Tuesday, May 08, 2012

Sarkozy មិនខ្មាស់​ Hollande ​ទេ តែខ្មាស់ Hun Xen ដែលបាន ការគាំទ្ររហូតដល់ ទៅ 87%

លទ្ធផល​នៃ​ការ​បោះឆ្នោត​​ប្រធានាធិបតី​​ជុំ​ទី​២កាល​ពី​ថ្ងៃ​អាទិត្យ។

បារាំង​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​មាន​និន្នាការ​សង្គម​និយម

ថ្ងៃច័ន្ទ, 07 ខែឧសភា 2012
ដោយ វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

​បារាំង​មាន​មេដឹកនាំ​ថ្មី ​បន្ទាប់​ពី​អ្នក​ប្រកួត​ប្រជែង​ខាង​គណបក្ស​សង្គម​និយម​ លោក ហ្វ្រង់ស្វ័រ អូឡង់ (Francois Hollande) ​បាន​ឈ្នះ​លោក​ នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ​​​​ខាង​​គណបក្ស​អភិរក្ស​និយម​ដែល​កំពុង​កាន់​អំណាច​ ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។

លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បង្ហាញ​ថា ​លោក​ Hollande ​បាន​ទទួល​សន្លឹក​ឆ្នោត​ ៥១,៦ ភាគរយ​ ហើយ​លោក​ Sarkozy ​បាន​ទទួល​សន្លឹក​ឆ្នោត​ ៤៨,៤​ ភាគរយ ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជុំ​ទី​២​កាល​ពី​ថ្ងៃ​អាទិត្យ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​បារាំង​រាយការណ៍​ថា​ ​ប្រធានាធិបតី​ចេញ​ពី​តំណែង​នឹង​ប្រគល់​អំណាច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា។


ការ​បោះឆ្នោត​ឆ្លុះ​បញ្ចាំង​ពី​ការ​​មិន​ពេញ​ចិត្ត​​របស់​ពលរដ្ឋ​បារាំង​ចំពោះ​ការ​កាត់​បន្ថយ​​ការ​ចំណាយ​​និង​អត្រា​គ្មាន​​ការងារ​ធ្វើ​ខ្ពស់។ ប្រធានាធិបតី​ចេញ​ពី​តំណែង​និយាយ​ថា​​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាញ់​ឆ្នោត​នេះ។

លោក​ Hollande ​បាន​ប្រឆាំង​នឹង​វិធានការ​សេដ្ឋកិច្ច​តឹងរ៉ឹង​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​បារាំង។ លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​ឆ្វេង​និយម​លើក​ទី​១​​នៅ​ក្នុង​រយៈ​ពេល​​​ជិត​២០​ឆ្នាំ។

3 comments:

Anonymous said...

It seems like every country in the world changes its leader.

How about a Vietnam's slave country, Cambodia?

When will it change its leader?

The chance of changing a new leader is slim because Hun Sen has given in to all of his master's demands.

Changing the leader in Cambodia depends totally on Vietnam, because the election has been fraudulent and mostly casted the vote by the Vietnamese immigrants.

Anonymous said...

បើនិយាយពី លោក សាកហ្ស៊ី ប្រសើរជាងលោក
ហ៊ុនសែនដូចមេឃនិងដី។ចាញ់ហើយទូរស័ព្ទ សរសើរនិងជូនពរដល់លោក ហូឡង់ ក្នុងការដឹក
នាំប្រទេសក្នុងអនាគត។ដោយឡែកតែលោកហ៊ុន
សែនមុខតែបញ្ជាឱ្យជនដៃដល់សម្លាប់គូរបដិបក្ស
ចោលបាត់ទៅហើយ។ចំណែក ចំនួន ៨៧% គឺ
ស្រេចតែលោកហ៊ុនសែននិយាយ តែការពិតគ្មាន
ប្រជាពលរដ្ឋណាគាំទ្រលោកហ៊ុនសែនទេ មានអ្នក
ភូមិបឹងកក់ បុរីកីឡា និងដីក្រហមជាឧទាហរណ៍
បញ្ជាក់រួចមកហើយ។កោតថាលោកហ៊ុនសែនមិន
ចេះខ្មាសខ្លួនឯងផង៕

Anonymous said...

ប្រទេសបារាំងជាប្រទេសសេរី គោរពច្បាប់
បោះឆ្នោត គោរពច្បាប់ប្រទេស គោរពមតិ
រាស្ត្រ និង គ្មានការបំបាត់ កេងប្រវាញ់
សន្លឹកឆ្នោត។
ប្រធានាធិបតីមិនកាន់លទ្ធិផ្ដាច់ការ ដូចអា
ហ៊ុន សែនទេ។
ប្រទេសខ្មែរ គជព រាប់ស្លឹកឆ្នោតឲ្យអា
ហ៊ុន សែន ដូច្នេះ រាស្ត្រខ្មែរគ្រាន់តែបោះ
ឆ្នោត តែអ្នករាប់ស្លឹកឆ្នោត គឺនៅ គជប
ជាអ្នករាប់ស្លឹកឲ្យអា ហ៊ុន សែនឈ្នះ។

អ្នកដឹកនាំនៅប្រទេស រាស្ត្របារាំង មិនដូច
គ្នាទេនឹងប្រទេសខ្មែរ។
អាហ៊ុ សែនជាជនផ្ដាច់ការ តែលោក នីកូឡាស៍
សារកូហ្ស៊ីជាជនប្រជាធិបតេយ្យសេរីនិយម។