ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី។ (RFA Photo) |
ព្រះមហាក្សត្រយាងទៅប្រារព្ធព្រះរាជពិធីចំរើនព្រះជន្មនៅកំពត
2012-05-14
ដោយ សេក បណ្ឌិត
Radio Free Asia
ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅប្រារព្ធព្រះរាជពិធីចំរើនព្រះជន្មរបស់ព្រះអង្គនៅសង្កាត់អណ្តូងខ្មែរ ក្បែរជើងភ្នំកំចាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២។
អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មានប្រសាសន៍ថា ព្រះករុណាប្រារព្ធពិធីនេះនៅក្នុងទីអារាមដ៏ស្ងប់ស្ងាត់ឈ្មោះវត្តព្រៃពួច និងមានប្រជាពលរដ្ឋក្រីក្រប្រមាណ ៣០០នាក់ ចូលរួមសួរសុខទុក្ខ និងថ្វាយព្រះពរដល់ព្រះអង្គ។
លោក ខូយ ឃុនហួរ៖ «ចំរើនព្រះជន្ម លោកអត់មានសារអ្វីក្រៅពីសួរសុខទុក្ខរាស្ត្ររបស់ព្រះអង្គ ហើយចែកអំណោយជូនរាស្ត្ររបស់ព្រះអង្គដែលមានជីវភាពលំបាក ដែលសំខាន់ព្រះករុណាលោកមករឿងហ្នឹង។ លោកមកចំរើនព្រះជន្មរបស់លោកនៅហ្នឹង លោកមានពិធីព្រះពុទ្ធសាសនា មានរាប់បាត្រ ដាំដើមឈើ ដាំដើមពោធិ៍។ សំខាន់យើងធ្វើពិធីចំរើនព្រះជន្មនៅវត្តហ្នឹងនៅកណ្ដាលព្រៃ វត្តទើបនឹងកសាងថ្មី»។
លោកបន្តថា ក្នុងឱកាសនោះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បាននាំយកនូវព្រះរាជអំណោយមួយចំនួន ក្នុងនោះមានថវិកា ស្បៀងអាហារ និងសម្ភារៈមួយចំនួនចែកជូនប្រជាពលរដ្ឋដែលចូលរួមក្នុងរាជពិធីនោះ។
នៅក្នុងឱកាសបុណ្យចំរើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៥៩យាងចូល ៦០ព្រះវស្សានេះដែរ ប្រមុខរដ្ឋាភិបាល មន្ត្រីទូតប្រចាំនៅកម្ពុជា ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរ និងថ្វាយព្រះពរដល់ព្រះអង្គ សូមឲ្យព្រះអង្គមានព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបន្តព្រះរាជបេសកកម្មដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាជាប្រវត្តិសាស្ត្រ ពីព្រះករុណាព្រះមហាវីរក្សត្រ ជាព្រះវរាជបិតា គឺសម្ដេចព្រះ នរោត្តម សីហនុ។
នៅក្នុងឱកាសនេះដែរ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការបានឈប់សម្រាកពីការងារចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រងរាជសម្បត្តិអស់រយៈពេល ៨ឆ្នាំកន្លងមកហើយ៕
8 comments:
LIKE MOTHER LIKE SON, OUR FIRST KING IS GAY IN THE KHMER HISTORY.
ah sdach cholmaseat
Ah Sdach Ting Mong Beam Khdor Sen-Hue
Ah Sdach Kh'nhom Ke Chh'kaer AngKer See
Ah Sdach Kh'bot Cheat Sampaktean Kh'tich Kh'tee
Ch'ras Ch'rom Soy See KumRup Ma Reach
เขมรมีกษัตริย์ไม่มีค่ากษัตริย์ควรจะกลับไปที่สโมสรเกย์ในประเทศฝรั่งเศส. กษัตริย์เป็นสัญลักษณ์ของความรัก ไม่จำกัด พลเมือง นี้เป็นเกย์คิงเป็นของเวียดนามเพราะแม่ยังเป็นเวียดนามเก่าที่แต่งงานกับกษัตริย์เก่าสำหรับที่ดินกัมพูชา
ขอบคุณ
oy kampot kat kdor vea chaul a choy mray kaun a sdach chkourt sihanouk
Sdech Yuon because his mother is Yuon.
Khmer vua không có quyền lực và luôn luôn là rất biết vâng lời của CPP.Đây là vị vua cuối cùng của Khmer chúng tôi ông vertretet cho một tỉnh của Việt Nam.
Cảm ơn bạn đã cho vua ngu ngốc.
ហេតុអ្វីក៏ស្ដេចត្រូវមកធ្វើបុណ្យចម្រើន
ព្រះជន្មក្នុងព្រៃ ? នេះជាសញ្ញាថាស្ដេច
អត់អំណាចនេះមិនបានស្មើកូនឆ្កែតឿរបស់
ហ៊ុន សែនផង។
Post a Comment