(លោក កឹម សុខា និង លោកស្រី មួ សុខហួក្នុងវេទិការសាធារណៈ)
«អ្នកឈ្នះក៏ត្រូវតែឈ្នះដោយកិត្តិយស អ្នកចាញ់ ចាញ់ដោយអស់ចិត្ត អីចឹងការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ គឺផ្ដើមចេញពីនីតិវិធីនៃការបោះឆ្នោតហ្នឹង ក្នុងនោះដែរ យើងចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសមធម៌ គ្រប់គណបក្សនយោបាយទាំងអស់ចូលរួមបាន»។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ស្នើអន្តរជាតិឲ្យជួយកែទម្រង់ គ.ជ.ប
ដោយ ទីន ហ្សាការីយ៉ា
2012-07-28
ប្រភព៖ អាស៊ីសេរី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានចេញលិខិតមួយច្បាប់ នៅថ្ងៃទី២៨ កក្កដា ផ្ញើទៅសហគមន៍អន្តរជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិទាមទារឲ្យមានការផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ឲ្យមានប្រជាធិបតេយ្យពិតប្រាកដ។
ការធ្វើលិខិតអំពាវនាវនេះ នៅក្រោយពេលរដ្ឋាភិបាលបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលកម្ពុជាមិនទទួលយកគំនាបណាមួយពីសហគមន៍អន្តរជាតិ ដើម្បីឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនោះទេ។
អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី២៨ កក្កដា ថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចង់ឲ្យមានការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ខាងមុខ ប្រកបដោយប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ។
លោក កឹម សុខា ជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សិទ្ធិមនុស្ស ដែលបានរួបរួមជាមួយគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៧ កក្កដា នោះ មានប្រសាសន៍ថា គណបក្សប្រឆាំង ពោលគឺចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន បានធ្វើលិខិតផ្ញើទៅសហគមន៍អន្តរជាតិ ពិសេសទៅប្រទេសមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក ជាដើម ដើម្បីឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើងវិញ ដើម្បីឲ្យស្ថាប័នមួយនេះក្លាយជាស្ថាប័នឯករាជ្យ។
លោក កឹម សុខា៖ «អ្នកឈ្នះក៏ត្រូវតែឈ្នះដោយកិត្តិយស អ្នកចាញ់ ចាញ់ដោយអស់ចិត្ត អីចឹងការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ គឺផ្ដើមចេញពីនីតិវិធីនៃការបោះឆ្នោតហ្នឹង ក្នុងនោះដែរ យើងចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសមធម៌ គ្រប់គណបក្សនយោបាយទាំងអស់ចូលរួមបាន»។
នៅក្នុងលិខិតរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី២៨ កក្កដា បានសរសេរដោយអំពាវនាវចំនួនពីរចំណុចសំខាន់ៗ គឺទី១ ទាមទារដាច់ខាតឲ្យមានការផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយឲ្យស្ថាប័នមួយនេះមិនត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
ទី២ មេដឹកនាំគណបក្ស សម រង្ស៊ី និងជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស ស្ថិតនៅក្នុងការតាមចាប់ខ្លួនដាក់គុករបស់តុលាការកម្ពុជានោះ ត្រូវតែវិលចូលមកប្រកួតប្រជែងបោះឆ្នោត ដោយគ្មានការចាប់ខ្លួន។ បើមិនដូច្នោះទេ គ្មានការបោះឆ្នោតពិតប្រាកដទេ គ្មានការចូលរួមពីមេដឹកនាំគណបក្សប្រឆាំងនោះ។
ការទាមទារឲ្យមានការផ្លាស់ប្ដូរសមភាព គ.ជ.ប ទៅសហគមន៍អន្តរជាតិនេះ នៅក្រោយពេលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសថា រដ្ឋាភិបាលកម្ពុជាមិនទទួលយកគំនាបណាមួយពីសហគមន៍អន្តរជាតិ ដើម្បីឲ្យលោក សម រង្ស៊ី ចូលស្រុកវិញនោះឡើយ។
លោក កែវ រ៉េមី ជាប្រធានក្រុមអ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៥ កក្កដា ថា គណបក្សប្រឆាំងតែងតែទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប កន្លងមក។
លោក កែវ រ៉េមី បានអះអាងថា គណបក្សប្រឆាំង បានទាមទារឲ្យមានការផ្លាស់ប្ដូរនេះ ដោយសារតែការបោះឆ្នោតជាច្រើនលើក គណបក្សប្រឆាំងមិនអាចឈ្នះគណបក្សកាន់អំណាច៖ «គ.ជ.ប ខ្ញុំធ្លាប់នៅតំណាងរាស្ត្រ ខ្ញុំក៏ធ្លាប់ធ្វើវិសោធនកម្មច្បាប់ដែរ។ ចរន្តក៏នៅវិលទៅវិលមកដដែល មុនដំបូង សមភាព គ.ជ.ប សុំសមាសភាពអត់មានពាក់ព័ន្ធនយោបាយទេ NGOs សុទ្ធ ដល់ក្រោយមកសុំដូរឲ្យមានតំណាងគណបក្សនយោបាយនៅក្នុងហ្នឹង។ សមាសភាពគណបក្ស សម រង្ស៊ី ក៏នៅក្នុងហ្នឹងដែរ ដល់នៅតែមិនឈ្នះ ឥឡូវគាត់ទាមទារដូរទៀតហើយ»។
ទោះបីជាយ៉ាងនេះក៏ដោយ លោក កឹម សុខា បានបញ្ជាក់ថា នៅពេលបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ បើមិនមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប ទេនោះ គណបក្សប្រឆាំងទាំងពីរ ដែលបានរួបរួមគ្នានោះនឹងមិនចូលរួមការបោះឆ្នោតនោះទេ។
ភ្ជាប់ទៅនឹងបញ្ហានេះ ក្រុមមន្ត្រីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានលើកឡើងថា ស្ថាប័ន គ.ជ.ប ជាស្ថាប័នមិនឯករាជ្យ លំអៀងទៅគណបក្សកាន់អំណាច ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សភាអឺរ៉ុបបានចេញសេចក្ដីសម្រេច កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ បានថ្កោលទោសចំពោះតុលាការកម្ពុជា បានកាត់ទោសលោក សម រង្ស៊ី នោះថា គឺជារឿងនយោបាយ។ បញ្ហានេះ វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត ពីព្រោះថា យុទ្ធសាស្ត្រនៃគណបក្សកាន់អំណាច គឺប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដើម្បីដាក់គំនាបអ្នករិះគន់រដ្ឋាភិបាល៕
9 comments:
ខ្ញុំថាលោកអ្នកយល់ច្រឡំពិតហើយ ទោះបីជា
គ.ជ.ប ត្រូវបានគេដូរផ្លាស់ចេញយ៉ាងណាក៏
ពួកអាស៊ីភីភី វានៅតែមានល្បិចដើម្បីក្បត់ជាតិ
ជានិច្ច លោកអ្នកចាំមើលចុះ ស្រួលមិនស្រួល
គណបក្សលោក ក្លាយទៅជាឈ្នាន់ពួកវាដោយ
មិនទាំងដឹងខ្លួនទៀតផង។ក្រុមពួកវា យួនបាន
បណ្ដុះបណ្ដាលចូលពេញខួរអស់ហើយ ដូច្នេះ
យើងត្រូវតែប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីទប់
ទល់ជាមួយពួកអាកុម្មុយនិស្ដ។ ពិចារណាទាំង
ពីរនាក់ លោកសមរាង្ស៊ី លោក កឹមសុខា ត្រូវ
ចាប់យករឿងជាតិជាប្រយោជន៍នោះទើបលោក
ទាំងពីរទទួលបានផ្លែផ្កាដ៏ជាទីគាប់ចិត្ត ប្រជា
ពលរដ្ឋសូមគាំទ្រលោកទាំងស្រុងក្នុងគោលដៅ
តែមួយរំដោះប្រទេសជាតិឱ្យចាកផុតពីចង្កូមយួន
ជូនសិទ្ធិសេរី អ្វីគ្រប់យ៉ាងដែលខ្មែរធ្លាប់មានពី
មុនមក ដល់ប្រជាពលរដ្ឋយើងវិញនិងរួមសាង
សង់ ការពារកម្ពុជា ឱ្យបានគង់វង់ស្ថិតឋេរចេរ
កាលតរៀងរហូតទៅ។រឿងខ្មែរនិងខ្មែរស្រួលនិ
យាយគ្នាតើ ឱ្យតែអស់បនបិសាចហាណូយសិន៕
សម រង្ស៊ី ,ក្បាលរឹងចុយម្រាយហើយ !
សម រង្ស៊ី ,ចចេសចុយម្រាយ !
សម រង្ស៊ី ,គឺជាមនុស្សប្រឆាំងយួនក្លែងក្លាយ !
សម រង្ស៊ី ,ប្រឆាំងនិងមតិយោបល់ខ្មែរ ដែលប្រឆាំងនិងការបោះឆ្នោតជាមួយយួន !
សម រង្ស៊ី ,នៅតែបន្តល្បែងបោះឆ្នោតចាញ់ !
សម រង្ស៊ី ,មិនព្រមបោះឆ្នោតជាមួយខ្មែរទេ !
សម រង្ស៊ី ,ជាជនសីហនុនិយម !
សម រង្ស៊ី ,ជាអាយ៉ងយួនពិតប្រាកដណាស់ !សម រង្ស៊ី ,កំពុងជួយទ្រក្ដអារន្ទះបាញ់ហ៊ុន សែន ដែលជាមេអបគមន៍កាត់ទឹកដីខ្មែរ
អោយទៅអាចោរយួនកំម្មុយនីស្ដ !
សម រង្ស៊ី ,ជាមនុស្ស ៧មករា !
សម រង្ស៊ី , ជាមនុស្សរនុកក្នុងរបស់
អាស្វាយួនសីហនុ
និងអាហ៊ុន សែន (អាគេកាប់) !
There is no way to make a dent to the CPP unless there is an Arab Spring taking place in Cambodia; however, the Khmer people does not want to participate.
Prove me wrong!
រួបរួមដើម្បីការផ្លាស់ប្តូរ ខ្ញុំទទួលស្គាល់និងចង់បានជាពន់ពេក តែក្រោយពីការរួមគ្នាមក តើគិតធ្វើអីទៀត, ធ្វើការផ្លាស់ប្តូរដោយរបៀបណា? តាមយន្តការណ៍នៃការបោះឆ្នោតដ៏ដែលឬក៏មានបធ្យោបាយថ្មីទៀត? ខ្ញុំចង់ដឹងតែអំពីតំណោះស្រាយដែលអាចផ្លាស់ប្តូររបបភ្នំពេញបាន! បើការបោះឆ្នោតវិញខ្ញុំយល់ថាវាទៅមិនរួចទេបច្ចុប្បន្ននេះ ព្រោះយួនចូលពេញស្រុកហើយ។ ចុៈតំណោះស្រាយរបស់ចលនាអំណាចពលរដ្ឋខ្មែរវិញដែលពួកគេបានយកសិទ្ធរបស់ពលរដ្ឋជាម្ចាស់ប្រទេសជាមូលដ្ឋានក្នុងការតស៊ូរហ៊ានងើបឡើងទូទាំងប្រទេសដេញពួកក្បត់ជាតិភ្នំពេញអោយចុៈចេញពីអំណាចនិងយកច្បាប់អន្តរជាតិហើយកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១២កន្លងទៅនេះពួកគេបានដាក់ពាក្យបណ្តឹងប្តឹងជនក្បត់ ហ៊ុន សែនពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ តើនេះអស់លោកយល់ថាវាជាតំណោះស្រាយដ៏ប្រសើរមួយដែលយើងអាចទួលយកបានដែរឬទេ? ហើយបើអស់លោកគណបក្សប្រឆាំងទាំងពីរមានតំណោះស្រាយប្រសើរជាងនេះគឺខ្ញុំចង់ដឹងជាទីបំផុត។
ចលនាខ្មែរសួន សេរីរដ្ឋា ខ្លាហែកស៊ីអស់ហើយ។
មានខ្មែរមួយចំនួន ចុះឈ្មោះ ផ្ដិតមេដៃ និង ចុះ
ហត្ថលេខា តែក្រោយមក ពួកកគលះបង់ សួន
កំជិលនេះអស់ហើយ។
ឆ្កែនាំគ្នាព្រុសតែស្នូកអណ្ដិក តើបានប្រយោជន៍អ្វី?
សៀមព្រៃខ្ពស់អើយ! ឈប់ព្រុសទៅ!
you people are so extreme, no one is right by you; yet you have no solutions, and do nothing.
your talk is so cheap, at least sam raisny has done a lots.
Sam Rainsy has done a lot? Did you mean he done a lot of time living in exile?
លោក ៩.១៧ PM យើងទុកឱកាសដ៏ប្រសើរនេះ
ជូនលោកទាំងពីរសាក ដក រាវ ស្វែងរកការ
សម្រុះសម្រួលជានាគ្នា ដែលលោកទាំងពីរបាន
បាត់បង់នាអតីតកាល។ខ្មែរយើងធ្លាប់ដឹងថា អ្នក
ខ្លះពូកែបានតែពោលថា តែដល់ពេលអនុវត្តិឱ្យ
ចេញជាលទ្ធផលគឺសឹងតែគ្មាន យើងគ្រាន់តែ
ចាំថា ការបង្រួបបង្រួមរវាងគណបក្សទាំងពីរ
មានបំនងច្រើនលើករួចមកហើយ តែពុំបាន
សម្រេច យើងចាំមើលម្ដងនេះទៀត តើ
ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិកម្ពុជា
អាចបញ្ឈប់និងកំចាត់នូវការធ្វើអានិគមន៍របស់
យួនហាណូយមកលើកម្ពុជាបានដែរទេ????
កែតម្រូវៈ ធ្វើ អានិគមន៍ ទៅជា អនានិគមន៍។
Post a Comment