Thursday, May 31, 2012

បក្ស​សម​រង្ស៊ី​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទម្រង់​១០១៨​សម្រាប់​ការ​បោះឆ្នោត ប្រញាប់​ផ្លាស់​យក​លិខិត​បញ្ជាក់​ថ្មី

ប្រជាពលរដ្ឋ ដែលប្រើប្រាស់ ទម្រង់១០១៨នឹង មិនអាចបោះឆ្នោតនៅពេល ខាងមុខបានទេ

ព្រហស្បតិ៍ 31 ឩសភា 2012
The Free Press Magazine Online

អគ្គលេខាធិការ​ដ្ឋាន​គណបក្ស​សមរង្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ធ្វើ​ការ​អំពាវនាវ​ថ្មី​មួយ​ ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​ទាំង​អស់​ដែល​កំពុង​ប្រើប្រាស់​ទម្រង់​១០១៨ សូម​រួស​រាល់​ទៅ​ធ្វើ​ការ​ផ្លាស់​ប្តូរ​យក​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ថ្មី​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់​នៅ។

លិខិត​អំពាវនាវ​បាន​លើក​ឡើង​ថា កន្លង​ទៅ​ថ្មីៗ​នេះ មេឃុំ-ចៅសង្កាត់ នៃ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​បាន​បំប្លោង​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​អត្តសញ្ញាណ​ប័ណ្ណ អាច​ប្រើប្រាស់​ទម្រង់​១០១៨​ទៅ​បោះឆ្នោត​បាន។ គណបក្ស​សមរង្ស៊ី​ថា នេះ​ជា​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​ភាន់​ច្រឡំ និង​ជា​ចេតនា​នយោបាយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មិន​អាច​បោះឆ្នោត​បាន។


លិខិត​បន្ត​ថា បង​ប្អូន​ដែល​បាន​កំពុង​និង​ប្រើប្រាស់​ទម្រង់​១០១៨​កន្លង​មក មិន​អាច​ប្រើប្រាស់​ទម្រង់​នេះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២​ខាង​មុខ​នេះ​បាន​ទេ។ ដូច្នេះ​សូម​បងប្អូន​ដែល​ពុំ​មាន​អត្តសញ្ញាណ​ប័ណ្ណ និង​ដែល​កំពុង​ប្រើប្រាស់​ទម្រង់​១០១៨ មេត្តា​រួសរាន់​ទៅ​កាន់​សាលា​ឃុំ​សង្កាត់​ដែល​បងប្អូន​កំពុង​រស់​នៅ ដើម្បី​ប្តូរ​យក​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ថ្មី​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៕

No comments: