវិលផង បានចាប់ក្រៀកនិងទាញអូសព្រះអង្គទាំងបង្ខំ បញ្ចូលទៅក្នុងរថយន្ត។
ព្រះតេជគុណ លួន សាវ៉ាត ត្រូវបានបញ្ចូនតាមរថយន្តឡង់គ្រីស័រនោះយ៉ាងប្រញាប់ប្រញាល់ មកកាន់វត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាទីអារាមដែលសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចសង្ឃរាជ នន្ទ ង៉ែត ទ្រង់គង់អាស្រ័យ។
នៅតាមខ្លោងទ្វារចូលវត្ត ដែលមានប្រមាណ៥កន្លែង គេឃើញមានការយាមកាមយ៉ាងតឹងរ៉ឹង នឹងដាក់ពង្រាយដោយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ចតុមុខ នគរបាលរាជធានី និងក្រុមរក្សាសណ្តាប់ធ្នាប់ខណ្ឌដូនពេញ នៅពង្រាយនៅតាមគ្រប់ខ្លោងទ្វារមួយៗ ប្រមាណជា៤-៥នាក់។ មន្ត្រីទាំងនោះ ត្រូវបានថ្នាក់លើបញ្ជាមិនឲ្យអ្នកសារព័ត៌មានចេញចូលទៅក្នុងវត្ត បទុមវតីនោះឡើយ។
លោក នង វណ្ណឌី មន្ត្រីនគរបាលរាជធានីម្នាក់ដែលឈរនៅរបងខាងកើតវត្ត ក្នុងចំណោមមន្ត្រីនគរបាលស្លៀកឯកសណ្ឋាន និងស្លៀកស៊ីវិល ប្រមាណ៥០នាក់ ដែលនៅយាមកាមនៅវត្តម្សិលមិញ បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រមាណ១១ព្រឹកម្សិលមិញថា លោកត្រូវថ្នាក់លើបញ្ជា មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចេញចូលទេ បើជាសិស្ស ឬនិស្សិតដែលស្នាក់នៅក្នុងវត្តនេះ ត្រូវតែបង្ហាញកាតសម្គាល់លេខកុដិ ដែលខ្លួនស្នាក់នៅឲ្យនគរបាលពិនិត្យជាមុន។
លោកនិយាយថា ៖ «គេមិនឲ្យចូលទេ អ្នកកាសែត»។
បើតាមមន្ត្រីនគរបាលដែលយាមនៅទីនោះ និងអ្នកស្នាក់នៅជាមួយលោកបានឲ្យដឹងថា ព្រះសង្ឃ លួន សាវ៉ាត ត្រូវបានគេដាក់ឲ្យគង់នៅក្នុងកុដិលេខ១៧ ជាកុដិមួយដែលមានព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅ។
បន្ទាប់មក ព្រះតេជគុណ ត្រូវបានគេនិមន្តមកចូលរួមប្រជុំនៅវេលាម៉ោងប្រមាណជាមួយ រសៀល នៅកុដិសាលាគណរាជធានីភ្នំពេញ ស្ថិតក្នុងវត្តនេះ ដើម្បីទទួលឱវាទណែនាំឲ្យឈប់ធ្វើការចេញមុខតវ៉ាបន្តទៀត ពីសំណាក់សម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត សង្ឃនាយក សម្តេចព្រះសង្ឃរាជ អំ លឹមហេង សង្ឃនាយករងទី២ ព្រះតេជគុណ ឃឹម សន មេគុណរាជធានីភ្នំពេញ និងមន្ត្រីសង្ឃជាអនុគណតាមខណ្ឌទាំង៩ នៅរាជធានីដែលសរុបមានជាង ២០ អង្គ។
ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅខាងមុខតុលាការរាជធានីថា អំពើរំលោភបំពានសិទ្ធិមនុស្ស ដែលបង្កដោយសមត្ថកិច្ចរដ្ឋាភិបាលនិងមន្ត្រីសង្ឃជាន់ខ្ពស់នេះ កាន់តែមានសភាពអាក្រក់ធ្ងន់ធ្ងរទៅៗ ហើយ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ព្រះតេជគុណ លួន សាវ៉ាត ព្រះអង្គជាសង្ឃក៏ដោយ តែព្រះអង្គក៏ត្រូវគេចាត់ជាពលរដ្ឋខ្មែរដែរ ដែលមានសិទ្ធិការពារអ្នកទន់ខ្សោយមានបញ្ហា។
លោកបានថ្លែងថា៖ «ទោះជាព្រះសង្ឃ ក៏ដោយ ក៏លោកជានីតិបុគ្គល ដែលមានសិទ្ធិក្នុងការការពារសិទ្ធិមនុស្សតែផ្ទុយទៅវិញលោកត្រូវរងការចាប់ខ្លួនដូច្នេះ»។
ពាក់ព័ន្ធនឹងការឃាត់ព្រះកាយព្រះតេជគុណ លួន សាវ៉ាត នេះ អង្គការសមាគមចំនួន ៦ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលអសមត្ថភាព ក្នុងការដោះស្រាយជម្លោះដីធ្លីនៅតំបន់បឹងកក់។
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ បានចាត់ទុកស្ថានភាពប៉ុន្មានសប្តាហ៍ចុងក្រោយ ពិសេសក្នុងបីថ្ងៃនេះថា ជាការរំលោភធ្ងន់ធ្ងរមិនអាចទទួលយកបាន និងហៅសកម្មភាពឃាត់ព្រះកាយបព្វជិត ជាសកម្មជនសិទ្ធិមនុស្សអង្គ នេះថា៖ «យើងក៏ខកចិត្តផងដែរ ចំពោះមន្ត្រីសង្ឃ អាជ្ញាធរ និងមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានបំពានទៅលើព្រះអង្គ លួន សាវ៉ាត»។
ចំណែកគណបក្សសិទ្ធិមនុស្ស វិញក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដូចគ្នាដែរ ចំពោះ សកម្មភាពអាជ្ញាធររាជធានីថ្មីៗនេះ។ ក្នុងសេចក្តីថ្លែងនោះបានថ្កោលទោសសំដៅទៅលើសមត្ថកិច្ចរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែបង្ក្រាបទៅលើប្រជាពលរដ្ឋស្លូតត្រង់ ក្នុងការតវ៉ា ដើម្បីការពារសិទ្ធិកាន់កាប់ដីធ្លី លំនៅដ្ឋាន និងការប្រើសិទ្ធិសេរីភាព បញ្ចេញមតិរបស់ខ្លួន ដូចជាករណី ចាប់ខ្លួនពលរដ្ឋតំបន់បឹងកក់ និងការចាប់ព្រះតេជគុណ លួន សាវ៉ាត ជាដើម។
សេចក្តីថ្លែងការណ៍ដដែលនេះបានហៅទង្វើទាំងនេះថា ៖ « គេធ្លាប់ឃើញមានតែក្នុងប្រទេស កុម្មុយនីស្ត និងអ្នកផ្តាច់ការ ដែលធ្វើដោយពុំមានគោរពគោលការណ៍ច្បាប់បន្តិចបន្តួចសោះឡើយ»។
ព្រះតេជគុណ លួន សាវ៉ាត ទើបតែទទួលពានរង្វាន់ក្នុងឆ្នាំ២០១២ មានឈ្មោះថា ពាន រង្វាន់« Martin Ennals Award » ពីប្រទេសស្វីស ជាពានរង្វាន់ធំបំផុតសម្រាប់ចលនាសិទ្ធិមនុស្សអន្តរជាតិ(ក្នុងប្រកាសព័ត៌មាន ពីការផ្តល់រង្វាន់ នេះ នាមព្រះអង្គត្រូវគេសរសេរថាៈ លួន សុវត្ថ [Loun Sovath] ។
សម្តេចសង្ឃនាយក នន្ទ ង៉ែត បដិសេធដាច់អហង្ការពីការផ្តល់សង្ឃដីកា ដល់អ្នកកាសែតភ្នំពេញ ប៉ុស្តិ៍ នៅពេលសុំសម្ភាសព្រះអង្គផ្ទាល់ នៅឯវត្តបទុមវតីពីម្សិលមិញ។
លោក ផន ដាវី មន្ត្រីមន្ទីរធម្មការរាជធានីភ្នំពេញ បដិសេធមិនផ្តល់អត្ថាធិប្បាយដោយឆ្លើយថា ជាប់រវល់ប្រជុំ នៅត្រឹមម៉ោង៦ល្ងាច ថ្ងៃម្សិលមិញ។ ចំណែកមន្ត្រីក្រសួងធម្មការ និងសាសនា ក៏មិនអាចផ្តល់ការបំភ្លឺបានដែរ។
ប៉ុន្តែ បន្ទាប់ពីបញ្ចប់ការផ្តល់ឱវាទនៅព្រលប់ម៉ោងប្រមាណជា ៧ កន្លះ ម្សិលមិញ ព្រះតេជគុណ លួន សាវ៉ាត បានមានថេរដីកាមកកាន់អ្នកកាសែតថា ៖ « អាត្មា មិនត្រូវបានគេផ្សឹកទេ ប៉ុន្តែ គេឲ្យទៅគង់នៅឯវត្ត ក្នុងស្រុកកំណើត នៅឯខេត្តសៀមរាប»។
នៅពេលអ្នកកាសែតសួរថា តើគណៈសង្ឃមានដាក់លក្ខខណ្ឌអ្វីខ្លះចំពោះព្រះតេជគុណដែរឬទេ? ព្រះតេជគុណ លួន សាវ៉ាត មិនបញ្ជាក់លម្អិតទេ គ្រាន់តែមានសង្ឃដីកាថា ៖ «លក្ខខណ្ឌ គឺធ្ងន់ធ្ងរណាស់!» រួចហើយព្រះអង្គក៏និមន្តសំដៅទៅកុដិសម្តេចសង្ឃនាយក នន្ទង៉ែត ដើម្បីទទួលឱវាទបន្ត៕
14 comments:
Is this the beginning of the end of the Phnom Penh regime?!
This regime is worst than Lon Nol regime (1970-75) that those CPP fought against them in the past time. Now CPP slave Viet is the next?, please don't forget the past. History will repeat again if you (CPP) still do like this every day. The new fighters (most of them are poor) not lose at all if they die, but you all (CPP) have a lot of Dollars, Cars, second wifes , Villas, .... They must care
GO ON EVERYBODY KILL HUN SEN AND SIHANOUK FAMILY
អា Pritheaចោរ CHEA SOPHORN aka SAPHON NHEL,
អាកញ្ជះយួន CPP Montréal,
អ្នករកស៊ីទុច្ចរិតចងការប្រាក់នៅតែCasino Montréal,Québec.Canada អោយខ្មែរណាដែលអស់លុយ-ចាញ់ល្បែងស៊ីសង ។បោកបញ្ឆោតខ្មែរតាំងខ្លួនជាអ្នកស្នេហាជាតិ-អ្នកជាតិនិយម.......។
ឃើញតែប្រមូលលុយខ្មែរ-ខ្មែរយកទៅ ជួយនេះ-ជួយនោះ នៅស្រុកខ្មែរ...ចុះឡើងស្រុកខ្មែរញយដង????
បើខ្មែរយើងនិយាយប្រឆាំង និងអាយួន ទេព វង្ស (ទេប វង់)សង្ឃក្លែងក្លាយ ជាសង្ឃឥតសីល អាសង្ឃ ៧ មករា- អាសង្ឃឃាតករ- អាសង្ឃភេរវករ- បួសស៊ីបាយយប់- បួសលេងស្រី- បួសផឹកស្រា បួសមានអង្គរក្ស ឆ្វេងស្តាំ មិនបានទេ....
គឺវាប្រឆាំងនិងមតិនេះ។
វាជួយការពារ- អាសត្វតិរច្ឆាន CPP គាំទ្រនិងគោរពស្រលាញ់ពួកអាប្រែតអស់នេះគឺអាចោរយួនទេព វង្ស របស់អាហ៊ុន សែន !
តើអា PRITHEAចោរ CHEA SOPHORN នេះជាអ្នកស្នេហាជាតិ ?
ស្នេហា $$$$$$$$$$$ ឬ
ក៏ជា KGB យួន !!!!
ខ្ញុំទ្រាំមិនបានទេ សុំសួរទៅក្រុមអង្គការសង្គមស៊ីវិលទាំង
ជាតិ និងអន្តរជាតិ ដោយស្មោះថា តើ អស់លោកមានអ្វី
ផ្សេងទៀតដើម្បីជួយដល់ក្រុមពួកគាត់ដែលកំពុងទទួលទុក្ខ
រងគ្រោះថ្នាក់ ក្រៅពីពាក្យថ្កោលទោសពីម៉ាត់នេះទៀតទេ?
To lok:@ 4:12 AM
ក្រៅពីពាក្យ....ថ្កោលទោស......ពីរម៉ាត់នេះ,មានពីរម៉ាត់ទៀត....sork sday ?
To lok:@ 4:12 AM
ថ្កោលទោស......sork sday.....
min deung jea yok mok boc kapik ei keut ?
Ah kanhchass kbal tror gnol Tep vong , Ah kanhchass Non gneth and their clan are Thmil kmean sassna,
peakk sbong chipor te cheth chear neak leng , si bay oss bay si ang korr oss ang korr. krom Ah prett watt never learn what is Bhudda teaching to do in the good things to the poors people . Gnop oy chhab
tov Ah prett kbal tror gnol doch kbal kdor teub kror lett.
To lok @6:58 AM
Knhom som seurch phorng !
Lok pit jea komplaeng mean ney maen !
Som sorseur lok doy smors !
Orkun nass !
ថ្ងៃងាប់របស់អា ហ៊ុន សែន និង បក្សពួកវា
ជិតដល់ថ្ងៃងាប់ហើយ!
ពួកអស់នេះ វាកំពុងស្លឈាមរកថ្ងៃងាប់ដូច
ហ្កាដាហ្វី និង អា មុយបារ៉ាក់!
ពួកអាងាប់តាយហោង!
YOU ARE CORRECT..lok @ 7:12 AM
អា ហ៊ុន សែននេះ វាកំពុងជួញងាប់ ងាប់ដូចអាហ្កាដាហ្វី......ជិតហើយ!
អា ហ៊ុន សែននេះ វាកំពុងជួញងាប់ ជាជាងជួញរស់ ជិតដូចអាហ្កាដាហ្វីហើយ......!
Will the great patriarch such as His Holiness Bourkry lead Khmer Mahayeatra a la Mahatma Ghandito protect the rights of the Khmer oppressed and abused including Ven. Loun Sovath?
ថ្ងៃងាប់របស់អា ហ៊ុន សែន និង បក្សពួកវា
ជិតដល់ថ្ងៃងាប់ហើយ!
ពួកអស់នេះ វាកំពុងស្លឈាមរកថ្ងៃងាប់ដូច
ហ្កាដាហ្វី និង អា មុយបារ៉ាក់!
ពួកអាងាប់តាយហោង!
Post a Comment