Friday, May 25, 2012

ឃាត់​ព្រះកាយ សង្ឃ​សកម្ម​សិទ្ធិ​មនុស្ស លួន សាវ៉ាត

ព្រះតេជគុណ លួន សាវ៉ាត ត្រូវ​បាន​ចាប់​ក្រៀក​​ដោយ​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​មាឌធំៗ​ អូ​ស​ចូល​ឡាន​​ ​។ រូបថត ​ហុង មិនា​

ព្រះតេជគុណ​ លួន​ សាវ៉ាត ត្រូវ​ចាប់​ញាត់​បញ្ចូល​ក្នុង​រថយន្ត។ រូប​ ហុង មិនា


Friday, 25 May 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ខាង​មុខ​តុលាការ​រាជធានី​ថា អំពើ ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ ដែល​បង្ក​ដោយ​សមត្ថកិច្ច​រដ្ឋាភិបាល​និង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នេះ​ កាន់​តែ​មាន​សភាព​អាក្រក់​ធ្ងន់ធ្ងរ​ទៅៗ ហើយ
ភ្នំពេញៈ ព្រះ​សង្ឃ​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​អង្គ​ដែល​តែង​តែ​និមន្ត​ចូលរួម​គ្រប់ ការ​តវ៉ា​របស់​អ្នក​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង និង​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​ឃាត់​ព្រះ​កាយ​ដោយ​គណៈសង្ឃ​និង​សមត្ថកិច្ច​រាជធានី​ជាច្រើន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ពេល​ព្រះអង្គ​ព្យាយាម​ថតរូប​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ធ្វើ​ការ​តវ៉ា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ។

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ជិត​១០​អង្គ នគរបាលនិង​អាជ្ញាធរ​ពាក់ព័ន្ធ ប្រមាណ​១០០​នាក់ បាន​ចាប់​ឃាត់​ព្រះកាយ​ព្រះតេជ​គុណ​ លួន សាវ៉ាត យ៉ាង​ប្រតាយ​ប្រតប់​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ម្សិលមិញ​ ខណៈ​ដែល​មាន​អ្នក​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ ហើយ​ព្រះ​អង្គ​មក​សុំ​បិណ្ឌ​បាត​ឲ្យ​តុលាការ​ដោះលែង​ស្ត្រី​ ១៣ នាក់​ ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ព្រះតេជគុណ លួន សាវ៉ាត បាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ថត​រូប​ស្ត្រី​ដែល​យំ​ស្រែក​រក​អន្តរាគមន៍​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដែល​សុទ្ធ​ជា​តំណាង​អ្នក​បឹងកក់​ដែល​កំពុង​ត្រូវ​បាន​សាក​សួរ​ដោយ តុលាការ​ភ្នំពេញ តែ​មួយ​សន្ទុះ​ក្រោយ​មក​ក្រុម​មន្ត្រី​សង្ឃ​ប្រមាណ​១០អង្គ ជិះ​រថយន្ត​ទំនើប​មួយ​គ្រឿង បាន​ចុះ​ពី​លើ​ឡាន រួម​ទាំង​ប៉ូលិស ស្លៀក​ពាក់​ស៊ីវិល​ផង​ បាន​ចាប់​ក្រៀក​និង​ទាញ​អូស​ព្រះអង្គ​ទាំង​បង្ខំ បញ្ចូល​ទៅ​ក្នុង​រថយន្ត​។


ព្រះតេជគុណ លួន សាវ៉ាត ត្រូវ​បាន​បញ្ចូន​តាម​រថយន្ត​ឡង់គ្រីស័រ​នោះ​យ៉ាង​ប្រញាប់​ប្រញាល់ មក​កាន់​វត្ត​បទុមវតី ក្នុង​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ជា​ទីអារាម​ដែល​សម្តេច​ព្រះ​សង្ឃ​នាយក​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សម្តេច​សង្ឃ​រាជ នន្ទ ង៉ែត ទ្រង់​គង់​អាស្រ័យ។

នៅ​តាម​ខ្លោង​ទ្វារ​ចូល​វត្ត ដែល​មាន​ប្រមាណ​៥​កន្លែង គេ​ឃើញ​មាន​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង នឹង​ដាក់​ពង្រាយ​ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចតុមុខ នគរបាល​រាជធានី និង​ក្រុម​រក្សា​សណ្តាប់ធ្នាប់​ខណ្ឌ​ដូន​ពេញ នៅ​ពង្រាយ​នៅ​តាម​គ្រប់​ខ្លោង​ទ្វារ​មួយៗ ប្រមាណ​ជា​៤-៥​នាក់។​ មន្ត្រី​ទាំង​នោះ ត្រូវ​បាន​ថ្នាក់​លើ​បញ្ជា​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចេញ​ចូល​ទៅ​ក្នុង​វត្ត បទុមវតី​នោះ​ឡើយ។

លោក នង វណ្ណឌី មន្ត្រី​នគរបាល​រាជធានី​ម្នាក់​ដែល​ឈរ​នៅ​របង​ខាង​កើត​វត្ត ក្នុង​ចំណោម​មន្ត្រី​នគរបាល​ស្លៀក​ឯក​សណ្ឋាន​ និង​ស្លៀក​ស៊ីវិល​ ប្រមាណ​៥០​នាក់ ដែល​នៅ​យាម​កាម​នៅ​វត្ត​ម្សិលមិញ​​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ម្សិលមិញ​ថា​ លោក​ត្រូវ​ថ្នាក់​លើ​បញ្ជា មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចេញ​ចូល​ទេ បើ​ជា​សិស្ស ឬ​និស្សិត​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​នេះ ត្រូវ​តែ​បង្ហាញ​កាត​សម្គាល់​លេខ​កុដិ ដែល​ខ្លួន​ស្នាក់​នៅ​ឲ្យ​នគរបាល​ពិនិត្យ​ជាមុន។

លោក​និយាយ​ថា ៖ «គេ​មិន​ឲ្យ​ចូល​ទេ អ្នក​កាសែត»

បើ​តាម​មន្ត្រី​នគរបាល​ដែល​យាម​នៅ​ទីនោះ និង​អ្នក​ស្នាក់​នៅ​ជាមួយ​លោក​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ លួន សាវ៉ាត​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​គង់​នៅ​ក្នុង​កុដិលេខ​១៧ ជាកុដិ​មួយ​ដែល​មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ។

បន្ទាប់​មក ព្រះតេជគុណ ត្រូវ​បាន​គេ​និមន្ត​មក​ចូលរួម​ប្រជុំ​នៅ​វេលាម៉ោង​ប្រមាណ​ជាមួយ រសៀល​ នៅ​កុដិ​សាលា​គណរាជធានី​ភ្នំពេញ ស្ថិត​ក្នុង​វត្ត​នេះ ដើម្បី​ទទួល​ឱវាទ​ណែនាំ​ឲ្យ​ឈប់​ធ្វើ​ការ​ចេញ​មុខ​តវ៉ា​​បន្ត​ទៀត ពី​សំណាក់​សម្តេច​ព្រះ​សង្ឃ​រាជ នន្ទ​ ង៉ែត សង្ឃនាយក សម្តេច​ព្រះ​សង្ឃរាជ អំ លឹមហេង សង្ឃ​នាយក​រង​ទី​២ ព្រះ​តេជគុណ ឃឹម សន មេគុណ​រាជធានី​ភ្នំពេញ និង​មន្ត្រី​សង្ឃ​ជា​អនុគណ​តាម​ខណ្ឌ​ទាំង​៩​ នៅ​រាជធានី​ដែល​សរុប​មាន​ជាង ២០ អង្គ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ខាង​មុខ​តុលាការ​រាជធានី​ថា អំពើ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ ដែល​បង្ក​ដោយ​សមត្ថកិច្ច​រដ្ឋាភិបាល​និង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នេះ​ កាន់​តែ​មាន​សភាព​អាក្រក់​ធ្ងន់ធ្ងរ​ទៅៗ ហើយ

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា ព្រះតេជគុណ លួន សាវ៉ាត ព្រះអង្គ​ជា​សង្ឃ​ក៏​ដោយ តែ​ព្រះ​អង្គ​ក៏​ត្រូវ​គេ​ចាត់​ជា​ពលរដ្ឋ​ខ្មែរ​ដែរ ដែល​មាន​សិទ្ធិ​ការពារ​អ្នក​​ទន់ខ្សោយ​មាន​បញ្ហា​។

លោក​បាន​ថ្លែង​ថា៖ «​ទោះ​ជា​ព្រះសង្ឃ ក៏​ដោយ ក៏​លោក​ជា​នីតិបុគ្គល ដែល​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​តែ​ផ្ទុយ​ទៅ​វិញ​លោក​ត្រូវ​រង​ការ​ចាប់​ខ្លួន​ដូច្នេះ​»។​

ពាក់ព័ន្ធ​នឹង​ការ​ឃាត់​ព្រះ​កាយ​ព្រះ​តេជគុណ លួន សាវ៉ាត នេះ អង្គការ​សមាគម​ចំនួន ៦ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពីម្សិលមិញ សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ក៏​ដូចជា​រដ្ឋាភិបាល​កម្ពុជា ​ដែល​អសមត្ថភាព ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ បាន​ចាត់​ទុក​ស្ថានភាព​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ ពិ​សេស​ក្នុង​បី​ថ្ងៃ​​នេះ​ថា ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​មិន​អាច​ទទួល​យក​បាន និង​ហៅ​សកម្មភាព​ឃាត់​ព្រះ​កាយ​បព្វជិត​ ជាសកម្ម​ជន​សិទ្ធិ​មនុស្ស​អង្គ នេះ​ថា៖ «យើង​ក៏​ខក​ចិត្ត​ផង​ដែរ ចំពោះ​មន្ត្រី​សង្ឃ អាជ្ញាធរ ​និង​មន្ត្រី​ក្រសួង​ធម្មការ ​និង​សាសនា ដែល​បាន​បំពាន​ទៅ​លើ​ព្រះ​អង្គ លួន សាវ៉ាត»។​

ចំណែក​គណបក្ស​សិទ្ធិ​មនុស្ស វិញ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ដូច​គ្នា​ដែរ ចំពោះ សកម្មភាព​អាជ្ញាធរ​រាជធានី​ថ្មីៗ​នេះ។ ក្នុង​សេចក្តី​ថ្លែង​នោះ​បាន​ថ្កោលទោស​សំដៅ​ទៅ​លើ​សមត្ថកិច្ច​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​បង្ក្រាប​ទៅ​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ ក្នុង​ការ​តវ៉ា​ ដើម្បី​ការពារ​សិទ្ធិ​កាន់​កាប់​ដីធ្លី លំនៅដ្ឋាន និង​ការ​ប្រើ​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ​របស់​ខ្លួន​ ដូច​ជា​ករណី​ ចាប់​ខ្លួន​ពលរដ្ឋ​តំបន់​បឹងកក់ ​និង​ការ​ចាប់​ព្រះ​តេជគុណ លួន សាវ៉ាត ជាដើម។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ហៅ​ទង្វើ​ទាំង​នេះ​ថា ៖ « គេ​ធ្លាប់​ឃើញ​មាន​តែ​ក្នុង​ប្រទេស កុម្មុយនីស្ត ​និង​អ្នក​ផ្តាច់​ការ ដែល​ធ្វើ​ដោយ​ពុំ​មាន​គោរព​គោលការណ៍​ច្បាប់​បន្តិច​បន្តួច​សោះ​ឡើយ»។​

ព្រះតេជគុណ លួន ​សាវ៉ាត​ ទើប​តែ​ទទួល​ពាន​រង្វាន់​ក្នុង​ឆ្នាំ​២០១២​ មាន​ឈ្មោះ​ថា ​ពាន រង្វាន់« Martin Ennals Award » ពី​ប្រទេស​ស្វីស ជាពាន​រង្វាន់​ធំ​បំផុត​សម្រាប់​ចលនា​សិទ្ធិ​មនុស្ស​អន្តរជាតិ​(ក្នុង​ប្រកាស​ព័ត៌មាន ពីការ​ផ្តល់​រង្វាន់ នេះ នាម​ព្រះ​អង្គ​ត្រូវ​គេ​សរសេរ​ថាៈ លួន សុវត្ថ [Loun Sovath] ។

សម្តេច​សង្ឃនាយក នន្ទ​ ង៉ែត បដិសេធ​ដាច់​អហង្ការ​ពី​ការ​ផ្តល់​សង្ឃ​ដីកា ដល់​អ្នក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ នៅ​ពេល​សុំ​សម្ភាស​ព្រះអង្គ​ផ្ទាល់​ នៅ​ឯវត្ត​បទុមវតី​ពីម្សិលមិញ

លោក ផន ដាវី មន្ត្រី​មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដោយ​ឆ្លើយ​ថា ជាប់​រវល់​ប្រជុំ​ នៅ​ត្រឹម​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ម្សិលមិញ។​ ចំណែក​មន្ត្រី​ក្រសួង​ធម្មការ ​និង​សាសនា ក៏​មិន​អាច​ផ្តល់​ការ​បំភ្លឺ​បាន​ដែរ។​

ប៉ុន្តែ បន្ទាប់​ពី​បញ្ចប់​ការ​ផ្តល់​ឱវាទ​នៅ​ព្រលប់​ម៉ោង​ប្រមាណ​ជា ៧ កន្លះ ម្សិលមិញ ព្រះតេជគុណ លួន សាវ៉ាត បាន​មាន​ថេរ​ដីកា​មក​កាន់​អ្នក​កាសែត​ថា ៖​ « អាត្មា មិន​ត្រូវ​បាន​គេ​ផ្សឹក​ទេ ប៉ុន្តែ គេ​ឲ្យ​ទៅ​គង់​នៅ​ឯវត្ត ក្នុង​ស្រុក​កំណើត នៅ​ឯ​ខេត្ត​សៀមរាប»។

នៅ​ពេល​អ្នក​កាសែត​សួរ​ថា តើ​គណៈ​សង្ឃ​មាន​ដាក់​លក្ខខណ្ឌ​អ្វីខ្លះ​ចំពោះ​ព្រះតេជគុណ​ដែរ​ឬ​ទេ​? ព្រះ​តេជគុណ លួន សាវ៉ាត មិន​បញ្ជាក់​លម្អិត​ទេ គ្រាន់​តែ​មាន​សង្ឃ​ដីកា​ថា ៖ ​«លក្ខខណ្ឌ គឺ​ធ្ងន់ធ្ងរ​ណាស់​!» រួច​ហើយ​ព្រះ​អង្គ​ក៏​និមន្ត​សំដៅ​ទៅ​កុដិ​សម្តេច​សង្ឃ​នាយក​ នន្ទ​ង៉ែត ដើម្បី​ទទួល​ឱវាទ​បន្ត​៕

14 comments:

Anonymous said...

Is this the beginning of the end of the Phnom Penh regime?!

Anonymous said...

This regime is worst than Lon Nol regime (1970-75) that those CPP fought against them in the past time. Now CPP slave Viet is the next?, please don't forget the past. History will repeat again if you (CPP) still do like this every day. The new fighters (most of them are poor) not lose at all if they die, but you all (CPP) have a lot of Dollars, Cars, second wifes , Villas, .... They must care

Anonymous said...

GO ON EVERYBODY KILL HUN SEN AND SIHANOUK FAMILY

Anonymous said...

អា Pritheaចោរ CHEA SOPHORN aka SAPHON NHEL,
អាកញ្ជះយួន CPP Montréal,
អ្នករកស៊ីទុច្ចរិតចងការប្រាក់នៅតែCasino Montréal,Québec.Canada អោយខ្មែរណាដែលអស់លុយ-ចាញ់ល្បែងស៊ីសង ។បោកបញ្ឆោតខ្មែរតាំងខ្លួនជាអ្នកស្នេហាជាតិ-អ្នកជាតិនិយម.......។
ឃើញតែប្រមូលលុយខ្មែរ-ខ្មែរយកទៅ ជួយនេះ-ជួយនោះ នៅស្រុកខ្មែរ...ចុះឡើងស្រុកខ្មែរញយដង????
បើខ្មែរយើងនិយាយប្រឆាំង និងអាយួន ទេព វង្ស (ទេប វង់)សង្ឃក្លែងក្លាយ ជាសង្ឃឥតសីល អាសង្ឃ ៧ មករា- អាសង្ឃឃាតករ- អាសង្ឃភេរវករ- បួសស៊ីបាយយប់- បួសលេងស្រី- បួសផឹកស្រា បួសមានអង្គរក្ស ឆ្វេងស្តាំ មិនបានទេ....
គឺវាប្រឆាំងនិងមតិនេះ។
វាជួយការពារ- អាសត្វ​តិរច្ឆាន CPP គាំទ្រនិងគោរពស្រលាញ់ពួកអាប្រែតអស់នេះគឺអាចោរយួនទេព វង្ស របស់​អាហ៊ុន សែន !

តើអា PRITHEAចោរ CHEA SOPHORN នេះជាអ្នកស្នេហាជាតិ ?
ស្នេហា $$$$$$$$$$$ ឬ
ក៏ជា KGB យួន !!!!

Anonymous said...

ខ្ញុំទ្រាំមិនបានទេ សុំសួរទៅក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង
​ជាតិ និង​អន្តរជាតិ ដោយស្មោះថា តើ អស់លោកមានអ្វី
ផ្សេងទៀតដើម្បីជួយដល់ក្រុមពួកគាត់ដែលកំពុងទទួលទុក្ខ
រងគ្រោះថ្នាក់ ក្រៅពីពាក្យថ្កោលទោសពីម៉ាត់នេះទៀតទេ?

Anonymous said...

To lok:@ 4:12 AM
ក្រៅពីពាក្យ....ថ្កោលទោស......ពីរ​ម៉ាត់នេះ,មានពីរ​ម៉ាត់ទៀត....sork sday ?

Anonymous said...

To lok:@ 4:12 AM
ថ្កោលទោស......sork sday.....
min deung jea yok mok boc kapik ei keut ?

Anonymous said...

Ah kanhchass kbal tror gnol Tep vong , Ah kanhchass Non gneth and their clan are Thmil kmean sassna,
peakk sbong chipor te cheth chear neak leng , si bay oss bay si ang korr oss ang korr. krom Ah prett watt never learn what is Bhudda teaching to do in the good things to the poors people . Gnop oy chhab
tov Ah prett kbal tror gnol doch kbal kdor teub kror lett.

Anonymous said...

To lok @6:58 AM
Knhom som seurch phorng !
Lok pit jea komplaeng mean ney maen !
Som sorseur lok doy smors !

Orkun nass !

Anonymous said...

ថ្ងៃងាប់របស់អា ហ៊ុន សែន និង បក្សពួកវា
ជិតដល់ថ្ងៃងាប់ហើយ!
ពួកអស់នេះ វាកំពុងស្លឈាមរកថ្ងៃងាប់ដូច
ហ្កាដាហ្វី និង អា មុយបារ៉ាក់!
ពួកអាងាប់តាយហោង!

Anonymous said...

YOU ARE CORRECT..lok @ 7:12 AM
អា ហ៊ុន សែននេះ វាកំពុងជួញងាប់ ងាប់ដូចអាហ្កាដាហ្វី......ជិតហើយ!

Anonymous said...

អា ហ៊ុន សែននេះ វាកំពុងជួញងាប់ ជាជាងជួញរស់ ជិតដូចអាហ្កាដាហ្វីហើយ......!

Anonymous said...

Will the great patriarch such as His Holiness Bourkry lead Khmer Mahayeatra a la Mahatma Ghandito protect the rights of the Khmer oppressed and abused including Ven. Loun Sovath?

Anonymous said...

ថ្ងៃងាប់របស់អា ហ៊ុន សែន និង បក្សពួកវា
ជិតដល់ថ្ងៃងាប់ហើយ!
ពួកអស់នេះ វាកំពុងស្លឈាមរកថ្ងៃងាប់ដូច
ហ្កាដាហ្វី និង អា មុយបារ៉ាក់!
ពួកអាងាប់តាយហោង!