ពិធីបុណ្យសពលោកឈុត វុទ្ធី (RFI/Channa Siv) |
ថ្ងៃ ព្រហស្បតិ៍ 03 ឧសភា 2012
ដោយ លាង ដឺលុច
Radio France Internationale
គណៈកម្មការចម្រុះដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅបន្តធ្វើការងាររបស់ខ្លួន នៅក្នុងខេត្តកោះកុង ដើម្បីស៊ើបអង្កេតករណីស្លាប់របស់សកម្មជនបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថ។
ស្ថានទូតអាមេរិកបានអំពាវនាវអោយរដ្ឋាភិបាលចាប់អ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មនេះមកផ្តន្ទាទោស ខណៈតុលាការបានឃាត់ជនសង្ស័យម្នាក់មកសាកសួរ។
គណៈកម្មការចម្រុះបានរកឃើញចំណុចថ្មីៗច្រើន នៅក្នុងសំណុំរឿងឃាតកម្ម នៅចំនុចវាល៣ ខេត្តកោះកុង ដែលធ្វើសកម្មជនការពារបរិស្ថាន លោកឈុត វុទ្ធី និងកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនាស្លាប់នៅនឹងកន្លែងនោះ។ នេះបើតាមការអះអាងរបស់លោកទិត សុធា សមាជិកមួយរូបនៅក្នុងគណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៣០មេសា។
ក្រោយពីស្តាប់របាយការណ៍របស់កងរាជអាវុធហត្ថ និងរបាយការណ៍របស់ប៉ូលិសខេត្តកោះកុងកាលពីថ្ងៃពុធម្សិលមិញ គណៈកម្មការចម្រុះបានចុះទៅកន្លែងកើតហេតុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីដំណើរការការស៊ើបអង្កេតរបស់ខ្លួន។ លោកទិត សុធាអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមការងារបានសាកសួរសាក្សីសំខាន់ៗជាច្រើន ហើយក៏បានទទួលព័ត៌មានថ្មីៗច្រើនផងដែរ នៅក្នុងករណីនេះ។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមការងាររបស់លោកកំពុងព្យាយាមធ្វើការ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ។
គួរបញ្ជាក់ថា មុនការទៅដល់ខេត្តកោះកុងនៃគណៈកម្មការចម្រុះ កងរាជអាវុធហត្ថបានឃាត់ខ្លួន និងសួរដេញដោលជនសង្ស័យមួយរូបឈ្មោះរ៉ាន់ បូរ័ត្ន ដែលត្រូវគេដឹងថា ជាសន្តិសុខរបស់ក្រុមហ៊ុនមួយដែលបានទទួលសិទ្ធិពីរដ្ឋាភិបាល ក្នុងការប្រមូលឈើពីបាតអាងវារីអគ្គីសនីឫស្សីជ្រុំ។
ក្រុមគណៈកម្មការចម្រុះក៏បានសួរយកព័ត៌មានពីជនសង្ស័យដ៏សំខាន់ម្នាក់នេះដែរ នេះបើតាមការបញ្ជាក់របស់លោកទិត សុធា។
រហូតដល់ពេលនេះ ប្រតិកម្មស្តីពីការស្លាប់របស់លោកឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធនោះក៏បន្តធ្លាក់មករហូតដែរ។ នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងជំរុញអោយអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីនេះដោយតម្លាភាព និងដោយឯករាជ្យ ដើម្បីនាំយកជនដែលទទួលខុសត្រូវលើករណីស្លាប់របស់លោកឈុត វុទ្ធីនេះមកកាត់ទោស៕
1 comment:
អាម៉ក់ ជីតូ្ នឹង អាទិត សុធា ! អាឆ្កែបំរើយួនទាំងពីរនាក់ស្តាប់អញ់ឧ្យបានហើយឧ្យចាំអស់មួយជីវិត ។ រឿងរកវែកមុខឃាតកដែលបានសម្លាប់លោក ឈុត វុទ្ធី នឹង លោកកងរាជអាវុធហត្ថឈ្មោះអ៊ិន រតនា នោះជាងាយបំផុត ។ ត្រូវអាឯងទាំងពីរនាក់ធ្វើតាមអញ់ដូចខាងក្រោមនេះ ។
អាម៉ក់ ជីតូ! អាទិត សុធា ! អាទាំងពីរនាក់ឯង
ត្រូវចាប់អាកងរាជអាវុធហត្តចំនួនបីនាក់ អាទាហានម្នាក់នឹងអាជនស្លៀកពាក់ស៊ីវីលម្នាក់ដែលមានវត្ត
មាននៅកន្លែងវាយប្រហារបាញ់សម្លាប់លោក ឈុត វុទ្ធី នឹងកងរាជអាវុធហត្ថឈ្មោះអ៊ិន រតនា មក
គៀបសួរចម្លើយទៅឧ្យមានគតិសុច្ចរិតប្រកបទៅដោយយុត្តិធម៌ ដោយអព្យាក្រិត មិនលំអៀងនោះ
អាឯងទាំងពីរនាក់រកឃើញភ្លាមជនឧក្រិដ្ឋដែលបានបាញ់សម្លាប់លោកឈុត វុទ្ធី នឹង ប៉េអិមអ៊ិន រតនាភ្លាម ក្នុងចំណោមជនទាំងប្រាំនាក់ដែលមានវត្តមាននៅកន្លែងវាយបាញ់ប្រហារសម្លាប់លោក ឈុត វុទ្ធី នឹង ប៉េអិមឈ្មោះអិន រតនា ភ្លាមមិនចាំបាច់ទៅបង្កើតគណកម្មការចម្រុះអត់ន័យនោះទេ នាំ
ឧយតែខាតពេលវេលា ខាតប្រាក់កាស់ តែដល់ទីបញ្ចប់រកមិនឃើញទ្បើយឃាតកនៅពួនក្នុងជនទាំប្រាំនាក់នោះ ។ ស្តាប់បានហើយ ឬ នៅ ? អា
កញ្ជះយួនទាំពីរនាក់គឺអា ម៉ក់ ជីតុ នឹង អា ទិត
សុធា ???????????????????????????? ។ពីអញ់ជាមេចោរធំរបស់ពួកអាឯងទាំងពីរនាក់ ។
បើពួកអាឯងទាំងពីរនាក់មានការងឿងឆ្ងល់មិនយល់ត្រង់ចំណុចមួយណាត្រូវអាឯងផ្ញើសារមកតាម
ADDRESS E-MAIL របស់អញ់ដូចខាងក្រោមនេះ
Cabinet1b@camnet.com.kh. ។
ពីមេចោរធំ ៖ នាយភ្នែកទោល ។
Post a Comment