Sunday, July 29, 2012
Xok An: Cambodia to cooperate with Thailand in oil and gas exploration on Overlapping Claims Area (OCA)
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន៖ កម្ពុជាបង្ហាញជំហរធ្វើអាជីវកម្មប្រេង និងឧស្ម័ន ជាមួយថៃ
ថ្ងៃទី 28 កក្កដា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាជាមួយលោក Suradet JIRATITICHAROEN ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពល នៃព្រឹទ្ធសភាថៃ កាលពីម៉ោង ៤រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅស្តីការគណៈរដ្ឋមន្ត្រី។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយគណៈប្រតិភូព្រឹទ្ធសភាថៃនោះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានយ៉ាងនេះថា លោកបានធ្វើបទអត្ថាធិប្បាយ បទឧទេ្ទសនាមជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភាថៃដែលដឹកនាំដោយលោក Suradet JIRATITICHAROEN ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពល នៃព្រឹទ្ធសភាថៃ អំពីគោលជំហររបស់កម្ពុជា ក្នុងការចរចាជាង ១០ឆ្នាំហើយ ដើម្បីរករូបមន្តដែលភាគីទាំងពីរទទួលបាន ដើម្បីធ្វើអាជីវកម្មរួមគ្នាយកប្រេងកាត និងឧស្ម័នពីតំបន់សមុទ្រត្រួតស៊ីគ្នា។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា “យើងបានធ្វើបទបង្ហាញពីជំហរយើងថា យើងចង់បានតែសុចរិតយុត្តិធម៌ទេ ធ្វើម៉េចឲ្យបានដំណោះស្រាយលឿន”។ នៅក្នុងជំនួបនោះដែរ ភាគីថៃសុំស្តាប់បទឧទេ្ទសនាមកម្ពុជាថៃ ស្តាប់ពីជំហររបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍បន្តទៀតថា មានក្រុមហ៊ុនរបស់អាមេរិក ឆេវរ៉ុន កំពុងធ្វើការរុករកប្រេងនៅក្នុងឈូងសមុទ្រកម្ពុជាយើងសព្វថ្ងៃនេះ អ៊ីចឹងជិតដល់ថ្ងៃយកប្រេងកាតបានហើយ៕
Subscribe to:
Post Comments (Atom)
5 comments:
នៅសល់រូបមន្ត៣៥១មួយទៀតគឺរូបមន្តនេះពូកែណាស់ខាងដោះស្រាយ
បព្ហាារឺក៏ការដែលលំបាកៗ...គឹសុខអានប្រើវាចុះព្រោះវាជួយដោះបពា្ហាបាន
ឆាប់រហ័សនឹងខ្ទេចគ្មានសល់ហើយរូបមន្តនេះប្រើគ្មានអស់លុយមួយសេន
ឡើយគឺសុខអានមានស្រាប់ក្នុងខ្លួនតាំងតែពីចាប់កំណើតមកម្លេះគឺពូជចិន៣៥១
នោះអី!ប្រយ័ត្នណាសុខអានបើមិនបានលុយពីប្រេងកាតខ្មែរអោយទៅយួនទេ
គឺយួនវានឹងចាក់ថ្នាំ៣៥១(ប្រហារជីវិតចិនអានទាំង៩ពូជ)អោយអានហើយ។
អានកាលពីក្មេងធ្លាប់បួសលេងដែរអព្ចឹាងល្អហើយខំភាវនាធម៌ទៅដើម្បីកុំ
អោយងាប់ពីជាតិចិន៣៥១ហើយទៅកើតក្នុងវណ្ណ:ចិន៣៥១ទៀត។
wHat de fuck.. i thought SOK an is gone from this world...godamn.. comes back to haunt khmer again!
LOL, you are mean ! Please politics are one thing but wishing someone death are not cool.
sok an is a vietnamese.
he has changed his name to cambodian name.
his real name is LAI NGOC AN.
Hun Sen's appearance is cambodian but his brain is vietnamese.
sok an (lai ngoc an) and hun sen are giving little by little cambodian land and everything to vietnam.
they'are the traitor of the cambodian nation.
why not? it will benefit both countries khmer and thai, really!
Post a Comment