លោកនាយករដ្ឋមន្ត្រីហ៊ុន សែនរូបថត៖ AP |
ថ្ងៃសៅរ៍, 09 ខែមិថុនា 2012
ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
«អញ្ចឹងទេសូមលោក កត់ត្រាសំដីខ្លួនឯងទុក។ខ្ញុំអរគុណ។ព្រោះខ្ញុំមិនចង់ឲ្យអ្នកទោសម្នាក់មករំខាន ខ្ញុំទេ។ កត់ត្រាទុកណា ។ ថ្ងៃក្រោយតិចតែសរសេសំបុត្រ ហើយឲ្យមាន ភ្នាក់ងារអីមកចរចាសម្រុះសម្រួលជាមួយខ្ញុំ។អត់ទេ ព្រោះខ្ញុំអាយ៉ងគ្មានសិទ្ធិ។ ខ្ញុំសុំឆ្លើយប៉ុណ្ណឹង។ ខ្ញុំអាយ៉ងអត់មានសិទ្ធិទេ»។ច្រកផ្លូវតែមួយគត់ដូចជាពេលមុនៗដែរសម្រាប់អ្នកនយោបាយកម្ពុជាដែលមានកំហុសដោយ អយុត្តិធម៌ឬយុត្តិធម៌ក្តីគឺគេរំពឹងថាត្រូវសុំទោស ឬសម្របសម្រួលផ្នែកនយោបាយជាមួយ លោកនាយករដ្ឋមន្តី ហ៊ុនសែនដ៏មានអំណាចដើម្បីអាចចូលមកប្រទេសកម្ពុជាវិញបាន។ តែផ្ទុយទៅវិញ ថ្លែងប្រាប់ វីអូអេកាលពីដើមសប្តាហ៍នេះលោក សម រង្ស៉ីដែលកំពុង និរទេសខ្លួននៅក្រៅប្រទេសរឿងព្រំដែន បានអះអាងថាលោកត្រូវទៅនិយាយជាមួយវៀតណាមជាចៅហ្វាយមេដឹកនាំ កម្ពុជាបច្ចុប្បន្នឬបរទេសដែល មានឥទ្ធិពលលើ វៀតណាមដើម្បីគាបសង្កត់រដ្ឋាភិបាលលោកហ៊ុន សែនឲ្យបញ្ឈប់ការយាយីប្រើប្រាស់តុលាការ ចាត់ការក្រុមអ្នកនយោបាយជំទាស់ ជាពិសេសលោកសម រង្ស៉ីខ្លួន លោក។ ក៏ប៉ុន្តែប្រតិកម្មទៅនឹងអត្ថាធិប្បាយរបស់លោក សម រង្ស៉ីជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការចាក់ផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានទាំងកំហឹងថាការមកនិយាយជាមួយលោករឿងការវិលត្រឡប់មកវិញរបស់អ្នកទោសម្នាក់ ដែលគេដឹងថាសំដៅទៅលើ លោក សម រង្ស៉ីនោះ មិនអាចធ្វើទៅបានទៀតទេ។
លោកហ៊ុន សែនបានបញ្ជាក់ថា៖
«អញ្ចឹងទេសូមលោក កត់ត្រាសំដីខ្លួនឯងទុក។ខ្ញុំអរគុណ។ព្រោះខ្ញុំមិនចង់ឲ្យអ្នកទោសម្នាក់មករំខាន ខ្ញុំទេ។ កត់ត្រាទុកណា ។ ថ្ងៃក្រោយតិចតែសរសេសំបុត្រ ហើយឲ្យមាន ភ្នាក់ងារអីមកចរចាសម្រុះសម្រួលជាមួយខ្ញុំ។អត់ទេ ព្រោះខ្ញុំអាយ៉ងគ្មានសិទ្ធិ។ ខ្ញុំសុំឆ្លើយប៉ុណ្ណឹង។ ខ្ញុំអាយ៉ងអត់មានសិទ្ធិទេ»។
លោកហ៊ុន សែនបានបញ្ជាក់ថាក្រៅពីប្រជាពលរដ្ឋខ្មែរ គឺអន្តរជាតិ បរទេសណាក៏ដោយគ្មានសិទ្ធិ ត្រួតត្រាលោកបានទេ។
«ក៏ប៉ុន្តែលើលោកីយនេះអ្នកដែលមានសិទ្ធត្រួតត្រាហ៊ុន សែនបានគឺមានតែប្រជាជនខ្មែរតែ ប៉ុណ្ណោះ។ សំឡេងភាគច្រើននៃប្រជាជនខ្មែរទើបមានសិទ្ធិត្រួតត្រាហ៊ុន សែន។ ព្រោះបើ ប្រជាជនបោះឆ្នោតទម្លាក់គណបក្សប្រជាជនទម្លាក់ហ៊ុន សែនហើយ ខ្ញុំត្រូវតែគោរព។ អញ្ចឹងមានន័យថាអ្នក ដែលខ្ញុំត្រូវគោរពហើយកោតខ្លាចបំផុតគឺប្រជាជន»។
ថ្លែងប្រាប់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យហើយត្រូវទូរទស្សន៍ជាតិកម្ពុជាយកមកចាក់ផ្សាយទាំង ស្រុងគឺពេលលោកចុះបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥៦នោះ លោក ហ៊ុន សែន ប្រៀបធៀបអត្ថាធិប្បាយ របស់លោក សម រង្ស៉ីទៅនឹងអត្ថាធិប្បាយលោក ខៀវ សំផនអតីតប្រមុខរដ្ឋខ្មែរក្រហម ដែលមិនឲ្យ តម្លៃរដ្ឋាភិបាលលោកនិងរិះគន់ដូចគ្នានឹងលោកសម រង្សីដែរពេលលោកហៀបចរចា ជាមួយសម្តេចឪព្រះនរោត្តមសីហនុដើម្បីបញ្ចប់សង្រ្គាមរវាងខ្មែរនិងខ្មែរក្នុងទសវត្សរ៍១៩៨០។
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយកាន់អំណាចជាង៣០ឆ្នាំ មកនេះត្រូវក្រុមជំទាស់និងអ្នកវិភាគបានចាត់ទុកថា លើកបន្តុបឬបង្កើត ដោយប្រទេសវៀតណាម ដែលធ្លាប់ឈ្លានពានទឹកដីកម្ពុជាដើម្បីបណ្តេញកងទ័ពខ្មែរក្រហមកាលពីឆ្នាំ១៩៧៩។
ហើយនេះជាអត្ថាធិប្បាយរបស់លោកសម រង្ស៉ីដែលធ្វើឲ្យលោក ហ៊ុន សែនប្រតិកម្ម៖
«ខ្ញុំមិនចាំបាច់និយាយជាមួយខ្ញុំគេទេ។ ខ្ញុំមិនចាំបាច់និយាយជាមួយខ្ញុំបម្រើគេទេ។ ខ្ញុំត្រូវនិយាយជា មួយចៅហ្វាយ។ ចៅហ្វាយហ្នឹងគឺប្រទេសវៀតណាម។ អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃគឺ ធ្វើតាម បញ្ជាប្រទេសវៀតណាម។ដូច្នេះខ្ញុំនិយាយជាមួយប្រទេសណាដែលគេមានឥទ្ធិពលលើប្រទេស វៀតណាមឲ្យគេគាបសង្កត់ប្រទេសវៀតណាមឲ្យគេទៅនិយាយជំរុញឲ្យចៅហ្វាយយួន ដើម្បីឲ្យប្រទេសវៀតណាមហ្នឹងបញ្ជាមកគណបក្សប្រជាជនដើម្បីកុំឲ្យរករឿងគណបក្សសម រង្ស៉ី ជាពិសេសកុំឲ្យរករឿងខ្ញុំសម រង្ស៉ីទៀតបើចង់ឲ្យការបោះឆ្នោតខាងមុខត្រូវគេទទួលស្គាល់»។
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៉ីត្រូវតុលាការកម្ពុជាបានផ្តន្ទាទោសឲ្យជាប់គុកជាង១០ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩ដើម្បីជួយ អន្តរាគមន៍ដល់ពលរដ្ឋដែលមកប្តឹងលោកជាអ្នកតំណាងរាស្ត្រ។ លោក សម រង្ស៉ី អះអាងថាសម្ពាធ បរទេសទាំងនោះលោក រំពឹងថាឲ្យលោក វិលមកកម្ពុជា កន្លះឆ្នាំ មុនការបោះឆ្នោតជាតិ។ លោក ព្រមានថាការរារាំងរូបលោកមិនឲ្យចូលមកកម្ពុជា នឹងធ្វើឲ្យបាត់ភាពស្របច្បាប់ហើយ ប្រជាពលរដ្ឋ នឹងងើបបះបោរប្រឆាំងរដ្ឋាភិបាលមិនស្របច្បាប់។ លោក សម រង្ស៉ីពុំបានបញ្ជាក់ពី ប្រទេសណាមួយ ជួយអន្តរាគមន៍ទៅវៀតណាមទេ តែថ្មីៗលោកធ្លាប់ធ្វើដំណើរទៅសរអា ដើម្បី ស្វែងរកការគាំទ្រនយោបាយ និងចេញសេចក្តីថ្លែងការណ៍ដែលគួរឲ្យចិនរីករាយចំពោះជម្លោះសមុទ្រ ខាងត្បូងប្រទេសចិន៕
9 comments:
The impending merged party ,if happen , will be under
president Sam Rainsi and vice president Kem Sokha ?
Since Mr Rainsi won't be able to return Cambodia ,
Mr Sokha will assume the post of President of the merged
Party . Congratulation Mr Kim Sokha !! ...
Let Sam Rainsy save his life by being in exile!!
In no way he is coward. If he were to be put in jail, Hun Sen and Yuon would mentally or physically killed him. They won't let Sam Rainsy lives to become a second Nelson Mendela or an Ang San sukyi or a Gandhi. Hun Sen and Yuon learn from world history as you guys do too.
Yuon and Hun Sen would not hesitate to shut up any real Khmer nationalist who has the ability to inspire and lead the mass against them.
They had limut test several times already by shutting down Ven Oum Bunthoeun, Touch Sunnich, Chea Vichea, Chut Vuthy etc, and they face no bad ramification. So they would kill Sam Rainsy in prison and find some scapegoat and that's it. Stlin ordered the asassination of Trodski even he was abroad. Hun Sen and Youn would order the killing of Sam Rainsy abroad as well if they mad enough! Be careful Lok Prathean! Save your life at all cost!
We could not find people with the calibre of Sam Rainsy easily. For the time being, just keep him as a spiritual leader just like a queen to a hill of termites. Without the queen all the termites die.
Usa
11:58, I agree with your assessment. What you've said is quite realistic. Thanks.
Khmer Son
Usa , I agreed with your explanation. Sam Rainsy should not return to Cambodia. In the recent communal election, He used the internet and video tape to broadcast his idea and appeal to Cambodian Patriot to vote against CPP, the political party that support 5 (five) millions illegal Vietnamese settled in 24 provinces of Cambodia.
Although SRP failed to get the majority of Communes (Khum) because the Cambodian People’s Party (CPP) has used state resources and civil servants to conduct their campaign, and that state control and private media are biased toward the ruling party, and also most political campaign disturbances were committed by members of CPP and the victims were mostly activists of the Sam Rainsy Party and the Human Rights Party.
In additions, there were difficulties created by the CPP authorities to prevent the eligible Cambodian voters from obtaining a formal voter registration card, but grant the same formal voter registration card to the illegal Vietnamese immigrants. These irregularities and abuses of powers are reported by the Committee for Free and Fair Election in Cambodia (COMFREL) in its 2011.
It is noticed that the combined result of SRP and HRP represent 31% of the popular votes. CPP and FUNCIPEK plus Ranariddh got only 68%, Down from 74% in 2007, and the remaining parties got only 1%.
Based on this improvement, we feel that the July 2013, if the General Election is Free and Fair, it might give a chance to Democratic force (if SRP and HRP merge into One Democratic Party) to overthrow the CPP from governing Cambodia.
Khemara
Yes, you can what you wanted ah Kwack, but you boss tell you that you must allow Sam Rainsy turn back to Cambodia. Why?
1) Sam Rainsy go talk with China an all west countries
2) Vietnam has conflict with China in the future and new allians from Asiean countries and the new weapons from USA, esp. F16, F18.
Could Hun against his boss? NO.
Hoon Xen will be killed by Cambodians since he has their blood on his hands. He is the killers, kills own people for power.
ម្នាលសែនវាជាខ្មែរដូចសមរង្សីដែរតែវានិយាយបែបសំដីជានពាលទៅវិញ។វាមិនសមជាប្រមុខស្រុកនឹងរដ្ឋាភិបាលខ្មែរសោះ។អានេះភ្លើណាស់ហើយវាគិតថាមានតែឪវានឹងវាទេអាចមានអាយុមួយរយពីរដង។ធ្វើប្រមុខគេត្រូវទទួលសគាល់នឹងរាប់រករាស្រ្ត
ទាំងអស់មិនថាអ្នកនោះជាបក្សស្របឬជំទាស់ទេ។
វាគួរដឹងគុណនរណាដែលហ៊ានហារមាត់រិះគន់ជនឬប្រទេសណាដែលយាយីខ្មែរនិងជាតិខ្មែរព្រោះវាកំសាកអាចម៍គោណាស់ទៅហើយគ្រន់បើទេនឹងខ្មែរដូចគ្នា។តែសាសន៍បរទេសខ្លាចគេដូចឆ្កែបាក់លោងពេលជួបខ្លា។
វាស្មានថាគេកោតនឹងអំនួតឈ្លើយពីចុងប្រយុងដើមរបស់វាណាស់ទៅរាល់ថ្ងៃនេះ។ពួគទូតបរទេសគេឆ្អើមនឹងជិនឫកអាសំគិះឥតពូជនេះពេកណាស់ទៅហើយតែគេចេះតែបញ្ជោរវាយកតែគួរប៉ុណ្ណោះ។
សុខអានបន់ឲ្យតែវាងាប់ឆាប់ៗដូចអាមេចោរហុកឡងឌីទេ។សុខអានចង់ក្លាយជានាយកមន្រ្តីយូរមកហើយព្រោះថាស្អីៗទាំងអស់គឺអានវាជាអ្នកធ្វើតែគ្រាន់ថាវាមិនចង់ចេញមុខប៉ុណ្ណោះ។
ពេលអាពុលក្តួចស្វិតនេះទៅណាមកណាអានវានៅផ្ទះរាប់លុយទុកលាក់ក្នុងផ្ទះវាៗមិនទាំងខ្ចីខ្វល់ទៅតាមយកគួរផងទេ។
អានវាខ្លាចងាប់ដោយចៃដន្យពេលណាមានគេអាចលួចបាញ់សម្លាប់អាកូនជឹងវាដែលគេស្គាល់ហៅវាថាសម្តាចម៍មេចោរ។
Thanks Khmer Son and Khemara.
If we unite the votes could be double to 60% plus because the non votes and the neutral will vote for us too.
Usa
9.30 am you are right Ah kh-arn is waiting for the right time to purge ah kwack and be Prime minister himself. He thinks he canbe better dog for yuon and china.
Post a Comment