Tuesday, June 05, 2012

បក្ស​ប្រឆាំង​ពីរ​បោះ​ដៃ​រក​ការ​រួប​រួម​គ្នា​ជា​ថ្មី

លោក​ កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ក្នុង​សន្និ​សីទ​ពី​ម្សិល​មិញ​។ រូបថត ចរិយា
លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​នៅ​ប្រទេស​បា​រាំង​​​។ រូបថត Bloomberg

Tuesday, 05 June 2012 14:03
ឃុត សុ​ភ​ច​រិ​យា និង Stuart White
The Phnom Penh Post

ភ្នំពេញៈ គណបក្ស​ប្រឆាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា បាន​បោះ​ដៃ​រក​គ្នា​ជា​ថ្មី​ទៀត ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​ ខណៈ​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់ បាន​បង្ហាញ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​ការ​បែក​ខ្ញែក​គ្នា បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខាត​បង់​។​

លោក ​កឹម​ សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាល​ពី​ម្សិលមិញ​ថា​ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ គឺ​ជា​ការ​ចាំបាច់​ ដើម្បី​ប្រជែង​យក​អាសនៈ​សភា ពី​គណបក្ស​ប្រជាជន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិទី ៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។ លោក​ កឹម សុខា ​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក អាច​នឹង​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​ឃុំ​ ចំនួន​ ១៨ នោះ​បាន​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពី​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី ៣ ត្រូវ​បាន ​[គ.ជ.ប]​ ប្រកាស​ជា​ផ្លូវ​ការ ខ្ញុំ​នឹង​បោះ​ដៃ​ទៅ​រក​គណបក្ស សម រង្ស៊ី មុន ដើម្បី​ចរចា​បង្រួប​បង្រួម​គ្នា»។ លោក​បាន​បន្ត​ទៀត​ថា៖ «​កន្លង​មក​គណបក្ស​ សម រង្ស៊ី​ តែង​តែ​មើល​ស្រាល​ថា គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ទៅ​មុខ​រួច​ មិន​អាច​មាន​ការ​គាំទ្រ​ច្រើន​ទេ ដែល​ជាលេស​ មិន​ចង់​រួប​រួម​ជាមួយ​យើង ប៉ុន្តែ​ឥឡូវ​នេះ​ យើង​ឃើញ​ហើយ ​សំឡេង​ប្រហាក់​ប្រហែល​គ្នា»។

ការ​ច្របាច់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បញ្ចូល​គ្នា គឺ​ជា​បំណង​ប្រា​ថ្នា ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល​។

គណ​បក្ស​សម ​រង្ស៊ី ហាក់​ដូច​ជា​បាន​ដើរ​មួយ​ជំហាន​ហើយ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​បង្រួប​បង្រួម​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ ដែល​បាន​ជាប់​គាំង បន្ទាប់​ពី​មាន​ការ​ជួប​ចរចា​គ្នា​ជាច្រើន​លើក ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០០៨ មក​នោះ។


នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ ​កាល​ពីម្សិលមិញ គណបក្ស​សមរង្ស៊ី សូម​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស​សិទ្ធិ​មនុស្ស រួប​រួម​ជាមួយ​សមាជិក​សមាជិការ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ គណបក្ស​សមរង្ស៊ី ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​កម្រិត​មូលដ្ឋាន​មួយ​ចំនួន។ សេចក្តី​អំពាវ​នាវ ដែល​ចុះ​ហត្ថលេខា ដោយ​លោក​ គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​នេះ ​បាន​លើក​ឡើង​ថា ការ​រួប​រួម​គ្នា​នេះ គឺ​ដើម្បី​«ប្តូរ​មេ​ភូមិ​មួយ​ចំនួន តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ ទប់ស្កាត់​ការ​រឹប​អូស​យក​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​ ការ​លុប​បំបាត់​អំពើ​ពុករលួយ ​នៅ​ថ្នាក់​មូលដ្ឋាន ការ​ ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទប់​ស្កាត់​អំពើ​អយុត្តិធម៌ ដែល​អ្នក​មាន​អំណាច​មួយ​ចំនួន កំពុង​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ​។ល។»

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​ តាម​ទូរស័ព្ទ​ ពី​ទីកន្លែង​ដែល​កំពុង​រស់​នៅ​និរទេស​ ក្នុង​ប្រទេស​បារាំង លោក​សម រង្ស៊ី ​បាន​ថ្លែង​ថា លោក​នឹង​មិន​ប្រឆាំង​ទៅ​នឹង​អ្វី​ក៏​ដោយ នៃ​បំណង​ដែល​ចង់​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​រួប​រួម​គ្នា​នេះ​ទេ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ការ​ពិភាក្សា​គ្នា រិះ​រក​វិធី​ល្អ​បំផុត ដើម្បី​សម្រេច​គោលដៅ​នេះ។ ​លោក​ ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​វិភាគ​លទ្ធផល​នៃការ​បោះឆ្នោត ហើយ​វា​មិន​អាក្រក់​ដូច​អ្នក​ខ្លះ​និយាយ​នោះ​ទេ​។ ​ពិត​ណាស់​ តុល្យភាព​នៃ​អំណាច​ ​បាន​ផ្លាស់​ប្តូរ​ទៅ​រក​ក្រុម​ប្រជាធិបតេយ្យ​។ ​វា​មិន​មែន​គ្រាន់​តែ​ថា​ ​គណបក្ស​សម រង្ស៊ី​ឈ្នះ ២២ ឃុំ និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​ ១៨​ ឃុំ​ នោះ​ទេ ​វា​គឺថា គណបក្ស​ប្រឆាំង​មាន​សំឡេង​ភាគ​ច្រើន​បំផុត​ ​នៅ​ក្នុង​ឃុំ​ចំនួន​ ១០០»។ លោក​បាន​បន្ត​ថា ​តុល្យភាព​នៃ​អំណាច​ គឺ​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សំឡេង​ភាគ​ច្រើន​បំផុត ហើយ​សំឡេង​ភាគ​ច្រើន​បំផុត គឺជា​អ្វី​ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង​បាន​។

មេបក្ស​ប្រឆាំង​រូប​នេះ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «យើង​ត្រូវ​តែ​មាន​និតិវិធី​រឹងមំា​មួយ សម្រាប់​គណបក្ស​​ប្រឆាំង​ធ្វើ​ការ​រួម​គ្នា​។ ​មិន​មែន​រួម​កម្លាំង​គ្នា​ តែ​ជា​មួយ​សម្តី​នោះ​ទេ ប៉ុន្តែ​ត្រូវ​រួម​កម្លាំង​គ្នា ជា​មួយ​នឹង​ឯក​សារ​»។

លោក សម រង្ស៊ី បាន​លើក​ឡើង​ នូវ​ជំហាន​យុទ្ធសាស្ត្រ​ដំបូង​របស់​លោក​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​មេ​ភូមិ គឺ​ដូច​នឹង​ស្តេច​ត្រាញ់​តូច​មួយ នៅ​ក្នុង​ឃុំ​របស់​ពួក​គេ ​ហើយ​ពួក​គេ​ បាន​ទទួល​រង​ឥទ្ធិពល​យ៉ាង​អាក្រក់ ដើម្បី​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​នេះ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ត្រូវ​តែ​រួម​សហការ​គ្នា ដើម្បី​ប្តូរ​មេ​ភូមិ​ទាំង​នេះ​ចេញ​។

លោក​ សម រង្ស៊ី បាន​បន្ត​ទៀត​ថា នេះ​គឺ​ជា​ពេល​វេលា​ត្រឹមត្រូវ ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​ការងារ​ជាមួយ​គ្នា ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន ហើយ​ប្រសិន​បើ​គណបក្ស​ទាំង​ពីរ ​ធ្វើ​ការ​ល្អ​ជា​មួយ​គ្នា​ នៅមូលដ្ឋាន ​នោះ​នឹង​មាន​ជំហាន​ដទៃ​ផ្សេង​ទៀត ​ដែល​នឹង​អាច​ឆ្ពោះ​ទៅ​រក​ការ​រួប​រួម​គ្នា​។

លោក​ សម​ រង្ស៊ី ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​មាន​សេចក្តី​រីករាយ ​ដែល​ឃើញ គណបក្ស​សិទ្ធិមនុស្ស ​បាន​កៅអី​ជំនួស​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​មាន​សម្ព័ន្ធ​ភាព​ស្អិត​ល្មួត ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ សម រង្ស៊ី បាន​បញ្ជាក់​ថា ការ​និយាយ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ នៅ​ពេល​នេះ​វា​ហាក់​បី​ដូច​ជា​លឿន​ពេក​។

លោក ​ជាម​ យៀប តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់​អាណត្តិ​ទីបី​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​ ១៥៩១​ លើ ​១៦៣៣​ ឃុំ​ សង្កាត់​ទូទាំង​ប្រទេស។ លោក​បាន​បន្ថែម​ថា លទ្ធផល​នេះ​ បង្ហាញ​ថា​ ពលរដ្ឋ​កម្ពុជា​ បាន​យល់​ច្បាស់ ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​យ៉ាង​ពិត​ប្រាកដ ក្នុងការ​​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម និង​ប្រឆាំង​ការ​វិល​ត្រឡប់​ជាថ្មី នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត។ លោក​ថ្លែង​ថា៖«យើង​មាន​គ្រឹះ​តាំង​ពី​មូលដ្ឋាន​ ដ៏​រឹង​មាំ ដូច្នេះ​យើង​មិន​ខ្លាច​រអា គណបក្ស​ណាមួយ​ឡើយ បើទោះ​ជា​គណបក្ស​ទាំង​នោះ ​រួបរួម​គ្នា​តែ​មួយ ហើយ​នៅ​កម្ពុជា​សល់​តែ​គណបក្ស​ពីរ ដូច​នៅ​អាមេរិក​ក្ដី»។

ប៉ុន្តែ​ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា អ្នក​ចាញ់​ពិត​ប្រាកដ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ​គឺ​គណបក្ស​ប្រជា​ជន​ ដោយ​សម្អាង​ថា​៖​«ពី​ព្រោះ​នៅ​ពេល​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​ សម រង្ស៊ី ​រួម​បញ្ចូល​ជា​មួយ​គ្នា ​នឹង​មាន​សំឡេង​ប្រឆាំង​ទៅ​នឹង​មេឃុំ​របស់​គណបក្ស​ប្រជាជន ដោយ​សារ​យើង​នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​គាំង​បាន​»

អ្នក​វិភាគ​ឯករាជ្យ បាន​និយាយ​ដោយ​មិន​ចំពោះ​ តែ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ទេ ដែល​ត្រូវ​តែ​ពិចារណា ពីការ​ច្របាច់​បញ្ចូល​គ្នា​នោះ ​គឺ​សំដៅ​ទៅ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​មាន​និន្នា​ការ​មិន​ស្រប​នឹង​រដ្ឋាភិបាល​ផង​ដែរ ដែល​ចាំបាច់​ត្រូវ​តែ​ច្របាច់​បញ្ចូល​គ្នា​ ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ធំ​មួយ

លោក​បណ្ឌិត សុខ ​ទូច ​អ្នក​វិភាគ​ឯករាជ្យ បាន​មានប្រសាសន៍​ថា លទ្ធផល​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិទី ៣​ នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា គណបក្ស​ប្រឆាំង​ទាំង​អស់​ បាន​ចាញ់ ដែល​ការ​ចាញ់​នេះ មាន​កត្តា​មួយ​ចំនួន ដូច​ជា អ្នក​គាំទ្រ មាន​ការ​ពិបាក​ ក្នុង​ការ​សម្រេច​ចិត្ត ថា​តើ​ត្រូវ​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​ណា​ ចោល​មួយ​ណា? កង្វះ​ធនធាន​ក្នុង​ពេល​ឃោសនា ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​លើ​បក្ស​ប្រឆាំង​ដូច​គ្នា...ជាដើម។

លោក​បាន​ថ្លែង​ថា៖ «បើ​សិន​ជា​គណបក្ស​ទាំង​នោះ មាន​គោល​ដៅ​រួម​តែ​មួយ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេស​ជាតិ និង​ប្រជាជន គឺវា​ល្មម​ដល់​ពេល​ដែល​គណបក្ស​ប្រឆាំង​តូច​ធំ​ទាំង​អស់​ត្រូវ​រួប​រួម​ គ្នា​ហើយ។ តែបើ​ពុំ​នោះ​ទេ គណ​បក្ស​ទាំង​នេះ គ្រាន់​តែ​ជា​អ្នក​ដែល​ជួយ​កំដរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ »៕ PS

រាយការណ៍​បន្ថែម សូ វិសាល

5 comments:

Anonymous said...

Bravo! Bravo! SRP and HRP!

MAY GOD BLESS BOTH PARTIES!

Anonymous said...

ខ្មែររួបរួមគ្នា ខ្មែររស់ ខ្មែរបែកបាក់គ្នា ខ្មែរស្លាប់
អាប់យសសក្តិ ប្រទេសជិតខាងមើលងាយ ដោយ
ខ្មែរគ្មានដីជ្រកកោន។តែការរួបរួមគ្នាក៏មិនធ្វើទាំង
ងងឹតងងល់ខ្វះការពិចារណា មិនចាញ់ល្បួងពួក
បិសាចហាណូយទៀតឡើយ។
រាស្ត្រខ្មែរទាំងក្នុងទាំងក្រៅសូមថ្លែងនូវការសរសើរ
ដោយស្មោះចំពោះឯកឧត្តមមេគណបក្សដែលមាន
មនសិក្ការជាតិពិតនិងសូមចូលរួមចំណែកយ៉ាងប្រ
កៀកដើម្បីវាយកំទេចសត្រូវចោរយួនឈ្លានពានឱ្យ
វិនាសអន្តរធានចេញពីកម្ពុជាដោយឆាប់រហ័សបំផុត។
គិតហើយ សឹមគូ ទប់ជំហរឱ្យនឹងនរ សឹមបោះជើង
បន្តទៅមុខ យើងនឹងអាចដល់គោលដៅដោយជោគ
ជ័យ៕

Joker said...

ភ្លេចខ្សែឣាតសំលេង រវាងកឹមសុខា និងសម្ដេចតេជោនៅ... បើរួបរួមនឹងកឹមសុខា ដូចឣោបសត្វខខ្លានឹងដើមទ្រូង...វានឹងហែកស៊ីគ្រប់ពេលវាឃ្លាន...

Anonymous said...

HRP always willing to merge and Kem Sokha always willing to let Rainsey be the president of the new party. It doesn't matter of how anyone would look at it, SRP or HRP can not win over CPP alone, that is just not possible. SRP is weak right now, they didn't even retain their communes this past election. SRp needs to see a bigger picture and that is to give up the individual ego and join hands to help save out country. There is no other ways to put it. How could you be strong and how could people will vote for you, when your leader is in exile, of course there are hardcore supporters that don't see it like i do, but in politic, especially in Cambodia politic at the current situation, you got to tea up in order to defeat or stay very competitive with the CPP. I hope SRP will re adjust their attitude and will merge with HRP.

Anonymous said...

It's time to merge (before it's too late). There are no real evidence or solid proof that Kem Sokha is Hun Xen's. All accusations are just the speculation only. Kem Sokha did nothing wrong yet.

HRP+SRP> CPP.
This is a simple rule. Why Rainsy cannot see that?

Set aside your personal differences, self-esteem, and ego. Don't come up with all the excuses, be yourself and take the lead.

Just fight the same enemy, Hun Xen/Youns. Once HRP & SRP win, you could compete for your own fame later.

HRP+SRP>CPP (Trust me)