ថ្ងៃព្រហស្បតិ៍, 07 ខែមិថុនា 2012
ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
«អាហ្នឹង សូមអញ្ជើញទៅ! ព្រោះវៀតណាមគ្មានសម្ភាធអីមកលើគណបក្សប្រជាជនកម្ពុជាអីទេតាំងពី កងទ័ពវៀតណាមចេញទៅក្នុងឆ្នាំ១៩៨៩មកនោះ»។
មេដឹកនាំ គណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសហើយជាប់ពិរុទ្ធ រឿង ព្រំដែនបានអះអាងថាលោកនឹងអាចវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពដើម្បីចូលរួមការបោះឆ្នោតជាសាកលឆ្នាំ២០១៣ខាងមុខតាម រយៈការនិយាយជាមួយប្រទេសវៀតណាមដែលលោកសម រង្ស៉ីអះអាងថាមានឥទ្ធិពលលើ គណបក្សគ្រប់គ្រងប្រទេសកម្ពុជាសព្វថ្ងៃ។
ក្រុម អ្នកសង្កេតការណ៍និងមន្ត្រីរដ្ឋាភិបាលនិយាយថា ការវិលត្រឡប់របស់លោកសម រង្ស៉ីគឺត្រូវការសម្របសម្រួលនយោបាយមួយជាមួយគណបក្សគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឬទទួលទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំពីបទដកតម្រុយបង្គោល ព្រំដែនកម្ពុជា វៀតណាម កាលពីឆ្នាំ២០០៩នៅខេត្តស្វាយរៀងដើម្បីជួយពលរដ្ឋទាមទារដីធ្លី។ តែលោក សម រង្ស៉ីច្រានចោលទាំងការទទួលយកទោសទណ្ឌនិងការចរចាជាមួយគណបក្សកាន់ អំណាចនិងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។
«ខ្ញុំ មិនចាំបាច់និយាយជាមួយខ្ញុំគេទេ។ ខ្ញុំមិនចាំបាច់និយាយជាមួយខ្ញុំបម្រើគេទេ។ ខ្ញុំត្រូវនិយាយជាមួយចៅហ្វាយ។ ចៅហ្វាយហ្នឹងគឺប្រទេសវៀតណាម។ អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃគឺធ្វើតាមបញ្ជាប្រទេសវៀតណាម។ ដូច្នេះខ្ញុំនិយាយជាមួយប្រទេសណាដែលគេមានឥទ្ធិពលលើប្រទេស វៀតណាមឲ្យគេគាបសង្កត់ប្រទេសវៀតណាមឲ្យគេទៅនិយាយជំរុញឲ្យចៅហ្វាយ ចៅហ្វាយយួន ដើម្បីឲ្យប្រទេសវៀតណាមហ្នឹងបញ្ជាមកគណបក្សប្រជាជនដើម្បីកុំឲ្យ រករឿងគណបក្សសម រង្ស៉ីជាពិសេសកុំឲ្យរករឿងខ្ញុំសម រង្ស៉ីទៀតបើចង់ឲ្យការបោះឆ្នោតខាងមុខត្រូវគេទទួលស្គាល់»។
ក៏ ប៉ុន្តែលោក ជៀម យាប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងជាអ្នកតំណាងរាស្ត្រ បាន អះអាងថាការចូលឬមិនចូល ហើយការជួបឬមិនជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាសិទ្ធិរបស់លោក សម រង្សី តែការពឹងពាក់អន្តរាគមន៍ឬគំនាបពីប្រទេសប្រទេសក្រៅ ប្រទេស វៀតណាមនោះមិនអាចរួចទោសកំហុសដែលច្បាប់បានកំណត់ដែរ។
«អាហ្នឹង សូមអញ្ជើញទៅ! ព្រោះវៀតណាមគ្មានសម្ភាធអីមកលើគណបក្សប្រជាជនកម្ពុជាអីទេតាំងពី កងទ័ពវៀតណាមចេញទៅក្នុងឆ្នាំ១៩៨៩មកនោះ»។
លោក សមរង្ស៉ីបានព្រមានថាប្រសិន បើមានការរារាំងរូបលោកដោយសារការប្រើប្រាស់តុលាការ ហើយបន្លំយកឈ្នះឆ្នោត មិនមានគណបក្សជំទាស់ដែលមានកម្លាំងប្រកួតប្រជែងជាមួយគណបក្ស គ្រប់គ្រងប្រទេស ពេលនោះ រដ្ឋាភិបាលក្រោយដែលកើតចេញពីការបោះឆ្នោត ២០១៣ក៏មិនត្រូវទទួលស្គាល់ជាអន្តរជាតិ តែក្លាយជារដ្ឋាភិបាលបាត់ភាពស្របច្បាប់។ លោក សម រង្សីអះអាងថា ប្រជាពលរដ្ឋនឹងងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលដែលគ្មានភាពស្រប ច្បាប់ពេលនោះ។ លោក អះអាងថានោះជាវិបត្តិធ្ងន់ធ្ងរដែលសហគមន៍អន្តរជាតិនិងអ្នកកាន់ អំណាចត្រូវគិតឡើងវិញ។
លោក សម រង្សីពុំបានបញ្ជាក់ថាប្រទេសណាដែលលោកត្រូវពឹងពាក់ដើម្បីនិយាយ ជាមួយប្រទេស វៀតណាមទេតែលោក សម រង្ស៉ីថ្មីៗបានធ្វើដំណើរមកប្រទេសអាមេរិកដើម្បីជួបជាមួយ ក្រុមមន្ត្រី មួយចំនួនផងហើយនឹងចេញសេចក្តីថ្លែងការណ៍ដែលមើលឃើញពីការគាំទ្រ ចិនរឿងជម្លោះសមុទ្រចិន ខាងត្បូងផង និងលិខិតជូនពរពលរដ្ឋកម្ពុជាចិនពេលចូលឆ្នាំចិនកន្លងទៅផងដែរ។ លោកសម រង្ស៉ី អះអាងដែរថា លោកគ្រោងនឹងវិលទៅកាន់កម្ពុជាកន្លះឆ្នាំមុនការបោះឆ្នោតជាសាកល។
លោក Sean McIntosh អ្នកនាំពាក្យ ស្ថានទូតសរអាក្នុងប្រទេសកម្ពុជា បានអះអាងថាលោកពុំទាន់មានព័ត៌មានអ្វីពីស្ថានការណ៍វិលត្រឡប់របស់ លោកសម រង្ស៉ីទេ។
«ប៉ុន្តែ តាមការយល់ដឹងជាទូទៅគឺថា រដ្ឋាភិបាលសរអាលើកទឹកចិត្តឲ្យមានការ ចូលរួមដោយ បើកទូលាយ និងមានដំណើការនយោបាយក្នុងស្មារតីនៃលទ្ធិប្រជាធិបតេយ្យ»។
លោក គល់ បញ្ញានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតបានអះអាងថា វត្តមានគណបក្ស ជំទាស់លោក សម រង្សីជារឿងសំខាន់ដើម្បីឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ស្មើភាពគ្នា។
«ប្រជាជន យើងបោះឆ្នោតៗដោយបក្ស។ អញ្ចឹងគណបក្សភាគច្រើនពឹងលើថ្នាក់ដឹកនាំគណបក្ស កម្មវិធីនយោបាយគណបក្ស ហើយហ្នឹងរចនាសម្ព័ន្ធរបស់គណបក្សហ្នឹង។ ហើយបើគណបក្ស ហ្នឹងខ្វះអ្នកដឹកនាំអញ្ចឹងទៅវាដូចជាខ្វះផ្នែកសំខាន់មួយដែលធ្វើ ឲ្យមានការគាំទ្រគណបក្ស និង អាចមានលទ្ធភាពនិងសមត្ថភាពពេញលេញទៅប្រកួតប្រជែងជាមួយគណបក្សកាន់ អំណាច»។
លោក ថ្លែងថាករណីលោកសមរង្សីជាករណីនយោបាយ មិនមែនជាបទឧក្រិដ្ឋត្រូវជាប់គុកច្រវ៉ាក់ទេដែលលោកថាគួតែមានការ អត់ឱនក្នុងចំណោមអ្នកនយោបាយដូចប្រទេសប្រជាធិបតេយ្យមួយចំនួនដែលគេ ទុកឲ្យប្រជាពលរដ្ឋ អ្នកបោះឆ្នោត ជាអ្នកសម្រេចពេលបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយលោកថ្លែងថាប្រទេសកម្ពុជាជួបប្រទះរឿងរ៉ាវយ៉ាង ដូច្នេះជាច្រើនលើកហើយតែក្រោយមកអាចសម្របសម្រួលគ្នាបានរវាង អ្នកនយោបាយខ្មែរ។
9 comments:
I wish you the best of luck.
Mr.Sam Raingsy+ Mr.Kem Sokha= Hun Sen Mean Chmous Tha " Ah Jay Thlak Taik" Hai Eur Hai Eur Heay Na.
សូមជូនជ្រាបជាព័ត៌មាន សៀមមានដើមកំណើត
នៅក្នុងខេត្រយូណាននៃប្រទេសចិន បានផ្ដើមចុះ
សម្រុកមកខាងក្រោមតាំងពីសតវត្សទី១២មកម៉្លេះ
ដោយបានមកតាំងនៅក្នុងអាណាខេត្រខ្មែរទាំង
ឡាយខាងលិចប្រទេសកម្ពុជាសម័យបច្ចុប្បន្ន។
ក្នុងឧបទវីវឥណ្ឌូចិនដដែលនោះជនជាតិវៀតណាំ
ដែលមានដើមកំណើតនៅភូមិភាគ តុងកឹង ក៏បាន
ចុះសម្រុកមកក្រោមដែរៈមកដល់សតវត្សទី១៤
ជនជាតិវៀតណាមបានវាយតណ្តើមហើយតាំងទី
របស់ខ្លួនក្នុងអាណាខេត្រខាងជើងទាំងឡាយ នៃ
ព្រៃនគរ។
សូមធ្វើការត្រិះរិះពិចារណាទាំងអស់គ្នា ចិនជាឪ
ម៉ែ របស់ជនជាតិទាំងពីរ សៀម និង យួន ទោះ
បីជាយ៉ាងណា ចិននៅតែជាឪពុក ទីបំផុត ចិន
ត្រូវតែក្ដោបក្ដាប់ សៀម យួន លាវ ខ្មែរ ក្នុង
អនាគតកាលជាកំណត់៕
Does VN care about SAM RAINSI ? What MUTUAL BENEFIT does VN get
from the intervention ? Is this the last resort after the failed lawsuits against HUN
SEN and his wife ? SRP party will keep loosing , if its leader is OUT OF TOUCH
with REALITY ! ខ្មែរក្នុងស្រុកអីឡូវឆ្លាតណាស់ ទោះបីជាគេនៅតែជុះដាក់ស្រែ ក៏គេលែងយកខ្វែរមកកិតទៀតហើយ !
THINK ! even NV can control HUN SEN , VN won't do SAM RAINSI any favor
unless MR RAINSI is so closer to VN than HUN SEN . therefore ; stop lying to
Innocent Khmers and stop dreaming ! មានអាមេគណបក្សមួយនោះ គេដើរអួតប្រាប់អ្នកស្រុកស្រែថា
បើបោះឆ្នោតអោយគេ ខ្មែរឈប់ក្រហើយ ព្រោះ មេបក្ស ជាកូនប្រសាររបស់លោកគ្និន តុន អតីតប្រធានាធិបតី អាមេរិក ខ្ញុំទ្រាំ
មិនបាន ក៏ចូល google image ជូនបងប្អូនមើលគ្រួសារលោកគ្លិន តុន មើលអោយបានច្បាស់ទៅ តាំងពីនោះមក អ្នកស្រុក
លែងបានជួបមុខមេបក្សមួយនោះ ជារៀងរហូតទៅហោង !...
ឳមេគណបក្សសមរង្ស៊ីដ៏ល្ងង់អើយ! គឺឈ្មោះសម រង្ស៊ីនេះឯង។ បើគ្មានចំណេះខាងធ្វើនយោបាយតទល់ជាមួយអាខ្វាក់ហ៊ុន សែនទេ សុំម៉ាសឿរសម រង្ស៊ីឯងឈប់ព្រុសតទៅទៀតទៅឃើញតែទាល់ច្រកគ្រប់ទីលានប្រយុទ្ធ។
កាពីឆ្នាំ២០១១រកច្រកចូលស្រុកមិនបានទៅទ្បប់មិ
នដឹងខុសមិនដឹងត្រូវ បានប្រកាសសុំអញ្ជើញមីសា ហ៊ាងនឹងអាហ៊ុន សែន ឧ្យមកស្រុកបារាំងប្តឹងពី
បគាត់ព្រោះគាត់ចោទថាប្តីប្រពន្ធនេះបានសម្លាប់ពិសិទ្ធពាលិកា។
អាហ៊ុន សែននឹង មីកញ្រ្ជូកសាម ហ៊ាងវាមិនល្ងង់
ដូចសម រង្ស៊ីទេ ?
មុនពេលបោះឆ្នោតមេឃុំចៅសង្កាត់នៅថ្ងៃទី០៣មិថុនា២០១២នេះបានស្រែកស្ទើររយាស់មាត់ថា
ខ្លួននឹងចូលស្រុកភ្លាមៗនៅពេលក្រោយបោះឆ្នោតមេឃុំចៅសង្កាត់ដោយមិនបាច់ទាក់ទងជាមួយអាហ៊ុន សែនទ្បើយ?។
ឥទ្បូវនេះសម រង្ស៊ី ថាខ្លួននឹងទៅទាក់ទងជាមួយយួនដើម្បីចូលស្រុក ? មិននិយាយជាមួយអាហ៊ុន
សែនទេ ព្រោះអាហ៊ុន សែន ជាឆ្កែបំរើរបស់យួន
ឳម្ចាស់ថ្លៃអើយ!ខ្ញុមបំរើនឹងចៅហ្វាយនាយរបស់គេ
តើយួនវាមកកាន់ជើងទេ ?
អ្វីក៏ល្ងង់ដល់ថ្នាក់ហ្នឹង ? សូមសមាជិករបស់គណបក្សសមរង្ស៊ីទាំងនៅក្នុងស្រុកទាំងនៅក្រៅប្រទេសខំដើរតាមនយោបាយលោកសម រង្ស៊ី កុំងាករេឧ្យសោះគង់តែសម រង្ស៊ី រួមដៃជាមួយអាហ៊ុន សែន ប្រគល់ខ្មែរឧ្យទៅយួនទេ។
អា ជៀម យាប said:
«អាហ្នឹង សូមអញ្ជើញទៅ! ព្រោះវៀតណាមគ្មានសម្ភាធអីមកលើគណបក្សប្រជាជនកម្ពុជាអីទេតាំងពី កងទ័ពវៀតណាមចេញទៅក្នុងឆ្នាំ១៩៨៩មកនោះ»។
If that is so I dare your boss, Ah Hun Sen, to publically call the Vietnamese “Yuon” like the oppposition leaders do.
You can lie all you want but you cannot hide from the fact.
Cambodia has so much problems because the Yuon's slave don't admit that they are Yuon's slave, and they just kept executing Vietnam's orders.
អញ្ចឹងបានន័យថាពួកអ្នកប្រឆាំងអស់ទាំងនោះ អន់ជាងកញ្ជះយួនទៅទៀតមែនទេ ? េបីធ្វើនយោបាយមិនបានស្មើកញ្ជះគេផង នៅព្រុះ
ដល់ណាទៀត ? ពីដើមមានគេបន្ទោសអាពត អោយតែមានរឿងអីដោះស្រាយមិនចេញ អីឡូវនេះអោយតែខ្លួនអន់ បន្ទោស យួន
បើខ្មែររវល់តែលាបពណ៌គ្នាទៅវិញទៅមក មិនយូរទេគង់តែខ្ញុំយួន . Khmers opposition must concentrate
on winning election , persuade people to go to the poll . The 49% did not vote
probably they are independent . So go get them they are not YUON .
នយោបាយឈ្នះឬចាញ់គ្មានទាល់តែសោះ។សាក
មើលទៅ អ្នកចាញ់ឆ្នោត ក៏អាចដឹកនាំប្រទេស
បានដែរ។រូបខ្ញុំក៏ដោយ ប្រសិនបើ UN សម្រេច
ដេញយួននិងអាយ៉ងចេញពីកម្ពុជានៅថ្ងៃស្អែក
នេះ យកខ្ញុំទៅដឹកនាំស្រុកខ្មែរ!
Post a Comment