Provided Photo |
2012-05-31
ដោយ វិជ័យ អានន្ទ
RFA
កងកំលាំងសមត្ថកិច្ចឈរជើងនៅតំបន់ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលអះអាងថា ប៉ុនប៉ងបង្កើតអបគមន៍នោះ នៅតែបន្តបណ្ដេញប្រជាពលរដ្ឋចេញពីភូមិកំពង់ដំរី ឃុំកំពង់ដំរី ថែមទៀត។
កម្លាំងសមត្ថកិច្ចក្នុងពេលចុះធ្វើយុទ្ធនាការបង្ក្រាបពលរដ្ឋដែលមានជម្លោះដីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
កងកំលាំងសមត្ថកិច្ចបន្តដេញប្រជាពលរដ្ឋ ២២គ្រួសារ និងហាមឃាត់ប្រជាពលរដ្ឋទាំងនោះមិនឲ្យបន្តដាំដុះដំណាំលើផ្ទៃដីជិត ៣០ហិកតារ នៅតំបន់ដែលគេចាត់ទុកថា មានសកម្មភាពធ្វើអបគមន៍។ តំណាងប្រជាពលរដ្ឋម្នាក់នៅភូមិកំពង់ដំរី ឃុំកំពង់ដំរី លោក តក់ ដន ឲ្យដឹងនាថ្ងៃទី៣០ ខែឧសភា ថា លោកត្រូវបានទាហានគំរាមឲ្យឈប់ដាំដំណាំលើក្បាលដីមួយកន្លែង ដែលស្ថិតក្នុងតំបន់នៃផ្ទៃដីជិត ៣០ហិកតារនោះ។
លោកលើកឡើងបន្តថា ទាហានឈ្មោះ ប្រាក់ វណ្ណា បានដកកាំភ្លើងខ្លីចេញពីចង្កេះ ហើយយកកាំភ្លើងនោះចង្អុលតម្រង់មកលោក និងស្រែកគំរាមលោកឲ្យបញ្ឈប់ការដាំដុះជាបន្ទាន់ ដោយ ទាហាននោះអះអាងថា ដីនោះជាដីរបស់មេគាត់។
ទាក់ទិននឹងករណីផ្ទៃដីជិត ៣០ហិកតារនេះដែរ លោក តក់ ដន បញ្ជាក់ថា ដីនេះមានលិខិតបញ្ជាក់ច្បាស់លាស់ថា ជាដីរបស់ប្រជាពលរដ្ឋ ដោយហេតុថា ដីនេះត្រូវបានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានចេញលិខិតមួយដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ឲ្យអាជ្ញាធរខេត្តប្រគល់ដីនេះជូនប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ អាជ្ញាធរមិនត្រឹមតែមិនដោះស្រាយជូនប្រជាពលរដ្ឋ បែរជាប្រើកងកម្លាំងសមត្ថកិច្ចបណ្ដេញប្រជាពលរដ្ឋឲ្យចេញពីតំបន់នោះទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះពីអភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង បានទេ នៅថ្ងៃទី៣០ ខែឧសភា នេះ ដោយលោកអះអាងថា លោករវល់ប្រជុំ។
ទោះយ៉ាងនេះក្ដី អនុប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា រដ្ឋាភិបាលគួរចាត់វិធានការដោះស្រាយបញ្ហាឲ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ច្បាប់ ជាជាងដោះស្រាយដោយប្រើកំលាំងប្រដាប់អាវុធទៅបង្ក្រាបប្រជាពលរដ្ឋ។
លោកថ្លែងបន្តថា ក្រុមហ៊ុនមានបញ្ហាជាមួយប្រជាពលរដ្ឋ ដូច្នេះក្រុមហ៊ុន និងប្រជាពលរដ្ឋគួរជួបគ្នាដើម្បីរកដំណោះស្រាយដោយមានអាជ្ញាធរជាអ្នកសម្របសម្រួលមិនមែនឲ្យទាហានទៅដោះស្រាយជំនួសក្រុមហ៊ុននោះទេ។
ទោះយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទទួលស្គាល់ចំពោះគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល តែការអភិវឌ្ឍនោះធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានផលពីគំរោងអភិវឌ្ឍន៍នោះផង កុំឲ្យអភិវឌ្ឍតែក្រុមហ៊ុន ឯប្រជាពលរដ្ឋទឹកភ្នែក៕
3 comments:
This is Vietnamization.
This land grabbing will go on until Cambodia becomes a part of Vietnam.
To stop this Vietnamization, Khmer people need to do a masss peaceful walk to show our suffering to the world.
To: AH SOR KDOR SAM YONG (CHAMRONG
Brabb tov AH Brak vanna kon chker
katt youn tha: DEY KHMER TROV TE-
KHMER ROSS NOV ! !
MIN men chea dey puok ah kampouch
thok teab kanhcheass ke dach thlay
me koy ah slabb rok dey kobb -
khmean nkon mey sam pheing .
ពួកអាកញ្ចះបក្សប្រជាជន កំពុងរៀបផែនការកំចាត់ប្រជាជន ក្រីក្ររដែលជាសត្រូវរបស់បក្ស បរាយជ័យពួកអាឆ្កែកញ្ចះយួន បរាជ័យបក្សប្រជាជន បរាជ័យក្រុមគ្រួសារអាបក្សប្រជាជន ទាំងក្មេងចាស់ ទាំងអាយួនរស់នៅក្នុងស្រុកខ្មែរ ។………
Post a Comment