Sunday, June 10, 2012

Svay Rieng Cam-Control unable to check vegetable and fruits imported from Vietnam - Poisoned vegetables from Vietnam?

កាំកុងត្រូល ខេត្តស្វាយរៀង អសមត្ថភាព​ ក្នុងការ ត្រួតពិនិត្យ បន្លែផ្លែឈើ នាំចូលពី ប្រទេសវៀតណាម

Saturday, 09 June 2012
ដោយៈ គុជ វិភាគ
DAP-news
កាលពីប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋ ជិតមួយរយនាក់ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានពុលស្ទើរតែមួយភូមិ
ស្វាយរៀង៖ ប្រជាពលរដ្ឋខេត្តស្វាយរៀង បាននាំគ្នារិះគន់ ដល់សាខាកាំកុងត្រូលខេត្តស្វាយរៀងថា មិនបានត្រួតពិនិត្យរាល់បន្លែ ផ្លែឈើ ដែលនាំពីប្រទេស វៀតណាមឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ទទួលរងគ្រោះ ដោយសារតែពុលបន្លែ ផ្លែឈើ ដែលនាំចូលនេះ

ប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា បន្លែ និងផ្លែឈើ ដែលបាននាំ មកពី ប្រទេសវៀតណាម គឺមិនបានទទួលការត្រួតពិនិត្យ ពីសាខាកាំកុងត្រូល ខេត្តស្វាយ រៀងនោះទេ ព្រោះមានមន្រ្តីមួយចំនួន របស់កាំកុងត្រូល បានឃុបឃិតជាមួយពួកឈ្មួញ ដែលនាំបន្លែ និងផ្លែឈើចូលមកស្រុកខ្មែរ ដោយពួកឈ្មួញទាំងនោះ បានបង់លុយក្រោមតុ ឲ្យពួកគេជាការស្រេច

ពលរដ្ឋរូបនេះបន្តថា «ដើម្បីលុយ ទោះជាប្រជាជន ម៉ាខេត្តស្វាយរៀងងាប់អស់ ក៏ពួក កាំកុង ត្រូលមិនខ្វល់ដែរ ពួកគេខ្វល់តែម្យ៉ាងមួយគត់ គឺធ្វើយ៉ាងណារក លុយឲ្យបានច្រើន ដើម្បីបំពេញហោប៉ៅរបស់ខ្លួននិងបក្សពួក»


ប្រជាពលរដ្ឋរូបនេះបានរិះគន់ថា ជីវិត និងសុខភាពពួកយើងទាំងអស់គ្នា តើអ្នកណា ជាអ្នកទទួលខុសត្រូវ នៅពេលយើងជួបបញ្ហានេះ? «សញ្ញាប័ត្រដែលពួកមន្រ្តី កាំកុងត្រូលភាគច្រើន បានរៀននៅសាលាតិចណូ វិស្វករ ឬវគ្គជំនាញចំណីអាហារនោះ មិនដឹងជាពួកគេ បានយកវាទៅបោះចោល នៅទីណានោះទេ»។
ប្រជាពលរដ្ឋម្នាក់ទៀត បានប្រាប់ឲ្យដឹងថា នៅពេលដែមានបញ្ហាកើតឡើង ដោយប្រជាពលរដ្ឋពុលជាច្រើនរយនាក់ ទើបឃើញមុខពួកមន្រ្តីកាំកុងត្រូល ចុះមកត្រួត ពិនិត្យបន្លែនៅតាមផ្សារ «នេះគឺជាវប្បធម៌ដ៏អាក្រក់មួយរបស់មន្រ្តី ដែលខ្វះការទទួលខុសត្រូវ ចំពោះភារកិច្ចរបស់ខ្លួន ដែលអើតមុខចេញមកពេល ដែលបញ្ហាបានកើតឡើងហើយនោះ ខ្ញុំមិនដឹងថា តើវិចារណញ្ញាណ របស់ពួកគេសាងពីអ្វីនោះទេ?»។

ក្រុមប្រជាពលរដ្ឋទាំងអស់នោះ បានសំណូមពរ ឲ្យលោកអភិបាលខេត្តស្វាយរៀង ជៀង អំ ជួយដុសក្អែល ពួក មន្រ្តីកាំកុងត្រូល ខេត្តស្វាយរៀងនេះផង ព្រោះបើលោក អភិបាលខេត្តមិនដុសក្អែលឲ្យពួកនេះទេ ថ្ងៃក្រោយ ប្រជាពលរដ្ឋខេត្តស្វាយរៀង ជាច្រើនទៀត នឹងត្រូវទទួលរងគ្រោះដោយសារទំនិញ បន្លែ ផ្លែឈើខូចគុណភាព ដែលពួកកាំកុងត្រូល មិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយប្រសិនបើមានករណីនេះ កើតឡើងលើក ក្រោយទៀត អ្នកដែលទទួលខុសត្រូវមុនគេ គឺមន្រ្តីកាំកុង ត្រូលនេះតែម្ដង។

លោក ឡាយ សុខសៅគន្ធា ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង មិនអាចសុំទំនាក់ទំនង ដើម្បីបំភ្លឺ ពាក់ព័ន្ធទៅនឹងការរិះគន់ របស់ក្រុមប្រជាពលរដ្ឋនេះបានទេ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្លែដែលបានដាក់លក់ នៅតាមទីផ្សារភាគច្រើន នៅក្នុង ខេត្តស្វាយរៀងលក់ មិនសូវដាច់នោះទេ ពីព្រោះ ប្រជាពលរដ្ឋភ័យខ្លាចថា បន្លែមានជាតិពុល និងខូចគុណភាព ដោយហេតុថា កាលពីប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋ ជិតមួយរយនាក់ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានពុលស្ទើរតែមួយភូមិ

3 comments:

Anonymous said...

Khmer dumbass knows how to check poison? what a joke

Anonymous said...

Hun Sen’s government helps speed up the elimination of Khmer for the Viet.

Anonymous said...

ទោះជាអស់លោកមាននិន្នាការបក្សណាក៏ដោយសូមឲ្យគិតគួពីសុខភាពប្រជាជនផង