Thursday, May 31, 2012

សមត្ថកិច្ច​ខេត្ត​ក្រចេះ​បន្ត​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ភូមិ​កំពង់ដំរី

Provided Photo

2012-05-31
ដោយ វិជ័យ អានន្ទ
RFA

កង​កំលាំង​សមត្ថកិច្ច​ឈរ​ជើង​នៅ​តំបន់​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​អះអាង​ថា ប៉ុនប៉ង​បង្កើត​អបគមន៍​នោះ នៅ​តែ​បន្ត​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ​កំពង់ដំរី ឃុំ​កំពង់ដំរី ថែម​ទៀត

កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។

កង​កំលាំង​សមត្ថកិច្ច​បន្ត​ដេញ​ប្រជាពលរដ្ឋ ២២​គ្រួសារ និង​ហាម​ឃាត់​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​ឲ្យ​បន្ត​ដាំដុះ​ដំណាំ​លើ​ផ្ទៃ​ដី​ជិត ៣០​ហិកតារ នៅ​តំបន់​ដែល​គេ​ចាត់​ទុក​ថា មាន​សកម្មភាព​ធ្វើ​អបគមន៍ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​កំពង់ដំរី ឃុំ​កំពង់ដំរី លោក តក់ ដន ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា លោក​ត្រូវ​បាន​ទាហាន​គំរាម​ឲ្យ​ឈប់​ដាំ​ដំណាំ​លើ​ក្បាល​ដី​មួយ​កន្លែង ដែល​ស្ថិត​ក្នុង​តំបន់​នៃ​ផ្ទៃដី​ជិត ៣០​ហិកតារ​នោះ។

លោក​លើក​ឡើង​បន្ត​ថា ទាហាន​ឈ្មោះ ប្រាក់ វណ្ណា បាន​ដក​កាំភ្លើង​ខ្លី​ចេញ​ពី​ចង្កេះ ហើយ​យក​កាំភ្លើង​នោះ​ចង្អុល​តម្រង់មកលោក និង​ស្រែក​គំរាម​លោក​ឲ្យ​បញ្ឈប់​ការ​ដាំដុះ​ជា​បន្ទាន់ ដោយ​ ទាហាន​នោះ​អះអាង​ថា ដី​នោះ​ជា​ដី​របស់​មេ​គាត់


ទាក់ទិន​នឹង​ករណី​ផ្ទៃ​ដី​ជិត ៣០​ហិកតារ​នេះ​ដែរ លោក តក់ ដន បញ្ជាក់​ថា ដី​នេះ​មាន​លិខិត​បញ្ជាក់​ច្បាស់​លាស់​ថា ជា​ដី​របស់​ប្រជាពលរដ្ឋ ដោយ​ហេតុ​ថា ដី​នេះ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដីធ្លី បាន​ចេញ​លិខិត​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ឲ្យ​អាជ្ញាធរ​ខេត្ត​ប្រគល់​ដី​នេះ​ជូន​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​មិន​ត្រឹមតែ​មិន​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ បែរ​ជា​ប្រើ​កង​កម្លាំង​សមត្ថកិច្ច​បណ្ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ពី​តំបន់​នោះ​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា នេះ ដោយ​លោក​អះអាង​ថា លោក​រវល់​ប្រជុំ។

ទោះ​យ៉ាង​នេះ​ក្ដី អនុ​ប្រធាន​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់ ជា​ជាង​ដោះស្រាយ​ដោយ​ប្រើ​កំលាំង​ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ។

លោក​ថ្លែង​បន្ត​ថា ក្រុមហ៊ុន​មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ ដូច្នេះ​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​គួរ​ជួប​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ដោយ​មាន​អាជ្ញាធរ​ជា​អ្នក​សម្របសម្រួល​មិន​មែន​ឲ្យ​ទាហាន​ទៅ​ដោះស្រាយ​ជំនួស​ក្រុមហ៊ុន​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​ទទួល​ស្គាល់​ចំពោះ​គំរោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល តែ​ការ​អភិវឌ្ឍ​នោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ពី​គំរោង​អភិវឌ្ឍន៍​នោះ​ផង កុំ​ឲ្យ​អភិវឌ្ឍ​តែ​ក្រុមហ៊ុន ឯ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក៕

3 comments:

Anonymous said...

This is Vietnamization.

This land grabbing will go on until Cambodia becomes a part of Vietnam.

To stop this Vietnamization, Khmer people need to do a masss peaceful walk to show our suffering to the world.

Anonymous said...

To: AH SOR KDOR SAM YONG (CHAMRONG
Brabb tov AH Brak vanna kon chker
katt youn tha: DEY KHMER TROV TE-
KHMER ROSS NOV ! !
MIN men chea dey puok ah kampouch
thok teab kanhcheass ke dach thlay
me koy ah slabb rok dey kobb -
khmean nkon mey sam pheing .

Anonymous said...

ពួកអាកញ្ចះបក្សប្រជាជន កំពុងរៀបផែនការកំចាត់ប្រជាជន ក្រីក្ររដែលជាសត្រូវរបស់បក្ស បរាយជ័យពួកអាឆ្កែកញ្ចះយួន បរាជ័យបក្សប្រជាជន បរាជ័យក្រុមគ្រួសារអាបក្សប្រជាជន ទាំងក្មេងចាស់ ទាំងអាយួនរស់នៅក្នុងស្រុកខ្មែរ ។………