Tuesday, May 15, 2012

ព្រះមហាសត្វ យាងទៅឲ្យកំពតច្រឹប ?!?!

ព្រះ​មហាក្សត្រ​ខ្មែរ សម្ដេច​ព្រះបាទ​ ព្រះ​បរមនាថ នរោត្ដម សីហមុនី។ (RFA Photo)

ព្រះមហាក្សត្រ​យាង​ទៅ​ប្រារព្ធ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​នៅ​កំពត

2012-05-14
ដោយ សេក បណ្ឌិត
Radio Free Asia

ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ទៅ​ប្រារព្ធ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​សង្កាត់​អណ្តូងខ្មែរ ក្បែរ​ជើង​ភ្នំ​កំចាយ ស្ថិត​ក្នុង​ក្រុង​កំពត ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២។

អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ មាន​ប្រសាសន៍​ថា ព្រះករុណា​ប្រារព្ធ​ពិធី​នេះ​នៅ​ក្នុង​ទី​អារាម​ដ៏​ស្ងប់ស្ងាត់​ឈ្មោះ​វត្ត​ព្រៃពួច និង​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ៣០០​នាក់ ចូល​រួម​សួរ​សុខ​ទុក្ខ និង​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ។


លោក ខូយ ឃុនហួរ៖ «ចំរើន​ព្រះជន្ម លោក​អត់​មាន​សារ​អ្វី​ក្រៅ​ពី​សួរ​សុខទុក្ខ​រាស្ត្រ​របស់​ព្រះអង្គ ហើយ​ចែក​អំណោយ​ជូន​រាស្ត្រ​របស់​ព្រះអង្គ​ដែល​មាន​ជីវភាព​លំបាក ដែល​សំខាន់​ព្រះ​ករុណា​លោក​មក​រឿង​ហ្នឹង។ លោក​មក​​ចំរើន​ព្រះជន្ម​របស់​លោក​នៅ​ហ្នឹង លោក​មាន​ពិធី​ព្រះពុទ្ធ​សាសនា មាន​រាប់​បាត្រ ដាំ​ដើម​ឈើ ដាំ​ដើម​ពោធិ៍។ សំខាន់​យើង​ធ្វើ​ពិធី​ចំរើន​ព្រះជន្ម​នៅ​វត្ត​ហ្នឹង​នៅ​កណ្ដាល​ព្រៃ វត្ត​ទើប​នឹង​កសាង​ថ្មី»។

​លោក​បន្ត​ថា ក្នុង​ឱកាស​នោះ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​នាំ​យក​នូវ​ព្រះរាជ​អំណោយ​មួយ​ចំនួន ក្នុង​នោះ​មាន​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ​មួយ​ចំនួន​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​រាជពិធី​នោះ។

នៅ​ក្នុង​ឱកាស​បុណ្យ​ចំរើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៥៩​យាង​ចូល ៦០​ព្រះវស្សា​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល មន្ត្រី​ទូត​ប្រចាំ​នៅ​កម្ពុជា ព្រម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូល​រួម​​អបអរ​សាទរ និង​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្មាយុ​យឺនយូរ ដើម្បី​ព្រះអង្គ​គង់​នៅ​ក្នុង​ព្រះ​បរម​សិរី​រាជ​សម្បត្តិ ដើម្បី​បន្ត​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា​ជា​ប្រវត្តិសាស្ត្រ ពី​ព្រះករុណា​ព្រះ​មហាវីរក្សត្រ ជា​ព្រះវ​រាជបិតា គឺ​សម្ដេច​ព្រះ នរោត្តម សីហនុ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡើង​គ្រង​រាជ​សម្បត្តិ​អស់​រយៈពេល ៨​ឆ្នាំ​កន្លង​មក​ហើយ៕

8 comments:

Anonymous said...

LIKE MOTHER LIKE SON, OUR FIRST KING IS GAY IN THE KHMER HISTORY.

Anonymous said...

ah sdach cholmaseat

Anonymous said...

Ah Sdach Ting Mong Beam Khdor Sen-Hue

Ah Sdach Kh'nhom Ke Chh'kaer AngKer See

Ah Sdach Kh'bot Cheat Sampaktean Kh'tich Kh'tee

Ch'ras Ch'rom Soy See KumRup Ma Reach

Anonymous said...

เขมรมีกษัตริย์ไม่มีค่ากษัตริย์ควรจะกลับไปที่สโมสรเกย์ในประเทศฝรั่งเศส. กษัตริย์เป็นสัญลักษณ์ของความรัก ไม่จำกัด พลเมือง นี้เป็นเกย์คิงเป็นของเวียดนามเพราะแม่ยังเป็นเวียดนามเก่าที่แต่งงานกับกษัตริย์เก่าสำหรับที่ดินกัมพูชา
ขอบคุณ

Anonymous said...

oy kampot kat kdor vea chaul a choy mray kaun a sdach chkourt sihanouk

Anonymous said...

Sdech Yuon because his mother is Yuon.

Anonymous said...

Khmer vua không có quyền lực và luôn luôn là rất biết vâng lời của CPP.Đây là vị vua cuối cùng của Khmer chúng tôi ông vertretet cho một tỉnh của Việt Nam.

Cảm ơn bạn đã cho vua ngu ngốc.

Anonymous said...

ហេតុអ្វីក៏ស្ដេចត្រូវមកធ្វើបុណ្យចម្រើន
ព្រះជន្មក្នុងព្រៃ ? នេះជាសញ្ញាថាស្ដេច
អត់អំណាចនេះមិនបានស្មើកូនឆ្កែតឿរបស់
ហ៊ុន សែនផង។