Sunday, July 29, 2012

Xok An: Cambodia to cooperate with Thailand in oil and gas exploration on Overlapping Claims Area (OCA)

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ពេលផ្ដល់បទសម្ភាសន៍ ក្រោយបញ្ចប់ជំនួបជាមួយគណៈប្រតិភូ​ព្រឹទ្ធសភា​ថៃ​ដែល​ដឹកនាំ​ដោយ​លោក Suradet JIRATITICHAROEN ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​ថាមពល នៃ​ព្រឹទ្ធសភា​ថៃ


​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​៖ កម្ពុជា​បង្ហាញ​ជំហរ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន ជាមួយ​ថៃ


ថ្ងៃទី 28 កក្កដា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាជាមួយលោក Suradet JIRATITICHAROEN ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​ថាមពល នៃ​ព្រឹទ្ធសភា​ថៃ កាលពី​ម៉ោង ៤​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ នៅ​ស្តីការគណៈរដ្ឋមន្ត្រី​។​

​បន្ទាប់ពី​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ព្រឹទ្ធសភា​ថៃ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​យ៉ាងនេះ​ថា លោក​បានធ្វើ​បទ​អត្ថាធិប្បាយ បទ​ឧ​ទេ្ទ​សនាម​ជម្រាបជូន​គណៈប្រតិភូ​ព្រឹទ្ធសភា​ថៃ​ដែល​ដឹកនាំ​ដោយ​លោក Suradet JIRATITICHAROEN ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​ថាមពល នៃ​ព្រឹទ្ធសភា​ថៃ អំពី​គោលជំហរ​របស់​កម្ពុជា ក្នុងការ​ចរចា​ជាង ១០​ឆ្នាំ​ហើយ ដើម្បី​រក​រូបមន្ត​ដែល​ភាគី​ទាំងពីរ​ទទួលបាន ដើម្បី​ធ្វើ​អាជីវកម្ម​រួមគ្នា​យក​ប្រេងកាត និង​ឧស្ម័ន​ពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​


​លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា “​យើង​បានធ្វើ​បទ​បង្ហាញ​ពី​ជំហរ​យើង​ថា យើង​ចង់​បានតែ​សុចរិតយុត្តិធម៌​ទេ ធ្វើ​ម៉េច​ឲ្យ​បាន​ដំណោះស្រាយ​លឿន​”​។ នៅក្នុង​ជំនួប​នោះដែរ ភាគី​ថៃ​សុំ​ស្តាប់​បទ​ឧ​ទេ្ទ​សនាម​កម្ពុជា​ថៃ ស្តាប់​ពី​ជំហរ​របស់​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍​បន្តទៀតថា មាន​ក្រុមហ៊ុន​របស់​អា​មេ​រិក ​ឆេវ​រ៉ុ​ន កំពុងធ្វើការ​រុករក​ប្រេង​នៅក្នុង​ឈូង​សមុទ្រ​កម្ពុជាយើង​សព្វថ្ងៃនេះ អ៊ីចឹង​ជិត​ដល់​ថ្ងៃ​យក​ប្រេងកាត​បានហើយ​៕

5 comments:

Anonymous said...

នៅសល់រូបមន្ត៣៥១មួយទៀតគឺរូបមន្តនេះពូកែណាស់ខាងដោះស្រាយ
បព្ហាារឺក៏ការដែលលំបាកៗ...គឹសុខអានប្រើវាចុះព្រោះវាជួយដោះបពា្ហាបាន
ឆាប់រហ័សនឹងខ្ទេចគ្មានសល់ហើយរូបមន្តនេះប្រើគ្មានអស់លុយមួយសេន
ឡើយគឺសុខអានមានស្រាប់ក្នុងខ្លួនតាំងតែពីចាប់កំណើតមកម្លេះគឺពូជចិន៣៥១
នោះអី!ប្រយ័ត្នណាសុខអានបើមិនបានលុយពីប្រេងកាតខ្មែរអោយទៅយួនទេ
គឺយួនវានឹងចាក់ថ្នាំ៣៥១(ប្រហារជីវិតចិនអានទាំង៩ពូជ)អោយអានហើយ។
អានកាលពីក្មេងធ្លាប់បួសលេងដែរអព្ចឹាងល្អហើយខំភាវនាធម៌ទៅដើម្បីកុំ
អោយងាប់ពីជាតិចិន៣៥១ហើយទៅកើតក្នុងវណ្ណ:ចិន៣៥១ទៀត។

Anonymous said...

wHat de fuck.. i thought SOK an is gone from this world...godamn.. comes back to haunt khmer again!

Anonymous said...

LOL, you are mean ! Please politics are one thing but wishing someone death are not cool.

Anonymous said...

sok an is a vietnamese.
he has changed his name to cambodian name.
his real name is LAI NGOC AN.
Hun Sen's appearance is cambodian but his brain is vietnamese.
sok an (lai ngoc an) and hun sen are giving little by little cambodian land and everything to vietnam.
they'are the traitor of the cambodian nation.

Anonymous said...

why not? it will benefit both countries khmer and thai, really!