អ្នកភូមិបឹងកក់ នៅក្នុងសន្និសីទកាសែត ឆ្លើយតបទៅនឹងលោកកែប ជុតិមា កាលពីម្សិលមិញ។ រូបថត ចរិយ៉ា |
Monday, 30 July 2012
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ ពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណ ៥០ នាក់ កាលពីម្សិលមិញ បានបញ្ចេញប្រតិកម្មប្រឆាំងតបទៅនឹងលោក កែប ជុតិមា អភិបាលរាជធានី ដែលថា ពលរដ្ឋដែលអាជ្ញាធរមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យ គឺជាអ្នករស់នៅលើទឹកដែលជាដីរបស់រដ្ឋ ហើយគ្មានឯកសារគ្រប់គ្រាន់។
ការបញ្ចេញប្រតិកម្មតបរបស់ប្រជាសហគមន៍នេះ បានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីលោក កែប ជុតិមា បានថ្លែងតាមបណ្ដាញទូរទស្សន៍ក្នុងស្រុកមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា មកទល់ពេលនេះ ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ជាង៨០០ គ្រួសារទទួលបានប្លង់កម្មសិទ្ធិដីធ្លីពីអាជ្ញាធររាជធានីភ្នំពេញ ហើយ រីឯ៦៤ គ្រួសារទៀត ជាអ្នករស់នៅលើទឹក ដែលជាដីរបស់រដ្ឋហើយអ្នកទាំងនោះ គ្មានឯកសារគ្រប់គ្រាន់ និងបានចោទប្រកាន់ពួកគាត់ថា «យករឿងបឹងកក់ជារឿងនយោបាយ ចងជើងគាត់ [កែប ជុតិមា]»។
លោកចាន់ ពុទ្ធិស័ក្តិ ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់មកពីភូមិមួយ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លី ពីសាលារាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីម្សិលមិញ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយច្រានចោលចំពោះការអះអាងរបស់លោកកែប ជុតិមា។
លោកបានថ្លែងថា៖«ខ្ញុំយល់ថា ការចោទប្រកាន់របស់គាត់[កែប ជុតិមា]មកលើយើងខ្ញុំបែបនេះ គឺជាលេសដោះសា ដែលមិនមានការទទួលខុសត្រូវ និងជាការព្យាយាមបិទបាំងនូវអំពើអាក្រក់របស់មន្ត្រីក្រោមឱវាទ របស់គាត់មួយចំនួន ដែលបានប៉ុនប៉ងកេងប្រវ័ញ្ចយកចំណែកដី ពីដីទំហំ ១២,៤៤ ហិកតា ពីប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់»។
លោកបានបន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋ ដែលនៅសេសសល់មិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លី មានចំនួន ៥៨គ្រួសារ ដែលចំនួននេះ រាប់បញ្ចូលទាំងប្រជាពលរដ្ឋ ក្នុងភូមិ ១ ចំនួន ១៨ គ្រួសារ ដែលផ្ទះរបស់ពួកគេ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីន រួមសហការជាមួយអាជ្ញាធររាជធានី បូមខ្សាច់កប់ពន្លិច និងវាយបំផ្លាញដោយខុសច្បាប់ ព្រមទាំងប្រជាពលរដ្ឋ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កាត់ចេញពីគម្រោងទទួលបានប្លង់កម្មសិទ្ធិ ពីចំណែកដី១២,៤៤ ហិកតា។
ខណៈនោះដែរ ក្រុមអ្នកភូមិមួយចំនួនទៀត បាននិយាយថា នេះមិនមែនជាលើកទីមួយទេ ហើយក៏មិនមែនចំពោះតែប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ដែរ ដែលរងនូវការចោទប្រកាន់ និងការលាបពណ៌ឲ្យជាប់ជំពាក់ជ្រៅទៅក្នុងរឿងនយោបាយបែបនេះ ពីលោក កែប ជុតិមា។ កន្លងមកប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរងការបណ្តេញចេញពីលំនៅដ្ឋាន ដូចជា ប្រជាពលរដ្ឋ នៅ សហគមន៍ដីក្រហម សម្បុកចាបក្រុម ៧៨ សហគមន៍រីករាយ បុរីកីឡា និងសហគមន៍មួយចំនួនទៀត សុទ្ធតែរងនូវការចោទប្រកាន់ថា ជាសកម្មជនគណបក្សប្រឆាំង បម្រើមាគ៌ានយោបាយរបស់បក្សប្រឆាំង ដើម្បី «បំផ្លិចបំផ្លាញមុខមាត់រដ្ឋាភិបាលឬគណបក្សកាន់អំណាច»។
អ្នកស្រីហេង មុំ តំណាងពលរដ្ឋ ភូមិ ២២ ដែលនៅមិនទាន់ទទួលបានប័ណ្ណសម្គាល់អចលនវត្ថុ ពីសាលារាជធានីភ្នំពេញ ដែរនោះបាននិយាយថា ពួកគាត់មានឯកសារគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ពួកគាត់មិនមែនរស់នៅលើទឹកទេ ហើយឯកសារទាំងនោះ មានការចុះហត្ថលេខា និងបោះត្រាទទួលស្គាល់ ពីអាជ្ញាធរ ភូមិ ឃុំ ខណ្ឌ និងសាលារាជធានីថែមទៀត។
អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «យើងនឹងនាំយកឯកសារទាំងនេះ ទៅបង្ហាញនិងដាក់ជូនគាត់ ដើម្បីឲ្យគាត់ពិនិត្យសាជាថ្មី ហើយយើងនឹងទទូចសុំឲ្យគាត់ចាត់ក្រុមការងារ មកចុះបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ ហិកតាឲ្យពួកយើងខ្ញុំ ព្រោះវាជាមូលដ្ឋាន ក្នុងការដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ រវាងអាជ្ញាធរ និងប្រជាសហគមន៍យើងខ្ញុំ»។
លោកអំ សំអាត ទីប្រឹក្សាបច្ចេកទេស ជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា អ្វីដែលសំខាន់នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ គួរតែពន្លឿនការងារបោះបង្គោលកំណត់ព្រំប្រទល់ដី ១២,៤៤ហិកតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកាត់ចែកជូនប្រជាពលរដ្ឋទើបជាការប្រសើរ ។ ការលាបពណ៌ប្រជាពលរដ្ឋឲ្យជាប់ពាក់ព័ន្ធជ្រៅទៅក្នុងរឿងនយោបាយ នោះ វាគ្រាន់តែជាលេសមួយ ដែលត្រូវបានគេមើលឃើញថា គ្មានការទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ខ្ញុំបារម្ភថា បញ្ហាដីធ្លី វាអាចនឹងផ្ទុះកក្រើកសាជាថ្មី ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ប្រសិនបើអាជ្ញាធររដ្ឋាភិបាល មិនមានការដោះស្រាយឲ្យបានចប់សព្វគ្រប់ពីឥឡូវនេះទេ»។
លោក អភិបាលរាជធានីកែប ជុតិមា មិនបានផ្ដល់ការពន្យល់ ជុំវិញការលើកឡើងរបស់អ្នកភូមិបឹងកក់ ដែលមានប្រតិកម្មប្រឆាំងតប ទៅនឹងរូបលោកនោះទេ នៅពេលដែលភ្នំពេញ ប៉ុស្តិ៍ទាក់ទងបានកាលពីម្សិលមិញ។
លោក កែប ជុតិមា បានចុចទទួលទូរស័ព្ទ និងមានប្រសាសន៍ថា «អាឡូ ជម្រាបសួរ» ប៉ុន្តែលោក មិនបានមានប្រសាសន៍អ្វីឡើយ នៅពេលដែលប្រាប់ថា ទូរស័ព្ទពីកាសែតភ្នំពេញ ប៉ុស្តិ៍។ នៅពេលទូរស័ព្ទទៅម្តងទៀតលោកក៏បានចុចទទួលម្តងទៀតដែរ ក៏ប៉ុន្តែលោក នៅតែមិនបានមានប្រសាសន៍ឆ្លើយតបទៅនឹងការចោទសួរឡើយ៕
5 comments:
KEO CHEAT TOMA IS AN ANIMAL BECAUSE HE EATED DOG'S MEAL
A REALLY SON OF BASTARD
yeah, fuck a keo shit toma and the the bitch in red. And fuck the cpp go licks the vietnamese butt hole.That bitch in the red her face looks like toilet 2 bowls.I bet her pussy smell like stinky chinese/vietnamese tofu.
អាឆ្កែមីឆ្កែចចកពីរនាក់នេះ ហត់ឈាមរាស្ត្រខ្មែរ។
គង់មានថ្ងៃ ត្មាតផ្លុំខ្លុយទេ!
END ONE MISSILE TO OFFICE CHEAT TOMA
AND CUT THE HEAD OF YEAY PHOU
Ce n'est pas mal la patronne d'un petit restaurant au 13éme à Paris (Tricotin).
Maintnant,Yeay PHOU est la conseillére supême économique de Samdech HUN XEN.
Keo Choub Dollar smell her pussy.
"Le Royaume Banania n'a pas besoin des grosses tête en économie".
Post a Comment