ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea) |
2012-06-12
ដោយ ផន រីណា និង ជី វិតា
Radio Free Asia
Click the control below to listen to audio program
ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅថ្ងៃទី១១ មិថុនា ដើម្បីឲ្យសហរដ្ឋអាមេរិក ជួយបកស្រាយបំភ្លឺទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងជំនួបជាមួយអ្នកស្រីនៅថ្ងៃទី១២ មិថុនា នេះ ទាក់ទងនឹងបញ្ហាផែនទីកម្ពុជា។
នៅក្នុងលិខិតរបស់លោក សម រង្ស៊ី បានរៀបរាប់ប្រាប់អ្នកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក សុំឲ្យអ្នកស្រីប្រាប់ទៅកាន់ភ្ញៀវរបស់អ្នកស្រី គឺលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនៅក្នុងក្រសួងការបរទេស នាថ្ងៃអង្គារ ទី១២ ខែមិថុនា នេះថា ការដែលរដ្ឋាភិបាលកម្ពុជាចោទប្រកាន់មកលើរូបលោក សម រង្ស៊ី ថាបានប្រើប្រាស់ប្រទេសកម្ពុជាក្លែងក្លាយ ដែលនាំទៅដល់ការដាក់ទោសលោកពីបទឧក្រិដ្ឋឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីឆ្នាំ២០១០ នោះ គឺជាផែនទីឯកសារ ដែលចេញពីបញ្ជាការដ្ឋានយោធា ប៉ង់តាហ្គូន (Pentagon) សហរដ្ឋអាមេរិក។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីប្រទេសបារាំង នៅថ្ងៃចន្ទ ទី១១ មិថុនា លោក សម រង្ស៊ី ឲ្យដឹងថា លោកសង្ឃឹមថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន ពិតជាបានដឹងហើយថា សហរដ្ឋអាមេរិក ជាអ្នកបញ្ចេញផែនទីដែលបានទទួលស្គាល់រយៈពេល ៤០ឆ្នាំមកហើយនៅក្នុងសម័យសង្គ្រាមនៅប្រទេសវៀតណាម។
លោក សម រង្ស៊ី៖ «អាមេរិកអ្នកធ្វើទេ មិនមែន សម រង្ស៊ី អ្នកធ្វើទេ កុំចោទប្រកាន់ សម រង្ស៊ី ពីព្រោះថា សហរដ្ឋអាមេរិកគេអាចធ្វើសាក្សីបាន ហើយបើថា ផែនទីហ្នឹងខុស ប្ដឹងកងទ័ពសហរដ្ឋអាមេរិក ប្ដឹងរដ្ឋាភិបាលអាមេរិកទៅ ពីព្រោះផែនទីហ្នឹងចេញផ្សព្វផ្សាយដោយសហរដ្ឋអាមេរិកទេ។ ខ្ញុំជឿថា អ្នកស្រី ហ៊ីលឡារី គ្លីនតុន មិនអាចប្រកែកបានទេ ពីព្រោះរឿងហ្នឹងវាច្បាស់ ព្រោះខ្ញុំឲ្យភស្តុតាងគ្រប់គ្រាន់ហើយក្នុងសំបុត្រហ្នឹង»។
លោក សម រង្ស៊ី ក៏បានបញ្ជាក់ដែរថា ភស្តុតាងនេះមិនអាចបដិសេធបានទេ ព្រោះអាមេរិកមានភស្តុតាងស្រាប់ហើយ។ លោកមិនបានកែផែនទីនោះទេ ហើយលោកសង្ឃឹមថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹងជួយបំភ្លឺភ្នែកលោក ហោ ណាំហុង ក្នុងជំនួបជាមួយអ្នកស្រីនោះ ហើយគួរតែនាំភស្តុតាងនេះប្រគល់ជូនដល់លោក ហោ ណាំហុង ដើម្បីយកទៅបំភ្លឺដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដកការដាក់ទោសទណ្ឌទាំងអស់មកលើរូបលោក។
លោក សម រង្ស៊ី៖ «ទី១ ជាកាតព្វកិច្ចសហរដ្ឋអាមេរិកត្រូវបញ្ជាក់ការពិត ពីព្រោះគេចោទខុសរឿង។ សហរដ្ឋអាមេរិកជាអ្នកធ្វើផែនទីហ្នឹង។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចប្រាប់អ្នកណាចោទខុសរឿងថា ផែនទីហ្នឹងចេញមកពីសហរដ្ឋអាមេរិក។ ទី២ បើសហរដ្ឋអាមេរិក គេនិយាយអញ្ចឹងហើយ បើមាននរណានៅតែចោទថា ផែនទីហ្នឹងផលិតដោយ សម រង្ស៊ី លោក ហោ ណាំហុង គួរតែនាំទៅប្រាប់លោក ហ៊ុន សែន។ តែខំ គេថាយើងខ្វាក់ភ្នែកហើយ ដូច្នេះ បើឃើញហើយ ត្រូវតែទទួលស្គាល់ជនខ្វាក់ភ្នែក មិនអាចដឹកនាំប្រទេសបានទេ បាទ»។
លោក សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសសរុបឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ តាំងពីឆ្នាំ២០១០។ តុលាការចោទពីបទផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំឯកសារសាធារណៈ បន្ទាប់ពីលោកបានបង្ហាញផែនទីរបស់ក្រុមហ៊ុន ហ្គូហ្គល (Google) ចោទថា ប្រទេសកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ លើសពីនេះទៅទៀត លោកក៏ត្រូវតុលាការកម្ពុជាកាត់អោយមានទោសពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
3 comments:
គួររំលឹកផងដែរថា ផែនទីដែលអាមេរិកាំងគូរជំនាន់នោះ បានធើ្វឲ្យ
យួនចំណេញដីពីខ្មែរមិនស្ទើរដែរ។
ប្រសិនបើគណបក្ស សម រង្ស៊ី មានបំណងចង់ធ្វើការផ្លាស់ប្តូររបបកញ្ជៈយួនពិតប្រកដមែននោះ អស់លោកមិនចាំបាច់អំពាវនាវអោយពលរដ្ឋខ្មែរចូលរួមទៅបោះឆ្នោតជាមួយគណបក្សរបស់លោកទេគឺអស់លោកត្រូវតែនាំគ្នាមកចូលរួមប្តឹងអា ហ៊ុន សែន នៅ(ICC)ក្នុងប្រទេសហូឡង់នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ខាងមុខនេះទើបជាការប្រសើរ។
រឿងសំខាន់ដល់ថ្នាក់ហ្នឹងហើយហេតុអ្វី អាមេរិក
មិនព្រមជួយធ្វើអន្តរាគមន៍ផង ព្រោះរឿងពិតមិន
អាចប្រកែកបានទេ ពិសេសលោកអាមេរិកជាគូរ
ទៀត ដូច្នោះលោកអាមេរិកពិតជាទទួលដឹងរឿង
រ៉ាវហ្នឹងជាចាំបាច់ណាស់។ប្រសិនបើបានដឹងការ
ពិតឆាប់ៗ យើងអាចសន្និដ្ឋានថា លោក សម
រាង្ស៊ីមេដឹកនាគណបក្សប្រឆាំង ពិតជាមានឧត្តម
គតិជាតិច្បាស់មែន ឯលោក នាយករដ្ឋមន្រ្តី
ហ៊ុនសែន ត្រូវទទួលនាមថាជាជនក្បត់ជាតិ
ត្រូវចាប់បញ្ចូលគុកជំនួសលោក សមរាង្ស៊ីវិញ
នេះប្រសិនបើការលើកឡើងរបស់លោកសមរាង្ស៊ី
មានសភាពពិតមែននោះ៕
Post a Comment