Saturday, June 09, 2012

សម​រង្ស៊ី៖ គន្លឹះ​ចូលស្រុក​គឺ​ត្រូវ​និយាយ​ជាមួយ ​ចៅហ្វាយ​លោក​ហ៊ុន សែន

ថ្ងៃព្រហស្បតិ៍, 07 ខែមិថុនា 2012

ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

«អាហ្នឹង ​សូម​អញ្ជើញ​ទៅ! ​ព្រោះ​វៀតណាម​គ្មាន​សម្ភាធ​អី​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អី​ទេ​តាំង​ពី ​កងទ័ព​វៀតណាម​ចេញ​ទៅក្នុង​ឆ្នាំ​១៩៨៩​មក​នោះ»

មេដឹកនាំ ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ​ជាប់​ពិរុទ្ធ​ រឿង​ ព្រំដែន​បាន​អះអាង​ថា​លោក​នឹង​អាច​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ ដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​ខាងមុខ​តាម​ រយៈ​ការ​និយាយ​ជាមួយ​ប្រទេស​វៀតណាម​ដែល​លោក​សម រង្ស៉ី​អះអាង​ថា​មាន​ឥទ្ធិពល​លើ ​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។

ក្រុម ​អ្នក​សង្កេត​ការណ៍​និង​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៉ី​គឺ​ត្រូវការ​សម្រប​សម្រួល​នយោបាយ​មួយ​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឬ​ទទួលទោស​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១០​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ ព្រំដែន​កម្ពុជា ​វៀតណាម ​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ដើម្បី​ជួយ​ពលរដ្ឋ​ទាមទារ​ដីធ្លី។​ តែ​លោក​ សម រង្ស៉ី​ច្រាន​ចោល​ទាំង​ការ​ទទួល​យក​ទោសទណ្ឌ​និង​ការ​ចរចា​ជាមួយ​គណបក្ស​កាន់ ​អំណាច​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​សែន។

«ខ្ញុំ ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។ ​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​គឺ​ធ្វើ​តាម​បញ្ជា​ប្រទេស​វៀតណាម។​ ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស ​វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យគេ​ទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំ​ឲ្យ​ រក​រឿង​គណបក្ស​សម រង្ស៉ី​ជា​ពិសេស​កុំ​ឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»

ក៏ ​ប៉ុន្តែ​លោក ​ជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្ត្រ បាន ​អះអាង​ថា​ការចូល​ឬ​មិនចូល​ ហើយ​ការ​ជួប​ឬ​មិន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​សិទ្ធិ​របស់​លោក សម រង្សី​ តែ​ការពឹងពាក់​អន្តរាគមន៍​ឬ​គំនាប​ពី​ប្រទេស​ប្រទេស​ក្រៅ ​ប្រទេស​ វៀតណាម​នោះ​មិន​អាច​រួចទោស​កំហុស​ដែល​ច្បាប់​បាន​កំណត់​ដែរ។

«អាហ្នឹង ​សូម​អញ្ជើញ​ទៅ! ​ព្រោះ​វៀតណាម​គ្មាន​សម្ភាធ​អី​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អី​ទេ​តាំង​ពី ​កងទ័ព​វៀតណាម​ចេញ​ទៅក្នុង​ឆ្នាំ​១៩៨៩​មក​នោះ»

លោក សម​រង្ស៉ី​បាន​ព្រមាន​ថា​ប្រសិន ​បើ​មាន​ការរារាំង​រូបលោក​ដោយសារ​ការ​ប្រើប្រាស់​តុលាការ ​ហើយ​បន្លំ​យក​ឈ្នះឆ្នោត​ មិនមាន​គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ គ្រប់គ្រង​ប្រទេស ​ពេលនោះ​ រដ្ឋាភិបាល​ក្រោយ​ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោត ​២០១៣​ក៏​មិនត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ តែ​ក្លាយ​ជា​រដ្ឋាភិបាល​បាត់ភាព​ស្របច្បាប់។​ លោក សម រង្សី​អះអាង​ថា ​ ប្រជា​ពលរដ្ឋ​នឹង​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​ភាព​ស្រប​ ច្បាប់​ពេល​នោះ។ ​លោក អះអាង​ថា​នោះ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​និង​អ្នក​កាន់​ អំណាច​ត្រូវ​គិត​ឡើង​វិញ។

លោក សម រង្សី​ពុំបាន​បញ្ជាក់​ថា​ប្រទេស​ណា​ដែល​លោក​ត្រូវ​ពឹងពាក់​ដើម្បី​និយាយ​ ជាមួយ​ប្រទេស​ វៀតណាម​ទេ​តែ​លោក​ សម រង្ស៉ី​ថ្មីៗ​បាន​ធ្វើដំណើរ​មក​​ប្រទេស​អាមេរិក​ដើម្បី​ជួប​ជាមួយ ​ក្រុមមន្ត្រី ​មួយ​ចំនួន​ផង​ហើយ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​មើល​ឃើញ​ពី​ការគាំទ្រ​ ចិន​រឿង​ជម្លោះ​សមុទ្រ​ចិន ​ខាងត្បូង​ផង​ និង​លិខិត​ជូនពរ​ពលរដ្ឋ​កម្ពុជា​ចិន​ពេលចូល​ឆ្នាំ​ចិន​កន្លង​ទៅ​ផង​ដែរ។​ លោក​សម រង្ស៉ី ​អះអាង​ដែរ​ថា ​លោក​គ្រោង​នឹង​វិល​ទៅ​កាន់​កម្ពុជា​កន្លះ​ឆ្នាំ​មុន​ការបោះឆ្នោត​ជា​សាកល។

លោក ​Sean McIntosh​ អ្នកនាំពាក្យ ​ស្ថានទូត​សរអា​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​លោក​ពុំទាន់​មាន​ព័ត៌មាន​អ្វី​ពី​ស្ថានការណ៍​វិលត្រឡប់​របស់​ លោកសម រង្ស៉ី​ទេ។

«ប៉ុន្តែ ​តាម​ការ​យល់​ដឹង​ជា​ទូទៅ​គឺថា ​រដ្ឋាភិបាល​សរអា​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ ចូលរួម​ដោយ បើក​ទូលាយ​ និង​មាន​ដំណើការ​នយោបាយ​ក្នុង​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»

លោក ​គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​អះអាង​ថា​ វត្តមាន​គណបក្ស​ ជំទាស់​លោក សម រង្សី​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ​ស្មើភាព​គ្នា។

«ប្រជាជន ​យើង​បោះឆ្នោតៗ​ដោយ​បក្ស។​ អញ្ចឹង​គណបក្ស​ភាគច្រើន​ពឹង​លើ​ថ្នាក់ដឹកនាំ​គណបក្ស ​កម្មវិធី​នយោបាយ​គណបក្ស ​ហើយ​ហ្នឹង​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ហ្នឹង។ ​ហើយ​បើ​គណបក្ស​ ហ្នឹង​ខ្វះ​អ្នកដឹកនាំ​អញ្ចឹង​ទៅ​វា​ដូច​ជា​ខ្វះ​ផ្នែក​សំខាន់​មួយ​ដែល​ធ្វើ ​ឲ្យ​មាន​ការគាំទ្រ​គណបក្ស​ និង ​អាច​មាន​លទ្ធភាព​និង​សមត្ថភាព​ពេញលេញ​ទៅប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​ អំណាច»

លោក ​ថ្លែង​ថា​ករណី​លោក​សម​រង្សី​ជា​ករណី​​នយោបាយ​ មិនមែន​ជា​បទឧក្រិដ្ឋ​ត្រូវ​ជាប់គុក​ច្រវ៉ាក់​ទេ​ដែល​លោក​ថា​គួតែ​មាន​ការ​ អត់ឱន​ក្នុង​ចំណោម​អ្នក​នយោបាយ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​គេ​ ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ អ្នកបោះឆ្នោត​ ជា​អ្នក​សម្រេច​ពេល​បោះឆ្នោត។​ ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ថ្លែង​ថា​ប្រទេស​កម្ពុជា​ជួប​ប្រទះ​រឿងរ៉ាវ​យ៉ាង​ ដូច្នេះ​ជាច្រើន​លើក​ហើយ​តែក្រោយ​មក​អាច​សម្រប​សម្រួលគ្នា​បាន​រវាង​ អ្នកនយោបាយ​ខ្មែរ។

9 comments:

Anonymous said...

I wish you the best of luck.

Sam Dach Sotheara. said...

Mr.Sam Raingsy+ Mr.Kem Sokha= Hun Sen Mean Chmous Tha " Ah Jay Thlak Taik" Hai Eur Hai Eur Heay Na.

Anonymous said...

សូមជូនជ្រាបជាព័ត៌មាន សៀមមានដើមកំណើត
នៅក្នុងខេត្រយូណាននៃប្រទេសចិន បានផ្ដើមចុះ
សម្រុកមកខាងក្រោមតាំងពីសតវត្សទី១២មកម៉្លេះ
ដោយបានមកតាំងនៅក្នុងអាណាខេត្រខ្មែរទាំង
ឡាយខាងលិចប្រទេសកម្ពុជាសម័យបច្ចុប្បន្ន។
ក្នុងឧបទវីវឥណ្ឌូចិនដដែលនោះជនជាតិវៀតណាំ
ដែលមានដើមកំណើតនៅភូមិភាគ តុងកឹង ក៏បាន
ចុះសម្រុកមកក្រោមដែរៈមកដល់សតវត្សទី១៤
ជនជាតិវៀតណាមបានវាយតណ្តើមហើយតាំងទី
របស់ខ្លួនក្នុងអាណាខេត្រខាងជើងទាំងឡាយ នៃ
ព្រៃនគរ។
សូមធ្វើការត្រិះរិះពិចារណាទាំងអស់គ្នា ចិនជាឪ
ម៉ែ របស់ជនជាតិទាំងពីរ សៀម និង យួន ទោះ
បីជាយ៉ាងណា ចិននៅតែជាឪពុក ទីបំផុត ចិន
ត្រូវតែក្ដោបក្ដាប់ សៀម យួន លាវ ខ្មែរ ក្នុង
អនាគតកាលជាកំណត់៕

Anonymous said...

Does VN care about SAM RAINSI ? What MUTUAL BENEFIT does VN get
from the intervention ? Is this the last resort after the failed lawsuits against HUN
SEN and his wife ? SRP party will keep loosing , if its leader is OUT OF TOUCH
with REALITY ! ខ្មែរក្នុងស្រុកអីឡូវឆ្លាតណាស់ ទោះបីជាគេនៅតែជុះដាក់ស្រែ ក៏គេលែងយកខ្វែរមកកិតទៀតហើយ !
THINK ! even NV can control HUN SEN , VN won't do SAM RAINSI any favor
unless MR RAINSI is so closer to VN than HUN SEN . therefore ; stop lying to
Innocent Khmers and stop dreaming ! មានអាមេគណបក្សមួយនោះ គេដើរអួតប្រាប់អ្នកស្រុកស្រែថា
បើបោះឆ្នោតអោយគេ ខ្មែរឈប់ក្រហើយ ព្រោះ មេបក្ស ជាកូនប្រសាររបស់លោកគ្និន តុន អតីតប្រធានាធិបតី អាមេរិក  ខ្ញុំទ្រាំ
មិនបាន ក៏ចូល google image ជូនបងប្អូនមើលគ្រួសារលោកគ្លិន តុន មើលអោយបានច្បាស់ទៅ តាំងពីនោះមក អ្នកស្រុក
លែងបានជួបមុខមេបក្សមួយនោះ ជារៀងរហូតទៅហោង !... 

Anonymous said...

ឳមេគណបក្សសមរង្ស៊ីដ៏ល្ងង់អើយ! គឺឈ្មោះសម រង្ស៊ីនេះឯង។ បើគ្មានចំណេះខាងធ្វើនយោបាយតទល់ជាមួយអាខ្វាក់ហ៊ុន សែនទេ សុំម៉ាសឿរសម រង្ស៊ីឯងឈប់ព្រុសតទៅទៀតទៅឃើញតែទាល់ច្រកគ្រប់ទីលានប្រយុទ្ធ។
កាពីឆ្នាំ២០១១រកច្រកចូលស្រុកមិនបានទៅទ្បប់មិ
នដឹងខុសមិនដឹងត្រូវ បានប្រកាសសុំអញ្ជើញមីសា​ ហ៊ាងនឹងអាហ៊ុន សែន ឧ្យមកស្រុកបារាំងប្តឹងពី
បគាត់ព្រោះគាត់ចោទថាប្តីប្រពន្ធនេះបានសម្លាប់ពិសិទ្ធពាលិកា។
អាហ៊ុន សែន​នឹង មីកញ្រ្ជូកសាម ហ៊ាងវាមិនល្ងង់
ដូចសម រង្ស៊ីទេ ?
មុនពេលបោះឆ្នោតមេឃុំចៅសង្កាត់នៅថ្ងៃទី០៣មិថុនា២០១២នេះបានស្រែកស្ទើររយាស់មាត់ថា
ខ្លួននឹងចូលស្រុកភ្លាមៗនៅពេលក្រោយបោះឆ្នោតមេឃុំចៅសង្កាត់ដោយមិនបាច់ទាក់ទងជាមួយអាហ៊ុន សែនទ្បើយ?។
ឥទ្បូវនេះសម រង្ស៊ី ថាខ្លួននឹងទៅទាក់ទងជាមួយយួនដើម្បីចូលស្រុក ?​ មិននិយាយជាមួយអាហ៊ុន
សែនទេ ព្រោះអាហ៊ុន សែន ជាឆ្កែបំរើរបស់យួន
ឳម្ចាស់ថ្លៃអើយ!ខ្ញុមបំរើនឹងចៅហ្វាយនាយរបស់គេ
តើយួនវាមកកាន់ជើងទេ ?
អ្វីក៏ល្ងង់ដល់ថ្នាក់ហ្នឹង ? សូមសមាជិករបស់គណបក្សសមរង្ស៊ីទាំងនៅក្នុងស្រុកទាំងនៅក្រៅប្រទេសខំដើរតាមនយោបាយលោកសម រង្ស៊ី កុំងាករេឧ្យសោះគង់តែសម រង្ស៊ី រួមដៃជាមួយអាហ៊ុន សែន ប្រគល់ខ្មែរឧ្យទៅយួនទេ។

Anonymous said...

អា ជៀម យាប said:
«អាហ្នឹង សូមអញ្ជើញទៅ! ព្រោះវៀតណាមគ្មានសម្ភាធអីមកលើគណបក្សប្រជាជនកម្ពុជាអីទេតាំងពី កងទ័ពវៀតណាមចេញទៅក្នុងឆ្នាំ១៩៨៩មកនោះ»។

If that is so I dare your boss, Ah Hun Sen, to publically call the Vietnamese “Yuon” like the oppposition leaders do.
You can lie all you want but you cannot hide from the fact.

Anonymous said...

Cambodia has so much problems because the Yuon's slave don't admit that they are Yuon's slave, and they just kept executing Vietnam's orders.

Anonymous said...

អញ្ចឹងបានន័យថាពួកអ្នកប្រឆាំងអស់ទាំងនោះ អន់ជាងកញ្ជះយួនទៅទៀតមែនទេ ? េបីធ្វើនយោបាយមិនបានស្មើកញ្ជះគេផង នៅព្រុះ
ដល់ណាទៀត ? ពីដើមមានគេបន្ទោសអាពត អោយតែមានរឿងអីដោះស្រាយមិនចេញ អីឡូវនេះអោយតែខ្លួនអន់ បន្ទោស យួន
បើខ្មែររវល់តែលាបពណ៌គ្នាទៅវិញទៅមក មិនយូរទេគង់តែខ្ញុំយួន . Khmers opposition must concentrate
on winning election , persuade people to go to the poll . The 49% did not vote
probably they are independent . So go get them they are not YUON .

Anonymous said...

នយោបាយឈ្នះឬចាញ់គ្មានទាល់តែសោះ។​សាក
មើលទៅ អ្នកចាញ់ឆ្នោត ក៏អាចដឹកនាំប្រទេស
បានដែរ។រូបខ្ញុំក៏ដោយ ប្រសិនបើ UN សម្រេច
ដេញយួននិងអាយ៉ងចេញពីកម្ពុជានៅថ្ងៃស្អែក
នេះ យកខ្ញុំទៅដឹកនាំស្រុកខ្មែរ!