Friday, 04 May 2012
ដោយ ៖ ជ័យ តារា
DAP-News
សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ មាន គណបក្ស នយោបាយចូលរួម ប្រកួតប្រជែង ចំនួន១០ ប៉ុន្ដែមានតែគណបក្សពីរប៉ុណ្ណោះ ដែលជាគូ ប្រជែងខ្លាំងក្លា គឺ គណបក្ស ប្រជាជន កម្ពុជា និង គណបក្សសមរង្ស៊ី ។
សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធិផល នៅរមណីយដ្ឋានឋានសួគ៌ឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ កាលពី ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ បានឆ្លើយតបចំពោះការរិះគន់ពីសំណាក់អ្នកនយោបាយ គណបក្សប្រឆាំងដែលថា ទេវតាគណបក្សប្រជាជន មិន ឃើញមានការផ្លាស់ប្ដូរ។ ជាការ ឆ្លើយតប សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន មានប្រសាសន៍ថា“ ភូមិទេវតា រុក្ខទេវតា អាកាសទេវតា ទាំងបីហ្នឹង គេអត់ដូរទេ ទាល់តែ អស់ ខ្យល់ ទាល់តែដើមឈើនោះងាប់ ទើប គេដូរទេវតា។ ប៉ុន្ដែទេវតារបស់យើងនេះគឺចេញមកពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ... ហើយអ្នកបន្ដវេន នៅច្រើនទៀត កុំលេង ព្រោះកូនទេវតានៅក្មេងៗក្រោយសុទ្ធតែថ្នាក់ បណ្ឌិត អនុបណ្ឌិត កុំសូវលេងជាមួយកូនទេវតាពេក ផ្ដាំឱ្យហើយទៅ”។ ប្រសាសន៍របស់ សម្ដេចនាយករដ្ឋ មន្ដ្រីហ៊ុន សែន បែបនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងខណៈដែលការបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ជិតចូល មកដល់។
ក្រុមអ្នកតាមដានស្ថានការណ៍ នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា មួយ រយៈពេលចុងក្រោយ នេះក្រុមអ្នកនយោបាយ គណបក្សប្រឆាំង ជាពិសេស លោក គង់ គាំ សមាជិកព្រឹទ្ធសភានិងជាប្រធាន ស្ដីទីគណបក្សសមរង្ស៊ីបានធ្វើការវាយប្រហារខ្លាំងៗទៅលើ គណបក្សប្រជាជនកម្ពុជា ជាពិសេសវាយ ប្រហារ ទៅ លើការដឹកនាំ របស់សម្ដេចនាយករដ្ឋ មន្ដ្រី ហ៊ុន សែន។ លោក គង់ គាំ បានអំពាវនាវ ឱ្យ ប្រជាពលរដ្ឋ បោះឆ្នោតផ្លាស់ប្ដូរមេដឹកនាំ នាពេលខាងមុខ ដោយអះអាង ទាំងមិនហ៊ានទទួលស្គាល់ ការពិតថាក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ពុំមានការរីកចម្រើន និងធ្វើឱ្យប្រជាពលរដ្ឋ កាន់តែក្រីក្រ។ សេចក្ដី អំពាវ នាវរបស់អ្នកនយោបាយនៃគណបក្សប្រឆាំងត្រូវបានអ្នកវិភាគនយោបាយមួយចំនួន មើលឃើញថា ជាចម្រៀងគ្មានខ្លឹមសារ ព្រោះការ រីកចម្រើនលើ គ្រប់វិស័យ ក្នុងប្រទេស កម្ពុជាត្រូវបានប្រជា ពលរដ្ឋដឹងឮទូទាំងប្រទេសរួចទៅហើយ ។ ក្រុមអ្នកនយោបាយនៃគណ បក្សប្រឆាំងមិនអាចបំភ្លៃការពិតជុំវិញ ការរីកចម្រើន របស់ប្រទេសកម្ពុជាបានឡើយ។
ដំណើរការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ត្រូវចាប់ផ្ដើមពីថ្ងៃ ទី១៨ ខែឧសភា ហើយត្រូវ បញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២ ក៏ប៉ុន្ដែក្រុមអ្នកនយោ បាយនៃគណបក្សប្រឆាំង បើកការ វាយ ប្រហារ លើគណបក្សប្រជាជនកម្ពុជា ដែលជាគណ បក្សកាន់អំណាច នៅមុនកាល បរិច្ឆេទ ដែលកំណត់ដោយគណៈ កម្មាធិការជាតិរៀបចំការ បោះឆ្នោត ។ លោក គង់ គាំ សមាជិកព្រឹទ្ធសភា និងជាប្រធានស្ដីទីគណបក្សសមរង្ស៊ី បាន បើកការវាយប្រហារ គណបក្សប្រជាជន កម្ពុជា យ៉ាងខ្លាំងរយៈពេលប៉ុន្មានសបា្ដហ៍កន្លងទៅ នេះ ចំណែក លោកសមរង្ស៊ី បានបើកការវាយប្រហារពីក្រៅប្រទេស ជាបន្ដបន្ទាប់ ។ ក៏ប៉ុន្ដែ យុទ្ធសាស្ដ្រ របស់ក្រុមមេដឹកនាំគណបក្សប្រឆាំង មិនអាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ទៅតាមមហិច្ឆតារបស់ ខ្លួនបានឡើយ ព្រោះប្រជាពលរដ្ឋ បានដឹងយ៉ាងច្បាស់ថា គណបក្ស សម រង្ស៊ី មិនមែនជាគណបក្ស ប្រជាធិបតេយ្យ ពិតប្រាកដទេ ។ បច្ចុប្បន្នផ្ទៃក្នុងគណបក្ស សមរង្ស៊ី កំពុងមានភាព ច្របូកច្របល់យ៉ាងពេញបន្ទុក ហើយចរន្ដនៃការចាកចេញរបស់ សកម្មជន នឹង កក្រើកឡើងវិញ ចៀសមិនផុតឡើយ ។
ក្រុមអ្នកវិភាគនយោបាយ បានកត់សម្គាល់ថា ក្រុមមេដឹកនាំគណបក្សប្រឆាំង ព្យាយាម ប្រើគ្រប់យុទ្ធសាស្ដ្រ ទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ឱ្យបោះឆ្នោត ទម្លាក់គណបក្សប្រជា ជនកម្ពុជា ចេញពីអំណាច ដោយគេ ប្រើពាក្យថា “ដូរទេវតា” ក៏ប៉ុន្ដែសេចក្ដីសង្ឃឹមរបស់ គណបក្សប្រឆាំង មានតិចតួចបំផុត ។ សម្ដេច នាយករដ្ឋ មន្ដ្រីហ៊ុន សែន មានប្រសាសន៍រួច មកហើយថា បើដូរទេវតាមួយឆ្នាំម្ដង ក៏កូនកបិលមហាព្រហ្ម នៅតែជាទេវតា ដដែល គឺ អាចបញ្ជាក់បានថា ការទម្លាក់គណបក្សប្រជាជនកម្ពុជា ចេញពីអំណាច មិនមែនជារឿង ងាយទេ ព្រោះគណបក្សប្រជាជនគ្រប់គ្រងអំណាច ដោយមានការបោះឆ្នោតគាំទ្រ ពី សំណាក់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតរហូតមកដល់ពេលនេះ លោកសមរង្ស៊ី នៅតែមិនទាន់ មានលទ្ធភាពវិលត្រឡប់ចូលស្រុកវិញបាន ដូច្នេះការយក ប្រៀបលើគណបក្សប្រជាជន កម្ពុជា គ្រាន់តែជាក្ដីស្រមៃ រវើរវាយតែប៉ុណ្ណោះ ។ ការសម្រេចចិត្ដផ្លាស់ប្ដូរមេដឹកនាំ ឬក៏ អត់ អាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលមើលឃើញការពិត ហើយប្រជាពលរដ្ឋ គ្មាន ហេតុផលអ្វី ត្រូវផ្លាស់ប្ដូរមេដឹកនាំល្អ ទៅជ្រើសរើសយកមេដឹកនាំអន់នោះទេ ។
សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ មានគណបក្ស នយោបាយចូលរួម ប្រកួតប្រជែង ចំនួន១០ ប៉ុន្ដែមានតែគណបក្សពីរប៉ុណ្ណោះ ដែលជាគូ ប្រជែងខ្លាំងក្លា គឺ គណបក្ស ប្រជាជន កម្ពុជា និង គណបក្ស សមរង្ស៊ី ។ បើពិនិត្យុទៅលើស្ថាន ភាពជាក់ស្ដែង គណបក្សប្រជាជនកម្ពុជា ទទួលបាន ការគាំទ្រកាន់តែច្រើនឡើងៗ ពីប្រជា ពលរដ្ឋ ហើយនៅក្នុងការបោះឆ្នោតឆាប់ៗខាងមុខ ក៏គណបក្សប្រជាជនកម្ពុជា នឹងទទួល បានជោគជ័យយ៉ាងធំធេងដែរ ។ ដូច្នេះក្ដីសង្ឃឹមរបស់ក្រុមមេដឹកនាំគណបក្សសមរង្ស៊ី ក្នុង ការឈានទៅគ្រប់គ្រងអំណាច គឺមិនអាចទៅរួចឡើយ ព្រោះបច្ចុប្បន្នគណបក្សប្រឆាំងមួយ នេះ កំពុងមានបញ្ហាផ្ទៃក្នុង ហើយមិនអាចអនុវត្ដន៍ឱ្យបានត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ទៀតផង ។ មានន័យថា ការដែលក្រុម អ្នកនយោបាយគណបក្ស ប្រឆាំងចង់ឱ្យមានការផ្លាស់ប្ដូរទេវតា នៃគណបក្សប្រជាជនកម្ពុជា គឺមិនអាចទៅរួចទេ ព្រោះប្រជាពលរដ្ឋស្រឡាញ់និង គាំទ្រទេវតាគណបក្សប្រជាជនជារៀងរហូត៕
4 comments:
The NEC must be replaced and the Vietnamese who have the right to vote must be verified by an international group.
This SEE PEE PEE party has committed fraud big time to win the election.
Dear, mr. lousy priminister Hun Sen ,every time when you are lecturring,you never look at yourself in the mirror. Do you know
how big and large of your mouth and
spiding a very ruth word with no respect to anybodies at all. In the
world I never seen any caractor of
priminsters that acting like you.
For 30 years under you regime,from
top to the bottom ,justice dept. police, military and another Khmer
who work for goverment, they acted
the same and follow you foot step
like a damn gangster.You better slow donwn and be nice, respect to
the people, Because they are human being the same you and should make
the next generation will change their attitud just like you guy.If
you born from organize parent you
suppose to know what is polite or ruth ,right or wrong and dont let
the wold look at you then say you are born from the ruth and rough
family dumb ass. Don't forget the
proverb said: samdye sor cheat meayeat sor pouch . ah pleu
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេស:
អា HEM HENG Ambassador (USA) ,
អា SEAR KOSOL ambassador (UN),
អា CHEA SARUN, ( USA )
អា OU SOVANN , ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
ETC.............................
ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត អាយួន ហែម ហេង ,(HEM HENG)ជាមុខងារឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក នឹង អាយួន ស៊ា កុសល ,(SEAR KOSAL)ប្រចាំអង្គការសហប្រជាជាតិ ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ របស់ពួកវា។
អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc
ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
នយោបាយក្បត់ជាតិរបស់ពួកវា។
បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបានសុខសាន្តឡើយ។
Thank You Lok : @12:37 AM
Dear All Khmer-Americans,
If we all write to the US govt to complain about Hem Heng's communist activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Hem Heng. Please write to your Congressmen and Senator and the US govt. to complain about Hem Heng's communist activities in America. What he is doing is causing division and fighting in within the American society (Khmer community).
Dear All, if we all write to the US govt to complain about Sea Kosal's communist Karl Marx activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Karl Marx Sea Kosal. Please write to your Congressmen and Senator and the US govt. to complain about Sea Kosal's communist Karl Marx activities in America. What he is doing is causing division and fighting in within the American society (Khmer community)
Really, the non-coward one is scare to stay in the country.
Post a Comment