Thursday, May 03, 2012

ការ​ស៊ើបអង្កេត​នៅ​បន្តធ្វើ ប្រតិកម្ម​ក៏​នៅមាន​ក្នុង​ករណី​ស្លាប់​ឈុត វុទ្ធី​និង​អ៊ិន រតនា

ពិធី​បុណ្យ​សព​លោក​ឈុត វុទ្ធី (RFI/Channa Siv)

​ថ្ងៃ ព្រហស្បតិ៍ 03 ឧសភា 2012
ដោយ លាង ដឺលុច​​
Radio France Internationale

គណៈកម្មការ​ចម្រុះ​ដែល​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ នៅក្នុង​ខេត្ត​កោះកុង​ ដើម្បី​ស៊ើប​អង្កេត​ករណី​ស្លាប់​របស់​សកម្មជន​បរិស្ថាន និង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ។

ស្ថានទូត​អាមេរិក​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ចាប់​អ្នក​ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​នេះ​មក​ផ្តន្ទាទោស ខណៈ​តុលាការ​បាន​ឃាត់​ជន​សង្ស័យ​ម្នាក់​មក​សាកសួរ។

គណៈកម្មការ​ចម្រុះ​បាន​រកឃើញ​ចំណុច​ថ្មីៗ​ច្រើន ​នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​ នៅ​ចំនុច​វាល៣​ ខេត្ត​កោះកុង ​ដែល​ធ្វើ​សកម្មជន​ការពារ​បរិស្ថាន​ លោក​ឈុត វុទ្ធី និង​កងរាជ​អាវុធ​ហត្ថ​ឈ្មោះ អ៊ិន រតនា​ស្លាប់​នៅ​នឹង​កន្លែង​នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ទិត សុធា សមាជិក​មួយ​រូប​នៅ​ក្នុង​គណៈ​កម្មការ​ចម្រុះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៣០​មេសា។


ក្រោយ​ពី​ស្តាប់​របាយការណ៍​របស់​កងរាជអាវុធហត្ថ និង​របាយការណ៍​របស់​ប៉ូលិស​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ គណៈកម្មការ​ចម្រុះ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ដំណើរការ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន។ លោក​ទិត សុធា​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​ការងារ​បាន​សាកសួរ​សាក្សី​សំខាន់ៗ​ជាច្រើន ហើយ​ក៏​បាន​ទទួល​ព័ត៌មាន​ថ្មីៗ​ច្រើន​ផងដែរ ​នៅ​ក្នុង​ករណី​នេះ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​កំពុង​ព្យាយាម​ធ្វើការ​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​រងគ្រោះ។

គួរ​បញ្ជាក់​ថា មុន​ការ​ទៅ​ដល់​ខេត្ត​កោះកុង​នៃ​គណៈកម្មការ​ចម្រុះ កងរាជ​អាវុធ​ហត្ថ​បាន​ឃាត់ខ្លួន ​និង​សួរ​ដេញដោល​ជន​សង្ស័យ​មួយ​រូប​ឈ្មោះ​រ៉ាន់ បូរ័ត្ន ​ដែល​ត្រូវ​គេ​ដឹង​ថា ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ​ក្នុង​ការ​ប្រមូលឈើ​ពី​បាត​អាង​វារី​អគ្គីសនី​ឫស្សីជ្រុំ។

ក្រុម​គណៈកម្មការ​ចម្រុះ​ក៏​បាន​សួរ​យក​ព័ត៌មាន​ពី​ជន​សង្ស័យ​ដ៏​សំខាន់​ម្នាក់​នេះ​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ទិត សុធា។

រហូត​ដល់​ពេល​នេះ ប្រតិកម្ម​ស្តី​ពី​ការ​ស្លាប់​របស់​លោក​ឈុត វុទ្ធី​ និង​មន្ត្រី​កងរាជ​អាវុធ​នោះ​ក៏​បន្ត​ធ្លាក់​មក​រហូត​ដែរ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ជំរុញ​អោយ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ករណី​នេះ​ដោយ​តម្លាភាព ​និង​ដោយ​ឯករាជ្យ ដើម្បី​នាំ​យក​ជន​ដែល​ទទួល​ខុសត្រូវ​លើ​ករណី​ស្លាប់​របស់​លោក​ឈុត វុទ្ធី​នេះ​មក​កាត់ទោស៕

1 comment:

Anonymous said...

អាម៉ក់ ជីតូ្ នឹង អាទិត សុធា ! អាឆ្កែបំរើយួនទាំងពីរនាក់ស្តាប់អញ់ឧ្យបានហើយឧ្យចាំអស់មួយជីវិត ។ រឿងរកវែកមុខឃាតកដែលបានសម្លាប់លោក ឈុត វុទ្ធី នឹង លោកកងរាជអាវុធហត្ថឈ្មោះអ៊ិន រតនា នោះជាងាយបំផុត ។ ត្រូវអាឯងទាំងពីរនាក់ធ្វើតាមអញ់ដូចខាងក្រោមនេះ ។
អាម៉ក់ ជីតូ​! អាទិត សុធា ! អាទាំងពីរនាក់ឯង
ត្រូវចាប់អាកងរាជអាវុធហត្តចំនួនបីនាក់ អាទាហានម្នាក់នឹងអាជនស្លៀកពាក់ស៊ីវីលម្នាក់ដែលមានវត្ត
មាននៅកន្លែងវាយប្រហារបាញ់សម្លាប់លោក ឈុត វុទ្ធី នឹងកងរាជអាវុធហត្ថឈ្មោះអ៊ិន រតនា មក
គៀបសួរចម្លើយទៅឧ្យមានគតិសុច្ចរិតប្រកបទៅដោយយុត្តិធម៌ ដោយអព្យាក្រិត មិនលំអៀងនោះ
អាឯងទាំងពីរនាក់រកឃើញភ្លាមជនឧក្រិដ្ឋដែលបានបាញ់សម្លាប់លោកឈុត វុទ្ធី នឹង ប៉េអិមអ៊ិន រតនាភ្លាម ក្នុងចំណោមជនទាំងប្រាំនាក់ដែលមានវត្តមាននៅកន្លែងវាយបាញ់ប្រហារសម្លាប់លោក ឈុត វុទ្ធី នឹង ប៉េអិមឈ្មោះអិន រតនា ភ្លាមមិនចាំបាច់ទៅបង្កើតគណកម្មការចម្រុះអត់ន័យនោះទេ នាំ
ឧយតែខាតពេលវេលា ខាតប្រាក់កាស់ តែដល់ទីបញ្ចប់រកមិនឃើញទ្បើយឃាតកនៅពួនក្នុងជនទាំប្រាំនាក់នោះ ។ ស្តាប់បានហើយ ឬ នៅ ? អា
កញ្ជះយួនទាំពីរនាក់គឺអា ម៉ក់ ជីតុ នឹង អា ទិត
សុធា ???????????????????????????? ។ពីអញ់ជាមេចោរធំរបស់ពួកអាឯងទាំងពីរនាក់ ។
បើពួកអាឯងទាំងពីរនាក់មានការងឿងឆ្ងល់មិនយល់ត្រង់ចំណុចមួយណាត្រូវអាឯងផ្ញើសារមកតាម
ADDRESS E-MAIL របស់អញ់ដូចខាងក្រោមនេះ
Cabinet1b@camnet.com.kh. ។
ពីមេចោរធំ ៖ នាយភ្នែកទោល ។