ទឹកចិត្តពុះកញ្រ្ជោលនិងក្តីឈឺចាប់ ជំរុញឲ្យអ្នកបឹងកក់សេសសល់ពីការចាប់ឃុំខ្លួន ងើបតវ៉ារកយុត្តិធម៌។ រូប គីមឡុង |
ក្រុមអ្នកភូមិបឹងកក់លើកគ្នាមករដ្ឋសភា ដាក់ញត្តិសុំសភាអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ១៥ នាក់។ រូប គីមឡុង |
«ចោរប្លន់ដីរួចខ្លួន ម្ចាស់ជាប់គុក» ពាក្យស្លោកអ្នកបឹងកក់តវ៉ា។ រូប គីមឡុង |
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ ពលរដ្ឋក្នុងតំបន់បឹងកក់ និងអ្នកគាំទ្ររួមទាំងសហជីព កម្មករ កម្មការិនីប្រមាណជិត២០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខវិមានរដ្ឋសភា កាលពីព្រឹកម្សិលមិញ ដើម្បីដាក់ញតិ្តស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន សុំជួយអន្តរាគមន៍ដោះលែងពលរដ្ឋសហគមន៍នេះ១៥នាក់ ឲ្យមានសេរីភាពវិញ។
អ្នកស្រី យ៉ោម បុប្ផា អាយុ៣២ឆ្នាំ រស់នៅភូមិ២២ បានប្រាប់អ្នកកាសែតនៅមុខរដ្ឋសភាថា មន្ត្រីម្នាក់ដែលបម្រើការនៅគណៈកម្មការទី១ នៃរដ្ឋសភា បានទទួលយកញតិ្តពីពួកគាត់ បានសន្យាថា នឹងផ្តល់ដំណឹងតបវិញ មួយសប្តាហ៍យ៉ាងយូរ។
អ្នកស្រីថ្លែងថា៖ «ញតិ្តរបស់យើងខ្ញុំ គឺសុំឲ្យរដ្ឋសភាជួយអន្តរាគមន៍ដោះលែងបងប្អូន ញាតិមិត្តយើងទាំង១៥នាក់ ឲ្យមានសេរីភាពវិញ ព្រោះពួកគេជាអ្នករងគ្រោះក្នុងជម្លោះដីធ្លី »។
អ្នកស្រីបន្តថា ៖ «យើងសង្ឃឹមនិងជឿជាក់ថា រដ្ឋសភានឹងជួយរកយុត្តិធម៌ឲ្យពួកយើង»។
កាលពីថ្ងៃទី២៤ ខែឧសភា លោក ភូ ពៅស៊ុន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីបានសម្រេចផ្ដន្ទាទោស ក្រុមស្ត្រីនៅបឹងកក់ ចំនួន១៣នាក់ ដែលសកម្មតវ៉ាក្នុងជម្លោះដីធ្លីជាមួយលោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពីមួយឆ្នាំទៅពីរឆ្នាំកន្លះ ពីបទប្រឆាំងមន្ត្រីសាធារណៈ និងទន្ទ្រានកាន់កាប់អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញ ក្នុងថៃ្ងនោះដែរ លោក សៅ សារឿន និងអ្នកស្រី លី ចាន់ណារី ដែលជាពលរដ្ឋនៅភូមិ១ ក្នុងតំបន់បឹងកក់ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការរដ្ឋានរាជធានីភ្នំពេញ ខណៈពួកគាត់កំពុងចូលរួមការតវ៉ាជាអ្នកភូមិប្រមាណ៧០នាក់ផ្សេងទៀត ទាមទារឲ្យតុលាការ ដោះលែងក្រុមស្ត្រីទាំង១៣នាក់ ។
លោកបន្តថា ប្រមាណជាងបីម៉ោងក្រោយមក ពួកគាត់ត្រូវកម្លាំងនគរបាលបញ្ជូនមកតុលាការរាជធានី ហើយត្រូវលោកស្រី សែម សក្ដិកូឡា ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន បណ្ដោះអាសន្ន ក្រោមការចោទដូចបទចោទ ស្ត្រីទាំង១៣នាក់ដែរ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នអ្នកទាំង១៥នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស»។
លោកបន្តថា ទោះជាយ៉ាងណាតាមនីតិវិធីក្រមព្រហ្មទណ្ឌមាត្រា ២០៩ បានចែងថា ការឃុំខ្លួនជនសង្ស័យ មានរយៈពេលពីបួនខែ ទៅប្រាំមួយខែ មុនពេលបើកការជំនុំជម្រះទោស។
ក្រុមអ្នកចូលរួមគាំទ្រនៅក្នុងការដាក់ញតិ្តរបស់អ្នកបឹងកក់នេះ រួមទាំងព្រះតេជគុណ លួន សាវ៉ាត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានសម្តែងនូវក្ដីអាណិតអាសូរនិងអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ការប្រើហិង្សា និងចាប់ពលរដ្ឋដាក់គុក ព្រោះតែការតវ៉ាក្នុងជម្លោះដីធ្លី និងការការពារធនធានធម្មជាតិ។
ក្រុមអ្នកភូមិដែលកាន់បដា និងដោតក្រដាសតូចៗជាប់និងអាវ ក្រមា និងមួក ដែលមានសរសេរជាសារថា«ចោរប្លន់ដីរួចខ្លួន ម្ចាស់ដីជាប់គុក!» បាននាំគ្នាស្រែកច្រៀងរៀបរាប់អំពី ការបំផ្លិចបំផ្លាញនិងការបំពាបំពានរបស់ក្រុមឱកាសនិយមមួយចំនួនដែលអាងអំណាច និងលុយកាក់មកលើដីធ្លីពលរដ្ឋក្រីក្រ និងធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ។
កម្មការិនីម្នាក់ មកពីខណ្ឌដង្កោ ដែលចូលរួមនៅក្នុងការគាំទ្រអ្នកបឹងកក់ កញ្ញា គុណ សុថារី អាយុ៣២ឆ្នាំ បាននិយាយថា៖«ខ្ញុំពិតជាអាណិតអាសូរដល់ពួកគាត់ខ្លាំងណាស់។ តុលាការមិនគួរផ្តន្ទាទោសពួកគាត់បែបនេះទេ ព្រោះពួកគាត់គ្រាន់តែជាអ្នករងគ្រោះនៅក្នុងវិវាទដីធ្លី ដែលអាជ្ញាធរមិនទាន់ដោះស្រាយចប់»។
លោក ហេង សំអ៊ន អគ្គលេខាធិការសម្ព័ន្ធសហជីពប្រជាធិបតេយ្យនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធបានថ្លែងថា ពួកគាត់នឹងចូលរួមគាំទ្រការតវ៉ាអ្នកភូមិបឹងកក់រហូតដល់អ្នកភូមិ ទាំង១៥នាក់ត្រូវគេដោះលែងមកវិញ។
លោកព្រមានថា៖«ខ្ញុំនឹងនាំគ្នាមកពីគ្រប់ខេត្ត ក្រុង ដើម្បីជួយតវ៉ារហូតដល់អ្នកបឹងកក់ទាំង១៥នាក់ ត្រូវគេដោះលែងនិងលើកលែងការចោទប្រកាន់»។
លោក ហម ស៊ុនរិទ្ធិ មេធាវីការពារស្ត្រីបឹងកក់ទាំង ១៣ នាក់ បានប្រាប់ដែរថា លោកបានដាក់បណ្ដឹងឧទ្ធរណ៍រួចហើយ កាលពីម្សិលមិញ បន្ទាប់ពីកូនក្ដីរបស់លោកនិងក្រុមគ្រួសាររបស់ពួកគេបានយល់ព្រម ឲ្យគាត់ធ្វើបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង រាជធានីភ្នំពេញ។
លោកមេធាវីបានថ្លែងថា៖ «យើងបានដាក់បណ្ដឹងឧទ្ធរណ៍ទៅសាលាដំបូងរាជធានីរួចហើយកាលពីរសៀលថ្ងៃចន្ទ[ម្សិលមិញ]នេះ»៕
2 comments:
Look at the photograph. Laughting, singing, crying. Who's going to pay attention to these protesters? How could you dare to beg the government to release those fifteen people and follow to what you request since you didn't look like you are realy desperate? And it doesn't sound that they are desperated and need help.
fomrer Khmer Rouge soldier
ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...
Post a Comment