Friday, July 20, 2012

អ្នក​ជំនាញ​ព្រំដែន៖ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ អាច​កម្ពុជា​បាត់​ភូមិ​ច្រើន

ដោយ តាំង សារ៉ាដា
2012-07-20
RFA: http://www.rfa.org/khmer/indepth/controversy_cambodian_vietnam_village-07202012014743.html

ទោះ​បី​មាន​ភស្តុតាង និង​ការ​ចោទ​ប្រកាន់​ជាច្រើន​ពី​មហាជន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួយ​សម្រួល ឬ​បាន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ក៏​ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ខ្មែរ នៅ​តែ​មាន​គំនិត​សុទ្ធិ​និយម។

RFA/Uon Chhin

នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។

ហើយ​មន្ត្រី​ទាំង​នោះ​ថ្លែង​ការពារ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ត្រឹមត្រូវ និង​ធ្វើ​កិច្ចការ​ដោយ​ស្រប​ច្បាប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ ​ញាតិ​ជិត​ខាង​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ នៃ​រដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ ប្រកប​ដោយ មោទនភាព​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ ​ភាគ​ខាង​កើត​ថា កំពុង​ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ឆន្ទ​ជាតិ​ពិត​ប្រាកដ។

ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​សឹង​គ្រប់​ជំនាន់​តែង​ប្រកាន់​ខ្ជាប់​នូវ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​ដាក់​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ យក​មក​ដោះស្រាយ​ជាមួយ​ប្រទេស​ជិត​ខាង​ជានិច្ច។

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ផាំ វ៉ាន់ខៃ នាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ ជា​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ស្ដីពី​ការ​កំណត់​ព្រំដែន​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ ឲ្យ​មាន​ភាព​ស្រប​ច្បាប់។ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ខណៈ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ បាន​ភ្ជាប់​នូវ​ផែនទី​ចំនួន ៤០ផ្ទាំង ជា​ផែនទី​ប្រភេទ UTM ខ្នាត ១​លើ​៥០ពាន់ គូស​ដោយ​រដ្ឋាភិបាល​វៀតណាម និង​សហរដ្ឋអាមេរិក។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា ផែនទី​របស់​អាមេរិកាំង និង​ផែនទី​ដែល​គូស​ដោយ​រដ្ឋាភិបាល​វៀតណាម​នេះ គឺ​ផែនទី​ខុស ពីព្រោះ​ផែនទី​ទាំង​នេះ បាន​ធ្វើ​ឲ្យ​បាត់​ព្រំដែន​ខ្មែរ​យ៉ាង​ច្រើន​ចូល​ក្នុង​ទឹក​ដី​វៀតណាម

ផែនទី​ដែល​សម្ដេច​ព្រះបាទ នរោត្តម ស៊ីហនុ ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​ផែនទី​គូស​ដោយ​បារាំង ខ្នាត ១​លើ​១រយ​ពាន់ បាន​ន័យ​ថា មួយ​សង់ទីម៉ែត្រ​នៅ​លើ​ក្រដាស ស្មើ​នឹង ១​គីឡូម៉ែត្រ​នៅ​លើ​ដី។ ចំណែក​ផែនទី​ដែល​គូស​ដោយ​វៀតណាម និង​សហរដ្ឋអាមេរិក មាន​ខ្នាត ១​លើ​៥០ពាន់​វិញ បាន​ន័យ​ថា ១​សង់ទីម៉ែត្រ​នៅ​លើ​ក្រដាស ស្មើ​នឹង​២​គីឡូម៉ែត្រ​នៅ​លើ​ដី។

ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​ខ្លះ​និយាយ​ថា តាម​រយៈ​ផែនទី​ខ្នាត ១​លើ​៥០ពាន់​នេះ អាច​ឲ្យ​កម្ពុជា​បាត់​ភូមិ​របស់​ខ្លួន​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន​ចូល​ ក្នុង​ទឹក​ដី​វៀតណាម។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម ប្រកាស​ទាម​ទារ​យក​ភូមិ​របស់​ខ្មែរ​ចំនួន​ពីរ គឺ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ផ្លុកត្រាច ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម ថា ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​បន្ទាត់​ព្រំដែន​របស់​វៀតណាម។

ប៉ុន្តែ​លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ផ្លុកត្រាច នេះ ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម តាម​រយៈ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​គូស​ដោយ​បារាំង

លោក​បន្ត​ថា ក្រៅ​ពី​ភូមិ​ទាំង​ពីរ​នេះ ក៏​នៅ​មាន​ភូមិ​ជាច្រើន​ទៀត​ក្នុង​ទឹក​ដី​ខ្មែរ ជា​របស់​វៀតណាម ហើយ​ក៏​មាន​ភូមិ​ជាច្រើន​ទៀត​ជា​របស់​ខ្មែរ​ក្នុង​ទឹក​ដី​វៀតណាម។ លោក​ថា ហេតុ​ដូច្នេះ កម្ពុជា និង​វៀតណាម នឹង​ត្រូវ​ធ្វើ​ការ​ដោះដូរ​ភូមិ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ត​កិច្ច​សហប្រតិបត្តិការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ស៊ាន ប៉េងសែ អះអាង​ថា ភូមិ​អង្លង់ជ្រៃ ដែល​ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា នោះ ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ ផ្អែក​តាម​ផែនទី​ដែល​បារាំង​បាន​គូស​នៅ​ឆ្នាំ​១៨៧៣

លោក​បញ្ជាក់​ថា ប្រសិន​បើ​ភូមិ​ទាំង​នោះ​ជា​របស់​វៀតណាម មែន វៀតណាម ប្រាកដ​ជា​មិន​បាន​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​ ឡើយ។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ដោយ​សារ​តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ មាន​ភាព​ស្រប​ច្បាប់ ផ្អែក​លើ​ផែនទី​ដែល​គូស​ជា​ឯកតោ​ភាគី​ដោយ​វៀតណាម នោះ​ហើយ ទើប​វៀតណាម អាច​ឆ្លៀត​ឱកាស​ទាមទារ​យក​ភូមិ​របស់​ខ្មែរ​បន្ថែម។

ព្រឹត្តិបត្រ​ឯកសារ​ប្រចាំខែ​ឈ្មោះ BMD របស់​សម្ដេច​ព្រះបាទ នរោត្តម ស៊ីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៤ បាន​សរសេរ​ថា លោក វ៉ា គឹមហុង ហ៊ាន​យក​ផែនទី​ក្លែងក្លាយ​នៃ​ប្រទេស​កម្ពុជា មក​ទូល​ភូត​កុហក​ព្រះអង្គ​ថា ជា​ផែនទី​ភូមិសាស្ត្រ​នៃ​សង្គម​រាស្ត្រ​និយម។

ទាក់​ទិន​នឹង​បញ្ហា​នេះ លោក ប៉ាង សុខឿន ដែល​ជា​អតីត​ប្រធាន​ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​អ្នក​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​អំពី​ស្ថានភាព​ព្រំដែន​ កម្ពុជា-វៀតណាម មាន​ប្រសាសន៍​ពី​ប្រទេស Finland មក​ថា ផែនការ​បោះ​បង្គោល​ព្រំដែន​ថ្មី ដែល​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើ​ឡើង​ជាមួយ​វៀតណាម ស្រប​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នោះ កំពុង​ធ្វើ​ឡើង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

លោក​បន្ត​ថា កិច្ចការ​ដោះដូរ​ភូមិ​របស់​ខ្មែរ​ជាមួយ​វៀតណាម ឬ​ផែនការ​បោះ​បង្គោល​ព្រំដែន​ថ្មី ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដាក់​រឿង​នេះ ឲ្យ​ជជែក​សួរ​ដេញដោល​ក្នុង​សភាជាតិ ឬ​មាន​ការ​ព្រមព្រៀង​ពី​ព្រះមហាក្សត្រ​នោះ​ឡើយ។

គណៈកម្មាធិការ​ព្រំដែន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ឲ្យ​ដឹង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​២០០៥ ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​បាត់​ព្រំដែន​គោក​របស់​កម្ពុជា​ប្រមាណ​ពី ៤ពាន់​ទៅ​៦ពាន់​គីឡូម៉ែត្រ​ក្រឡា ហើយ​ថា សន្ធិសញ្ញា​ទាំង​ពីរ​នេះ​ប្រាសចាក​ពី​ផែនទី​របស់​ខ្មែរ ដែល​កំពុង​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៦៤ ខ្នាត ១​លើ​១រយ​ពាន់ ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ក្រុម​អ្នក​វិភាគ​ខ្លះ​និយាយ​ថា សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​១៩៨៥ នោះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​វៀតណាម នៅ​គ្រា​ដែល​ខ្លួន​កំពុង​ត្រួតត្រា​កម្ពុជា ហើយ​នៅ​ខណៈ​ដែល​កម្ពុជា​ខ្លួន​ឯង មិន​មាន​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​នា​សម័យ​នោះ ដោយ​សារ​អ្នក​ចេះ​ដឹង​ភាគ​ច្រើន ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​អស់​ស្ទើរ​គ្មាន​សល់៕


13 comments:

Anonymous said...

ស៊ាន ប៉េងសែ តាំងខ្លួនជអ្នកជំនាញខាងព្រំដែន
តើគេរៀនចេញពីសាលាណា ដែលតាំងខ្លួនឯង
ដូច្នេះ?
ជាធម្មតាទេ ដោយមានពួកមនុស្សឆោតល្ងង់ខ្លះ
ដែលស្អប់ក្រុម ហ៊ុន សែន ក៏ចាំបាច់ចាក់បណ្តោយ
ទិសជួយធ្វើការឃោសនា ស៊ាន ប៉េងសោនេះទៅ។

Anonymous said...

There is no need for an expert to tell us that Cambodia is losing land to Vietnam.

Cambodia has been losing territories to her neighboring countries after the fall of the Khmer Empire.

Anonymous said...

8:39 PM
I am glad you see the same as I also saw. After so many documents (history) I found/read (not through Khmer, Thai and Yuon wrote who usually falsify the history, but through others outside of that sphere), the empire was created with a grand of fortune from trading. From the Indian men through the men who were Hindu fought to rule over that grand portion with no others challenge except the Cham of Champa along east coast of eastern Cambodia. Back then those men did not conquer others like great warriors: Alexandria the Great, Julius Caesar, Genghis Khan etc.. they were just happened to found grand fortune and created a rich empire for themselves. They lacked of war strategies and lacked of so many things except being good traders.
They failed miserably to build National Defense to protect the country for future generation.
While they were so wealthy with all temples for their wives, children and thousand of concubines, our Khmers remained ignorant and poor.

Yuon after freed from Chinese they built a dam (valley) adjacent to Red River. They lured the whole Chinese army (hundred thousand) to that valley then they leashed the dam the current of mighty water from red river killed all the Chinese army in that river. This is only one example how they built their national defense. We did not have any. The Javanese guy, the usurper from Java who took Khmer throne and took the name of Jayavaraman vii (7) in spite of his good governance, he too failed to build the national defense and failed to teach Khmers to be educated and strong.

He was the man who adopted another foreign religion Buddhism and claimed that Khmers live so peaceful. Wrong!!!. While he claimed of peaceful nation, the new comers, Thais and Annamese came close and who knew what their strategies upon Cambodia?

Another usurper took the name Jayavaraman 8 destroyed Buddhism and went back to Hindu, then civil war, war war...fought each other for the throne. The enemies defeated Khmers' souls (our weakness): Thais threw coins and Khmers enjoyed to collect, Yuon came in as a spouse of Jayajettha ii, then the rest was history. It is hard to blame Jayajettha ii, when he was poor and weak and he fought Thais and how can he fight Yuon and Thai at the same time?

The history repeats itself.

I used to feel so proud and I honored Jayavaraman 7, but after I knew who he was I can careless about the guy. I condemned him and varaman kings before him for failing to build the national defense.

Anonymous said...

ស៊ាន ប៉េងសែ = SIHANOUKTST (TRAITOR)

សម រង្ស៊ី = SIHANOUKIST (TRAITOR)

នរោត្តម សីហនុ= កញ្ជះយួន និងជា កញ្ជះអាហ៊ុន សែន

Anonymous said...

10:52PM,
What a Smart Ass you are. After all these years (Almost a thousand years.) and you fucking loser still blame those Kings for what had happen.In all these years your great great grandparent down to you have not done anything to change and still pointing fingers at others, there are no doubt in the next few hundred years to comes and you are still A Loser!

Anonymous said...

The sources of the Khmer empire collapsed mainly came from Hindu vs. Buddhism.

Hindu were very aggressive and vicious attackers, but they believed in gods like god the Shiva, god Visnoka, etc.., while Buddhism were calm and afraid of Bapkam everything they do or eat always afraid of bapkam.

The facts Khmers adopted the name Buddhists but they practiced everything: Hinduism, Buddhism, Cults like Satin (Evil Spirit) and practice more dangerously like "Thmub, Ap, Mun-Snaeh, Ampeu.. and other evil things as long as they can find.

Anonymous said...

11:10 PM
That were all from the history and those were facts. I used to curse others like you do to me, but the more I knew the more clear pictures I see. They did fail to build the National Defense. Those thousand of temples were not for National defense, but for their families. Preah Vihear was built by Sorya I and Sorya II. Sorya II quoted building for his mother to pray. That wa snot a National defense either (like China great wall). It was built for family pleasure.

Anonymous said...

11:10 PM
That were all from the history and those were facts. I used to curse others like you do to me, but the more I knew the more clear pictures I see. They did fail to build the National Defense. Those thousand of temples were not for National defense, but for their families. Preah Vihear was built by Sorya I and Sorya II. Sorya II quoted building for his mother to pray. That was not a National defense either (like China great wall). It was built for family pleasure.

You like to cover up, but I learn from the facts.

Anonymous said...

Sean peng just like Ah sva juy marai VA KIM HOANG during LON NOL REGIME, Ah bred tayov 7:26.

Anonymous said...

Words of love
វាចាស្មេហា

When you see falling star tonight, make a wish, it will come true for me, I wish you were here with me and wish you love me like I love you.

នៅពេលដែលអ្នកឃើញទេពច្យុតធ្លាកចុះ នៅពេលយប់ នឹងធ្វើឲ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត ។ ចំពោះខ្ញុំ...ខ្ញុំប្រាថ្នាចង់ឲ្យអ្នកនៅក្បែរខ្ញុំ និងចង់ឲ្យអ្នកស្រសាញ់ខ្ញុំ ដូចដែលខ្ញុំស្រាលាញ់អ្នក ។

Farmer
អ្នកស្រែ

Anonymous said...

Oh shat appppp, Ah 3:55 AM! No love in KI-MEDIA...get yourself a room with your 5 stars general( kon sak prarm) or one size fit all.... nothing to worry about pregnancy and child support. That's how i do. That falling star superstitious Shit could makes you crazy like a mad cow.

Anonymous said...

កម្ពុជាតូចពិត តែសម្បូរ រទេះ ស៊ីក្លូ ម៉ូតូ ឡាន ដេកដើរយប់ថ្ងៃ ឥតស្រាកស្រាន្ត រថភ្លើងក៏មាន យានដំណើរ ហើយបញ្ហានេះយួនក៏ច្រើនជាងខ្មែរ នៅស្រុកយើងមានយួន ៧ លាននាក់ ។

អ្នកស្រែ

Anonymous said...

It is true 4:20am.

You knew what I knew the ones we

knew,they didn't know.

The past was over.Khmer must pay

attention in the present,but not

in the past.Khmer should learn

from the past.Don't blame the

ancestors.

Khmer people still have been a

country,but many nations had been

disappeared in the world map.

Continue to live as Khmer so they

can build new empire.Khmer can do

it;if they are united,they stand.

If at first Khmer people don't

succeed,try and try again.