Tuesday, May 29, 2012

SRP MPs to visit arrested BKL representatives in Prey Sar jail on 04 June 2012

លោកស្រី មូរ សុខហួរ អ្នកតំណាង រាស្រ្ត គណបក្ស សម រង្ស៊ី

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង នឹង ទៅ​​សួរ​សុខទុក្ខ​​តំណាង​ពលរដ្ឋ​បឹង​កក់​​ កំពុង​ជាប់ឃុំ​​នៅ​​ពន្ធ​នាគារ​​ព្រៃ​ស​ថ្ងៃ​ទី​៤​មិថុនា​

អង្គារ 29 ឩសភា 2012
ស បទុម
The Free Press Magasine Online

Synopsis: SRP MPs indicated that they received the authorization from the Prey Sar prison warden to visit the jailed representatives of Boeung Kak Lake on 04 June 2012. “We received the authorization already from the prison. On 04 June, SRP MPs will visit the people who were unfairly sentenced to Prey Sar jail…,” Mrs. Mu Sochua said.

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ការ​អនុញ្ញាតិ​ពី​ប្រធាន​ពន្ធនាគារ​រួច​ហើយ ដើម្បី​ទៅ​សាកសួរ សុខទុក្ខ ស្រ្តី​តំណាង អ្នក​ភូមិបឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នា​ថ្ងៃ​ទី​ ៤ ខែ មិថុនា ក្រោយ​​នេះ ។​

លោក ស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​​ខេត្ត​កំពត របស់គណបក្សប្រឆាំង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី នា​ថ្ងៃ​អង្គារ​នេះ​ថា ” យើង​បាន​ការ​អនុញ្ញាតិ​រួច​​ហើយ ពី​ខាង​ពន្ធនាគារ ។ ហើយ​នៅ​ថ្ងៃ​ទី​៤ មិថុនា អ្នក​តំណាង​រាស្រ្ត របស់​គណបក្ស​សម រង្ស៊ី នឹង ទៅ​សាកសួរ​​សុខទុក្ខ ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​​តុលាការ កាត់​​ទោស យ៉ាង​អយុត្តិធម៌ នៅ​ពន្ធនាគារ​ព្រៃស..” ។

កាល​ពី​ថ្ងៃ​ទី​ ២២ ខែ ឧសភា កង​កម្លាំង​​ប្រដាបអាវុធ របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​ជា​ច្រើន​រយ​នាក់ ​បាន​ចាប់​ខ្លួន​ស្រ្តី​តំណាង​អ្នក​ភូមិ​បឹងកក់ ១៣ នាក់ ដែល​បាន​ប្រឆាំង​តវ៉ា ចំពោះ​ការ​រារាំង មិន​​ឲ្យ​​ក្រុមអ្នក​ភូមិ ធ្វើ​ការ​ជួស​ជុល​ផ្ទះ ដែល​ត្រូវ​បាន​បូម​ដី​ចាក់​ពន្លិច ដោយ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន នៃ ព្រឹទ្ធសមាជិក​ពី​បក្ស​​ប្រជាជន​​ឈ្មោះ ឡាវ ម៉េងឃីន ដែលទទួលបានសិទ្ធិវិនិយោគ​​​៩៩ឆ្នាំ​ពី​រដ្ឋាភិបាល ​លើ​​តំបន់​បឹង​កក់​​ដែល​មាន​ទំហំ​ជាង ១៣០ ហិកតា។


រំលង​ពីរ​ថ្ងៃ​នៃ​ការ​ចាប់​នោះ គឺ នៅ​ថ្ងៃ​ទី ២៥ ឧសភា តុលាការ​ក្រុងភ្នំពេញ បាន​សម្រេច​កាត់​ទោស យ៉ាង​ប្រញាប់ប្រញាល​ទៅ​លើ​ស្រ្តី​តំណាង​អ្នក​ភូមិ​​ទាំង​នោះ​ ឲ្យ​ជាប់​ពន្ធនាគារ​​ម្នាក់ៗ ២ឆ្នាំ កន្លះ​ក្រោម បទបះបោរ និង កាន់​កាប់​​ដី​​ខុស​ច្បាប់ ។ ក្នុង​ថ្ងៃ​នោះ ស្រ្តី​អ្នក​​ភូមិ ​២ នាក់​ទៀត ដែល​បាន​ទាមទារ​ឲ្យ​​មាន​ការ​ដោះ​លែង​អ្នក​តំណាង​របស់​ពួក​គេ​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​កម្លាំង​អាជ្ញាធរ​ផងដែរ ។ ​ដែល​ធ្វើ​ឲ្យ​​ស្រ្តី​អ្នក​ភូមិ​បឹង​កក់ ដែល​កំពុង​ជាប់​ឃុំ​​ នៅ​ក្នុង​ពន្ធនាគារ ពេល​នេះ កើន​ដល់​១៥​នាក់​ហើយ ។

លោក​ស្រី មួរ សុខហួរ បាន​មាន​ប្រសាសន៏​​ហៅ​ការ​កាត់​ទោស ដោយ​តុលាការ​ក្រុង​ភ្នំពេញ ទៅ​លើ​​តំណាង​អ្នក​អ្នក​ភូមិ​​ទាំង​១៣ នាក់​នោះ​ថា ជា​ការ​​កាត់ទោស​​ដោយ​​បំពាន​ច្បាប់ , និង​មាន​សភាព​អាក្រក់​ ឃោរឃៅ ដូច​ទិដ្ឋភាព ដែល​​គេ​ធ្លាប់​បាន​ឃើញ ក្នុង​របប​​ខ្មែរ​ក្រហម ។

លោក​ស្រី​បាន​ថ្លែង​លើក​ឡើង​ដូច្នេះ​ថា ” ខ្ញុំ​សូម​ថ្កោល​ទោស​​យ៉ាង​ខ្លាំងក្លា ចំពោះ​ករណី​​នេះ ។ តុលាការ​កាត់​ទោស​ប្រជាពលរដ្ឋ ខុស​នីតិវិធី ។ នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​​ថា នៅ​ខាង​ក្រោយ​​ខ្នង របស់​ពួក​គេ គឺ​ អ្នក​មាន​អំណាច​​បច្ចុប្បន្ន ។ កាត់​ទោស​មនុស្ស​​ទាំង​​ជុង ដោយ​គ្មាន​ការ​ស៊ើបអង្កេត ត្រឹមត្រូវ ..នេះ​មិន​ខុស​ពី​ពួក​ខ្មែរ​ក្រហម​ឡើយ ..” ៕

1 comment:

Anonymous said...

it's to late if you wait for your turn.