Saturday, June 09, 2012

លោក​ហ៊ុន សែន​បិទ​ផ្លូវ​ចរចា​ផ្ទាល់​ក្នុង​ការ​ឱ្យ​លោក​សម រង្ស៊ី​បាន​ចូល​ស្រុក​វិញ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​រូបថត៖ AP

ថ្ងៃសៅរ៍, 09 ខែមិថុនា 2012
ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
«អញ្ចឹង​ទេ​សូម​លោក​ កត់ត្រា​សំដី​ខ្លួន​ឯង​ទុក។​ខ្ញុំ​អរគុណ។​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកទោស​ម្នាក់​មក​រំខាន ខ្ញុំ​ទេ។​ កត់ត្រា​ទុកណា ។​ ថ្ងៃ​ក្រោយ​តិច​តែ​សរសេ​សំបុត្រ​ ហើយ​ឲ្យ​មាន​ ភ្នាក់ងារ​អី​មក​ចរចា​សម្រុះសម្រួល​ជាមួយ​ខ្ញុំ។​អត់ទេ​ ព្រោះ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ។​ ខ្ញុំ​សុំ​ឆ្លើយ​ប៉ុណ្ណឹង។​ ខ្ញុំ​អាយ៉ង​អត់​មាន​សិទ្ធិ​ទេ»។
ច្រកផ្លូវ​តែ​មួយ​គត់​ដូចជា​ពេល​មុនៗ​ដែរ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​ដែល​មាន​កំហុស​ដោយ​ អយុត្តិធម៌​ឬ​យុត្តិធម៌​ក្តី​គឺ​គេ​រំពឹង​ថា​ត្រូវ​សុំទោស ​ឬ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​ លោក​នាយក​រដ្ឋមន្តី ​ហ៊ុនសែន​ដ៏​មាន​អំណាច​ដើម្បី​អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន។ តែ​ផ្ទុយ​ទៅ​វិញ​ ថ្លែង​ប្រាប់​ វីអូអេ​កាលពី​ដើម​សប្តាហ៍​នេះ​លោក ​សម រង្ស៉ី​ដែល​កំពុង​ ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រឿង​ព្រំដែន​ បាន​អះអាង​ថា​លោក​ត្រូវ​ទៅ​និយាយ​ជាមួយ​វៀតណាម​ជា​ចៅហ្វាយ​មេដឹកនាំ​ កម្ពុជា​បច្ចុប្បន្ន​ឬ​បរទេស​ដែល ​មាន​ឥទ្ធិពល​លើ​ វៀតណាម​ដើម្បី​គាប​សង្កត់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ឲ្យ​បញ្ឈប់​ការយាយី​ប្រើប្រាស់​តុលាការ​ ចាត់ការ​ក្រុមអ្នក​នយោបាយ​ជំទាស់​ ជា​ពិសេស​លោកសម រង្ស៉ី​ខ្លួន​ លោក។​ ក៏​ប៉ុន្តែ​ប្រតិកម្ម​ទៅនឹង​អត្ថាធិប្បាយ​របស់​លោក ​សម រង្ស៉ី​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​តាម​រយៈ​ការចាក់​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ទាំង​កំហឹង​ថា​ការមក​និយាយ​ជាមួយ​លោក​រឿង​ការ​វិល​ត្រឡប់​មក​វិញ​របស់​អ្នកទោស​ម្នាក់​ ដែល​គេ​ដឹង​ថា​សំដៅ​ទៅ​លើ ​លោក សម រង្ស៉ី​នោះ​ មិន​អាច​ធ្វើ​ទៅ​បាន​ទៀត​ទេ។


លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«អញ្ចឹង​ទេ​សូម​លោក​ កត់ត្រា​សំដី​ខ្លួន​ឯង​ទុក។​ខ្ញុំ​អរគុណ។​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកទោស​ម្នាក់​មក​រំខាន ខ្ញុំ​ទេ។​ កត់ត្រា​ទុកណា ។​ ថ្ងៃ​ក្រោយ​តិច​តែ​សរសេ​សំបុត្រ​ ហើយ​ឲ្យ​មាន​ ភ្នាក់ងារ​អី​មក​ចរចា​សម្រុះសម្រួល​ជាមួយ​ខ្ញុំ។​អត់ទេ​ ព្រោះ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ។​ ខ្ញុំ​សុំ​ឆ្លើយ​ប៉ុណ្ណឹង។​ ខ្ញុំ​អាយ៉ង​អត់​មាន​សិទ្ធិ​ទេ»។

លោកហ៊ុន សែន​បាន​បញ្ជាក់​ថា​ក្រៅពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ គឺ​អន្តរជាតិ ​បរទេស​ណា​ក៏ដោយ​គ្មាន​សិទ្ធិ ត្រួតត្រា​លោក​បាន​ទេ។

«ក៏​ប៉ុន្តែ​លើ​លោកីយ​នេះ​អ្នក​ដែល​មាន​សិទ្ធ​ត្រួតត្រា​ហ៊ុន​ សែន​បាន​គឺ​មាន​តែ​ប្រជាជន​ខ្មែរ​តែ ​ប៉ុណ្ណោះ។​ សំឡេង​ភាគច្រើន​នៃ​ប្រជាជន​ខ្មែរ​ទើប​មាន​សិទ្ធិ​ត្រួតត្រា​ហ៊ុន សែន។​ ព្រោះបើ ​ប្រជាជន​បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​ទម្លាក់​ហ៊ុន សែន​ហើយ​ ខ្ញុំ​ត្រូវតែ​គោរព។​ អញ្ចឹង​មាន​ន័យ​ថា​អ្នក ​ដែល​ខ្ញុំ​ត្រូវ​គោរព​ហើយ​កោតខ្លាច​បំផុត​គឺ​ប្រជាជន»។

ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ហើយ​ត្រូវ​ទូរទស្សន៍​ជាតិ​កម្ពុជា​យក​មក​ចាក់ផ្សាយ​ទាំង ស្រុង​គឺ​ពេល​លោក​ចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៦​នោះ​ លោក ហ៊ុន សែន​ ប្រៀប​ធៀប​អត្ថាធិប្បាយ​ របស់​លោក​ សម រង្ស៉ី​ទៅនឹង​អត្ថាធិប្បាយ​លោក​ ខៀវ សំផន​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ដែល​មិន​ឲ្យ​ តម្លៃ​រដ្ឋាភិបាល​លោក​និង​រិះគន់​ដូចគ្នា​នឹង​លោក​សម រង្សី​ដែរ​ពេល​លោក​ហៀប​ចរចា ជាមួយ​សម្តេចឪ​ព្រះ​នរោត្តម​សីហនុ​ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៨០។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​កាន់​អំណាច​​ជាង​៣០ឆ្នាំ មកនេះ​ត្រូវក្រុម​ជំទាស់​និង​អ្នកវិភាគ​បាន​ចាត់​ទុក​ថា​ លើក​បន្តុប​ឬ​បង្កើត ​ដោយ​ប្រទេស​វៀតណាម ដែល​ធ្លាប់​ឈ្លានពាន​ទឹកដី​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩។

ហើយ​នេះ​ជា​អត្ថាធិប្បាយ​របស់​លោក​សម រង្ស៉ី​ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន​ប្រតិកម្ម៖

«ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។​ ខ្ញុំ​ត្រូវ​និយាយ​ជា មួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​គឺ ​ធ្វើតាម បញ្ជា​ប្រទេស​វៀតណាម។​ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស​ វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យ​គេទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំឲ្យ​រករឿង​គណបក្ស​សម រង្ស៉ី ​ជា​ពិសេស​កុំឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក សម រង្ស៉ី​ត្រូវ​តុលាការ​កម្ពុជា​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ជាង​១០ឆ្នាំ ពី​បទដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្តស្វាយរៀង​កាលពី​ឆ្នាំ២០០៩​ដើម្បី​ជួយ​ អន្តរាគមន៍​ដល់​ពលរដ្ឋ​ដែល​មក​ប្តឹង​លោក​ជា​អ្នក​តំណាង​រាស្ត្រ។ ​លោក សម រង្ស៉ី ​អះអាង​ថា​សម្ពាធ​ បរទេស​ទាំងនោះ​លោក​ រំពឹង​ថា​ឲ្យ​លោក​ វិល​មក​កម្ពុជា​ កន្លះ​ឆ្នាំ​ មុនការ​បោះឆ្នោត​ជាតិ។​ លោក ព្រមាន​ថា​ការរារាំង​រូប​លោក​មិនឲ្យ​ចូល​មក​កម្ពុជា​ នឹង​ធ្វើឲ្យ​បាត់ភាព​ស្របច្បាប់​ហើយ​ ប្រជា​ពលរដ្ឋ​ នឹង​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់។ ​លោក សម​ រង្ស៉ី​ពុំបាន​បញ្ជាក់​ពី ​ប្រទេស​ណាមួយ​ ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ទេ​ តែថ្មីៗ​លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​សរអា​ ដើម្បី ​ស្វែង​រក​ការ​គាំទ្រ​នយោបាយ ​និង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​គួរ​ឲ្យ​ចិន​រីករាយ​ចំពោះ​ជម្លោះ​សមុទ្រ ​ខាងត្បូង​ប្រទេស​ចិន៕

9 comments:

Anonymous said...

The impending merged party ,if happen , will be under
president Sam Rainsi and vice president Kem Sokha ?
Since Mr Rainsi won't be able to return Cambodia ,
Mr Sokha will assume the post of President of the merged
Party . Congratulation Mr Kim Sokha !! ...

Anonymous said...

Let Sam Rainsy save his life by being in exile!!

In no way he is coward. If he were to be put in jail, Hun Sen and Yuon would mentally or physically killed him. They won't let Sam Rainsy lives to become a second Nelson Mendela or an Ang San sukyi or a Gandhi. Hun Sen and Yuon learn from world history as you guys do too.

Yuon and Hun Sen would not hesitate to shut up any real Khmer nationalist who has the ability to inspire and lead the mass against them.

They had limut test several times already by shutting down Ven Oum Bunthoeun, Touch Sunnich, Chea Vichea, Chut Vuthy etc, and they face no bad ramification. So they would kill Sam Rainsy in prison and find some scapegoat and that's it. Stlin ordered the asassination of Trodski even he was abroad. Hun Sen and Youn would order the killing of Sam Rainsy abroad as well if they mad enough! Be careful Lok Prathean! Save your life at all cost!

We could not find people with the calibre of Sam Rainsy easily. For the time being, just keep him as a spiritual leader just like a queen to a hill of termites. Without the queen all the termites die.

Usa

Anonymous said...

11:58, I agree with your assessment. What you've said is quite realistic. Thanks.

Khmer Son

Anonymous said...

Usa , I agreed with your explanation. Sam Rainsy should not return to Cambodia. In the recent communal election, He used the internet and video tape to broadcast his idea and appeal to Cambodian Patriot to vote against CPP, the political party that support 5 (five) millions illegal Vietnamese settled in 24 provinces of Cambodia.

Although SRP failed to get the majority of Communes (Khum) because the Cambodian People’s Party (CPP) has used state resources and civil servants to conduct their campaign, and that state control and private media are biased toward the ruling party, and also most political campaign disturbances were committed by members of CPP and the victims were mostly activists of the Sam Rainsy Party and the Human Rights Party.

In additions, there were difficulties created by the CPP authorities to prevent the eligible Cambodian voters from obtaining a formal voter registration card, but grant the same formal voter registration card to the illegal Vietnamese immigrants. These irregularities and abuses of powers are reported by the Committee for Free and Fair Election in Cambodia (COMFREL) in its 2011.

It is noticed that the combined result of SRP and HRP represent 31% of the popular votes. CPP and FUNCIPEK plus Ranariddh got only 68%, Down from 74% in 2007, and the remaining parties got only 1%.

Based on this improvement, we feel that the July 2013, if the General Election is Free and Fair, it might give a chance to Democratic force (if SRP and HRP merge into One Democratic Party) to overthrow the CPP from governing Cambodia.

Khemara

Anonymous said...


Yes, you can what you wanted ah Kwack, but you boss tell you that you must allow Sam Rainsy turn back to Cambodia. Why?
1) Sam Rainsy go talk with China an all west countries
2) Vietnam has conflict with China in the future and new allians from Asiean countries and the new weapons from USA, esp. F16, F18.

Could Hun against his boss? NO.

Anonymous said...

Hoon Xen will be killed by Cambodians since he has their blood on his hands. He is the killers, kills own people for power.

Anonymous said...

ម្នាលសែនវាជាខ្មែរដូចសមរង្សីដែរតែវានិយាយបែបសំដីជានពាលទៅវិញ។វាមិនសមជាប្រមុខស្រុកនឹងរដ្ឋាភិបាលខ្មែរសោះ។អានេះភ្លើណាស់ហើយវាគិតថាមានតែឪវានឹងវាទេអាចមានអាយុមួយរយពីរដង។ធ្វើប្រមុខគេត្រូវទទួលសគាល់នឹងរាប់រករាស្រ្ត
ទាំងអស់មិនថាអ្នកនោះជាបក្សស្របឬជំទាស់ទេ។
វាគួរដឹងគុណនរណាដែលហ៊ានហារមាត់រិះគន់ជនឬប្រទេសណាដែលយាយីខ្មែរនិងជាតិខ្មែរព្រោះវាកំសាកអាចម៍គោណាស់ទៅហើយគ្រន់បើទេនឹងខ្មែរដូចគ្នា។តែសាសន៍បរទេសខ្លាចគេដូចឆ្កែបាក់លោងពេលជួបខ្លា។


វាស្មានថាគេកោតនឹងអំនួតឈ្លើយពីចុងប្រយុងដើមរបស់វាណាស់ទៅរាល់ថ្ងៃនេះ។ពួគទូតបរទេសគេឆ្អើមនឹងជិនឫកអាសំគិះឥតពូជនេះពេកណាស់ទៅហើយតែគេចេះតែបញ្ជោរវាយកតែគួរប៉ុណ្ណោះ។

សុខអានបន់ឲ្យតែវាងាប់ឆាប់ៗដូចអាមេចោរហុកឡងឌីទេ។សុខអានចង់ក្លាយជានាយកមន្រ្តីយូរមកហើយព្រោះថាស្អីៗទាំងអស់គឺអានវាជាអ្នកធ្វើតែគ្រាន់ថាវាមិនចង់ចេញមុខប៉ុណ្ណោះ។

ពេលអាពុលក្តួចស្វិតនេះទៅណាមកណាអានវានៅផ្ទះរាប់លុយទុកលាក់ក្នុងផ្ទះវាៗមិនទាំងខ្ចីខ្វល់ទៅតាមយកគួរផងទេ។

អានវាខ្លាចងាប់ដោយចៃដន្យពេលណាមានគេអាចលួចបាញ់សម្លាប់អាកូនជឹងវាដែលគេស្គាល់ហៅវាថាសម្តាចម៍មេចោរ។

Anonymous said...

Thanks Khmer Son and Khemara.

If we unite the votes could be double to 60% plus because the non votes and the neutral will vote for us too.

Usa

Anonymous said...

9.30 am you are right Ah kh-arn is waiting for the right time to purge ah kwack and be Prime minister himself. He thinks he canbe better dog for yuon and china.